ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើគួរមានដំណោះស្រាយយ៉ាងណាដើម្បីបង្ការភាពចម្រូងចម្រាសក្រោយរោងចក្របិទទ្វារ?
    កម្មករនៃរោងចក្រកាត់ដេរ Y&W Garment មានទីតាំងនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានឈានទៅដល់ការធ្វើការតវ៉ាដោយបិទផ្លូវ បន្ទាប់ពីថៅកែរត់ចោលដោយមិនទទួលខុសត្រូវកាលពីដើមខែមីនា ឆ្នាំ២០២៤នេះ។ តាមរយៈហេតុការណ៍នេះ ភាគីពាក់ព័ន្ធត្រូវបានចោទសួរ ថាតើគួរមានយន្តការយ៉ាងណាដើម្បីចងកាតព្វកិច្ចនេះ នៅពេលដែលរោងចក្របិទទ្វារដោយមិនទទួលខុសត្រូវ ឬដោយប្រការណាមួយ។
    11 min
  • តើភាពស្និទ្ធស្នាលរវាងបក្សកាន់អំណាចនៅកម្ពុជា និងបក្សកាន់អំណាចនៅថៃអាចធ្វើឲ្យកម្ពុជាចំណេញអ្វីខ្លះ?
    លោកស្រី ផេថងថាន ដែលជាកូនស្រីរបស់លោកថាក់ ស៊ីន និងជាប្រធានគណបក្សភឿថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ មីនា។ នៅកម្ពុជា លោកស្រី ផេថងថាន មានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជាទាំងនៅក្នុងក្របខណ្ឌគណបក្ស និងរដ្ឋាភិបាល។ ក្នុងនាមជាប្រធានគណបក្សកាន់អំណាចដូចគ្នា លោកស្រី ផេថនថាន បានជួបសន្ទនាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន។ ក្រៅពីទំនាក់ទំនងរវាងបក្ស និងបក្ស លោកស្រី ផេថនថាន និង លោក ហ៊ុន សែនក៏បានបង្ហាញភាពស្និទ្ធស្នាលរវាងបុគ្គល និងបុគ្គលផងដែរ។  តើទស្សនកិច្ចរបស់ប្រធានគណបក្សភឿថៃនៅកម្ពុជាពេលនេះឆ្លុះបញ្ចាំងអ្វីខ្លះពីទំនាក់ទំនងរវាងប្រទេស និងប្រទេស និយាយជារួម និងទំនាក់ទំនងរវាងបក្ស និងបក្ស និយាយដោយឡែក?
    12 min
  • ហេតុអ្វីបានជាប្រទេសវៀតណាមបន្តរិះគន់លើគម្រោងព្រែកជីកហ្វូណន?
    មកដល់ពេលនេះ ការរិះគន់ពីគម្រោងព្រែកជីកហ្វូណនពីសំណាក់បរទេសកំពុងបន្តកើតមាន។ ជាក់ស្តែង អ្នកជំនាញផ្នែកធនធានទឹកវៀតណាមបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនអាចបង្កការរាំងស្ទះដល់ទឹកជំនន់ធម្មជាតិ ពិសេសធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្ម។ ក្រុមអ្នកតាមដានបញ្ហាសង្គមយល់ថា ក្តីបារម្ភរបស់វៀតណាមគ្រាន់តែជាលេសប៉ុណ្ណោះ ព្រោះគម្រោងព្រែកជីកហ្វូណនអាចធ្វើឲ្យវៀតណាមបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច។
    12 min
  • កម្ពុជា​អាចរង​សម្ពាធ​អ្វីខ្លះ​នៅពេល​ប្រទេស​ក្បែរ​ខាង​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប​?
    ប្រទេសថៃ​អាចនឹងមាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​(FTA) ​ជាមួយ​សហភាព​អឺរ៉ុប​នៅឆ្នាំ​២០២៥ ​ខាងមុខ ​ខណៈដែល​វៀតណាម​មាន​ FTA នេះ​ជាមួយ​សហភាព​អឺរ៉ុប​តាំងពី​ឆ្នាំ​២០២០​។ បើធៀបនឹង​កម្ពុជា ​វៀតណាម និង​ថៃ​មានការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​ជាងកម្ពុជា​។ ​ដូច្នេះ​នៅពេលដែល​ប្រទេស​ជិតខាង​កម្ពុជា​ទាំងពីរ​មានកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប ​តើ​កម្ពុជា​អាច​រង​សម្ពាធ​អ្វីខ្លះ​ពីការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​?
    13 min
  • តើលំនឹងសេដ្ឋកិច្ចកម្ពុជា បានឆ្លើយតបទៅនឹងការត្រៀមចាកចេញពីប្រទេសក្រីក្រហើយឬនៅ?
    សេដ្ឋកិច្ចកម្ពុជានៅដំណាក់កាលក្រោយវិបត្តិកូវីដ១៩ ត្រូវបានវាយតម្លៃថាមានកំណើន។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាមាន ៥,៤% ខណៈដែលឆ្នាំ២០២៤ រដ្ឋាភិបាលព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានចំនួន ៦,៦%។ ការណ៍នេះក្រុមអ្នកតាមដានសេដ្ឋកិច្ច យល់ថា ជាសញ្ញាណវិជ្ជមានសម្រាប់កម្ពុជាក្នុងការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសក្រីក្រ (LDC) នៅឆ្នាំ២០២៧ខាងមុខ។ ក៏ប៉ុន្តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថា វាមិនទាន់ជាពេលវេលាស័ក្តិសមសម្រាប់កម្ពុជាឡើយ ព្រោះកត្តាសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមានកម្រិត។
    11 min
  • តើពលរដ្ឋចង់បានដំណោះស្រាយបែបណា បន្ទាប់ពីចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា?
    សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​ឃាត់​ខ្លួន ​ឧកញ៉ា ​ឡេង ​ចាន់ណា ​និង​បក្ខ​ពួក ​នៅថ្ងៃ​ទី​១២​មីនា ​ពី​«បទឆបោក និង​ចេញ​ឆែក​ស្អុយ»​។​ តាម​ពល​រដ្ឋ​ ស្ត្រី​ជា​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ ​បាន​ឆ​បោក​ប្រាក់​វិនិយោគ​របស់​ពួកគេ​ជាង​៥​ពាន់​គ្រួសារ ​បើគិត​ជា​ប្រាក់​សរុប​ខ្ទង់​៣០០​លាន​ដុល្លារ​។​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​ឧកញ៉ា​រក​ស៊ី​ក្នុង​ល្បែង​ដូច​គ្នានេះ​ត្រូវ​បាន​ចាប់​ខ្លួន​។​ ឧក​ញ៉ា ជា សារ៉ន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ​២០២៣​ និង​ឧកញ៉ា ហ៊ី​ គឹមហុង​ ត្រូវ​បាន​ចាប់​ខ្លួន នៅ​សីហា​ឆ្នាំ​២០២៣​ ដូចគ្នា ប៉ុន្តែ​ឧកញ៉ា​រូប​នេះត្រូវ​បាន​ដោះលែង​វិញ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ដដែល​។​ ក្រោយ​ចាប់​ខ្លួន​ឧក​ញ៉ាទាំង​នេះ ​ពលរដ្ឋ​អះអាង​ថា ​ពួកគេ​នៅមិន​ទាន់​បាន​លុយ​របស់​ពួកគេ​មក​វិញនៅ​ឡើយ​។​
    11 min
  • តើមានហេតុផលអ្វីខ្លះដែលជំរុញឲ្យស៊ុយអែតផ្តាច់ជំនួយពីកម្ពុជា?
    រដ្ឋា​ភិបាល​ស៊ុយ​អែត​បាន​ប្រកាស​ផ្តាច់​ជំនួយ​ពី​កម្ពុជា​នៅ​ដំណាច់​ឆ្នាំ​២០២៤​ ក្រោម​ហេតុ​ផល​ថា​ មិន​អាចស្តារ​ឡើង​វិញ​នូវ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ​និង​ប្រជាធិប​តេយ្យនៅ​កម្ពុជា​។​ នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​។ ​គួរ​បញ្ជាក់​ថា​ នេះ​ជា​ការ​ផ្តាច់​ជំនួយ​ជំហាន​ទី២​ បន្ទាប់ពី​ស៊ុយអែត​បានបិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០២១​។​ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​ ស៊ុយ​អែត​នៅ​បន្ត​ផ្តល់​ជំនួយ​ឲ្យ​សង្គមស៊ីវិល​នៅ​កម្ពុជា​តាម​រយៈ​(SIDA)​លើ​ផ្នែក​សិទ្ធិមនុស្ស ​អភិបាលកិច្ច​ល្អ​ ប្រជា​ធិ​តេយ្យ ​និង​នីតិរដ្ឋ​រហូត​ដល់​ឆ្នាំ​២០២៤​នេះ​។​ ទោះ​យ៉ាង​ណា ​ការ​ផ្តាច់​ជំនួយ​របស់​ស៊ុយ​អែត​ដែល​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ល្អ​ខាងសេរី​ភាព​ឲ្យ​កម្ពុជា​ពេល​នេះ​មាន​ការ​យល់​ឃើញ​ផ្ទុយ​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners