ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុ​អ្វី​បក្ស​ប្រ​ឆាំង​នៅ​តែ​ទាម​ទារ​រក​យុត្តិ​ធម៌​ករណី​គប់​គ្រាប់​បែក​កាល​ពី​២៧​ឆ្នាំ​មុន​?
    គណ​បក្ស​ប្រឆាំង​នៅ​តែ​ទាម​ទារ​ឲ្យ​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បោក​គ្រាប់​បែក​ដៃ​ កាល​ថ្ងៃ​ទី​ ៣០ មីនា ឆ្នាំ​១៩៩៧​។​ អ្នក​នយោបាយ​ប្រឆាំង ​បាន​ហៅ​ព្រឹត្តិ​ការណ៍​នោះ​ថា​«ជា​ភារ​វ​កម្ម»​ ហើយ​ថា​សំណុំ​រឿង​នេះ​ ក្លាយ​ជា​«និទណ្ឌភាព»​។​ នៅ​ក្នុង​ឱកាស​នៃ​ការ​រំឭក​ខួប​២៧​ឆ្នាំ​នៃ​ព្រឹត្តិការណ៍នេះ​ អ្នក​នយោបាយ​បក្ស​ប្រឆាំង​អំពាវ​នាវ​ឲ្យ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ​។​ ចំណែក ​លោក សម ​រង្ស៊ី ​ដែល​ជា​អ្នក​ដឹក​នាំ​បាតុ​កម្ម​ កាល​គ្រា​នោះ ​បាន​អះអាង​ថា​ «ពន្លឺ​យុត្តិធម៌​ ចាប់​ផ្តើម​រះ​ហើយ»​  ដោយ​លោក​រំពឹងថា ​នៅចុង​ឆ្នាំ ២០២៤​នេះ ​តុលា​ការ​បារាំង នឹង​កាត់​ទោស​មេ​អង្គ​រក្ស ​លោក ​ហ៊ុន​ សែន​។​
    11 min
  • សហជីព៖ អន្តរាគមន៍បន្ទាន់របស់រដ្ឋាភិបាលនៅពេលថៅកែរត់ចោលត្រូវបានសាទរ
    ភាពរំជើបរំជួលនៅក្នុងវិស័យកាត់ដេរក្រោយរោងចក្របិទទ្វារដោយសារថៅកែរត់ចោល ឬមួយរងហានិភ័យផ្សេងៗត្រូវគេសង្កេតឃើញថា រដ្ឋាភិបាលក្នុងអាណត្តិនេះតាមរយៈក្រសួងការងារបានចេញមុខអន្តរាគមន៍រហ័សជាងមុន។ ឥរិយាបទបែបនេះហាក់ខុសគ្នានឹងអាណត្តិមុនៗ ដែលការតវ៉ាខ្លះក្នុងវិស័យកាត់ដេរត្រូវបានអូសបន្លាយរ៉ាំរ៉ៃ។ អ្នកពាក់ព័ន្ធនានាលើកទឹកចិត្តឲ្យមានដំណោះស្រាយបែបនេះ ដើម្បីកុំឲ្យភាគីណាមួយមានការឈឺចាប់នៅក្នុងវិវាទការងារ ដែលនឹងអាចកើតមានច្រើនទៀតនៅថ្ងៃអនាគត។
    14 min
  • តើយន្តការ "ត្រីណាស្អុយដកត្រីនោះចេញ" ក្នុងប្រព័ន្ធយុត្តិធម៌អាចមានប្រសិទ្ធិភាពកម្រិតណា ?
    «អំណឹះតទៅ  ត្រីណាស្អុយត្រូវដកត្រីនោះចេញ»។ នេះជាសំដីចេញពីបបូរមាត់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលថ្លែងនៅក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ប្រចាំឆ្នាំ២០២៣ ក្នុងថ្ងៃទី២៧មីនា។ តាមលោករដ្ឋមន្ត្រីផ្នែកច្បាប់រូបនេះ យន្តការនេះជាការពង្រឹងវិន័យក្នុងវិស័យយុត្តិធម៌ ដោយមិនអនុញ្ញាតឲ្យអ្នកណាដែលប្រព្រឹត្តខុសក្នុងប្រព័ន្ធយុត្តិធម៌ រួចធ្វើឲ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ទាំងមូលឡើយ។ ការដាក់ចេញយន្តការនេះ បានទទួលការសាទរពីអ្នកឃ្លាំមើលបញ្ហាសង្គម។ តែទន្ទឹមគ្នានេះក៏ពួកគេយល់ថា នេះអាចគ្រាន់ជាភាសានយោបាយ ដ្បិតការដាក់ចេញយន្តការកន្លងមកនៅមិនទាន់ឃើញមានប្រសិទ្ធិភាព។
    12 min
  • តើ​ភាពចម្រូងចម្រាស​នៃ​ការបោកប្រាស់​ផ្នែក​ហិរញ្ញវត្ថុ​នឹងប៉ះពាល់​រូបភាព​កម្ពុជា​យ៉ាងណា​?
    ក្នុងរយៈពេល​ចុងក្រោយនេះ ​ប្រទេស​កម្ពុជា​ត្រូវបាន​គេមើលឃើញ​ថា​កំពុងវក់វី​នឹងភាព​មន្ទិល​នៃ​ការឆបោក​ដាក់ទុន​វិនិយោគ​បែបសហគមន៍​ដោយទទួលបាន​ការ​ប្រាក់​ខ្ពស់​។ ​អ្នកតាមដាន​សង្គម​នានា​ចាត់ទុក​ភាពចម្រូងចម្រាស​នៃ​ការ​ចោទប្រកាន់​ពីការ​ឆបោកប្រាក់​ដែល​បង្កឡើង​ដោយ​អ្នកជំនួញ ​និង​បុគ្គល​ជោគជ័យ​មួយចំនួននេះ​ថា​បានជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អ្នកវិនិយោគ​នៅក្នុង ​និង​ក្រៅប្រទេស​។ ​តាមអ្នកវិភាគ ​កម្ពុជា​អាចប្រឈមនឹង​វិបត្តិ​វិនិយោគ ​ប្រសិនបើ​រូបភាព​អវិជ្ជមានមួយនេះ​មិនត្រូវបាន​លាងសម្អាត​ទេនោះ​។
    16 min
  • ជួញដូរស្វាក្តាម៖អាមេរិកឲ្យមន្ត្រីថ្នាក់ទាបរួចខ្លួន និងបន្តរក្សាទុកបទចោទលើមន្ត្រីថ្នាក់លើ?
    ការ​សម្រេច​របស់​តុលាការ​អាមេរិក​ក្នុង​ថ្ងៃ​ទី​២២​ មីនា​ ឆ្នាំ ២០២៤ ​ឲ្យ​មន្ត្រី​កសិកម្ម​កម្ពុជា​ម្នាក់​លោក​គ្រី​ ម៉ះផល​រួច​ផុត​ពី​ការ​ចោទ​ក្នុង​សំណុំ​រឿង​ជួញ​ដូរ​ស្វា​ក្តាម​ត្រូវ​បាន​ក្រសួង​កសិកម្ម​ចាត់​ទុក​ជា​រឿង​យុត្តិធម៌​ និង​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​មន្ត្រី​ខ្មែរ​។​ សម្រាប់​អ្នក​ខ្លះ​ដែល​តាម​ដាន​សំណុំ​រឿង​នេះ​ក៏​យល់​ឃើញ​ដូច​គ្នា ​និង​ថា ​ការ​សម្រេច​របស់​តុលាការ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ណាមួយ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​អាមេរិក​ទេ​។ ​តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​បាន​ចោទ​ឡើង​ថា​ ហេតុ​អ្វី​នៅ​ក្នុង​សំ​ណុំ​រឿង​តែ​មួយ​នេះ​ តុលា​ការ​អាមេរិក​បែរ​ជា​បាន​សម្រេច​ឲ្យ​រួច​ខ្លួន​តែ​មន្ត្រី​ថ្នាក់​ទាប​ និង​ទុក​មន្ត្រី​ថ្នាក់​លើឲ្យ​នៅ​ជាប់​បណ្តឹង​ដដែល​។
    11 min
  • អ្នកឃ្លាំមើល៖ អ្នកបួសក្នុងព្រះពុទ្ធសាសនា មិនគួរទៅជជែកវែកញែករឿងអបិយជំនឿ
    អ្នកប្រើប្រាស់បណ្តាញសង្គម នាពេលថ្មីៗនេះ បានចេញមកប្រតិកម្មជាថ្មី ចំពោះការណ៍ដែលព្រះសង្ឃបានចេញមកជជែកពីជំនឿអរូបិយ មន្តអាគម ព្រាយ បិសាច។ ជាក់ស្តែង តាមរយៈវីដេអូរបស់ទំព័ររាត្រីរន្ធត់ អ្នកប្រើប្រាស់បណ្តាញសង្គម បានចាត់ទុកថាជាកម្មវិធីចង្រៃ ដែលគ្មានបានអ្វីជាប្រយោជន៍ទាល់តែសោះ។ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា នេះជារូបភាពមិនល្អ និងបង្ហាញពីកម្សោយនៃវិស័យព្រះពុទ្ធសាសនា។ តាមក្រុមអ្នកឃ្លាំមើល អ្នកបួសក្នុងព្រះពុទ្ធសាសនា មិនគួរទៅជជែកវែកញែករឿងព្រាយ បិសាច នោះទេ។
    12 min
  • តើសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់អវិជ្ជមានពីតម្លៃមាសដែលបន្តឡើងថ្លៃខ្ពស់ដែរឬទេ?
    ចាប់តាំងពីឈានចូលឆ្នាំ ២០២៤មក តម្លៃមាសនៅតែបន្តឡើងថ្លៃកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមថ្ងៃសុក្រ ទី២២ ខែមីនានេះ តម្លៃមាសគីឡូលក់ចេញ និងទិញចូលបានឡើងដល់រង្វង់ពី ២៤៥០ដុល្លារ ទៅ ២៤៧០ដុល្លារ ក្នុងមួយដំឡឹង។ នៅក្នុងបរិបទនៃមាសឡើងថ្លៃឥតឈប់ឈរដូច្នេះ តើវាអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាដែរ ឬយ៉ាងណា?
    9 min
  • កម្ពុជាអាចទាញមេរៀនអ្វីខ្លះពីវៀតណាមសម្រាប់យុទ្ធនាការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច?
    ប្រធានាធិបតីវៀតណាមលោក វ៉ វ៉ាន់ ធឿងបានសម្រេចលាលែងចេញពីតំណែងនៅថ្ងៃពុធ ទី២០ ខែមីនា។ តាមទីភ្នាក់ងារផ្លូវការវៀតណាម VNA លោក វ៉ វ៉ាន់ ធឿងបានរំលោភអំណាច អសកម្មក្នុងការដឹកនាំ និងជាប់សង្ស័យក្នុងរឿងពុករលួយ។ សម្រាប់ក្រុមអ្នកតាមដាននយោបាយនៅកម្ពុជា ការចុះពីតំណែងរបស់លោកវ៉ វ៉ាន់ ធឿងបានឆ្លុះបញ្ចាំងពីអនុភាពនៃប្រព័ន្ធច្បាប់ និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចំពោះតួនាទីរបស់ខ្លួន។ នៅក្នុងន័យនេះ ក្រុមអ្នកតាមដាននយោបាយស្រុកខ្មែរចង់ឃើញកម្ពុជាទាញយកមេរៀនដូចវៀតណាមសម្រាប់យុទ្ធនាការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាចរបស់មន្រ្តីជាន់ខ្ពស់មួយចំនួន។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners