ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើវិស័យសុខាភិបាលនឹងប្រែប្រួលយ៉ាងណា បន្ទាប់ពីរដ្ឋដាក់ការវិនិយោគកន្លងមក និងពេលខាងមុខ?
    នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន​ ម៉ាណែត បានបញ្ជាក់ក្នុងវេទិកាសម្ពោធអគារវះកាត់មួយកន្លែងក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមេសា ថាគិតមកដល់ពេលនេះ ​រដ្ឋបានចំណាយថវិកាជាង១៤០០លានដុល្លា សម្រាប់ពង្រឹងវិស័យសុខាភិបាល។ ការចំណាយនេះផ្ដោតលើកម្មវិធីជំនួយសង្គម ដូចជា ការជួយប្រជាពលរដ្ឋក្រីក្រ ប័ណ្ណសមធម៌សុខាភិបាល ជំងឺកូវីដ១៩ និងបញ្ហាហានិភ័យផ្សេងៗ។ បើតាមប្រមុខ​រដ្ឋាភិបាល កម្ពុជានៅមានកញ្ចប់ថវិការាប់រយលានដុល្លារទៀត សម្រាប់ពង្រឹងវិស័យសុខាភិបាល។
    9 min
  • ហេតុអ្វីចរន្តចុះចូលរបស់អ្នកប្រឆាំងនៅតែបន្តកើតមាននៅក្រោយការបោះឆ្នោត?
    អ្នក​ចេញ​មុខ​ប្រឆាំង​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ចុះ​ចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាច​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ដើម្បី​បាន​ចេញ-ចូល​កម្ពុជា ​និង​រួច​ផុត​ពី​ការ​ជាប់​ទោស​។​ លោក​ ហ៊ុន សែន ​និង ​លោក ​ហ៊ុន ម៉ាណែត ​បាន​ស្វាគមន៍​អ្នក​ប្រ​ឆាំង​ទាំង​នោះ ​ដូច​ជា​ លោក ​មុំ​ អហ្សានី ​អតីត​យោធា​លំហ​សមុទ្រ ​និង​ លោក ​គង់ ​សភា ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ និង​ជា​​អតីត​ជន​រង​គ្រោះ​ដែល​ត្រូវ ​បាតុករ​វាយ​នៅ​មុខ​រដ្ឋ​សភា​។​ អ្នក​តាមដាន​សភាព​ការណ៍​នយោបាយ​ កត់​សំគាល់​ថា​ ការ​ចុះចូល​របស់​អ្នកប្រ​ឆាំង​ខ្លះ ​ដោយ​សារ​តែ​ភាព​ទាល់​ច្រក​ និង​អ្នក​ខ្លះ​ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​។​
    16 min
  • តើជំនួបរវាងលោកហ៊ុន សែន និងសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងបង្កប់អត្ថន័យអ្វីខ្លះ?
    លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងចំនួន ៣រូប គឺលោកសុក ហាច លោកសេង ម៉ាឌី និងលោកគង់ មុនីកា។ តាមលោកហ៊ុន សែន ជំនួបសន្ទនានេះមានភាពស្មោះត្រង់ ស្និទ្ធស្នាល និងគោរពគ្នាទៅវិញទៅមកដែលធ្វើឲ្យលោកជឿជាក់ថា ព្រឹទ្ធសភានឹងដំណើការល្អ។ ប៉ុន្តែអ្នកវិភាគខ្លះវិញយល់ថា លោកហ៊ុន សែនមិនមានចេតនាល្អទេនៅក្នុងជំនួបសន្ទនានោះ៕
    12 min
  • ចូលឆ្នាំ​ខ្មែរ​៖​ហេតុអ្វី​មាន​ទេសចរ​ដើរ​កម្សាន្ត​២១​លាន​នាក់​ ខណៈ​ពលរដ្ឋ​ខ្មែរ​មានតែ​១៧​លាននាក់​?
    របាយការណ៍​ស្តីពី​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​បរទេស​ដើរលេង​កម្សាន្ត​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​១៣ ​ដល់​១៦ ខែ​មេសា ​ឆ្នាំ​២០២៤ ​បង្ហាញថា​មានចំនួន​ភ្ញៀវទេសចរ​សរុប​ជាង ២១​លាន​នាក់​។ តួលេខនេះ​បង្កឲ្យមាន​ការ​ជជែកគ្នា​ច្រើន​នៅក្នុង​ចំណោម​មហាជន ​ខណៈដែល​ចំនួនពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មាន​ត្រឹមតែ ​១៧លាន​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​សួរថា ​អ្វីទៅ​ជា​វិធីសាស្ត្រ​នៃការ​រាប់តួលេខ​ចំនួន​ភ្ញៀវទេសចរ​ក្នុងពេល​បុណ្យចូលឆ្នាំ​រយៈពេល​៤ថ្ងៃ ​និង​ថា​តើ​តួលេខនេះ​អាច​ឆ្លុះបញ្ចាំង​អ្វីខ្លះ​ពីសក្តានុពល​នៃ​ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​?
    13 min
  • ហេតុអ្វី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​២០២៤​មានសន្ទុះ​ខ្លាំងក្លា ​និង​ការ​ចូលរួម​ពី​ពលរដ្ឋ​ច្រើនជាង​ឆ្នាំមុន​ៗ​?
    ពិធីបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណី​ជាតិ​ដែលមានរយៈពេល​៤ថ្ងៃ ត្រូវបានបិទ​បញ្ចប់នៅថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០២៤​។ ជាការកត់សម្គាល់​ ពិធីបុណ្យចូលឆ្នាំខ្មែរ​ឆ្នាំ២០២៤នេះ ​ត្រូវបានអ្នក​តាមដានសង្គម ​និងប្រពៃណីវប្បធម៌​ខ្មែរ​មើលឃើញដូចៗគ្នាថា ​មានសន្ទុះខ្លាំងក្លា ​និងមាន​ការចូលរួមលេងកម្សាន្ត​ពី​ពលរដ្ឋខ្មែរច្រើន​ជាងបណ្តាឆ្នាំមុនៗ​។ តើការចូលរួម​ដ៏គគ្រឹកគគ្រេង​របស់ពលរដ្ឋខ្មែរ​ឆ្នាំនេះ ​មានជាប់ពាក់ព័ន្ធ​នឹងរឿង​ជាតិនិយម និង​ការដាក់សង្ក្រាន្ត​របស់ថៃទៅក្នុង​បញ្ជីបេតិកភណ្ឌ​អរូបីរបស់​អង្គការ ​UNESCO ​ឬ​យ៉ាងណា​?
    14 min
  • ហេតុអ្វីសហរដ្ឋអាមេរិកលូកដៃចូលគម្រោងព្រែកជីក «ហ្វូណនតេជោ»?
    បន្ទាប់ពី​កម្ពុជា​ប្រកាស​ពី​គម្រោង​ព្រែក​ជីក​ពី​តាកែវ​ទៅ​កាន់​សមុទ្រ​ខេត្ត​កែប​នៅ​ចុង​ឆ្នាំ​២០២៤​ នេះ​ គេឃើញ​មាន​ប្រតិកម្ម​មួយ​ចំនួន​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​។ ​វៀតណាម​ដែល​ជា​ប្រទេស​នៅ​កៀក​នឹង​គម្រោង​ព្រែក​ជីក​«ហ្វូណនតេជោ» បាន​ប៉ុន​ប៉ង​រារាំង​គម្រោង​នេះ​ក្រោម​លេស​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​។ ចំណែក​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ក្តី​បារម្ភ​ថា ​គម្រោង​នេះ​អាច​ជា ​«ផ្លូវ​នាវា​ចរណ៍​របស់​កង​យោធា​ជើង​ទឹក​ចិន»​។​ តែ​សម្រាប់​កម្ពុជា រាល់​ការ​លើក​ឡើង​ទាំង​នេះ​សុទ្ធ​សឹង​ជា​ហេតុ​ផល​នយោបាយ​៕​
    13 min
  • ចូលឆ្នាំថ្មី៖ បក្សប្រឆាំងប្រាថ្នាការផ្សះផ្សាជាតិ តែបក្សកាន់អំណាចថាមិនជជែកជាមួយក្រុមជ្រុលនិយម
    នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយបានបញ្ចេញសារជូនពរជាហូរហែដល់ប្រជាពលរដ្ឋខ្មែរ ឲ្យជួបតែសុភមង្គល សិរីបវរគ្រប់ក្រុមគ្រួសារ។ គណបក្សប្រឆាំងវិញឆ្លៀតរំលេចពីសារនយោបាយរៀងៗខ្លួន ដែលប្រាថ្នាចង់ឃើញការដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំឃាំង ដើម្បីឲ្យពួកគេអាចមករួបរួមកម្លាំងតែមួយ ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានអះអាងថា ខ្លួនមិនជជែកជាមួយក្រុមអ្នកនយោបាយជ្រុលនិយមឡើយ។
    15 min
  • តើ​កម្ពុជា​អាច​ប្រឈម​នឹង​វៀតណាម​ ដោយសារ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​?
    គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់កម្ពុជា​ពី​ទន្លេមេគង្គ​ទៅសមុទ្រ​ប្រវែង​សរុប ​១៨០​គីឡូម៉ែត្រ ​កំពុងបង្ក​ឲ្យមាន​ការព្រួយ​បារម្ភ​ពីសំណាក់​ប្រទេស​វៀតណាម​ជាពិសេស​រឿង​បរិស្ថាន ​និង​ភូមិសាស្ត្រ​នយោបាយ​។ តើ​គម្រោងការនេះ​នឹងធ្វើឲ្យ​កម្ពុជា​អាចប្រឈម​ជាមួយ​ប្រទេស​វៀតណាម​ខាង​នយោបាយ ​និង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ដែរ​ឬទេ​? សម្រាប់​កម្ពុជា ​ការសម្រេច​បាន​ព្រែកជីក​មួយ គឺ​ដើម្បី​បំរើដល់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ​ដឹកជញ្ជូន ​និង​កសិកម្ម​របស់ខ្លួន​តែប៉ុណ្ណោះ​។
    15 min
  • តើការកាប់ឈើជាផ្នែកមួយនាំឲ្យមានការឡើងកម្តៅផែនដីដែរឬទេ?
    ការឡើងកម្តៅផែនដីកំពុងបង្កផលវិបាកដល់មនុស្ស សត្វ និងធនធានជីវចម្រុះគ្រប់ប្រភេទ។ ផលវិបាកនៃការឡើងកម្តៅផែនដី កំពុងត្រូវបាន មនុស្សជាច្រើនស្វែងយល់ពីមូលហេតុ និងរកមុខអ្នកទទួលខុសត្រូវ។ មន្ត្រីបរិស្ថានកម្ពុជា អះអាងថា ការប្រែប្រួលអាកាសធាតុនេះ មិនមែនមកពីកម្ពុជាកាប់បំផ្លាញព្រៃឈើទេ។ ប៉ុន្តែបញ្ហានេះគឺបណ្តាលមកពីការដុតផូស៊ីលនៅប្រទេសឧស្សាហកម្មធំៗ។ សម្រាប់សកម្មជនបរិស្ថាន ការកាប់បំផ្លាញព្រៃឈើក៏ជាផ្នែកមួយនាំឲ្យមានការប្រែប្រួលអាកាសធាតុ។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners