ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើដល់ពេលដែលរដ្ឋត្រូវលើកទឹកចិត្តឲ្យប្រជាជនប្រើរថយន្តថ្មីដើម្បីកាត់បន្ថយរថយន្តជជុះ?
    រដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាមានរោងចក្រតម្លើងរថយន្តចំនួន៦ ក្នុងនោះក៏មានក្រុមហ៊ុនយក្សផលិតរថយន្តតូយ៉ូតារបស់ជប៉ុនមួយដែរ។ វត្តមានរបស់ក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាពេលនេះសមល្មមនឹងដល់ពេលដែលរដ្ឋាភិបាលមានវិធានការកាត់បន្ថយការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីបរទេស និងលើកទឹកចិត្តប្រជាជនឲ្យប្រើរថយន្តថ្មីដែលតម្លើងក្នុងស្រុកឬយ៉ាណា?
    11 min
  • ហេតុអ្វីរដ្ឋាភិបាល និងសង្គមស៊ីវិលវាយតម្លៃខុសគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា?
    នៅក្នុងរបាយការណ៍លើកដំបូងរបស់ខ្លួន ចុះផ្សាយនៅថ្ងៃអង្គារទី ៣០មេសា ក្រសួងព័ត៌មានបានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ បើតាមក្រសួងព័ត៌មាន អ្នកកាសែតចំនួន៣៤១នាក់ ដែលចូលរួមនៅក្នុងការស្ទង់មតិ យល់ឃើញថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រកបអាជីពមួយនេះ។ តែរបាយការណ៍ពីសង្គមស៊ីវិលរកឃើញផ្ទុយពីរបាយការណ៍របស់ក្រសួងព័ត៌មាន ដោយថា នៅកម្ពុជាសេរីភាពសារព័ត៌មានមិនទាន់ល្អប្រសើរនៅឡើយទេ។ អង្គការអ្នកកសែតគ្មានព្រំដែនវិញ ដែលមានទីតាំងនៅប្រទេសបារាំង បានសម្លឹងឃើញភាពដុនដាបនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងបានចាត់ថ្នាក់កម្ពុជាឲ្យឈរនៅលេខរៀងទី១៤៧ ក្នុងចំណោម១៨០ប្រទេស នាឆ្នាំ២០២៣។ ហេតុអ្វីបានជាមានការវាយតម្លៃខុសគ្នា រឿងសេរីភាពសារព័ត៌មាននៅកម្ពុជា?
    14 min
  • អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ
    ការ​ចាក់​ដី​លុប​ចូល​ទន្លេ​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​ខេត្ត​កំពង់ចាម​ដោយ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ​សកម្មភាព​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​ តែ​នៅពេល​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​នៅ​ថ្ងៃទី​២៩​ ខែ​មេសាបែរ​ជា​រដ្ឋបាល​ខេត្ត​អះអាង​ថា ការ​វាយ​តម្លៃ​បឋម​លើការ​ចាក់​ថ្ម​នៅ​ច្រាំង​ទន្លេ​ប្រវែង​១៦៥​ម៉ែត្រ​ក្នុង​ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ​ មិន​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ច្រាំង​ទន្លេ​ ឬ​ប៉ះ​ពាល់​លំហូរ​ទឹក​ឡើយ​។​ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​នេះ​សិន​ដោយ​រង់​ចាំការ​វាយ​តម្លៃ​ពី​ក្រសួង​ធន​ធាន​ទឹក​។​ តែ​អ្នកការ​ពារ​បរិស្ថាន​ចង់​ឃើញ​រដ្ឋាភិបាល​មាន​យន្តការ​ជាក់​លាក់​ក្នុង​រឿង​ចាក់​ដី​ទប់​ច្រាំង​ទន្លេ​ដើម្បី​ជៀស​វាង​ការ​រំលោភ​យក​សម្បត្តិ​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯក​ជន​។
    10 min
  • ហេតុអ្វីបានជាលោក ហ៊ុន សែន និយាយប្រឆាំងនឹងវៀតណាមក្នុងរឿងព្រែកជីកហ្វូណននៅពេលនេះ?
    ការចេញមុខរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដោយហ៊ាននិយាយជាសាធារណៈ ប្រឆាំងចំៗទៅកាន់ប្រទេសវៀតណាម ក្នុងសំណុំរឿងសាងសង់ព្រែកជីកហ្វូណននៅកម្ពុជា បានបណ្តាលមានមតិលើកឡើងផ្សេងៗគ្នា មិនចេះដាច់។ អ្នកខ្លះថា ភាពក្លាហានរបស់លោក ហ៊ុន សែន ប្រឆាំងនឹងវៀតណាមជាលើកដំបូង ជាការបង្កើនប្រជាប្រិយភាពដល់លោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំរដ្ឋាភិបាលថ្មី  ចំណែកអ្នកខ្លះថា ជាការគិតគូរយកចិត្តទុកដាក់ដើម្បីផលប្រយោជន៍ជាតិ។
    10 min
  • គម្រោងព្រែកជីក៖ តើជាសេណារីយូ ឬជាការប្រឆាំងមែនទែនរបស់ លោក សម រង្ស៊ី?
    ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិ​បាល​បាន​ចេញ​ញត្តិ​គាំទ្រ​គម្រោង​ព្រែក​ជីក​«ហ្វូណន​តេជោ»​ទៅ​តាម​ការ​អំពាវ​នាវ​របស់ ​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ទី​២៦​ខែ​មេសា។​ គឺ​ជា​ការ​អំពាវ​នាវ​ឲ្យប្រ​ជាជន​កម្ពុជា​រួម​សាមគ្គី​គ្នា  សម្រេច​ឲ្យ​ខាង​តែ​បាន​គម្រោង​ស្តារ​ព្រែក​ជា​ប្រវត្តិ​សាស្ត្រ​នេះ ​ខណៈ​ពេល​ដែល​ លោក​ សម​ រង្ស៊ី ​ចេញ​មុខ​រិះគន់​គម្រោង​នេះ ​ដូច​សហរដ្ឋ​អាមេរិក និង​វៀតណាម ​ដែល​ធ្លាប់​លើក​ឡើង​ថា ​គម្រោង​នេះ​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន និង​ជា​យុទ្ធសាស្ត្រ​របស់​ចិន​។​ អ្នក​តាម​ដាន​នយោបាយ​ខ្លះ ​បាន​ចោទ​សួរ​ថា ​តើ​លោក ​សម រង្ស៊ី ចេញ​មុខ​ប្រឆាំង​គម្រោង​នេះ​ ជា​សេណារី​យូ ​ចង់​រុញ​ឲ្យ​គម្រោង​នេះ​ចេញ​កាន់​តែ​ឆាប់​ឬ​យ៉ាង​ណា ​ខណៈ​វៀត​ណាម​ប៉ុន​ប៉ង​រាំង​ខ្ទប់​គម្រោង​របស់​កម្ពុជា​?​ ឬ​មួយ​ លោក សម រង្ស៊ី ​ប្រឆាំង​មែន​ទែន​?​​
    13 min
  • តើកម្ពុជាគួរពន្យារពេលសាងសង់គម្រោងព្រែកជីកហ្វូណនសិន ឬយ៉ាងណា?
    ថ្មីៗនេះ អ្នកជំនាញការវៀតណាមបានជំរុញឱ្យរដ្ឋាភិបាលវៀតណាមបន្តពិភាក្សាជាមួយកម្ពុជាដើម្បីពន្យារពេលសាងសង់គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា។ ការស្នើឱ្យពន្យារពេលបែបនេះ​​ធ្វើឡើង បន្ទាប់ពីអ្នកជំនាញការវៀតណាមយល់ថា ការសងសង់ព្រែកជីកយក្សកម្ពុជានឹងបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខក្នុងតំបន់ដែលទាមទារឱ្យកម្ពុជាត្រូវផ្តល់ព័ត៌មានពីផលប៉ះពាល់បន្ថែម។ ត្រង់ចំណុចនេះត្រូវបានអ្នកវិភាគ និងអ្នកនយោបាយគិតថា កម្ពុជាពុំចាំបាច់ពន្យារពេលណាមួយតបតាមការចង់បានរបស់វៀតណាមឡើយ ត្បិតនេះជាអធិបតេយ្យភាពរបស់កម្ពុជា និងថា វៀតណាមមិនអាចលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ជំហរថា រដ្ឋាភិបាលកម្ពុជានឹងបន្តការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ជាតិ។
    12 min
  • យុទ្ធសាស្ត្រ ​IF ​របស់​លោក​ ហ៊ុន សែន ​នឹងទទួលបាន​ជោគជ័យ​នៅទី​បំផុត​?
    ក្នុងរយៈពេល​ចុងក្រោយនេះ ​គេបាន​សង្កេតឃើញ​អ្នកនយោបាយ ​ដែលស្និទ្ធនឹង​លោក​ សម រង្ស៊ី ​រួមទាំង​សកម្មជន​ប្រឆាំង​មួយចំនួន​នៅ​ក្រៅប្រទេស​បានចាប់ផ្តើម​ធ្វើការ​សុំទោស ​លោក ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា ​និងជា​ប្រធានគណបក្ស​កាន់អំណាច។​ លោក មុំ អស្សនី ​សកម្មជន​ប្រឆាំង​លោក ​ហ៊ុន សែន លោក​ គង់ សភា និង​លោក ជា ប៉ូច ​អ្នកតំណាងរាស្ត្រ​អតីត​គណបក្សសង្គ្រោះជាតិ​សុទ្ធសឹង​ជា​អ្នកនយោបាយ​ប្រឆាំង​ ដែលបាន​ប្តូរជំហរ​ឈប់វាយប្រហារ​លោក ហ៊ុន សែន និង​ត្រកូលហ៊ុន​។ ​អ្នកនយោបាយ​ប្រឆាំងទាំងអស់​នេះ​ ត្រូវបាន​លោក ​ហ៊ុន សែន ​ស្វាគមន៍​លើកលែងតែ​លោក ​សម រង្ស៊ី ​ម្នាក់គត់​។ ​តើយុទ្ធសាស្ត្រ​ដាក់ឲ្យ​លោក ​សម រង្ស៊ី ​នៅឯកោ ​និង​ដល់ទី​បញ្ចប់​ (IF)របស់​លោក ហ៊ុន សែន ​នៅបន្ត​មាន​ប្រសិទ្ធភាព​ដែរ ឬ​ទេ​?
    14 min
  • អាមេរិកថាស្ថានភាពសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០២៣នៅតែអាក្រក់ តែកម្ពុជាថាមិនបានឆ្លុះបញ្ចាំងការពិត
    របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ចេញ​ផ្សាយ​នៅ​ពេលថ្មីៗ​នេះបាន​កត់​សម្គាល់​ថា នៅក្នុង​ឆ្នាំ​២០២៣ កម្ពុជា​មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទាល់​តែ​សោះនៅ​ក្នុងស្ថាន​ភាព​សិទ្ធិ​មនុស្ស​។​ របាយការណ៍​ដដែល​បាន​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែលបាន​កើត​មាន​ធ្ងន់​ធ្ងរ​ រួម​មាន​ការ​ធ្វើ​ទារុណ​កម្ម ​ឬ​អំពើឃោរឃៅ​អមនុស្សធម៌ ​ការ​ព្យាបាទ​ ឬ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិ​បាល ​និង​តុលាការ​មិន​ឯករាជ្យ ​ការដាក់​ទោស​លើ​អ្នក​ទោស​ អ្នកនយោបាយ និង​សកម្មជន​សង្គម​។​ តែ​រដ្ឋាភិបាល​កម្ពុជា​អះអាងថា ​របាយការណ៍​នេះមិន​បានឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ពិត​របស់​កម្ពុជា​ទេ​៕
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners