
Sign up to save your podcasts
Or


មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបានប្រកាសពីដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ដ្រីការពារជាតិ លោកLloyd Austin មកកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា លោក Lloyd Austin នឹងជួបពិភាក្សាការងារជាមួយមេដឹកនាំថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ពីបញ្ហាសន្ដិសុខ និងការពារជាតិ។ លោក Lloyd Austin ធ្លាប់មកកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក។ តែដំណើរទស្សនកិច្ចផ្លូវការនៅពេលនេះ គឺធ្វើឡើង ខណៈកម្ពុជា និងចិន កំពុងធ្វើសមយុទ្ធយោធារួមគ្នា។ ការណ៍នេះនាំឱ្យមានសំណួរថា តើទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក ជាការព្រួយបារម្ភពីឥទ្ធិពលចិនលើកម្ពុជាឬយ៉ាងណា?
បញ្ហាក្មេងទំនើងនៅកម្ពុជាមិនមែនជារឿងថ្មីទេ។ តែករណីនេះ ទើបត្រូវបានប្រមុខរដ្ឋាភិបាលដាក់បញ្ជានៅថ្ងៃទី២៣ខែឧសភា ឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការលុបបំបាត់ និងចាត់វិធានការផ្លូវច្បាប់ឲ្យតឹងរឹង គ្រាដែលសកម្មភាពកាប់ចាក់របស់ក្រុមនេះបានកើតឡើងនៅភ្នំពេញកាលពីពេលថ្មីៗ។ អ្នកតាមដានសង្គម កត់សំគាល់ថា បញ្ហាគ្រឿងស្រវឺង និងញៀនញៀន គឺជាដើមហេតុចំបងដែលនាំឲ្យមានក្មេងទំនើងច្រើននៅក្នុងសង្គមខ្មែរ ខណៈគ្រួសារនិងអាជ្ញាធរខ្លះនៅខ្វះចន្លោះលើបញ្ហានេះ។
សំណុំរឿងលោកកឹម សុខាដែលរំពឹងត្រូវបិទបញ្ចប់នៅត្រឹមលើកទី៩នៅសាលាឧទ្ធរណ៍នាថ្ងៃទី២៣ឧសភានេះនឹងត្រូវបន្តទៀតនៅដើមខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់សហមេធាវីលោកកឹម សុខា។ គួររំលឹកថាតាមគម្រោង សវនាការលោកកឹម សុខានៅសាលាឧទ្ធរណ៍ត្រូវធ្វើឡើងចំនួន៩ដងដែលថ្ងៃទី២៣ឧសភានេះជាសវនាការចុងក្រោយ។ ដូច្នេះសួរថា អ្វីទៅជាសេណារីយ៉ូច្រកចេញសម្រាប់ក្តីក្តាំលោកកឹម សុខា ខណ:ជំនុំជម្រះនៅឧទ្ធរណ៍បន្តអូសបន្លាយ?
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សអំណាចបានស្នើឱ្យបង្កើតច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍ជាថ្មី។ គោលដៅ គឺដើម្បីដាក់ទោសលើជនណានិយាយថាគ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា។ គួររម្លឹកថាកាលពី ១០ឆ្នាំមុន រដ្ឋសភាបានអនុម័តច្បាប់មួយប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ ដូច្នេះតើច្បាប់ដែលលោកហ៊ុន សែនបានស្នើពេលនេះនឹងខុសគ្នាពីច្បាប់កាលពី ១០ឆ្នាំមុន ឬយ៉ាងណា?។ សម្រាប់អ្នកវិភាគខ្លះ ច្បាប់ដែលលោក ហ៊ុន សែនបានស្នើពេលនេះគ្រាន់តែគំរាមដល់ក្រុមប្រឆាំងប៉ុណ្ណោះ៕
នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាទៅជួបដើម្បីពិភាក្សាជុំវិញសំណើរបស់កម្ពុជាដែលស្នើឱ្យរដ្ឋាភិបាលវៀតណាមសហការស្រាវជ្រាវកំណត់អត្តសញ្ញាណបុគ្គលដែលជេរប្រមាថលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាមបណ្តាញសង្គមតិកតុក។ ការជេរប្រមាថលោក ហ៊ុន សែនពីសំណាក់ពលរដ្ឋវៀតណាមធ្វើឡើង ក្រោយលោកហ៊ុន សែននិយាយរិះគន់វៀតណាមជុំវិញគម្រោងព្រែកជីកហ្វូណន។ អ្នកជំនាញការទូត និងទំនាក់ទំនងអន្តរជាតិយល់ឃើញថា ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមទៅជួប គឺដើម្បីលាងសម្អាតមន្ទិលសង្ស័យ និងបង្ការភាពប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ តែអ្នកវិភាគនយោបាយខ្លះមើលឃើញពីភាពផលប៉ះពាល់ដែលនឹងអាចកើតមានចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម៕
យុទ្ធនាការដាំដើមឈើឲ្យបានយ៉ាងតិច ១លានដើមដែលដាក់ចេញដោយក្រសួងបរិស្ថានបានចាប់ផ្ដើមដំណើរការជាបណ្ដើរៗ។ តាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត យុទ្ធនាការនេះមានគោលដៅដាំដើមឈើឲ្យបានច្រើនជាងការកាប់។ ក្រុមអ្នកធ្វើកិច្ចការងារបរិស្ថានបានគាំទ្រ និងសាទរចំពោះយុទ្ធនាការមួយនេះ។ តែក្នុងពេលជាមួយគ្នា ពួកគេក៏ចង់ឃើញឲ្យមានការអនុវត្តច្បាប់តឹងតែងដើម្បីការពារព្រៃឈើដែលនៅសេះសល់ពីការកាប់បំផ្លាញដែរ៕
កម្ពុជា និងកូរ៉េ បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជា“ភាពជាដៃគូយុទ្ធសាស្ដ្រ” បន្ទាប់ពីទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នៅប្រទេសកូរ៉េ ដែលបញ្ចប់កាលពីថ្ងៃទី១៨ ខែឧសភា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា ការឈានដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ដ្រ ជាមួយកូរ៉េ នឹងនាំមកនូវការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ តើក្រោយការតម្លើងកម្រិតទំនាក់ទំនងបែបនេះ កម្ពុជានឹងទទួលបានការជួយជ្រោមជ្រែងយ៉ាងណាពីកូរ៉េ?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃយុទ្ធនាការឃោសនានៃការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃដំបូងថា ពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សំគាល់ទេ ពោលដំណើរការទៅដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខល្អ។ សម្រាប់អ្នកឃ្លាំមើលការបោះឆ្នោតវិញ ការឃោសនាបោះឆ្នោតអសកលនេះហាក់មិនបានទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋឡើយ។
នៅថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានថ្លែងសារពិសេសមួយស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ។ គឺជាសារដែលលោកហ៊ុន សែនចង់ឆ្លើយតបនឹងការរិះគន់លើគម្រោងព្រែកជីកមួយនេះរបស់កម្ពុជា។ តាមលោកហ៊ុន សែន ព្រែកជីកហ្វូណនតេជោជាការដើរឆ្ពោះទៅរកឯករាជ្យភាពនយោបាយផ្នែកដឹកជញ្ជូនតាមផ្លូវទឹកដោយមិនពឹងដង្ហើមរបស់ប្រទេសណាមួយ។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា វាជាការល្អសម្រាប់កម្ពុជាដើម្បីបញ្ចៀសបញ្ហាណាមួយកើតឡើងនៅពេលទំនិញរបស់កម្ពុជាត្រូវដឹកជញ្ជូនតាមផ្លូវទឹក។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចឲ្យលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលចេញមុខការពារពលរដ្ឋ និងធ្វើជាតំណាងពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ។ ចំណាត់ការនេះត្រូវលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។ ប៉ុន្តែចំណាត់ការតែលើអតីតឧកញ៉ា ឡេង ចាន់ណា នេះ ត្រូវបានចោទសួរពីមហាជន និងអ្នកតាមដានសង្គមថា ហេតុអ្វីក៏រដ្ឋាភិបាលមិនចាត់វិធានការដូចគ្នាប្រឆាំងនឹងអតីតឧកញ៉ា ជា សារ៉ន និងហ៊ី គឹមហុង ដែលរងការចោទថាបានធ្វើឲ្យពលរដ្ឋទឹកភ្នែក និងរុញពួកគេឲ្យធ្លាក់ក្នុងជ្រោះនៃភាពក្រីក្រ។
From the publisher's feed

14 Listeners

1,111 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners