
Sign up to save your podcasts
Or


នៅក្នុងជំនួបផ្លូវការរវាងថ្នាក់ដឹកនាំកម្ពុជា និងរដ្ឋមន្ដ្រីការពារជាតិអាមេរិកលោកឡយ អូស្ទីននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឱ្យអាមេរិក និងប្រទេសមហាអំណាចកុំដាក់ប្រទេសកម្ពុជានៅក្នុងជម្លោះភូមិសាស្ដ្រនយោបាយ និងកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងប្រយុទ្ធ។ លោក ហ៊ុន សែនបានប្រាប់លោកឡយ អូស្ទីនថា កម្ពុជាបានអនុវត្តគោលនយោបាយឯករាជ្យដោយផ្អែកលើច្បាប់ មិនជ្រើសរើសយកខាងណាមួយ និងយកប្រទេសទាំងអស់ជាមិត្ត។ តើអាចទៅរួចទេដែលកម្ពុជាចង់ឱ្យប្រទេសមហាអំណាចដកកម្ពុជាចេញពីជម្លោះភូមិសាស្ដ្រនយោបាយ?
ដូចការគ្រោងទុក ប្រមុខការពារជាតិអាមេរិកលោកឡយ អូស្ទីនបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលមួយថ្ងៃនាថ្ងៃទី៤ ខែមិថុនានេះ។ ទស្សនកិច្ចលើកទី១ របស់ លោកឡយ អូស្ទីន និងជាប្រវត្តិសាស្ត្ររបស់ប្រមុខការពារជាតិអាមេរិកនៅកម្ពុជានេះត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក រួមទាំងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានរយៈពេល៧០ឆ្នាំកន្លងទៅឱ្យកាន់តែល្អប្រសើរ។ តែអ្នកតាមដាននយោបាយខ្លះមិនបានមើលឃើញពីការវិវត្តន៍ជាវិជ្ជមានប៉ុន្មានឡើយ បើកម្ពុជានៅតែមានទំនោរខ្លាំងរកចិន ហើយបើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនត្រូវបានស្តារឡើងវិញនោះទេ៕
ថ្ងៃទី០៤ មិថុនា ឆ្នាំ២០២៤ ជាខួបលើកទី៧៥នៃការដែលបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាមក្នុងថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ក្នុងឆ្នាំ ២០២៤ នេះក៏ដូចជាប៉ុន្មានឆ្នាំចុងក្រោយ សន្ទុះនៃការទាមទារសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមនៅទូទាំងពិភពលោកក៏ដូចជានៅក្នុងដែនដីកម្ពុជាក្រោមត្រូវបានគេកត់សម្គាល់ឃើញថា មានការកើនឡើងកាន់តែខ្លាំង។ អ្នកវិភាគ និងអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយបានមើលឃើញថា កំណើននៃការទាមទារសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោមជាបញ្ហារសើប និងលាយឡំដោយក្តីសង្ឃឹមថា អាជ្ញាធរវៀតណាមនឹងអាចកែប្រែឥរិយាបទរបស់ខ្លួនក្នុងការគ្រប់គ្រងពលរដ្ឋខ្មែរក្រោម។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គការសង្គមស៊ីវិលចំនួន១១បានប្រារព្ធទិវាបរិស្ថាន ពិភពលោក ជាមួយការរៀបចំវេទិកា ក្រោមប្រធានបទ “សុខុមាលភាពភពផែនដី ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។ មានគណបក្សនយោបាយចំនួន៣ ដែលនៅក្រៅរដ្ឋាភិបាល បានចូលរួមក្នុងវេទិកា គឺគណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មិនបានបញ្ជូនអ្នកតំណាងមកចូលរួមនោះទេ ដោយអះអាងថា ជាប់រវល់បំពេញកិច្ចការងារនៅតាមខេត្ត។ នេះបើតាមលោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ។ គណបក្សនយោបាយដែលបានចូលរួម សុទ្ធតែអះអាងពីការប្តេជ្ញាចិត្តការពារបរិស្ថានដូចដែលមានចែងនៅក្នុងកម្មវិធីគោលនយោបាយរបស់ខ្លួន។
ការចុះរឹបអូសទូរស័ព្ទនៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ ពីសំណាក់មន្ត្រីគយចល័ត កាលពីថ្ងៃទី៣១ខែឧសភា បានធ្វើឲ្យមានប្រតិកម្មរិះគន់ជាច្រើននៅតាមបណ្តាញសង្គម។ អ្នកខ្លះបានចោទសួរថា ហេតុអ្វីបានមកបង្ក្រាបនៅពេលដាក់លក់នៅលើទីផ្សារយ៉ាងដូច្នេះ? ហេតុដូចម្តេចមិនបង្ក្រាបពេលទំនិញនាំចូលមកដល់ព្រំដែន ខណៈមានអ្នកខ្លះទៀតបានទាញភ្ជាប់ករណីនេះទៅនឹងរឿងនយោបាយថា រដ្ឋកំពុងតែជំរិតយកពន្ធមកបង្គ្រប់ការចំណាយ។ តើអគ្គនាយកដ្ឋានគយបកស្រាយយ៉ាងណា ហើយថាតើមន្ត្រីជំនាញយល់ឃើញយ៉ាងដូចម្តេចពីរឿងនេះ?
តើត្រូវប្រើរថយន្តប្រភេទណាដើម្បីដឹកជញ្ជូនកម្មកររោងចក្រដោយសុវត្ថិភាព?។ នេះជាសំណួរដែលបានចោទសួរតាំងពីជាង ១០ឆ្នាំ និងនៅមិនទាន់មានចម្លើយ។ ជាថ្មីម្តងទៀតក្នុងថ្ងៃទី២៩ ឧសភា ក្រសួងការងារកម្ពុជាបានអះអាងពីការជំរុញឲ្យប្រើប្រភេទរថយន្តដឹកអ្នកដំណើរដើម្បីដឹកកម្មកររោងចក្រជំនួសឲ្យប្រភេទរថយន្តដឹកទំនិញ។ យន្តការមួយនេះត្រូវបានក្រសួងការងារសន្យាដោះស្រាយឲ្យចប់នៅត្រឹមឆ្នាំ ២០២៧។ សហជីព និងអ្នកជំនាញក្នុងវិស័យចរាចរណ៍យល់ថា យន្តការមួយនេះអាចនឹងសម្រេចបាន ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់ពីរដ្ឋាភិបាល។
នៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនាក្នុងខេត្តកំពង់ស្ពឺនាថ្ងៃទី៣០ ខែឧសភានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសពីការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅខែសីហា ឆ្នាំ២០២៤ខាងមុខ។ តាមលោក ហ៊ុន ម៉ាណែត ទុនវិនិយោគភាគច្រើននៅក្នុងគម្រោងព្រែកជីកនេះជាទុនវិនិយោគខ្មែរ។ ចំណែកការហៅក្រុមហ៊ុនចិនឲ្យចូលរួមដាក់ទុនវិនិយោគត្រូវបានលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា គឺមកពីក្រុមហ៊ុនចិនមានបច្ចេកទេស។ អ្នកតាមដាននយោបាយ និងសង្គមនានាយល់ថា វិនិយោគិនខ្មែររួមគ្នាអាចមានលទ្ធភាពធ្វើបាន ប្រសិនបើបរទេសមិនចូលរួម។
លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជាទើបបានបញ្ជាក់ប្រាប់កាសែតជប៉ុន Nikkie Asia ថា កម្ពុជាចង់ឱ្យមានការដាក់ទុនវិនិយោគចម្រុះពីប្រទេសផ្សេង ក្រៅពីចិន។ ប្រទេសផ្សេងត្រូវបានលោកស៊ុន ចាន់ថុលលើកឈ្មោះប្រទេសជប៉ុនដោយលោកចង់ឃើញក្រុមហ៊ុនវិនិយោគជប៉ុនកាន់តែច្រើនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទប់ស្កាត់ការពឹងតែលើការវិនិយោគពីប្រទេសចិន។ អ្នកជំនាញសេដ្ឋកិច្ចខ្លះយល់ថា ការវិនិយោគច្រើនពីជប៉ុនជារឿងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយអ្នកខ្លះទៀតយល់ថា ការពឹងតែលើការបណ្តាក់ទុនពីប្រទេសចិនមិនល្អសម្រាប់កម្ពុជា ព្រោះវានឹងអាចធ្វើឱ្យកម្ពុជាងាយរងហានិភ័យ។
គណបក្សប្រឆាំងចំនួន២ គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិចាប់ផ្តើមមានអាសនៈរបស់ខ្លួនឡើងវិញនៅក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈលទ្ធផលបឋមនៃការបោះឆ្នោតថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤។ គួររម្លឹកថា នៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ ២០១៧ គណបក្សប្រឆាំងត្រូវបានដកហូតអាសនៈនៅថ្នាក់ក្រោមជាតិ និងនៅរដ្ឋសភា។ ជាមួយនឹងអាសនៈដែលទទួលបានពេលនេះ តើគណបក្សប្រឆាំងទាំងពីរមានលទ្ធភាពធ្វើឲ្យប្រែប្រួលប្រជាធិបតេយ្យអ្វីខ្លះនៅថ្នាក់ក្រោមជាតិ?
សមយុទ្ធ«នាគមាស»លើកទី៦រួមគ្នា រវាងកងទ័ពកម្ពុជា-ចិន បានបិទបញ្ចប់ហើយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីបើកធ្វើអស់រយៈពេល២សប្តាហ៍។ សមយុទ្ធយោធារវាងប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកាលៈទេសៈមួយ ដែលមានភាពចម្រូងចម្រាសខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក ជាពិសេសលើភាពមន្ទិលសង្ស័យជុំវិញមូលដ្ឋានកងទ័ពចិននៅកំពង់ផែរាម។ អ្នកតាមដាននយោបាយ និងភូមិសាស្ត្រនានាបានមើលឃើញផ្សេងៗគ្នា ជុំវិញសំណួរថាតើសមយុទ្ធយោធារួមគ្នាកម្ពុជា-ចិន នឹងធ្វើឲ្យភូមិសាស្ត្រនយោបាយកាន់តែឡើងកំដៅ ឬយ៉ាងណា?
From the publisher's feed

14 Listeners

1,111 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners