
Sign up to save your podcasts
Or


ក្រុមអ្នកឃ្លាំមើលទាញសញ្ញាអាសន្ននៃបញ្ហាគ្រឿងញៀននៅកម្ពុជា គ្រាដែលចំនួនអ្នកជាប់ឃុំកើនឡើងដល់ជិត៥ម៉ឺនដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ក្នុងនោះមានជិតពាក់កណ្តាលគឺពាក់ព័ន្ធនឹងគ្រឿងញៀន។ មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារបានចាត់ទុកកំណើនអ្នកជាប់ឃុំនេះគឺជាបញ្ហា ដែលទាមទារឲ្យមានដំណោះស្រាយរួមគ្នា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ និងតាមបណ្តាញសង្គមហាក់នៅតែមានភាពគគ្រឹកគគ្រេង និងមានកំណើនខ្លាំងនាពេលសព្វថ្ងៃ។ កំណើនបែបនេះធ្វើឱ្យអ្នកជំនាញជាច្រើនព្រួយបារម្ភពីគ្រោះថ្នាក់ចំពោះសង្គម ពិសេសផលប៉ះពាល់ដល់សុខមាលភាពរបស់ពលរដ្ឋ។ អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គមហាក់លែងមានជំនឿលើរដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហានេះ។ ចំណែកអ្នកវិភាគសង្គមហ៊ានទាំងនិយាយថា កំណើននៃការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺដោយសារតែអំពើពុករលួយ និងលាភសក្ការៈ។
នៅថ្ងៃទី១២ ខែមិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានចេញសារាចរណែនាំកំណត់ការរៀបចំកែសម្រួលរចនាសម្ព័ន្ធទាំងអស់នៅតាមក្រសួង និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយៈកំណែទម្រង់ថ្មីមួយនេះ រដ្ឋាភិបាលមិនឱ្យមានការដំឡើងឋានៈតួនាទី និងបង្កើតអង្គភាពថ្មីចំណុះនៅតាមក្រសួង-ស្ថាប័ននានា ពោលត្រូវប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ដើម្បីកាត់បន្ថយការប្រើប្រាស់ថវិកាជាតិ។ អ្នកតាមដានសង្គម និងអ្នកនយោបាយបានគាំទ្រលើកំណែទម្រង់នេះ។ តែទន្ទឹមនឹងគាំទ្រ ពួកគេក៏ព្រួយបារម្ភពីភាពអាចជាប់គាំងដោយសារការប្រកាន់បក្សពួកនិយម និងអំពើពុករលួយ។
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះជាខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ កម្ពុជាចូលរួមអបអរទិវាមួយនេះក្រោមប្រធានបទ « រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើម្បីបញ្ចាប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ »។ នៅកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញ គេបានឃើញកុមារដើរលក់របស់របរនៅតាមភ្លើងស្តុប ដើរសុំទានតាមផ្លូវ និងតាមតំបន់កម្សាន្ដ ឬធ្វើការនៅតាមសិប្បកម្មឡឥដ្ឋជាដើម។ ក្នុងនាមជាប្រទេសឲ្យសច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្ដរជាតិកាលពីខែតុលា ឆ្នាំ២០០៥ តើកម្ពុជាបានធ្វើអ្វីខ្លះដើម្បីប្រឆាំងនឹងពលកម្មកុមារក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅ?
ប៉ុន្មានថ្ងៃកន្លងមកនេះ មានការរិះគន់សាជាថ្មីចំពោះការជីកកាយផ្លូវដែលចាក់បេតុងរួចដើម្បីដាក់លូតាមក្រោយ។ ករណីបែបនេះបានកើតមានជាយូរឆ្នាំដោយពលរដ្ឋមួយចំនួនបានស្តីបន្ទោសអាជ្ញាធរក្នុងរឿងខ្ជះខ្ជាយថវិកាជាតិ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងអ្នកធ្វើដំណើរ។ តែមន្ត្រីរដ្ឋាភិបាលចេញមុខបកស្រាយថា ពលរដ្ឋបានរិះគន់លើអ្វីដែលពួកគេបានមើលឃើញតែនឹងភ្នែក ពោលមិនបានដឹងពីប្រវត្តិរបស់ផ្លូវនីមួយៗដែលចាំបាច់ត្រូវការដាក់លូថ្មីដែលធំជាងមុន៕
នៅក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បេក្ខជនដែលប្រលងធ្លាក់ចូលបំរើការងាររដ្ឋរាប់ម៉ឺននាក់នឹងមិននៅស្ងៀមទេ ប្រសិនបើការប្រលងមានភាពមិនប្រក្រតី។ គួរជម្រាបថា តាំងពីកម្ពុជាមានរដ្ឋាភិបាលថ្មីមក ការប្រលងជ្រើសរើសមន្ត្រីបានធ្វើឡើងចំនួន៦លើកក្រោមយន្តការ «អ្នកចេះគឺជាប់»។ អ្នកឃ្លាំមើលបញ្ហាសង្គម និងរដ្ឋបាលបានសាទរចំពោះការរៀបចំប្រលងប្រកបដោយតម្លាភាព និងយុត្តិធម៌។ តែសំណួរ និងមន្ទិលសង្ស័យទាក់ទងទៅនឹងភាពស្អាតស្អំ និងយុត្តិធម៌កំពុងបន្តមាន ខណៈការប្រលងនេះធ្លាប់មានឈ្មោះមិនល្អនៅក្នុងអតីតកាល។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងមួយគ្រឿងបណ្តាលឲ្យស្លាប់សិស្សស្រីម្នាក់អាយុ១៣ឆ្នាំ នៅក្នុងចំណោមសិស្ស១៥នាក់ ដែលរៀននៅអនុវិទ្យាល័យមួយកន្លែងក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ បើតាមសមត្ថកិច្ច ការលិចទូកនេះដោយសារតែផ្ទុកមនុស្សលើសចំណុះ។ កាលពីឆ្នាំ២០២២ ធ្លាប់មានករណីលិចទូកចម្លងសិស្សនេះម្ដងហើយ នៅស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឱ្យសិស្សជាច្រើននាក់បានស្លាប់។ នៅពេលដែលក្រសួងអប់រំទទួលបានថវិកាជាតិច្រើនជាងគេប្រចាំឆ្នាំ តែករណីលិចទូកស្លាប់សិស្សនៅបន្តកើតមានបែបនេះ តើក្រសួងអប់រំត្រូវមានការទទួលខុសត្រូវយ៉ាងណា?
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសនៅថ្ងៃទី៧ខែមិថុនាថា ការសម្រេចចិត្តរបស់កម្ពុជាមិនចូលរួមសន្និសីទសន្តិភាពរបស់អ៊ុយក្រែន ដែលគ្រោងធ្វើនៅប្រទេសស្វីសនាពេលខាងមុខ គឺជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា «វាមិនមានជោគជ័យ»។ តែពីក្រសែភ្នែករបស់ប្រទេសលោកខាងលិច ការសម្រេចចិត្តរបស់កម្ពុជា គឺដូចគ្នានឹងជំហររបស់ចិន។ ចិនដែលជាសម្ព័ន្ធមិត្តជាមួយរុស្ស៊ី ដែលត្រូវបានអញ្ជើញឲ្យចូលរួមដែរ តែចិនខ្លួនឯងបានបដិសេធ ដោយសំអាងថា មិនមានតំណាងរុស្ស៊ីនៅក្នុងសន្និសីទនោះ។ តើកម្ពុជាមានហេតុផលគ្រប់គ្រាន់ទេ ដែលសម្រេចចិត្តមិនចូលរួមសន្និសីទសន្តិភាពរបស់អ៊ុយក្រែនដែរនោះ?
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃពុធ ទី០៦ មិថុនាពីការបន្ថែមម៉ោងសិក្សាចំនួន២ម៉ោងដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា។ ការបន្ថែមម៉ោងសិក្សានេះត្រូវបានលោក ហ៊ុន ម៉ាណែតបញ្ជាក់ថា ជាម៉ោងបំប៉នបន្ថែមសម្រាប់សិស្សានុសិស្សដែលរៀនសូត្រនៅខ្សោយ។ អ្នកជំនាញក្នុងវិស័យអប់រំបង្ហាញចេតនាគាំទ្រចំពោះការសម្រេចដូចនេះរបស់ប្រមុខរដ្ឋាភិបាល។ តែមានអ្នកខ្លះបានមើលឃើញពីបន្ទុកបន្ថែមសម្រាប់លោកគ្រូ អ្នកគ្រូដែលមិនអាចឆ្លៀតធ្វើការងារផ្សេងបាន។
លោក វ៉ាង វេនប៊ីន អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលគេស្គាល់ថាមានសមត្ថភាព និងវោហាសាស្ត្រនយោបាយលេចធ្លោប្រឈមមុខនឹងប្រទេសលោកខាងលិច ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីចិនប្រចាំនៅកម្ពុជា។ ការតែងតាំងលោក វ៉ាង វេនប៊ីន ដែលមានរហ័សនាម «អ្នកចម្បាំងចចក» របស់ក្រុងប៉េកាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជាធ្វើឡើង ស្របពេលដែលកម្ពុជាត្រូវគេមើលឃើញថាអាចក្លាយជាសមរភូមិនៃការប្រទាញប្រទង់គ្នារឿងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច។ តើវត្តមានអ្នកការទូតចិនថ្មីរូបនេះនៅកម្ពុជាជាការត្រៀមលក្ខណៈទុកមុនរបស់ចិននៅក្នុងជម្លោះភូមិសាស្ត្រនយោបាយឬយ៉ាងណា?
From the publisher's feed

14 Listeners

1,111 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners