ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើចរន្តផ្សព្វផ្សាយភ្ញៀវទេសចរដើរកម្សាន្តឆ្លុះបញ្ចាំងការពិតកម្រិតណានៃវិស័យទេសចរណ៍កម្ពុជា?

    នៅប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ស្ថាប័នរដ្ឋពីចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តក្នុងប្រទេសកម្ពុជា ពិសេសនៅតំបន់រមណីយដ្ឋានអង្គរ។ យុទ្ធនាការផ្សព្វផ្សាយនេះត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ថា គឺដើម្បីតបនឹងការរិះគន់របស់មហាជនដែលមើលឃើញថា វិស័យទេសចរណ៍កម្ពុជាកំពុងស្ថិតក្នុងវិបត្តិ។ តើអ្វីទៅជាស្ថានភាពពិតរបស់វិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន?។

    13 min
  • តើ​ប្រតិកម្ម​ព្រោងព្រាត​លើការ​ដាក់ទោស​សកម្មជន​បរិស្ថាន​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​កម្ពុជា ​ឬ​ទេ​?

    កាលពី​ថ្ងៃ​ទី​០២ ​កក្កដា ​ឆ្នាំ​២០២៤ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​ផ្តន្ទាទោស​សកម្មជន​មាតាធម្មជាតិ​ចំនួន ​១០​នាក់​ដោយម្នាក់​ៗ​ត្រូវជាប់​ពន្ធនាគារ​ចន្លោះពី​ ៨ ទៅ​១០ឆ្នាំ​ពីបទ​រួមគំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ សាលក្រម​នេះ​ត្រូវបាន​បណ្តា​ប្រទេស​លោក​ខាងលិច​ អង្គការ​ក្រៅរដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ ​រួមទាំង​បក្ស​ប្រឆាំង​ក្នុងស្រុក​បញ្ចេញ​ប្រតិកម្ម​មិនពេញចិត្ត ​និង​ស្នើឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងនោះ​ឲ្យមាន​សេរីភាព​វិញ​។ ​អ្នកវិភាគ​ខ្លះ​យល់ថា ​ប្រតិកម្ម​ព្រោងព្រាត​នេះ​នឹងមាន​ផល​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា ​តិច ​ឬ​ច្រើន ​ហើយ​ខ្លះទៀត​យល់ថា ​គ្មាន​ផល​ប៉ះពាល់​អ្វី​ទាំងអស់​៕

    14 min
  • ហេតុអ្វីបានជាសមត្ថកិច្ចយកសកម្មជនមាតាធម្មជាតិទៅឃុំនៅទីតាំងខុសៗគ្នា?

    នៅថ្ងៃទី២ កក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំក្រោមបទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ ក្រោយចេញសាលក្រម មានសកម្មជនមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំនៅទីតាំង ៥ខុសៗគ្នា។ តាមលោកសាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ លោកថុន រដ្ឋាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារត្រពាំងថ្លុង កញ្ញាភួន កែវរស្មីបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តកណ្ដាល។ ចំណែកសកម្មជន២នាក់ផ្សេងទៀត មានកញ្ញា ឡុង គន្ធាត្រូវបានបញ្ជូនទៅឃុំនៅពន្ធធនាគារខេត្តព្រះវិហារ និងលោក យីម លាងហ៊ីនៅពន្ធធនាគារខេត្តកំពង់ស្ពឺ។ ហេតុអ្វីបានជានៅក្នុងសំណុំរឿងតែមួយ បែរជាយកទៅឃុំនៅទីតាំងខុសៗគ្នាទៅវិញ?

    18 min
  • តើវិបត្តិឆបោកតាមអនឡាញជាកត្តារារាំងភ្ញៀវទេសចរបរទេសមិនឲ្យមកកម្ពុជា?

    វិស័យទេសចរណ៍របស់កម្ពុជាហាក់កំពុងនៅទ្រឹងដោយមិនសូវមានចលនារស់រវើកខ្លាំងនៅឡើយ បើធៀបនឹងបណ្តាប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ ភាពទ្រឹងនេះត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ថា គឺបណ្តាលមកខ្វះការផ្សព្វផ្សាយ និងការពង្រីកសេវាទេសចរណ៍ រួមទាំងការធានាឱ្យបាននូវគោលនយោបាយគាំទ្រដល់ប្រតិបត្តិករវិស័យទេសចរណ៍។ តែអ្នកវិភាគមួយចំនួនវិញបានទាញភ្ជាប់ទៅនឹងបញ្ហាឆបោកតាមអនឡាញដែលបានបង្អាក់ភ្ញៀវទេសចរបរទេសមិនឱ្យធ្វើដំណើរមកកម្ពុជា៕

    14 min
  • ការ​ចុះចូល​បក្ស​កាន់អំណាច​របស់​សកម្មជន​ប្រឆាំង​នៅ​មូលដ្ឋាន​ធ្វើឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​?

    ស្ទើររៀងរាល់​ថ្ងៃ​នៅលើ​ឆាណែលតេឡេក្រាម ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​តែងបង្ហោះរូបថត​ និង​ឃ្លីបវីដេអូ ​ដែលបង្ហាញពី​សកម្មភាពនៃការ​ចុះចូល​ជាមួយ​បក្សកាន់អំណាច​របស់សកម្មជន​គណបក្សប្រឆាំង​នៅតាមមូលដ្ឋាន​។ រូបភាព​ដូចនេះត្រូវបាន​គេលើក​ជាសំណួរថា តើ​គណបក្ស​ប្រឆាំងអាចនឹង​លែងមានសកម្មជន​រឹងម៉ាំនៅតាម​មូលដ្ឋាន ឬយ៉ាងណា?​ សំណួរនេះ​មានចម្លើយ​ផ្សេងៗគ្នា​ពីអ្នកវិភាគ​នយោបាយកម្ពុជា​។

    13 min
  • តើក្រុមប្រឹក្សាភិបាលទេសចរណ៍អាចជួយអ្វីខ្លះដល់វិស័យនេះ?

    រដ្ឋា​ភិ​បាល​កម្ពុជា​បាន​បង្កើត​ក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍​កម្ពុជា​ដែល​មាន​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ជា​ប្រធាន និង​មាន​សមាស​ភាព​មក​ពី​ភាគី​ពាក់​ព័ន្ធ​រួម​ទាំង​សមាគម​ឧកញ៉ា ​និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​​ទេសចរណ៍ និង​ការ​ហោះ​ហើរ​ផង​ដែរ​។​ ក្រុម​ប្រឹក្សា​នេះ​ត្រូវ​បាន​បង្កើត​ដោយ​នាយក​រដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី​២៧ខែ​មិថុនា​ គឺស្រប​ពេល​នឹង​មាន​ការ​កត់​សំគាល់​ពី​ភាព​ស្ងប់​ស្ងាត់​នៃ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ខេត្ត​សៀម​រាប​។ ​សម្រាប់​អ្នក​ធ្វើ​ខាង​វិស័យ​ទេសច​រណ៍ ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ភិបាល​នេះ​ឡើង​ហាក់​ដូច​ជា​យឺត​ពេល​ គ្រា​ដែល​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​។

    8 min
  • តើការបង្កើតរដ្ឋាភិបាលកម្ពុជានិរទេសខុសច្បាប់ឬ?

    ប្រធានព្រឹទ្ធសភា លោក ​ហ៊ុន ​សែន ​បាន​ព្រ​មាន​រំលាយ​គណ​បក្ស​នយោបាយ​នៅ​កម្ពុជា​ដែល​មាន​ទំ​នាក់​ទំនង​ជា​មួយ​រដ្ឋា​ភិបាល​និរទេស​នៅ​បរទេស​ នោះ​ប្រ​សិន​បើ​មាន​ការ​បង្កើត​ឡើង​ដោយ​ក្រុមមួយ​ដែល​លោក​ហៅថា​ជា«​ក្រុម​ជ្រុល​និយម​»​នៅ​ពេល​ខាង​មុខ​។​ ការ​ថ្លែង​របស់​ប្រ​មុខ​បក្ស​កាន់​អំណាច​ដូច​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​មិទ្ទិញ ​​រំឭក​ខួប​៧៣​ឆ្នាំ ​នៃ​ថ្ងៃ​កំណើត​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​។ ​ តើ​ការ​បង្កើត​រដ្ឋាភិបាល​កម្ពុជា​និរទេស​ខុស​ច្បាប់​ឬ​ បាន​ជា​លោក ហ៊ុន សែន ព្រ​មាន​យ៉ាង​ដូច្នេះ​?​​

    13 min
  • តើប្រទេសថៃក្លាយជាទីតាំងគ្មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួននយោបាយខ្មែរ?

    ភាគីថៃតាមរយៈរដ្ឋមន្ត្រីការបទេស លោក Maris SANGIAMPONGSA បានប្រាប់កម្ពុជាជាថ្មីនៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាលោកហ៊ុន សែនក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនាថា ថៃនឹងមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីឲ្យក្រុម ឬជនណាធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ។ ជំហររបស់ភាគីថៃបែបនេះមិនបានធ្វើឲ្យក្រុមអ្នកឃ្លាំមើលភ្ញាក់ផ្អើលទេ ព្រោះថៃ និងកម្ពុជាកំពុងមានទំនាក់ទំនងជិតស្និទ្ធ ពិសេសរវាងគណបក្សកាន់អំណាចនៃប្រទេសទាំងពីរ។ តាមក្រុមអ្នកឃ្លាំមើលដដែល ថៃនឹងក្លាយជាទីតាំងប្រឈមបញ្ហាខ្ពស់ចំពោះអ្នកនយោបាយដែលភៀសខ្លួន និងចង់ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។

    14 min
  • ក្នុង​បទល្មើស​ឃាតកម្ម ​តើ​កម្ពុជា​គួរ​ពិនិត្យ​មើល​ឡើងវិញ​នូវ​ច្បាប់​ព្រហ្មទណ្ឌ ​ឬ​យ៉ាងណា​?

    សំណុំរឿង​បាញ់សម្លាប់​មនុស្ស​២នាក់ និង​២នាក់​ផ្សេងទៀត​រងរបួស​ដែល​បង្កដោយ​អតីត​ឧកញ៉ា ​ស្រី ស៊ីណា ​កាលពី​ពាក់កណ្តាលខែ​មិថុនានេះ​ បាន​និងកំពុង​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍ ​និង​បញ្ចេញ​ប្រតិកម្មព្រោងព្រាត​តាម​បណ្តាញសង្គម​។ អ្វីដែល​មហាជន​ភាគច្រើន​មិនសុខចិត្ត ​និង​មិនអាច​ទទួលយកបាន ​គឺទាក់ទងនឹង​ទម្ងន់ទោស​ដែល​ជនល្មើស​អាចនឹង​ផ្តន្ទាទោស​ដាក់គុក​ពី​ ១០ ​ទៅ១៥​ឆ្នាំ ​តាមមាត្រា​១៩៩ ​នៃក្រម​ព្រហ្មទណ្ឌ​។ ពួកគេ​យល់ថា ​ទោសត្រឹមនេះ​មានកំរិត​ស្រាល​បើ​ធៀបនឹង​ប្រទេស​ជិតខាង​ចំពោះបទល្មើស​ដូចគ្នា។ ​តាមរយៈបទពិសោធន៍​មួយនេះ ​តើ​កម្ពុជាគួរមាន​ការកែសម្រួល ​ឬ​យ៉ាងណា​នូវ​ក្រម​ព្រហ្មទណ្ឌ​របស់ខ្លួន​ឲ្យស្រប​ទៅនឹង​បរិបទ​នៃការ​វិវត្តន៍​របស់​ប្រទេស​?

    16 min
  • តើការផ្តល់អត្តសញ្ញាណប័ណ្ណខ្មែរឱ្យជនបរទេសមិនប្រុងប្រយ័ត្នអាចបង្កអាណាធិបតេយ្យសង្គមកម្រិតណា?

    នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបបានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន៦រូប ពីបទកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់។ ជនទាំង៦នាក់នេះដែល៥នាក់ជាជនជាតិខ្មែរ និង១នាក់ជាជនជាតិវៀតណាមរកឃើញថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក្នុងក្រុងសៀមរាបកាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ជាការកត់សម្គាល់ ករណីចាប់បានជនល្មើស កាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់នៅកម្ពុជាតែងតែកើតមានជារឿយៗ។

    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners