ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វីពលរដ្ឋកម្ពុជាទទួលបានឱកាសទៅសិក្សានៅបរទេសទាបជាងប្រទេសជាច្រើនទៀត?
    យោងតាមទិន្នន័យសិក្សាថ្មីមួយបានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី៩ក្នុងចំណោមប្រទេសអាស៊ានទាំង១០​ ដែលមានសិស្សចេញទៅសិក្សានៅក្រៅប្រទេសតិច ខណៈវៀតណាមឈរលេខ១ ដែលមានសិស្សរៀននៅក្រៅប្រទេសច្រើនជាងគេ។ តាមតួលេខចេញផ្សាយដោយកាសែតជប៉ុន Nikkie Asia កម្ពុជាមានសិស្សកំពុងសិក្សានៅបរទេសប្រហាក់ប្រហែលតែ១ម៉ឺននាក់ ដោយខុសឆ្ងាយពីវៀតណាម​ដែល​មានចំនួនជិត១៥ម៉ឺននាក់ និងថៃមានចំនួនជិត៥ម៉ឺននាក់។ ជុំវិញរឿងនេះ អ្នកតាមដានសង្គមលើកឡើងពីគោលគំនិតខុសៗគ្នា ដោយអ្នកខ្លះយល់ថា ប្រព័ន្ធអប់រំនៅកម្ពុជាមានលក្ខណៈល្អប្រសើរ និងមតិខ្លះយល់ថា សមត្ថភាពរបស់និសិ្សតកម្ពុជានៅមានកម្រិត ដែលមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសដទៃបាន។ តែយ៉ាងណា រដ្ឋាភិបាលបញ្ជាក់ថា ខ្លួននឹងបន្តបញ្ចូននិសិ្សតកម្ពុជាទៅសិក្សានៅក្រៅប្រទេសបន្ថែមទៀត។
    15 min
  • ហេតុអ្វីអង្គការអន្តរជាតិចាត់ទុកកម្ពុជានៅក្នុងចំណោមប្រទេសផ្តាច់ការ?
    ការវាយតម្លៃពីបញ្ហានយោបាយ លំហប្រជាធិបតេយ្យកម្ពុជា ត្រូវបានអង្គការអន្តរជាតិចំនួន២ធំៗ បន្តចាត់ទុកថា រដ្ឋាភិបាលកម្ពុជាកាន់តែផ្តាច់ការក្នុងការបង្រ្កាបសិទ្ធិនយោបាយរបស់ក្រុមអ្នកប្រឆាំង។ ជាក់ស្តែងការវាយតម្លៃរបស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច មានមូលដ្ឋាននៅអង់គ្លេស បានដាក់ចំណាត់ថ្នាក់កម្ពុជាលេខរៀងទី១២១ ក្នុងចំណោមប្រទេសចំនួន១៦៧ ដែលមានការដឹកនាំតាមបែបផ្តាច់ការ។ រីឯរបាយការណ៍របស់ Freedom House នៅថ្ងៃសុក្រទី១៦កុម្ភៈវិញ បានឲ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៥ ដែលគាបសង្កត់សិទ្ធិសេរីភាពអ្នកប្រឆាំង បើទោះជាអ្នកទាំងនោះរស់នៅក្រៅប្រទេស។ សម្រាប់ក្រុមអង្គការសង្គមស៊ីវិល ក៏យល់ឃើញស្រដៀងនឹងការវាយតម្លៃទាំងនេះ។ ក៏ប៉ុន្តែសម្រាប់រដ្ឋាភិបាលវិញ បានអះអាងថា ជារបាយការណ៍ដដែលៗ ហើយបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាបានរស់នៅយ៉ាងសន្តិភាព។
    13 min
  • តើរដ្ឋត្រូវចេញមុខអន្តរាគមន៍បែបណាក្នុងករណីមានវិវាទម្ចាស់បុរី និងអតិថិជន?
    ថ្មីៗនេះ អ្នកអភិវឌ្ឍន៍លំនៅឋានខ្លះបន្តប្រកាសក្ស័យធន់ និងខ្លះត្រូវតុលាការសម្រេចចាប់ខ្លួន បន្ទាប់ពីរងពាក្យបណ្តឹងជាច្រើនពីអតិថិជនជុំវិញការរកស៊ីមិនសុច្ចរិត។  គម្រោងបុរីដែលកំពុងមានបញ្ហាផ្នែកទិញលក់ជាមួយអតិថិជនតាំងពីពេលមុន និងបច្ចុប្បន្ន រួមមានគម្រោងបុរី VIP បុរីម៉មដានី បុរីឡេងណាវ៉ាត់ត្រា ក្រុមហ៊ុនពិភពដីមាស រួមនឹងគម្រោងបុរីមួយចំនួនទៀត។ ក្រោយម្ចាស់បុរីខ្លះប្រកាសក្ស័យធន់ និងជាប់ពន្ធនាគារ អតិថិជនបានស្វែងរកអ្នកដែលត្រូវបន្តទទួលខុសត្រូវ។ តាមអ្នកជំនាញផ្នែកអចលនទ្រព្យ អ្នកដែលទទួលខុសត្រូវធំលើបញ្ហាទាំងនេះ គឺនៅតែជាម្ចាស់បុរីដដែល។ តែសង្គមស៊ីវិលវិញយល់ថា មានតែរដ្ឋាភិបាលទេដែលជាអ្នកចេញមុខអន្តរាគមន៍ដោះស្រាយវិបត្តិជាប់គាំងនេះ៕
    15 min
  • តើរដ្ឋាភិបាលឌីជីថលបច្ចុប្បន្នឆ្លើយតបនឹងតម្រូវការពលរដ្ឋបានកម្រិតណាដែរ?
    នៅថ្ងៃព្រហស្បតិ៍ ទី១៥កុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រាប់ដល់ស្ថាប័នរដ្ឋនីមួយៗឲ្យបង្កើតអង្គភាពពន្លឿនរដ្ឋាភិបាលឌីជីថលដើម្បីផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ។ សម្រាប់ក្រុមអ្នកជំនាញផ្នែកឌីជីថល រដ្ឋាភិបាលកម្ពុជាត្រូវតែពន្លឿនបច្ចេកវិទ្យាឌីជីថលដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពការងារ និងកាត់បន្ថយអំពើពុករលួយ។ តើមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលឌីជីថលបានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋកម្រិតណាដែរ?
    13 min
  • អ្នកឃ្លាំមើល៖ល្បែងឆ្នោតស៊ីសងគួរតែហាមឃាត់នៅទូទាំងប្រទេស
    ក្រុម​តាម​ដាន​សង្គម​ចង់​ឃើញ​អាជ្ញាធរ​ពាក់​ព័ន្ធ​ហាម​ឃាត់​ខាច់​ខាត​មិន​ឲ្យ​មាន​ការ​បើក​លេង​ល្បែង​ឆ្នោត​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស​។​ កំពង់ស្ពឺ​ជា​ខេត្ត​ដែល​ហ៊ាន​ចេញ​មុខ​មុន​គេ​ក្នុង​ហាម​ឃាត់មិន​ឲ្យមាន​ល្បែង​ប្រភេទ​នេះ​។​ ក្រុម​អ្នក​វិភាគ​មើល​ឃើញថា ​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​មិន​មាន​ផល​ប្រយោជន៍ដល់​សង្គម​ខ្មែរ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ ល្បែង​អបាយ​មុខ​ទាំង​នោះតែង​បង្ក​ផល​វិបាក​ដល់​សង្គម​ទៅ​វិញ​ទេ​។
    12 min
  • អ្នកវិភាគ៖រដ្ឋាភិបាលគ្មានភាពចាំបាច់ក្នុងការបង្កើតគណៈកម្មការថ្មីក្នុងរឿងបឹងទន្លេសាប
    ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាបដោយមានសមាសភាពមន្ត្រីពាក់ព័ន្ធចំនួន១៤ស្ថាប័ន និងរដ្ឋបាលខេត្តចំនួន៦ដែលនៅជុំវិញតំបន់ទន្លេសាប។ ភារៈកិច្ចរបស់គណៈកម្មការថ្មីនេះ គឺត្រូវដឹកនាំចុះបញ្ជីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ និងឯកជនរបស់ពលរដ្ឋ បន្តការបោះបង្គោលព្រំដែនព្រៃលិចក្នុងតំបន់៣ និងធ្វើបច្ចុប្បន្នភាពផែនទីព្រំដែននៃតំបន់ទាំង៣។ ក្រៅ ពី នេះ គណៈកម្មការថ្មីចូលរួមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ តែក្រុមអ្នកវិភាគយល់ថា រដ្ឋាភិបាល គ្មានភាពចាំបាច់ក្នុងការបង្កើតគណៈកម្មការថ្មីបន្ថែមពីលើអ្វី ដែល មាន ស្រាប់ ហើយ ទេ។ អ្វី ដែល ក្រុមអ្នក វិភាគ ចង់ បាន គឺចង់ឃើញរដ្ឋាភិបាលពង្រឹងក្រុមការងារដែលមានស្រាប់ដើម្បីឱ្យមានឆន្ទៈដោះស្រាយពិតប្រាកដ៕
    14 min
  • យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥បានចាប់ផ្តើមជាផ្លូវការ
    ថ្ងៃសៅរ៍ ទី១០កុម្ភៈនេះជាថ្ងៃបើកយុទ្ធនាការឃោសនារបស់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ កុម្ភៈខាងមុខ។ សម្រាប់ថ្ងៃដំបូងនេះ គណបក្សប្រជាជនកម្ពុជាបានបើកយុទ្ធនាការឃោសានាដោយមានការជួបជុំនៅក្រុងភ្នំពេញ។ ចំណែកគណបក្ស ៣ផ្សេងទៀតនៅមិនទាន់មានសកម្មភាពឃោសនាអ៊ូអរ នៅឡើយទេ។
    9 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners