ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើកម្ពុជានិងចិន ទទួលបានប្រយោជន៍អ្វីខ្លះ ពីការផ្លាស់ប្តូរប្រជាជននិងប្រជាជន?
    រដ្ឋាភិបាលកម្ពុជា និងចិនទើបតែរៀបចំកម្មវិធី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» នៅខេត្តសៀមរាបកាលពីថ្ងៃទី១៣មករា។ សម្រាប់ភាគីទាំងពីរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ជាឆ្នាំដ៏សំខាន់សម្រាប់ការតភ្ជាប់ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីមួយនេះត្រូវបានប្រតិបត្តិករផ្នែកទេសចរណ៍ និងអ្នកសេដ្ឋកិច្ចយល់ថា កម្ពុជានឹងអាចទាញបានផលចំណេញនៃភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជា។
    12 min
  • អ្នកវិភាគ៖សំណើពលរដ្ឋខ្មែរនៅបារាំងឱ្យបារាំងជំរុញកម្ពុជាគោពកិច្ចព្រមព្រៀងបារីស គឺគ្មានប្រសិទ្ធិភាព
    នៅថ្ងៃទី១៨ មករា ពលរដ្ឋខ្មែររស់ក្នុងប្រទេសបារាំងបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឱ្យប្រធានាធិបតីបារាំងលោកម៉ាក្រុងជំរុញនាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតគោរព និងអនុវត្តឲ្យបានត្រឹមត្រូវនូវកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីកម្ពុជាកាលពីឆ្នាំ១៩៩១។ បាតុកម្មនេះរៀបចំឡើងចំពេលដែលលោកម៉ាក្រុងទទួលជួបលោកហ៊ុន ម៉ាណែតនៅវិមានអេលីហ្សេ។ ពីជ្រុងក្រុមអ្នកវិភាគ និងអ្នកតាមដានមិនរំពឹងថា ការទាមទាររបស់ពលរដ្ឋខ្មែរនៅឯនាយសមុទ្ធអាចមានប្រសិទ្ធិភាពទេ។ ចំណែកអ្នកនាំពាក្យបក្សកាន់អំណាចចាត់ទុកការធ្វើបាតុកម្មទាមទាររបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសជាទង្វើមិនយល់ហេតុ និងខ្វះការត្រិះរិះពិចារណា។
    15 min
  • វិស័យអចលនទ្រព្យ៖អ្នកជំនាញគ្មានសង្ឃឹមការវិលវិញរបស់អ្នកវិនិយោគចិនក្នុងឆ្នាំ២០២៤
    ថ្មីៗនេះ CBRE បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា ក្តីសង្ឃឹមនៃការវិលត្រឡប់មកវិញរបស់អ្នកវិនិយោគចិនមកកម្ពុជាជារឿងមិនអាចទៅរួចសម្រាប់ឆ្នាំ២០២៤។ អ្វីដែលរបាយការណ៍ចង់សំដៅគឺលំហូរអ្នកវិនិយោគចិនមកកម្ពុជានឹងមានចំនួនតិច។ ចំណែកអ្នកធ្វើការលើវិស័យអចលនទ្រព្យក៏យល់ឃើញដូចគ្នាដោយពន្យល់ហេតុផលថា ចិនសព្វថ្ងៃកំពុងជួបវិបត្តិសេដ្ឋកិច្ចខ្លាំង ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគខ្លួនមិនចង់ចេញទៅបណ្តាក់ទុននៅក្រៅប្រទេស ពិសេសមកកម្ពុជា។ តែអ្នកជំនាញសេដ្ឋកិច្ច រួមនឹងសភាពាណិជ្ជកម្មកម្ពុជាសម្លឹងឃើញសញ្ញាវិជ្ជមាននៃលំហូរវិនិយោគិនចិនចូលមកកម្ពុជាក្នុងឆ្នាំ ២០២៤នេះ។
    15 min
  • ក្រុមអ្នកវិភាគ៖ការបង្កើតក្រុងរុនតាឯកជាយុទ្ធសាស្ត្រនយោបាយទាញពលរដ្ឋពីតំបន់អង្គរ
    កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីមួយទៀតឈ្មោះ "រុនតាឯកតេជោសែន"ស្ថិតក្នុងខេត្តសៀមរាប។ តាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីថ្ងៃទី១០ មករា ក្រុងថ្មីនេះមាន២សង្កាត់គឺ សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ដែលបានកាត់ចេញពីឃុំរុនតាឯកនៃស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កពីស្រុកប្រាសាទបាគង។ តែអ្នកវិភាគ និងអង្គការសង្គមស៊ីវិលអះអាងថា តំបន់រុនតាឯកមិនទាន់ស័ក្តិសមក្នុងការប្រែក្លាយជាក្រុងថ្មីទេ ព្រោះតំបន់នោះនៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់។  មួយវិញទៀត អ្នកវិភាគចាត់ទុកការបង្កើតក្រុងថ្មីជាយុទ្ធសាស្ត្រនយោបាយដើម្បីទាញចិត្តពលរដ្ឋរស់នៅក្នុងតំបន់អង្គរដែលមិនទាន់ផ្លាស់មករស់នៅក្នុងតំបន់រុនតាឯក។ ចំណែក ខាងរាជបណ្ឌិត្យសភាកម្ពុជាវិញ ក៏យល់ស្របដូចទៅនឹងអ្វីដែលក្រុមអ្នកវិភាគខាងលើលើកឡើងដែរ។
    14 min
  • ហេតុអ្វីលោកសម រង្ស៊ីមិនប្រកាសធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែតនៅអឺរ៉ុប?
    លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួន និងសហការីរបស់លោកមួយចំនួនដែលកំពុងស្ថិតនៅប្រទេសបារាំងស្រាប់មិនប្រកាសរៀបចំបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនៅទឹកដីអឺរ៉ុបទេ។ ការដែលអ្នកនយោបាយប្រឆាំងមិនប្រកាសធ្វើបាតុកម្មពេលនេះអាចជារឿងចម្លែក ព្រោះកន្លងមក ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មប្រឆាំងនឹងវត្តមាននាយករដ្ឋមន្ត្រីកម្ពុជាតាំងពីជំនាន់លោក ហ៊ុន សែនបន្តមកដល់ លោក ហ៊ុន ម៉ាណែត។  ជាក់ស្តែងថ្មីៗនេះ ពេលលោក ហ៊ុន ម៉ាណែត ទៅអាមេរិក កាលពីខែកញ្ញា និងទៅជប៉ុនកាលពីខែធ្នូ ចុងឆ្នាំ២០២៣ ។ ការដែលលោក សម រង្ស៊ី និងអ្នកគាំទ្រលោកមិនចេញធ្វើបាតុកម្មតាមដងផ្លូវប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅពេលនេះត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងពីសេណារីយូផ្សេងៗគ្នា។
    13 min
  • អ្នកវិភាគ៖ការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យអាចមានប្រសិទ្ធភាពតែចំពោះអ្នកគ្មានអំណាច
    នៅថ្ងៃទី១០ ខែមករា ក្រសួងរ៉ែ និងថាមពលតាមរយៈសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ពីយុទ្ធនាការទប់ស្កាត់អាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈគ្រួសារមួយ នេះកំពុងមានដំណើរការយ៉ាងអនាធិបតេយ្យតាមរយៈការប្រើប្រាស់គ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី។ សកម្មភាពទាំងនេះត្រូវ បានក្រសួងចាត់ទុកថាបានបង្កផលប៉ះពាល់ដល់សុវត្ថិភាព សុខភាព និងបរិស្ថាន។ អ្នកវិភាគសង្គមសាទរចំពោះ យុទ្ធនាការរបស់ ក្រសួង តែក៏ព្រួយបារម្ភថា រដ្ឋាភិបាលនឹងគ្មានឆន្ទៈពិតប្រាកដក្នុងការបំបែកអាជីវកម្មរ៉ែមាសខុសច្បាប់ដែលមានបុគ្គលអ្នកមានអំណាចឈរកាងពីក្រោយ។
    14 min
  • HRW ថា សិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២៣នៅតែអាក្រក់ តែរដ្ឋាភិបាលកម្ពុជាបដិសេធ
    អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានអះអាងថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាពុំបានធ្វើឲ្យមានភាពល្អប្រសើរឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសឡើយ។ តាម Human Rights Watch ឆ្នាំ២០២៣ ជាឆ្នាំដែលស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់ ក្រោយពេលបក្សកាន់អំណាចបានគាបសង្កត់លើប្រព័ន្ធតុលាការ ការរំលាយស្ថាប័នព័ត៌មានឯករាជ្យ និងការចាប់ខ្លួនអ្នកមាននិន្នាការប្រឆាំង។ ចំណែកអង្គការសង្គមស៊ីវិលក្នុងស្រុកក៏យល់ស្រដៀងគ្នា និងបញ្ជាក់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងល្អប្រសើរឡើង បើរដ្ឋាភិបាលមានឆន្ទៈដោះស្រាយ។ ក៏ប៉ុន្តែពីភាគីរដ្ឋាបាល អះអាងថា ការលើកឡើងទាំងនោះ ធ្វើឡើងដោយយកចំណុចតូចៗមកនិយាយប៉ុណ្ណោះ រួចវាយតម្លៃស្ថានការណ៍ជារួមទៅវិញ។
    14 min
  • អ្នកវិភាគសង្គមសាទរ និងសង្ឃឹមរដ្ឋាភិបាលអាណត្តិថ្មីបន្តវះកាត់មន្ត្រីខិលខូច
    អ្នកវិភាគសង្គមសង្កេតឃើញថា អភិក្រម៥ចំណុចដែលដាក់ចេញដោយរដ្ឋាភិបាលអាណត្តិចាស់ កំពុងត្រូវបានរដ្ឋាភិបាលអាណត្តិថ្មីយកមកអនុវត្តយ៉ាងសកម្ម។ អភិក្រមទាំង៥ចំណុចនោះរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ រដ្ឋាភិបាលថ្មីកំពុងជ្រើសយកដំណាក់កាលវះកាត់មកអនុវត្តនៅដើមអាណត្តិរបស់ខ្លួន។ ជិត៤ខែនៃការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិថ្មី គេកត់សម្គាល់ឃើញ អភិក្រមចំណុចចុងក្រោយនេះត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីមន្ត្រីមុខងារសាធារណៈ មានមន្ត្រីនគរបាលមួយចំនួនត្រូវបានផ្ទេរតួនាទី ឬបញ្ចប់មុខតំណែង ក្រោយរកឃើញមានកំហុស និងជាប់ពាក់ព័ន្ធអំពើពុករលួយ។ អ្នកវិភាគសង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តវះកាត់មន្ត្រីខិលខូចដូចភ្លៀងរលឹម។
    13 min
  • ក្រុមអ្នកជំនាញ៖រដ្ឋត្រូវពិនិត្យមតិរិះគន់របស់ភ្ញៀវបរទេសពីភាពមិនប្រក្រតីនៅព្រលានយន្តហោះសៀមរាប
    មតិរបស់ភ្ញៀវអន្តរជាតិស្តីពីបញ្ហាមិនប្រក្រតីដែលកើតឡើងនៅឯព្រលានយន្តហោះអន្តរជាតិថ្មីក្នុងសៀមរាបត្រូវបានចែកចាយជាហូរហែនៅតាមបណ្តាញសង្គម។ បញ្ហាមិនប្រក្រតីដែលភ្ញៀវអន្តរជាតិបានលើកឡើង រួមមានបញ្ហាពុករលួយតាមរយៈការទារលុយកាក់នៅកន្លែងសុំទិដ្ឋាការ។ ក្រុមអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បានបង្ហាញក្តីបារម្ភចំពោះបញ្ហានេះ ព្រោះវានឹងអាចធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបកាន់តែធ្លាក់ចុះ។ តាមក្រុមអ្នកជំនាញ រដ្ឋាភិបាលត្រូវស៊ើបអង្កេតបញ្ហានេះឲ្យច្បាស់លាស់ដើម្បីកុំឲ្យមានការរិះគន់បន្តទៀត។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners