ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការរៀបចំឲ្យមានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ អាចឲ្យប្រព័ន្ធយុត្តិធម៌ល្អប្រសើរ?
    ការរៀបចំ និងប្រពឹត្តទៅនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រូវបានចុះព្រះរាជហត្ថលេខា ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃទី៣០ធ្នូ។ តាមព្រះរាជក្រឹត្យ គឺ គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ អ្នកឃ្លាំមើល ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ នឹងមានប្រសិទ្ធិភាព ប្រសិនបើសមាសភាពនៃគណៈកម្មាធិការ មានឆន្ទៈ និងមានឯករាជ្យភាព ពិតប្រាកដ។
    12 min
  • អ្នកវិភាគ៖ការស្នើឱ្យថៃទប់ឥទ្ធិពលក្រុមប្រឆាំងជាចេតនាបំភ័យអ្នកនយោបាយក្នុងស្រុក
    គិតត្រឹមថ្ងៃទី២៨ ខែធ្នូ គណបក្សនយោបាយចំនួន៩ និងអង្គការសមាគមជិត២០ស្ថាប័នបានដាក់លិខិតបន្តកន្ទុយគ្នាទៅកាន់នាយករដ្ឋមន្ត្រីថៃលោកសេដ្ឋាឱ្យពិនិត្យសកម្មគណបក្សប្រឆាំងថៃដែលកំពុងគាំទ្រក្រុមប្រឆាំងរបស់កម្ពុជាធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ ការដាក់លិខិតរបស់គណបក្សនិងអង្គការសង្គមស៊ីវិលទាំងនេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចចាត់ទុកថា ជារឿងត្រឹមត្រូវ និងដើម្បីទប់ស្កាត់សកម្មភាពជ្រុលនិយម។ ប៉ុន្តែសម្រាប់តំណាងបក្សប្រឆាំងនិងអ្នកវិភាគវិញ សកម្មភាពទាំងនេះមានចេតនាបំភិតបំភ័យដល់សកម្មជន និងបក្សប្រឆាំងក្នុងស្រុក។
    13 min
  • តើគម្រោងសាងសង់ព្រែកជីកហ្វ៊ូណន ជាប្រយោជន៍ ឬជាហានិភ័យ?
    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធ ទី២៧ ធ្នូ បានបញ្ជាក់អំពីគម្រោងព្រែកជីហ្វ៊ូណនថា ជាយន្តការដៃគូរវាងរដ្ឋ និងឯកជន ពោលមិនមែនរដ្ឋាភិបាលកម្ពុជាទៅខ្ចីបុលចិនមកសាងសង់ឡើយ។ ការបញ្ជាក់របស់លោកហ៊ុន ម៉ាណែតយ៉ាងដូចនេះធ្វើឡើង បន្ទាប់ពីសារព័ត៌មាន The Cambodia Daily បានចុះផ្សាយថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចទម្លាយពីការដែលរដ្ឋាភិបាលខ្មែរបានខ្ចីចិន ជាង៥ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីកហ្វ៊ូណន។ ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែតបានអះអាងពីផលប្រយោជន៍ដែលនឹងទទួលបានពីគម្រោងព្រែកជីកហ៊្វូណនសម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ តើគម្រោងសាងសង់ព្រែកជីកហ៊្វូណន ជាប្រយោជន៍ ឬ ជាហានិភ័យ?
    14 min
  • តើវិធានការថ្មីរបស់​គយក្នុង​ការនាំសាច់បង្កកចូលកម្ពុជាមានប្រសិទ្ធិភាពកម្រិតណា?
    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី២៥ ខែធ្នូបានដាក់ចេញវិធានការគ្រប់គ្រងការនាំចូលសាច់បង្កកគ្រប់ប្រភេទចូលកម្ពុជា។ គយបានកំណត់ឱ្យក្រុមហ៊ុននាំចូលសាច់បង្កកត្រូវមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម មានឃ្លាំងត្រជាក់ រួមនឹងការកំណត់ច្រកទ្វារនាំចូលជាដើម។ តាមអគ្គនាយកគយ វិធានការថ្មីនេះមាន​គោលដៅជួយទប់ស្កាត់ និងបង្ក្រាបការនាំចូលសាច់បង្កកខុសច្បាប់ចូលកម្ពុជា។ ចំណែកតំណាងអង្គការសមាគមពាក់ព័ន្ធស្នើឱ្យគយពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការនីមួយៗដែលបានដាក់ចេ​ញឱ្យមានប្រសិទ្ធិភាព ពិសេសណែនាំមន្ត្រីរបស់ខ្លួននៅតាមច្រកទ្វារនាំចូលកុំបើកដៃឱ្យឈ្មួញនាំសាច់បង្កកខុសច្បាប់ចូលកម្ពុជា។
    16 min
  • កម្ពុជាយឺតពេលក្នុងការកំចាត់ជនឆ្លៀតឱកាសយកសាសនាធ្វើជាអាជីវកម្ម?
    នៅកម្ពុជា សេរីភាពជំនឿសាសនាមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ តែគេបានសង្កេតឃើញថា មានជនមួយក្តាប់តូចបាន និងកំពុងបន្តឆ្លៀតឱកាសយកសាសនាធ្វើជាអាជីវកម្ម។ ប្រឈមនឹងបញ្ហាដែលកំពុងកើតឡើងជាបន្តបន្ទាប់នៅក្នុងសង្គមខ្មែរ នាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបង្គាប់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធសិក្សាករណីនេះដោយមើលឃើញថា អំពើទុច្ចរិតរបស់ជនខិលខូចទាំងនោះកំពុងបង្កផលប៉ះពាល់ដល់សិទ្ធ តម្លៃ និងសាសនានៅកម្ពុជា។ អ្នកជំនាញទស្សនៈវិទ្យា អប់រំ វប្បធម៌និងអរិយ្យធម៌ យល់ថាការបង្គាប់របស់នាយករដ្ឋមន្ត្រីនេះគឺ ជាការដាស់ស្មារតីមន្ត្រីអសកម្មនិងពលរដ្ឋ ដែលមានជំនឿដោយខ្វះការពិចារណា។ អ្នកជំនាញខ្លះយល់ថា កម្ពុជាហាក់បីយឺតពេលបន្តិច។ តែអ្នកជំនាញខ្លះទៀតមិនបានយល់ដូច្នេះទេ។
    16 min
  • អ្នកវិភាគចង់ឃើញបុគ្គលបើករថយន្តបុកគេហើយរត់ ទទួលទោសក្នុងកម្រិតធ្ងន់
    ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ជនរងគ្រោះហើយជនបង្ករត់គេចខ្លួនបាត់ បានក្លាយជារឿងច្រំដែលនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ជារឿយៗ គេសង្កេតឃើញករណីគ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យពលរដ្ឋទូទៅ សិស្សនិស្សិត អត្តពលិក និងទារកមិនទាន់ដឹងក្តីបាត់បង់ជីវិត ខណៈជនបង្ករត់គេចពីការអនុវត្តទោសតាមផ្លូវច្បាប់។ ក្នុងបញ្ហានេះ អ្នកវិភាគចង់ឃើញរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ថ្មីដោយបន្ថែមស្ថានទម្ងន់ទោសដល់ជនបង្កណាដែលគេចវេះពីការមិនទទួលខុសត្រូវចំពោះមុខច្បាប់។ ការធ្វើបែបនេះដោយអ្នកវិភាគយល់ថា គឺដើម្បីលុបបំបាត់អំពើអយុត្តិធម៌ក្នុងសង្គម និងធ្វើឱ្យជនបង្កមានទំនួលខុសត្រូវខ្ពស់ចំពោះកំហុសរបស់ខ្លួនជាងមុន។
    14 min
  • តើ​ការ​បន្ថែម​រូប​លោក ​ហ៊ុន ម៉ាណែត ​ទៅលើ​ឡូហ្គោ​អបអរ​ថ្ងៃ​៧​មករា ​មាន​អត្ថន័យ​យ៉ាងណា​?
    ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​កាលពី​ពេល​ថ្មី​ៗ​នេះ ​បាន​ប្រាប់ទៅ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី ​ខេត្ត ​និង​ក្រសួង ​ស្ថាប័ន​ទាំងអស់​ថា ​សម្រាប់​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើកទី​៤៥ ​នៃ​ទិវា​ជ័យជម្នះ ​៧​មករា​ខាងមុខ​ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​បានសម្រេច​ឲ្យ​ប្រើប្រាស់ ​ឡូហ្គោ​ថ្មី ​ដែលមាន​រូប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំងបី​។ ឡូហ្គោ​ ដែល​បាន​បន្ថែម​រូបលោក ​ហ៊ុន ម៉ាណែត ​ទន្ទឹមនឹង​លោក ​ហេង សំរិន ​ប្រធាន​កិត្តិយស ​និង​លោក ​ហ៊ុន សែន ​ប្រធាន​គណបក្ស ​ក៏ត្រូវបាន​ណែនាំ​ឲ្យបន្ត​ប្រើប្រាស់​ទៅមុខ​ទៀត​សម្រាប់​ការ​ឃោសនា​បោះឆ្នោត​ទាំង​សកល ​និង​អសកល​របស់​គណបក្ស​កាន់អំណាច​ផងដែរ​។
    17 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners