ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើរដ្ឋាភិបាលថ្មីរបស់កម្ពុជា​បានឆ្លើយតបនឹង​​​តម្រូវការជាក់ស្តែង​របស់ពលរដ្ឋយ៉ាងណាខ្លះ​?
    គោលនយោបាយបន្ទាន់ដែលត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗនៅឆ្នាំ​២០២៣នេះ មានផ្តោតសំខាន់ទៅលើការ​ពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ ការជម្រុញកម្មវិធីជាតិជំនួយសង្គមអំឡុងជួបវិបត្តិ និងលើកស្ទួយការនាំចេញ​ផលិតកម្មកសិកម្មជាដើម។ល។ អ្នក​ឃ្លាំមើលខ្លះ​យល់ថា គោលនយោបាយបន្ទាន់របស់កម្ពុជា​​នេះ បើធៀបជាមួយគោលនយោបាយថ្មីរបស់ថៃដែលបង្កើតឡើងដំណាលគ្នាដែរ ហាក់មិនបាន​ចាក់ចំបញ្ហារបស់ប្រជាពលរដ្ឋបច្ចុប្បន្នដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចគ្រួសារបង្កដោយទំនិញឡើងថ្លៃ និង​គ្មានប្រាក់បង់ធនាគារជាដើម​នោះទេ​​។ គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា​​បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨។ តើរដ្ឋាភិបាលថ្មីរបស់កម្ពុជាបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋយ៉ាងណាខ្លះ តាមរយៈគោលនយោបាយថ្មីដែលដាក់ចេញ​?
    14 min
  • តើបញ្ហាព្រំដែនអាចវិវត្តន៍ជាវិជ្ជមានឬទេ នៅក្នុងអាណត្តិរបស់រដ្ឋាភិបាលថ្មី?
    គណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន នៅថ្ងៃទី២៤សីហា បានពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ជាស្ថាប័នដែលនឹងជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងការបន្តបេសកកម្មដោះស្រាយបញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដែលកំពុងបន្តជាប់គាំង និងឆ្ពោះទៅបញ្ចប់បញ្ហានេះជាស្ថាពរ។ យ៉ាងណាមិញ អ្នកឃ្លាំមើលសង្គមយល់ថា ស្ថាប័នថ្មី នឹងមានអ្វីវិវត្តន៍ជាវិជ្ជមានឡើយ ទៅលើការចរចាបញ្ចប់បញ្ហាព្រំដែនរបស់កម្ពុជា ជាពិសេសជាមួយនឹងប្រទេសវៀតណាម។ តើបញ្ហាព្រំដែនអាចវិវត្តន៍ជាវិជ្ជមានឬទេ នៅក្នុងអាណត្តិរបស់រដ្ឋាភិបាលថ្មីនេះ?
    17 min
  • តើគោលនយោបាយលើកស្ទួយវិស័យកាត់ដេររបស់រដ្ឋាភិបាលថ្មី មានប្រសិទ្ធភាពកម្រិតណា?
    រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានដាក់ចេញនូវគោលនយោបាយបច្ចុកោណដើម្បីពង្រឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ ក្នុងចំណោមវិស័យអាទិភាពដែលរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាដាក់ចេញនោះ វិស័យឧស្សាហកម្មកាត់ដេរនៅតែស្ថិតក្នុងវិស័យចម្បង ដែលរដ្ឋាភិបាលលើកកម្ពស់ និងកែលម្អបន្ថែមទៀត។ ជាក់ស្តែង គោលនយោបាយថ្មីនេះ រដ្ឋាភិបាលបន្តដំឡើងប្រាក់ឈ្នួលអប្បរមានិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតរួមជាមួយនឹងការកែលម្អលក្ខខណ្ឌ  ​ការងារនិងការពារអាជីពជូនកម្មករ-នយោជិត។ តែយ៉ាងណា ភាគីសហជីពយល់ថា គោលនយោបាយថ្មីនេះអាចនឹងគ្មានប្រសិទ្ធិភាពប្រសិនបើយកគោលនយោបាយចាស់មកអនុវត្ត ពិសេសមិនពង្រើកទីផ្សារនាំចេញឱ្យបានច្រើនជាងមុន។
    18 min
  • តើចំនួនមន្ត្រីរដ្ឋាភិបាលកាន់តែច្រើននៅអាណត្តិនេះនឹងជួយឲ្យការងារមានប្រសិទ្ធិភាពដែរឬទេ?
    គណៈ​រដ្ឋ​មន្ត្រី​​កម្ពុជា​អាណត្តិ​នេះ ​ត្រូវ​បាន​គេ​រិះ​គន់​ថា ​ក្បាល​ធំ​ជាង​ខ្លួន​ ខណៈ​ឧបនាយក​រដ្ឋ​មន្ត្រី​មាន​១០​រូប​ ទេស​រដ្ឋ​មន្ត្រី​២១​រូប​ រដ្ឋ​មន្ត្រី​៣០​រូប​ រដ្ឋ​មន្ត្រី​ប្រតិ​ភូអម​នាយក​រដ្ឋ​មន្ត្រី​២៩​រូប​។ ​ចំណែក​នៅ​តាម​ក្រ​សួង​នី​មួយ​ៗ​វិញ​ គឺ​មាន​រដ្ឋ​លេខា​ធិការ​ និង​អនុ​រដ្ឋ​លេខា​ធិការ​សរុប​១០៤​រូប​ នៅ​ក្រសួង​មហា​ផ្ទៃ ​៨៩​រូប​ នៅទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​និង​ ៨៦​រូប​នៅ​ក្រសួង​ការ​ពារ​ជាតិ​។​ លើស​ពី​នេះ​ នៅ​ក្រសួង​ព័ត៌​មាន​ និង​ក្រសួង​សង្គម​កិច្ច​ មាន​រដ្ឋ​លេខា​ធិការ​ និង​អនុ​រដ្ឋ​លេខា​ធិ​ការ​ ៦៩​រូប​ ខណៈ​ក្រសួង​ផ្សេង​ទៀត​ មាន​ចន្លោះ​ពី​ជាង​៣០​រូប​ទៅ​ជិត​៦០​រូប​។​ បើ​សរុប​ចំនួន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​អាណត្តិ​ទី​៧នេះ​ គឺ​មានជាង​​១៥០០​រូប​ ដោយ​​មិន​ទាន់​គិត​ចំនួន​ទី​ប្រឹក្សាបន្ថែមទៀតនោះ។​ តើ​ការ​ដែល​មាន​មន្ត្រី​ច្រើន​បែប​នេះ ​នឹង​ជួយឲ្យ​ការងារ​មាន​ប្រសិទ្ធិ​ភាព​ដែរ​ឬ​ទេ​?
    13 min
  • តើខ្លឹមសារសច្ចាប្រណិធាន និងផឹកទឹកសម្បថរបស់តំណាងរាស្ត្រ អាចឲ្យរាស្ត្រខ្មែរជឿជាក់បានកម្រិតណា?
    តំណាងរាស្ត្រអាណត្តិទី៧ទាំង១២៥រូប មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើសច្ចាប្រណិធាន ដោយស្បថនៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រខ្មែរ ថា ខ្លួនទាំងអស់គ្នានឹងប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ ផលប្រយោជន៍របស់ប្រជារាស្ត្រ មិនកេងប្រវ័ញ្ចផលប្រយោជន៍ជាតិ គោរពលទ្ធិប្រជាធិបតេយ្យ សេរីនិយម គោរពសិទ្ធិមនុស្ស ប្រឆាំងអំពើពុករលួយ និងអយុត្តិធម៌សង្គម ជាដើម។ ល។ នៅមុនពេលពួកគេចូលកាន់តួនាទីជាតំណាងរាស្ត្រខ្មែរជាផ្លូវការ។ ខ្លឹមសារនៃការធ្វើសច្ចាប្រណិនទានរបស់តំណាងរាស្ត្រ ត្រូវបានអ្នកតាមដានសង្គមយល់ថា ជារឿងដែលគ្មានន័យ ព្រោះអាណត្តិកន្លងមកៗ តំណាងរាស្ត្រមិនសូវបានអើពើពីសុខទុក្ខរបស់រាស្ត្រខ្មែរជាម្ចាស់ឆ្នោតប៉ុន្មាននោះទេ។ តើខ្លឹមសារសច្ចាប្រណិធាន និងការផឹកទឹកសម្បថរបស់តំណាងរាស្ត្រអាណត្តិទី៧ អាចឲ្យរាស្ត្រខ្មែរជឿជាក់បានកម្រិតណា?
    22 min
  • តើវត្តមានទូតលោកខាងលិចនៅក្នុងអង្គពីធីប្រជុំសភាដំបូងបង្ហាញខ្លឹមសារយ៉ាងណា?
    នៅថ្ងៃទី២១ខែសីហា រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំជាលើកដំបូងក្រោមព្រះរាជវត្តមានព្រះមហាក្សត្រកម្ពុជា ដែលធ្វើឡើងក្រោមក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលកម្ពុជា​ថ្មីនៃ​​ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័នសភា និងស្ថាប័ន​ព្រឹទ្ធសភា។ ព្រឹត្តិការណ៍ជាតិនេះក៏មានការចូលរួមពីភ្ញៀវកិត្តិយសជាតំណាងទូតបរទេសនៅកម្ពុជាតួយ៉ាង ទូតអាមេរិក និងបណ្តាទូតនៅលោកខាងលិច ដែលនៅពុំទាន់ទទួលស្គាល់ការបោះឆ្នោតជាតិដែលរៀបចំកាលពីពេលថ្មីៗនេះ។ តើវត្តមានបណ្តា​ទូតលោកខាងលិច នៅក្នុង​អង្គ​ពីធីបើកប្រជុំសភាដំបូងនេះ បង្ហាញខ្លឹមសារនយោបាយយ៉ាងណា?
    13 min
  • តើការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីនៅកម្ពុជាមានឥទ្ធិពលទេ?
    រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន នឹងត្រូវរដ្ឋសភាបោះឆ្នោតគាំទ្រផ្ដល់សេចក្ដីទុកចិត្ត បន្ទាប់ពីរដ្ឋសភាបើកសម័យប្រជុំរបស់ខ្លួនលើក​ដំបូង នៅថ្ងៃចន្ទស្អែក​។ ស្របពេលគ្នានេះដែរ ប្រជាពល​រដ្ឋខ្មែរនៅក្រៅប្រទេសដែលមាននិន្នា​ការប្រឆាំង ពួកគេបានធ្វើបាតុកម្មព្រមៗគ្នានៅថ្ងៃអាទិត្យនេះ ដោយ​ប្រកាសមិនទទួលស្គាល់ការបោះឆ្នោត​ថ្ងៃទី២៣កក្កដា និងស្នើកុំឲ្យប្រទេសសេរីទទួលស្គាល់រដ្ឋាភិបាលថ្មីនៅកម្ពុជា។ ការធ្វើបាតុកម្មនេះ ដោយ​សារពួកគេមើលឃើញថា ការបោះឆ្នោតកន្លងទៅគឺជាការបោះឆ្នោតក្លែងក្លាយ និងបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
    16 min
  • តើ​សភា​អាណត្តិ​ថ្មី​មាន​តុល្យភាព​អំណាច​កម្រិត​ណា?
    នៅ​ថ្ងៃ​ចន្ទ​ទី​២១​ខែ​សីហា​ស្អែកនេះ សភា​នឹង​បើក​សម័យ​ប្រជុំ​ដំបូង​ សម្រាប់​នីតិកាល​ទី៧​នៃ​រដ្ឋសភា។ តាមរយៈ​កិច្ច​ប្រជុំ​នេះ​ស្ដែង​ឲ្យ​ឃើញ​ថា កម្ពុជា​បាន​លាង​ខ្លួន​ពី​ប្រទេស​ដែល​មាន​សភា​ឯបក្ស​មក​ពហុ​បក្ស ក្រោយ​បក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ត្រឡប់​មក​អង្គុយ​កៅអី​រដ្ឋសភា​ជាមួយ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែលមាន​វត្ត​ជាថ្មី​ក្នុង​រដ្ឋសភា​ចំនួន​៥កៅអី​នៅ​ពេល​នេះ បន្ទាប់​ពី​របូត​ចេញ​ពី​កៅ​អី​តំណាងរាស្ត្រ ពីរ​អាណត្តិ​ជាប់គ្នា​២០១៣​និង​២០១៨។​ អ្នក​នយោបាយ ​សង្គមស៊ីវិល​ អ្នក​វិភាគ​ជាដើម ពួកគេ​បាន​បង្ហាញ​ជំនឿ​ស្រួចស្រាវ​ចំពោះ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បើធៀប​នឹង​អតីតបក្ស​សង្គ្រោះជាតិ​ដែល​មាន​ទឹកមាត់​ប្រៃ​ក្នុង​សភា។
    17 min
  • ករណីរំដោះអ្នកទោស៖ ហេតុអ្វីជនអន្ធពាលបរទេសហ៊ានធ្វើសកម្មភាពអុកឡុកនៅកម្ពុជា?
    ជារឿយៗគេកត់សម្គាល់ឃើញថា ជនអន្ធពាលបរទេសដែលបាននិងកំពុងរកស៊ីរស់នៅប្រទេសកម្ពុជា តែងតែបង្កភាពអសន្តិសុខសង្គម ដូចជាការបាញ់បោះសម្លាប់មនុស្សដោយប្រើអាវុធខុសច្បាប់ ជួញដូរនិងបង្ខាំងមនុស្សជាដើម ដែលករណីនេះភាគច្រើនបង្ករឡើងដោយជនជាតិចិន។ ជាក់ស្ដែងថ្មីៗនេះមានក្រុមប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចពន្ធនាគារដឹកទៅព្យាបាលធ្មេញនៅគ្លីនិកមួយកន្លែងនាខេត្តសៀមរាប។ ករណីនេះធ្វើឲ្យសា​ធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសម្ដែងការព្រួយបារម្ភអំពីអសន្តិសុខនៅក្នុងសង្គមផងដែរ។
    13 min
  • តើឧកញ៉ាស្រុកខ្មែរ គួរវិនិយោគលើវិស័យអ្វីដើម្បីជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនលឿន?
    ភាពលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំ គឺពឹងផ្អែកជាសំខាន់ទៅលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគដោយផ្ទាល់ពីបរទេស ពិសេសលើវិស័យសំណង់។ តែយ៉ាងណា គេសង្កេតឃើញថា អ្នកវិនិយោគក្នុងស្រុកភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យខ្លាំងជាជាងផ្តោតទៅលើវិស័យដែលមានតម្រូវការទាំងការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងឧកញ៉ាមួយចំនួនជំរុញឱ្យអ្នកជំនួញក្នុងស្រុកទាំងអស់គួរងាកទៅវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម ពិសេសវិស័យទេសចរណ៍ ពីព្រោះវិស័យទាំង៣នេះ គឺជាវិស័យដែលជំរុញកំណើនសេដ្ឋកិច្ចបានលឿនរហ័ស និងមិនងាយរងហានិភ័យខ្ពស់។
    16 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners