ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើមានវិធីសាស្ត្រអាចឲ្យកម្ពុជាដើរទៅរកក្តីរំពឹងទេសចរអន្តរជាតិចំនួន៤,៥លាននាក់ ក្នុងឆ្នាំ២០២៣?
    គោលដៅ​ទេសចរ​អន្តរជាតិ ​ចំនួន៤,៥​លាន​ មក​កម្សាន្ត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ​គឺ​ជា​ក្តី​រំពឹង​ដែល​ក្រសួង​ទេសចរណ៍ ​អាច​គិត​ថា​សម្រេច​បាន​ ខណៈ​ដែល​៥ខែ​ដំបូង​ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​២លាន​នាក់​ មក​លេង​កម្ពុជា។​ ក្តី​រំពឹង​នេះ ​បាន​ធ្វើ​ឲ្យ​ភាគី​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ មាន​ការ​ភ្ញាក់​ផ្អើល​ ដ្បិត​ស្ថានភាព​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន​ នៅ​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ។ ​តើ​មាន​ដំណោះស្រាយ​អ្វី​ ដែល​អាច​ឲ្យ​កម្ពុជា​ដើរ​ទៅ​រក​ក្តី​រំពឹង​ទេសចរ​អន្តរជាតិ​ចំនួន​ ៤,៥​លាន​នាក់​ ក្នុង​ឆ្នាំ​២០២៣?​
    14 min
  • ភាគីពាក់ព័ន្ធគួរគោរពគោលការណ៍ថ្ងៃ“ស” ឲ្យបានម៉ឺងម៉ាត់បែបណា?
    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ បេក្ខជន ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ អ្នក​គាំទ្រ​បក្ស​នយោបាយ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ ចាប់​ពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ ដល់​ម៉ោង​ ១២​យប់​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ របស់​ គ.ជ.ប​ ដោយ​បញ្ជាក់​ពី​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ណា​ ដែល​រំលោភ​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត។​ អ្នក​ឃ្លាំមើល​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​តែងតែ​កើត​មាន​ឡើង​ក្នុង​ថ្ងៃ​ស ​និង​ស្នើ​ឲ្យ​ គ.ជ.ប ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។​
    12 min
  • តើអ្វីទៅជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហារ៉ាំរ៉ៃនៃសេវាទូរស័ព្ទនៅកម្ពុជា?
    នៅក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិកាលពីថ្ងៃពុធ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រសួងនឹងធ្វើការផាកពិន័យចំពោះក្រុមហ៊ុនប្រតិបត្ដិករទូរស័ព្ទចល័តណា ដែលបម្រើសេវាមិនបានល្អដល់ប្រជាពលរដ្ឋ។ តើបញ្ហាសេវាទូរស័ព្ទនៅកម្ពុជាពេលណាទើបដោះស្រាយជ្រះស្រឡះ ខណៈយុគសម័យនៃការប្រកួតប្រជែងគ្នានៃបច្ចេកវិទ្យានេះ ប្រទេសកម្ពុជាត្រូវគេមើលឃើញថាដើរយឺតយ៉ាវជាងគេ និងរងនូវការរអ៊ូរទាំរឿងសេវាទូរស័ព្ទឥតឈប់ឈរ។
    14 min
  • តើ​ការ​បិទ​បណ្តាញ​ព័ត៌​មាន​ប្រ​ឆាំង​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​ចំ​ណេញ​ឬ​ខាត​ស្រប​ពេល​បោះ​ឆ្នោត​?
    ការ​បិទ​មិន​ឲ្យ​ចូល​មើល​ព័ត៌​មាន​របស់​គេ​ហ​ទំព័រ​សារ​ព័ត៌​មាន​ចំនួន​៣​ថ្មី​ៗ​នេះ​ ត្រូវ​បាន​អ្នក​រិះ​គន់​យល់​ថា​ ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ចម្រុះ​ ខណៈ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​។​ នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​។ ​កាល​ពី​មុន​បោះ​ឆ្នោត​២០១៨​ ការិ​យា​ល័យ​សារ​ព័ត៌​មាន​ទាំង​នោះ​ក៏​ត្រូវ​បាន​បិទ​ទ្វារ​នៅ​កម្ពុជា​ផង​ដែរ​។​ តើ​​ការ​បិទ​បណ្តាញ​ព័ត៌​មាន​ប្រ​ឆាំង​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​ចំណេញ​ ឬ​ខាត​ស្រប​ពេល​បោះ​ឆ្នោត​?​
    12 min
  • តើជាឱកាសរបស់គណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀតទេ នៅពេលអវត្តមានបក្សភ្លើងទៀន?
    ខណៈដែលយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ជិតឈានដល់ទីបញ្ចប់ គណបក្សខ្លះក្នុងចំណោមគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន១៧ ត្រូវគេមើលឃើញថាបានបង្ហាញនូវក្តីសង្ឃឹមថានឹងទទួលបានឱកាសក្នុងការស្រូបទាញអ្នកបោះឆ្នោត ដែលជាអ្នកគាំទ្រគណបក្សប្រឆាំង ក្នុងនោះមានគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ។ ការរំពឹងទុកនេះ បានកើតឡើងក្រោយគណបក្សភ្លើងទៀន មិនអាចចូលរួមបោះឆ្នោតបានក្រោមហេតុផលខ្វះឯកសារច្បាប់ដើម។ តើអាចទេ ដែលថាសម្លេងគាំទ្រភ្លើងទៀនរសាត់រាយប៉ាយទៅកាន់បក្សក្រៅរដ្ឋាភិបាលផ្សេងៗ?
    13 min
  • តើ​បក្ស​កាន់​អំណាច​ កំពុង​ប្រកួត​ជា​មួយ​បក្ស​ទាំង​១៧​ទៀត​ ឬ​កំពុង​ប្រកួត​ជា​មួយ​បក្ស​នៅ​ក្រៅ​សង្វៀន​?
    ថនថនការ​ឃោសនា​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ ​ត្រូវ​បាន​គ.ជ.ប​ កត់​សំគាល់​ថា ​គ្មាន​បញ្ហា​ប្រ​ទាំង​ប្រទើស​ណា​កើត​ឡើង​ទេ​ គឺ​យុទ្ធនា​ការ​ឃោសនា​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលួន​។​ អ្នក​ឃ្លាំ​មើល​ យល់​ថា​ នេះ​មក​ពី​គ្មាន​បក្ស​ប្រ​ឆាំង​ដែល​មាន​សក្តា​នុពល​។​ ទោះ​ជា​យ៉ាងណា​ គណ​បក្ស​ភ្លើង​ទៀន​ដែល​នៅ​ក្រៅ​សង្វៀន​ អះ​អាង​ថា​ខ្លួន​នៅ​តែ​រង​ការ​គំរាម​កំហែង​ និង​ការ​ចាប់​ខ្លួន​ ទោះ​ជា​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ប្រកួត​ក៏ដោយ​។​ តើ​បក្ស​កាន់​អំណាច ​កំពុង​ប្រកួត​ជា​មួយ​បក្ស​ទាំង​១៧​ទៀត​ ឬ​កំពុង​ប្រកួត​ជាមួយ​បក្ស​នៅ​ក្រៅ​សង្វៀន​?
    13 min
  • តើ​ច្បាប់​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​កម្ពុជា​ដែល​ស្នើ​ដោយ​សភា​អាមេ​រិក​អាច​ចេញ​រួច​ឬ​ទេ?
    សមា​ជិក​ព្រឹទ្ធសភា​និង​តំណាង​រាស្ត្រ​អាមេរិក​បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ទៀត​ ដើម្បី​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​កម្ពុជា​ ក្រោម​ហេតុ​ផល​ បំពាន​លទ្ធិ​ប្រជា​ធិប​តេយ្យ ​និង​សិទ្ធិមនុស្ស ​។​ នេះ​គឺ​ជា​ការ​គាស់​រម្លើង​ឡើង​វិញ​ ខណៈ​ដែល​សេចក្តី​ស្នើ​ច្បាប់​ស្រដៀង​គ្នា​នេះ​កន្លងមក​បាន​ជាប់​គាំង​។​ អ្នក​មាន​និន្នាការ​ប្រ​ឆាំង​យល់​ថា​ ច្បាប់​នេះ​អាច​ចេញ​រួច​ដោយ​សារ​តែ​ស្ថាន​ភាព​កម្ពុជា​បច្ចុប្បន្ន ​មិន​អាច​ឲ្យ​អាមេរិក​នៅ​ឈរ​អោប​ដៃ​មើល​ត​ទៅ​ទៀត​បាន​ឡើយ​។​ ប៉ុន្តែ​អ្នក​មាន​និន្នា​ការ​គាំទ្រ​រដ្ឋាភិ​បាល​កម្ពុជា ​យល់​ថា ​ច្បាប់​នេះ​មាន​ចរិក​ជា​ភូមិ​សាស្ត្រ​នយោ​បាយ​ច្រើន​ជាង​បញ្ហា​សិទ្ធិ​មនុស្ស​។
    13 min
  • ហេតុអ្វីបញ្ហាព្រំដែនតែងក្លាយជារឿងរសើបពេលជិតបោះឆ្នោត?
    បញ្ហ​ព្រំដែន​កម្ពុជា-​វៀតណាម ​នៅ​តែ​ជា​ចំណុច​រស៊ើប​មួយ​ ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​តែងតែ​លើក​ឡើង​នៅ​មុន​ពេល​កម្ពុជា​ត្រូវ​រៀបចំ​ការ​បោះឆ្នោត។​ សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​នេះ ​ការ​ឃោសនា​ពី​បញ្ហា​ព្រំ​ដែន​កម្ពុជា-​វៀតណាម​ ត្រូវ​បាន​អ្នក​នយោបាយ​ពី​ក្រៅ​ប្រទេស​លើក​យក​មក​អត្ថាធិប្បាយ​ថា​ វៀតណាម​បាន​បង្ខិត​បង្គោល​ព្រំដែន​ចូល​មក​ទឹកដី​កម្ពុជា។ ​តែ​ចំណុច​រស៊ើប​នេះ ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​មក​ច្រានចោល។ ​មាន​មូលហេតុ​អ្វី​ដែល​ព្រំដែន​កម្ពុជា-​វៀតណាម​ នៅ​តែ​ជា​ចំណុច​ក្តៅ​មុន​រាល់​ការ​បោះឆ្នោត?​​
    12 min
  • ការចូលនិវត្តន៍ពីនយោបាយរបស់លោក ប្រាយុទ្ធ ចាន់អូចា អាចយកជាគំរូសម្រាប់មេដឹកនាំអាស៊ានទេ?
    បន្ទាប់​ពី​ចាញ់​ឆ្នោត​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​បោះឆ្នោត​សកលកាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ ប្រាយុទ្ធ ចាន់អូចា​ នាយក​រដ្ឋមន្ត្រី​ថៃ​ ដែល​ឡើង​​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០១៤​ បាន​ប្រកាស​ជា​សាធារណៈ​ចូល​និវត្តន៍​ពី​ឆាក​នយោបាយ​ថៃ។​ ដំណឹង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​តំបន់​អស៊ាន​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ អ្នក​នយោបាយ​ខ្មែរ​ដែល​ប្រឆាំង​គ្នា​បាន​យក​ករណី​លោក​ប្រាយុទ្ធ ចាន់អូចា ​នេះ​មក​ប្រៀបធៀប​ ឌឺដង​ ដាក់​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​ ខណៈ​ដែល​អ្នក​វិភាគ​ខ្លះ​យល់​ថា​ករណី​ប្រទេស​នៅ​តំបន់​អាស៊ាន​មាន​ស្ថានភាព​នយោបាយ​ផ្សេងៗ​គ្នា។​
    13 min
  • តើគួរបន្តឲ្យមានអង្គរក្សជិះម៉ូតូការពាររថយន្តមេ(ចៅហ្វាយ) តាមដងផ្លូវទៀតទេ?
    សាធារណជនបាននិងកំពុងរិះគន់ចំពោះករណីអង្គរក្សការពារអ្នកមានម្នាក់ ដែលបានជិះម៉ូតូចំនួន២គ្រឿងមានគ្នា៤នាក់ បង្កភាពចម្រូងចម្រាសជាមួយអ្នកដំណើរផ្សេងទៀតដោយសារមានការចោទប្រកាន់ថាក្រុមកងការពារទាំងនេះបានធាក់ម៉ូតូគេឲ្យដួល ខណៈពួកគេកំពុងជិះអមរថយន្តចៅហ្វាយនាយពួកគេមួយគ្រឿងម៉ាក Roll Royce កាលពីពេលថ្មីៗនេះ។ ក្រោយមានការរិះគន់ សមត្ថកិច្ចក៏បានកោះហៅក្រុមបង្កដែលជាអង្គរក្សអ្នកមានទៅសួរនាំ និងក្រោយមកឲ្យផ្តិតមេដៃសុំទោសជាសាធារណៈ​។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គមនានាបានលើកមកជជែកគ្នា ថាគួរអនុញ្ញាតឲ្យមានអង្គរក្សការពារអ្នកមាន ឬអ្នកធំជាលក្ខណៈឯកជនបន្តទៀតឬយ៉ាងណា ខណៈដែលផ្លូវថ្នល់នៅស្រុកខ្មែរកាន់តែមានភាពចង្អៀត និងមានការកកស្ទះគួរឲ្យព្រួយបារម្ភ។
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners