ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • អ្នកឃ្លាំមើល៖ ការឃោសនាដែលគ្មានបក្សប្រឆាំងប្រៀបដូចសម្លខ្វះគ្រឿង
    នៅ​ថ្ងៃ​ទី​១​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​២០២៣​នេះ ​គឺ​គេ​សង្កេត​ឃើញ​ថា​ មាន​តែ​គណ​បក្ស​កាន់​អំណាច​មួយ​ប៉ុណ្ណោះ​ដែល​មាន​លទ្ធភាព​ឃោសនា​ ដោយ​បញ្ចេញ​កម្លាំង​ឃោស​និក​រាប់​ម៉ឺន​នាក់​ទាំង​នៅ​ភ្នំពេញ​ និង​តាម​ខេត្ត​មួយ​ចំនួន​។​ ចំណែក​គណ​បក្ស​ផ្សេង​ទៀត​ខ្លះ​មិន​ឃើញ​មាន​សកម្ម​ភាព​អ្វី​សោះ​ឡើយ​ ខណៈ​គណ​បក្ស​ខ្លះ​គ្រាន់​តែ​ដើរ​ចែក​ខិត​បណ្ណ​តាម​ផ្ទះ។​ ក្រុម​អ្នក​ឃ្លាំ​មើល​កត់​សំគាល់​ថា ​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ​មិន​សូវ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ​ខ្លាំង​ឡើយ ​គឺ​ប្រៀប​ដូច​នឹង​សម្ល​ខ្វះ​គ្រឿង​។​
    11 min
  • តើរដ្ឋាភិបាលអាចបិទហ្វេសប៊ុកក្នុងប្រទេសកម្ពុជាទេ?
    លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​បិទ​កម្មវិធី​ហ្វេសប៊ុក​ចេញ​ពី​ប្រទេស​កម្ពុជា​ ប្រសិន​បើ​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ បន្ត​ឌឺដង​ផ្លែផ្កា ​មក​លោក​ជុំវិញ​រណី​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្អាក​ដំណើរការ​ផេក​ផ្លូវការ​របស់​លោក​រយៈ​ពេល​៦ខែ ​និង​ជុំវិញ​ការ​ដែល​លោក​សម្រេច​លុប​គណនី​ផ្ទាល់​ខ្លួន​ចោល។​ នៅ​ទន្ទឹម​នឹង​នេះ ​លោក​នាយករដ្ឋមន្ត្រី​ ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ផ្សេង​វិញ​ដូច​ជា​ Telegram ​និង​TikTok ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ពី​លោក​ ខណៈ​បច្ចុប្បន្ន​លោក​នាយករដ្ឋមន្ត្រី​ក៏​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​ពីរ​នេះ​ផង​ដែរ។​ ជុំវិញ​រឿង​នេះ ​អ្នក​វិភាគ​ព្រួយបាម្ភ​ថា ​ពលរដ្ឋ​ និង​អ្នក​នយោបាយ​នានា​ខាត​បង់​ទាំង​អស់​គ្នា​ ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី​មិន​ពិចារណា​ឱ្យ​បាន​វែងឆ្ងាយ។​
    12 min
  • តើការប្រើTik Tok ពិតជាជួយលោក ហ៊ុន សែន កើនប្រជាប្រិយភាពបន្ថែមទៀតឬ?
    ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានចាប់ផ្តើមប្រើបណ្តាញសង្គមទិកទុក (Tik Tok) ដែលមានអ្នកចូលរួមជាង១ម៉ឺននាក់។ ក៏ប៉ុន្តែដំណាលគ្នានេះ មានគណនីទិកទុក ដែលប្រើឈ្មោះលោករួចទៅហើយ ដែលមានអ្នកចូលរួមជាង៣០ម៉ឺននាក់ និងមានអ្នកចូលចិត្តជាង៤លាននាក់។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យម្ចាស់គណនីទិកទុកដែលបានដាក់ឈ្មោះលោក ចូលរួមជាមួយលោកដោយផ្តល់តួនាទីជាជំនួយការ ហើយបន្តគ្រប់គ្រងបណ្តាញសង្គមទិកទុកដែលមានឈ្មោះលោកជាបន្តទៀត។
    12 min
  • តើ​បក្ស​កាន់​អំណាច​នឹង​បាន​ចំណេញ​សន្លឹក​ឆ្នោត​ពី​រឿង​«អរិភាព»​នៅ​ព្រំ​ដែន​ទៀត​ទេ​?
    កាល​ពីការ​បោះ​ឆ្នោត​២០០៨​ គណ​បក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន​ សែន​ បាន​ឈ្នះ​សន្លឹក​ឆ្នោត​ធ្លូកទឹកធ្លូកដី គ្រា​ដែល​មាន​បញ្ហា​នៅ​ប្រាសាទ​ព្រះវិហារ​។​ នៅ​ចុង​ឆ្នាំ​២០១៧ ​ក៏​មាន​បញ្ហា​នៅ​ព្រំ​ដែន​ឡាវ ​ដែល​ឡាវ​បញ្ជួន​ទ័ព​មក​ប្រឈម​មុខ​គ្នា​នៅតំបន់​អូអាឡៃ​ខេត្ត​ស្ទឹង​ត្រែង​។​ លទ្ធផល​បោះឆ្នោត​២០១៨​បាន​ធ្វើ​ឲ្យ​គណ​បក្ស​កាន់​អំ​ណាច​ឈ្នះ​អាសនៈ​សភាទាំង១២៥​ ខណៈ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​។ ​ចំណែក ការ​បញ្ជួន​កង​ទ័ព​ទៅ​កាន់​ខេត្ត​រតនគីរី​ នៅពេល​នេះ   គ្រា​ដែល​អះ​អាង​ថា​មាន​ក្រុម​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ចូល​មក​លាក់​ខ្លួន​នៅ​ដី​ខ្មែរ​នោះ ​តើ​បក្ស​កាន់​អំណាច​នឹង​បាន​ចំណេញ​សន្លឹក​ឆ្នោត​ទៀត​ដែរ​ទេ​?​
    12 min
  • តើធ្វើយ៉ាងណាដើម្បីឲ្យសំណង់ពុទ្ធរូប ចម្លាក់ គំនូរ ត្រូវតាមរចនាបទ និងទម្រង់ខ្មែរលែងមានកំហុស?
    ព្រះពុទ្ធរូបមួយព្រះអង្គដែលកសាងឡើងអំពីស៊ីម៉ង់ត៍ ស្ថិតនៅក្នុងវត្តវាលនៃខេត្តពោធិ៍សាត់ ដែលមានកម្ពស់២១ម៉ែត្រ ត្រូវបានមហាជនថតយកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងមានការវែកញែករិះគន់យ៉ាងផុលផុស ដោយសារតែព្រះភក្រ្តព្រះពុទ្ធរូបដ៏ធំស្កឹមស្កៃនេះខុសពីទម្រង់ និងរចនាបទនៃព្រះពុទ្ធរូបបែបខ្មែរ។ ពុទ្ធបដិមាដែលបានសាងសង់ឡើងកាលពីឆ្នាំ២០០៩ និងអភិសេកនៅឆ្នាំ២០១២ ត្រូវបានស្ថាប័នពាក់ព័ន្ធចុះពិនិត្យ ជជែកគ្នានៅថ្ងៃអង្គារម្សិលមិញ និងមានការឯកភាពពីព្រះចៅអធិការវត្តឲ្យមានការជួយកែលម្អរចនាបទឡើងវិញ ខណៈដែលកាលពីជាង១០ឆ្នាំមុន ព្រះពុទ្ធរូបអង្គនេះត្រូវបានសង់ឡើងដោយជាងដែលមិនមានជំនាញ ចំណេះត្រឹមត្រូវ។
    13 min
  • តើ​ការ​បញ្ជា​ឲ្យ​ក្ដាប់​នយោ​បាយ​ព្រហ្ម​ទណ្ឌ​ឲ្យ​ណែន ​ជះ​ឥទ្ធិពល​យ៉ាង​ណា​លើ​ឯក​រាជ្យ​ភាព​តុ​លា​ការ​?
    អ្នក​វិ​ភាគ​បារម្ភ​ថា ​តុ​លា​ការ​កម្ពុជា​នឹង​រង​ឥទ្ធិ​ពល​ពី​អំណាច​នីតិ​ប្រតិ​បត្តិ​បន្ថែម​ទៀត​ ក្នុង​ការ​សម្រេច​ក្តី​រឿង​ព្រហ្ម​ទណ្ឌ​ទាក់​ទង​នឹង​អ្នក​នយោបាយ​។​ ក្តី​បារម្ភ​នេះ​កើត​ឡើង ​ខណៈ​ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ម្សិល​មិញ​បាន​ប្រាប់​ក្រ​សួង​យុត្តិ​ធម៌​ក្ដាប់ឲ្យ​ណែន ក្នុង​រឿង​នយោបាយ​ព្រហ្ម​ទណ្ឌ​ ដើម្បី​ទប់​ស្កាត់​អំពើ​ជ្រុល​និយម​ដែលបន្ត​កើត​មាន​នៅ​កម្ពុជា​។​
    11 min
  • ហេតុអ្វីក្រុមរកស៊ីអ្នកមាន និយមយកដីឧទ្យានជាតិ ឬដីស្ថិតក្នុងតំបន់អភិរក្សមកវិនិយោគ?
    ជារឿយៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងចេញអនុក្រឹត្យកាត់ដីសាធារណៈរបស់រដ្ឋដែលស្ថិតក្នុងតំបន់អភិរក្សសត្វព្រៃ តំបន់អភិរក្សព្រៃឈើ ឬឧទ្យានជាតិ ទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ាក្នុងស្រុក និងក្រុមហ៊ុនឯកជនផ្សេងៗទៀតក្រោមហេតុផលវិនិយោគ។ ក្នុងអនុក្រឹត្យមួយចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបានកាត់ដីឧទ្យានជាតិកែបជិត៣០ហិកតាឱ្យទៅម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់​ និងមីជាតិ គឺអ្នកឧកញ៉ា ជឹង សុគន្ធាវី កូនស្រីអ្នកស្រី ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា ដើម្បីយកអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ ការកាត់ឆ្កៀលដីសាធារណៈរបស់រដ្ឋ ពិសេសដីឧទ្យានជាតិ និងដីក្នុងតំបន់អភិរក្ស អ្នកវិភាគចាត់ទុកថា ការរូបភាពពុករលួយរបស់រដ្ឋាភិបាល ក្នុងការកេងចំណេញផលប្រយោជន៍ពីការវិនិយោគទាំងនោះ ខណៈពួកគេកត់សម្គាល់ថា ភាគច្រើនបុគ្គលដែលទទួលបានដីទាំងនោះមកវិនិយោគ គឺជាមនុស្សដែលស្និទ្ធិនឹងរដ្ឋាភិបាល។
    12 min
  • វិវាទការងារនៅណាហ្គាវើលដ៍៖មកពីការដាក់ថ្នាំមិនចំនឹងជំងឺ?
    អ្នក​ធ្វើ​ការ​ខាង​ការ​ពារ​សិទ្ធិ​សហជីព​លើក​ឡើង​ថា ​វិវាទ​ការ​ងារ​អូស​បន្លាយ​ជិត​២​ឆ្នាំ​នៅ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដ៍​ គឺ​ប្រៀប​បាន​នឹង​ការ​ដាក់​ថ្នាំ​មិន​ចំ​នឹង​ប្រភេទ​ជំងឺ​។​ ការ​លើក​ឡើង​នេះ​ ខណៈ​ដែល​ប្រមុខ​រដ្ឋា​ភិបាល​កាល​ពីម្សិល​មិញ បាន​ថ្លែង​ថា ​លោក​មិន​ខ្វល់​នឹង​ការ​តវ៉ា​របស់​បុគ្គលិក​ក្រុម​ហ៊ុន​នេះ​ឡើយ​ ហើយ​លោក​រុញឲ្យ​បន្ត​ធ្វើ​បាតុ​កម្ម​៥​ឆ្នាំ​ទៀត​។ ​ប៉ុន្តែ​លោក​ព្រមានថា ​បើ​ធ្វើ​ហ៊ាន​តែ​ធ្វើ​បាតុ​កម្ម​ដោយ​បិទ​ផ្លូវ​ នោះ​នឹង​យក​បន្លា​លួស​ទៅ​ព័ទ្ធ​ជុំវិញ​តែម្តង​។
    12 min
  • តើកត្តាអ្វីខ្លះដែលធ្វើឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាបន្តជួបបញ្ហាប្រឈម?
    ក្រោយ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ ឃើញ​ថា​ស្ថានភាព​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នៅ​តែ​ជួប​នូវ​បញ្ហា​ប្រឈម​។​ បញ្ហា​ប្រឈម​នេះ ​បាន​អូសបន្លាយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ ធ្វើ​ឲ្យ​ម្ចាស់​គម្រោង​ខ្លះ​ដែល​រក​ស៊ី​ខាង​អចលន​ទ្រព្យ​នៅ​កម្ពុជា​ដួល​រលំ​ដោយ​សារ​ក្ស័យ​ធន។​ ដើម្បី​ស្តា​វិស័យ​អចលនទ្រព្យ​ដែល​បាន​និង​កំពុង​ជួប​នូវ​បញ្ហា​នេះ ​រាជរដ្ឋាភិបាល​ក៏​បាន​គិតគូ ​និង​បាន​លើកលែង​ពន្ធ​ដល់​អចលន​ទ្រព្យ​នៅ​តំបន់​ខេត្ត​ក្រុង​មួយ​ចំនួន​ផង​ដែរ។​
    14 min
  • តើការផ្តល់របបថែទាំសុខភាពដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានអត្ថប្រយោជន៍យ៉ាងណា?
    បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចមួយស្តីពីការដាក់ឲ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍។ គឺជាលើកដំបូងហើយ ដែលអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឬបុគ្គលស្វ័យនិយោជន៍ មានសិទ្ធិទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បន្ទាប់ពីកម្មករនិយោជិតបំរើការងារក្នុងប្រព័ន្ធ។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners