ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើមុនការបោះឆ្នោត មានប្រសិទ្ធភាពយូរអង្វែងទេ?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាដាច់ណាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចុះបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ និងកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ មុនការបោះឆ្នោតខិតចូលមកដល់។ បើតាមលោកនាយករដ្ឋមន្ត្រី ក្នុងអាណត្តិនេះ លោកមិនត្រូវនៅស្ងៀមចំពោះមន្ត្រី ជនខិលខូច ឬអ្នកមានអំណាចដែលតែងបន្តកាប់បំផ្លាញព្រៃឈើ ដើម្បីការពារសន្លឹកឆ្នោតនោះទេ ពោលគឺត្រូវការពារធនធានធម្មជាតិ និងការពារសណ្តាប់ធ្នាប់សង្គមជាចាំបាច់។ ជុំវិញការលើកឡើងនេះ អ្នកការពារបរិស្ថាន និងអង្គការសង្គមរំពឹងថា អាចកាត់បន្ថយមួយរយៈតែមិនទាំងស្រុងឡើយ ត្បិតពួកគេបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយដែលលោកនាយករដ្ឋមន្ត្រីចេញមុខបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់។ តែយ៉ាងណា ពួកគេអះអាងថា ការដាក់ចេញចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើ និងព្រមានចាប់ខ្លួនអ្នកកាប់បំផ្លាញព្រៃឈើអាចជារឿងល្អប្រសើរជាជាងមិនមានសកម្មភាពអ្វីសោះ។
    12 min
  • តើការបាត់EBA២០% បានប្រាប់កម្ពុជាឲ្យត្រូវពង្រឹងភាពធន់ដោយខ្លួនឯងបានហើយឬនៅ?
    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងបញ្ហាEBA ដែលជាប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប ចំពោះបណ្តាទំនិញនាំចេញពីកម្ពុជា  ជាពិសេសវិស័យវាយនភណ្ឌកាត់ដេរ ថាមិនបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា បើទោះបីជាការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបត្រូវបង់ពន្ធ បន្ទាប់ពីកម្ពុជាបានបាត់បង់ប្រព័ន្ធអនុគ្រោះមួយនេះ ២០%។ រយៈពេលបីឆ្នាំមកនេះ លោក ហ៊ុន សែន បានអះអាងថា ការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ជាការពង្រឹងភាពធន់របស់កម្ពុជាចាប់ពីពេលនេះតទៅ ខណៈដែលកម្ពុជាក៏កំពុងតៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចនឹងបាត់បង់EBAទាំងស្រុងផងដែរ។​
    12 min
  • គោលនយោបាយអាទិភាពរបស់បក្សនយោបាយ ឆ្លើយតបនឹងតម្រូវការពលរដ្ឋ
    អង្គការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព​ និង​អភិវឌ្ឍន៍ ​បាន​រៀបចំ​ការ​ជជែក​ពិភាក្សា​ពី​សំណាក់​បណ្តា​យុវជន​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ អំពី​គោល​នយោបាយ​សាធារណៈ​របស់​រដ្ឋាភិបាល។​ ក្រុម​យុវជន​ទាំង​ពី​គណបក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ បាន​យល់​ស្រប​គ្នា ​ដោយ​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​សាធារណៈ​ចំនួន​១២​ចំណុច។​ តើ​គោល​នយោបាយ​អ្វីខ្លះ​ដែល​យុវជន​ពី​បក្ស​នយោបាយ​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់?​
    12 min
  • វត្តមានរបស់លោក សម រង្ស៊ី នៅម៉ាឡេស៊ី អាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ីទេ?
    លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងសហការី បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ នៅក្នុងគោលបំណងមួយដែលជាការប៉ុនប៉ងចូលទៅក្នុងប្រទេសកម្ពុជាសាជាថ្មី ដោយកាន់លិខិតឆ្លងដែនបារាំង។ ក៏ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានថ្លែងនៅថ្ងៃពុធថា ក្រុមលោក សម រង្ស៊ី ត្រូវបានអាជ្ញាធរម៉ាឡេស៊ីផ្អាកការជួបជុំ និងបានចាកចេញពីប្រទេសម៉ាឡេស៊ី។ ជុំវិញវត្តមានរបស់លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីពេលនេះ តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីដែរឬយ៉ាងណា ដោយសារកន្លងមកលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី បានសន្យាជាមួយលោក ហ៊ុន សែន ថាមិនអនុញ្ញាតឲ្យក្រុមលោកសម រង្ស៊ី ចូលដឹកដីម៉ាឡេស៊ីទេ។
    12 min
  • តើគួរមានដំណោះស្រាយយ៉ាងណាចំពោះអ្នកជាប់ទោសជាអនីតិជន ដែលមានការកើនឡើង?
    អង្គការការពារសិទ្ធិមនុស្សលីកាដូកាលពីថ្ងៃទី ០១ ខែមិថុនាម្សិលមិញស្របពេលទិវាកុមារអន្តរជាតិខួបទី៧៤ បានចេញផ្សាយរបាយការណ៍មួយ ដោយបានរកឃើញថាចំនួន​អនីតិជន​ ​ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​នាគា​រទាំង​១​៩​កន្លែង​ ​ដែល​អង្គការ​​លី​កា​ដូបាន​ឃ្លាំមើល​ ​មានការ​កើន​ឡើងជា​ង​ ​៣​០​% ​ដែល​ជា​ចំនួន​មួយលើស​ពី​​ឆ្នាំមុន​។​ ​នេះ​បើ​យោងទៅតាម​ព័ត៌មាន ​ដែល​អង្គការលីកាដូទទួល​បាន​ពី​មន្ត្រី​រដ្ឋបាល​ពន្ធ​នាគា​រ​ជាច្រើន​។ ជាមួយគ្នានេះ អង្គការលីកាដូរក៏បាន​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ឃុំ​ខ្លួន​ ​សម្រាប់​ករណី​មួយ​ចំនួន​ដែល​មិន​ចាំបាច់​មក​លើ​កុមារ​ ​ដែល​នេះ​ជា​រំលោភ​សិទ្ធិ​អនីតិជន​ ​និង​អត្ថប្រយោជន៍​របស់​កុមារ​យ៉ាង​ខ្លាំង​ ដោយអង្គការទទូចឲ្យអាជ្ញាធរ​អនុវត្ត​វិធានការ​ដាក់​ឱ្យ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​លើ​គ្រប់​អនីតិជន​ ​ស្ត្រី​ ​ក្មេង​ស្រីមានផ្ទៃពោះ​ ​និង​ ​ម្តាយ​ដែល​មានកូន​តូច​ ​និង​អនុវត្ត​ជម្រើស​ទោស​ដទៃទៀត​ជំនួស​ឱ្យ​ការ​ឃុំឃាំង​​ ក្នុងនោះក៏រាប់បញ្ចូលផងដែរ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​តូចតាច​។​
    12 min
  • តើគម្រោងប្រមូលផ្តុំរបស់បក្សភ្លើង ជាការសម្តែងមតិ ឬជាបង្កចលាចលមុនបោះឆ្នោត?
    បក្សភ្លើងទៀនគ្រោងប្រមូលផ្តុំសមាជិក-សមាជិកា និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនាពេលខាងមុខ នៅពេលដែលសាលាក្រុងភ្នំពេញអនុញ្ញាតឱ្យប្រមូលផ្តុំសម្តែងមតិដោយសន្តិវិធី។  កម្មវត្ថុនៃការសម្តែងមតិរបស់បក្សភ្លើងទៀន គឺដើម្បីទាមទារចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធការចុះឈ្មោះបក្សភ្លើងទៀនឱ្យចូលរួមបោះឆ្នោត។ ជុំវិញគម្រោងប្រមូលផ្តុំគ្នាសម្តែងមតិនេះ អ្នកវិភាគយល់ថា ជាការខកចិត្តទៅនឹងសេចក្តីសម្រេចរបស់គជប និងជាការបង្ហាញការប្រឆាំងទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីចោទប្រកាន់មកលើបក្សភ្លើងទៀនថា មានគំនិតទុច្ចរិត។ តែយ៉ាងណា អ្នកវិភាគព្រួយបារម្ភថា បក្សភ្លើងទៀនអាចប្រឈមការចោទប្រកាន់ជុំវិញការបង្កចលាចលបន្ថែមមុនបោះឆ្នោត ប្រសិនបើការសម្តែងមតិធ្វើខុសពីទម្រង់ច្បាប់។
    13 min
  • ហេតុអ្វីថវិការដ្ឋបាលថ្នាក់ក្រោមជាតិមិនអាចបង្កើនដល់ចន្លោះពី២០ ទៅ៣០% នៃថវិកាជាតិ?
    ជាទូទៅថវិកាជាតិសម្រាប់ផ្គត់ផ្គង់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថានៅតិចតួចនៅឡើយ គឺប្រមាណជា១៣%។ តាមរយៈថវិកាជាតិជាង១០%នេះ អង្គការសង្គមស៊ីវិលមួយចំនួនយល់ឃើញថាមិនអាចឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នបានទេ។ តាមអង្គការសង្គមស៊ីវិល យ៉ាងហោចណាស់ថវិកាប្រមាណពី២០ ទៅ៣០% នៃថវិកាជាតិប្រចាំឆ្នាំទើប អាចជួយទ្រទ្រង់ដល់តម្រូវការចាំបាច់របស់ថ្នាក់មូលដ្ឋាន។
    13 min
  • តើអ្នកប្រជាធិបតេយ្យអស់ផ្លូវដើរ ក្រោយអវត្តមានគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោត?
    ការ​តស៊ូ​ទាមទារ​ឲ្យ​ចុះ​បញ្ជីរ​បស់​គណបក្ស​ភ្លើងទៀន​ បាន​ដើរ​មក​ដល់​ផ្លូវ​អស់​ជម្រើស​នៅ​ក្រោយ​ពេល​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​តម្កល់​ការ​បដិសេធ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ការណ៍​នេះ ​អ្នក​តាមដាន​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ យល់​ថា​ ស្ថានភាព​របស់​អ្នក​ប្រជាធិបតេយ្យ​បាន​ដើរ​មក​ដល់​ចំណុច​ទាល់​ច្រក​ អស់​ផ្លូវ​នឹង​បន្ត។​ ក៏​ប៉ុន្តែ​អ្នក​តាម​ដាន​ខ្លះ ​យល់​ថា ​នេះ​មិន​មែន​ជា​បរាជ័យ​ឡើយ។​ តើ​អ្នក​ប្រជាធិបតេយ្យ​ពិត​ជា​អស់​ផ្លូវ​ ក្រោយ​គណបក្ស​ភ្លើងទៀន​មិន​អាច​ចូល​រួម​ការ​បោះឆ្នោត?​
    14 min
  • តើជាល្បិចកលមិនឲ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ឬជាកំហុសផ្លូវច្បាប់របស់បក្សភ្លើងទៀន?
    គណបក្ស​ភ្លើងទៀន​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត ​នីតិកាល​ទី៧​ ឆ្នាំ​២០២៣​នេះ​ឡើយ​ ដោយសារ​តែ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បដិសេធ​មិន​ទទួល​យក​​ការ​ចុះ​បញ្ជី ​ខណៈ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​វិញ​ បាន​រក្សា​ការ​សម្រេច​របស់​ គ.ជ.ប​ ទុក​ជា​បានការ​ដោយ​បិទ​ផ្លូវ​តវ៉ា។​ ការ​សម្រេច​បែប​នេះ ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចេញ​មក​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ថា​បញ្ហា​នេះ​ ជា​ល្បិចកល​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន​ ដែល​មិន​ចង់​ឲ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ ក្នុង​ចេតនា​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា។​
    14 min
  • ការខកខានរបស់គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៣ ជាសេណារីយ៉ូដែលបានគ្រោងទុកឬ?
    ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៥ ខែឧសភាម្សិលមិញ បានសម្រេចមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ស្រួចស្រាល់នឹងគណបក្សកាន់អំណាចបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ការសម្រេចដោយបិទផ្លូវតវ៉ានេះ ធ្វើឲ្យគណបក្សភ្លើងទៀនខកខានការចូលរួមបោះឆ្នោតដ៏សំខាន់។ ជាការខកខានដែលត្រូវបានចោទសួរថា តើវាជាសេណារីយ៉ូដែលបានគ្រោងទុកឬយ៉ាងណា?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners