ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើICJមានឥទ្ធិពលឱ្យហ្វេសប៊ុកបិទផេករបស់លោកហ៊ុន សែនជុំវិញការប្រើប្រាស់«សម្តីហិង្សា»ទេ?
    គណៈកម្មការអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ICJ បានស្នើទៅក្រុមហ៊ុនហ្វេសប៊ុក(មេតា)ឱ្យវាយតម្លៃករណីលោកនាយករដ្ឋមន្ត្រី ហ៊ុន ដែលបានប្រើប្រាស់សម្តីហិង្សា តាមប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក។ បើតាមសេចក្តីថ្លែងការណ៍របស់ICJ លោក ហ៊ុន សែនបានប្រើពាក្យសម្តីហិង្សា មានចេតនាគំរាមកំហែងដល់អ្នកនយោបាយមាននិន្នាការប្រឆាំង។ ក្នុងលិខិតដែលអ្នកជំនាញច្បាប់អន្តរជាតិICJផ្ញើទៅកាន់ក្រុមហ៊ុនមេតា គឺចង់ឱ្យក្រុមហ៊ុនអនុវត្តករណីនេះ ស្របតាមច្បាប់ និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ពិសេសឱ្យអនុលោមទៅតាម គោលការណ៍នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។ តែយ៉ាងណា ក្រុមហ៊ុនមេតា នៅមិនទាន់ចេញមកបញ្ជាក់ជុំវិញករណីនេះបាននៅឡើយ ខណៈមន្ត្រីរដ្ឋាភិបាលយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺដើម្បីរក្សាសន្តិភាព និងស្ថេរភាពក្នុងប្រទេស។​
    11 min
  • ទំនាក់ទំនងរបស់ប្រទេសលោកខាងលិចជាមួយក្រុមប្រឆាំងអាចឈានទៅផ្តាច់ទូតជាមួយកម្ពុជាទេ?
    នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកនៅខេត្តត្បូងឃ្មុំកាលពីថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ជាសំណួរឲ្យមិត្តភក្តិបរទេសនានាជ្រើសរើសកម្ពុជាឬជ្រើសរើសបុគ្គលមួយចំនួនដែលធ្វើខុស។ លោកថា បើមិត្តភក្តិបរទេសទាំងនោះត្រូវការក្រុមដែលច្បាប់ដាក់ទោស ក៏ធ្វើចុះ ហើយអាចផ្តាច់ទូតចេញពីកម្ពុជា។ ក៏ប៉ុន្តែលោក ហ៊ុន សែន គូសបញ្ជាក់ថាវាជាទំនាក់ទំនងរវាងប្រទេសស និងប្រទេស ដែលមិត្តបរទេសត្រូវគិត។
    13 min
  • ប្រសិន​បើ​ប្រទេស​សេរី​មិន​មក​ឃ្លាំ​មើល ​តើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​ន័យ​យ៉ាង​ណា​?
    ការ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​ ដើម្បី​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៧ ​បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃ​ទី​១​ខែ​មេសា​។​ ប៉ុន្តែ​មាន​ព័ត៌​មាន​ថា​ បារាំង​ ជប៉ុន និង​ប្រទេស​នៅ​អឺរ៉ុប ​មិន​ដាក់​អ្នក​សង្កេត​ការណ៍​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ខាង​មុខ​នេះទេ​។​ ហេតុ​អ្វី​បាន​ជា​ប្រទេស​និយម​ប្រជា​ធិប​តេយ្យ​មិន​ដាក់​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​កម្ពុជា​? ប្រសិន​បើ​ប្រទេស​សេរី​មិន​មក​ឃ្លាំមើល​ តើ​ការ​បោះ​ឆ្នោត​នេះ​មាន​ន័យ​យ៉ាង​ណា?​
    12 min
  • ហេតុអ្វីក្រុមហ៊ុននាំចូលរថយន្តទំនើបៗផ្តាច់មុខប្រកាសចែកផ្លូវពីកម្ពុជា?
    យ៉ាង​តិច​មាន​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ទំនើបៗ​ផ្តាច់​មុខ​ ចំនួន​៣​ហើយ​ ដែល​បាន​ប្រកាស​បិទ​ទ្វារ​អាជីវកម្ម​របស់​ខ្លួន​ ពី​ប្រទេស​កម្ពុជា ​នៅ​ត្រឹម​ដើម​ឆ្នាំ​២០២៣​នេះ។ ​ក្នុង​នោះ​រួម​មាន​ ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់​មុខ​នូវ​រថយន្ត​ ម៉ាក​ Audi​, Mercedes-Benz,​ Porsche។ ​និន្នាការ​នេះ ​នាំ​ឲ្យ​អ្នក​តាម​ដាន​សេដ្ឋកិច្ច​កត់​សម្គាល់​ខ្លាំង​ពី​ចរន្ត​នៃ​បម្រែ​បម្រួល​សេដ្ឋកិច្ច​ជា​សកល​ ដែល​ជះ​ឥទ្ធិពល​លើ​ក្រុមហ៊ុន​ទាំង​នោះ។ ​តើ​ហេតុអ្វី​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ទំនើបៗ​ផ្តាច់​មុខ​ បាន​ប្រកាស​ចែក​ផ្លូវ​ពី​ប្រទេស​កម្ពុជា​បន្ត​បន្ទាប់​គ្នា?​
    13 min
  • តើកម្ពុជាចំណេញ និងខាតអ្វីខ្លះដែលអនុញ្ញាតឲ្យទាំងខ្មែរនិងបរទេសទស្សនាការប្រកួតកីឡាស៊ីហ្គេមដោយឥតគិតថ្លៃ?
    ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ប្រកាស​ឲ្យ​ទាំង​ខ្មែរ​ និង​បរទេស​ មាន​សិទ្ធិ​ចូល​មើល​ពី​ប្រកួត​កីឡា​ស៊ីហ្គេម​ដោយ​ឥត​គិត​ថ្លៃ​ និង​អនុញ្ញាត​ឲ្យ​ទូរទស្សន៍​បរទេស​ទទួល​សិទ្ធិ​ផ្សព្វផ្សាយ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។​ ការ​ប្រកាស​បែប​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ នា​ថ្ងៃ​ទី​៣១ ​ខែ​មីនា ​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ចេញ​សារ​ជា​សម្លេង​បញ្ជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​សំបុត្រ​ទស្សនា​ ឬ​យក​ថ្លៃ​សេវា​នានា​ នៅ​ក្នុង​ការ​ប្រកួត​ក្នុង​វិញ្ញាសារ​ផ្សេងៗ​ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។
    14 min
  • កម្ពុជាពិតជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យរបស់អង្គការ ILOឬ?
    ប្រទេសកម្ពុជាគឺជាសមាជិកមួយរបស់អង្គការអន្តរជាតិខាងការងារហៅកាត់ថា(ILO) ដោយកម្ពុជាទទួលបានការអនុវត្តន៍កម្មវិធីការងារសមរម្យអស់៥ដំណាក់កាលរួចមកហើយ។ ក្រសួងការងារកាលពីថ្ងៃពុធបានបង្ហាញពីមោទនភាពដែលប្រទេសកម្ពុជាបានឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យ ដែលត្រូវបានផ្តល់ជូនដោយអង្គការ ILO។ តើការអនុវត្តកម្មវិធីការងារសមរម្យរបស់កម្ពុជាបានឆ្លុះបញ្ចាំងនូវភាពជឿនលឿន និងចំណុចខ្វះខាតយ៉ាងណាខ្លះ?
    12 min
  • ទីក្រុងភ្នំពេញនៅជាប់ទន្លេ ហេតុអ្វីខ្វះទឹកស្អាតប្រើប្រាស់?
    កង្វះទឹកស្អាតប្រើតែងកើតមានឡើងជារៀងរាល់ឆ្នាំនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ តម្រូវការទឹកស្អាតក្នុងមួយថ្ងៃគឺរង្វង់៨៩ម៉ឺនម៉ែត្រគូប ខណៈដែល​សមត្ថភាព​ផលិតបច្ចុប្បន្នបាន៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ តើ​មាន​កត្តាអ្វីខ្លះ​ដែល​ការ​ផលិតទឹក​ស្អាត​មិនទាន់​តម្រូវការប្រើប្រាស់ ទោះបីជាទីក្រុងភ្នំពេញនៅជាប់នឹង​ទន្លេ​ខ្វាត់​ខ្វែងនោះ?
    12 min
  • អ្នកនយោបាយប្រឆាំងប្រឈមនឹងការរកមេធាវីការពារឬនៅពេលរងបណ្តឹងរដ្ឋាភិបាល?
    លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលជាអ្នកនយោបាយវ័យក្មេង២រូបស្និទ្ធនឹងប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានបន្តស្ថិតនៅក្នុងពន្ធនាគារព្រៃសអស់រយៈពេល១សប្តាហ៍ហើយ ដោយមិនទាន់មានមេធាវីការពារសិទ្ធិ។ អ្នកនយោបាយប្រឆាំងទាំងពីររូប ត្រូវបានតុលាការសាលាដំបូងបញ្ជារឲ្យសមត្ថកិច្ចឃុំខ្លួនដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទប្រមាថព្រះមហាក្សត្រ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ខណៈដែលមានការត្អូញត្អែរថាលោកទាំងពីរពិបាកនឹងរកមេធាវីការពារសិទ្ធិ ដ្បិតជាសំណុំរឿងនយោបាយ ហើយដើមបណ្តឹងជារដ្ឋាភិបាល។
    13 min
  • ទស្សនកិច្ច​របស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម៖ តើទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី ប្រែប្រួលបែបណា?
    លោកអាន់វ៉ា អ៊ីប្រាហ៊ីម គឺជាអតីតមេដឹកនាំបក្សប្រឆាំង និងជាមិត្តភក្តិ លោក សម រង្ស៊ី បានមកធ្វើ​ទស្សនកិច្ចនៅកម្ពុជាលើកដំបូង នៅថ្ងៃទី២៧មីនា បន្ទាប់ពីលោក​ជាប់​ឆ្នោត​ជានាយក​រដ្ឋមន្ត្រី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគីទាំងពីរ​មានការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ទាក់ទង​នឹង​បញ្ហាពលករ និងការធ្វើ​ពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ដោយឡែក បញ្ហានយោបាយវិញ ដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលនេះ ត្រូវបានគេរំពឹងថា​នឹងនាំមកនូវសន្ទុះថ្មី ដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
    14 min
  • ចិនជួយទិញអង្ករកម្ពុជាកន្លងទៅ គឺជានយោបាយជួយកម្ពុជា!
    ចិនជួយទិញអង្ករកម្ពុជាកន្លងទៅ គឺជានយោបាយជួយកម្ពុជា។ នេះគឺជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២៣នេះ។ អ្នកធ្វើការងារក្នុងវិស័យកសិកម្មវិញយល់ថាការជួយរបស់ចិនគឺជារឿងល្អ ប៉ុន្តែក៏ចង់ឃើញកម្ពុជាអាចពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត។ តើការជួយទិញរបស់ចិនអាចមាននិរន្តរភាពទេ?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners