ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ការព្រមានប្ដឹងអ្នករិះគន់ការបោះឆ្នោតជាការបំបាត់វប្បធម៌លាបពណ៌ ឬជាការបំបិទសិទ្ធិបញ្ចេញមតិ?
    នៅ​ឆ្នាំ២០២៣​ខាង​មុខ​នេះ ​កម្ពុជា​នឹង​មាន​ការរៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ នីតិកាល​ទី៧។​ ទាក់ទិន​ទៅ​នឹង​ការ​បោះឆ្នោត​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​ប្ដឹង​បន្ត​ទៀត​ទៅ​លើ​អ្នក​ទាំងឡាយ​ណា​ដែល​និយាយ​ថា​ គណបក្ស​ប្រជាជនកម្ពុជា​ជា​ចោរ​លួច​សន្លឹក​ឆ្នោត។​ បើ​តាម​លោក​ ការ​ប្ដឹង​នេះ ​គឺ​ដើម្បី​បំបាត់​វប្បធម៌​លាបពណ៌​ក្រោយ​ការ​បោះឆ្នោត។​ ការ​ព្រមាន​នេះ ​ធ្វើ​ឲ្យ​អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ការ​ព្រួយបារម្ភ​ចំពោះ​សិទ្ធិ​នៃ​បញ្ចេញ​មតិ​ផង​ដែរ។​
    13 min
  • តើការបញ្ជារឲ្យសន្តិសុខទៅដល់ផ្ទះសាច់ញាតិបាតុករជារូបភាពគំរាមកំហែងទេ?
    នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែរនៅខេត្តព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជារឲ្យកម្លាំងសន្តិសុខរបស់លោកទៅដល់ផ្ទះសាច់ញាតិបាតុករដែលបានធ្វើបាតុកម្មប្រឆាំងលោកនៅឯក្រៅប្រទេសកន្លងទៅ។ តាមលោក ហ៊ុន សែន ការទៅដល់ផ្ទះសាច់ញាតិបាតុករ គឺដើម្បីបញ្ជាក់នូវការពិត និងសុំចម្លើយថាតើកម្ពុជាពិតជាក្រដូចជាការលើកឡើងរបស់បាតុករនៅឯក្រៅប្រទេសនោះឬយ៉ាងណា។ សង្គមស៊ីវិល និងបក្សប្រឆាំងបានហៅសកម្មភាពនេះថាជារូបភាពគំរាមកំហែងថ្មីមួយ?
    14 min
  • «ការ​លើកលែង​បទចោទ»​អាច​ជាសេណារីយ៉ូ ​ក្នុង​សំណុំរឿង​សន្ទិដ្ឋិភាព​លោក​ កឹម សុខា ទេ?
    សាលាដំបូង​រាជធានីភ្នំពេញ ​នៅថ្ងៃ​ពុធ​ម្សិលមិញ ​បាន​បន្ត​សវនាការ​លើសំណុំរឿង​សន្ទិដ្ឋិភាព​ ឬសំណុំរឿង​ក្បត់​ជាតិ​ពាក់ព័ន្ធនឹង​ លោក កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ បន្ទាប់​ពីវសនាការ​សួរដេញ​ដោល​បាន​បញ្ចប់ ​ហើយ​មេធាវី​ការពារក្តី​ទាំង​សង្ខាង​ដក​ឃ្លាទៅ​សរសេរ​សេចក្តី​សន្និដ្ឋាន​អស់​រយៈពេល​២ខែកន្លងទៅ។​ ជាមួយ​គ្នានេះ ​មាន​សេណារីយ៉ូ​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​តាម​ដាន​នយោបាយ​នានា​ក្រៅផ្លូវ​ការ​ ដូច​ជាលោក ​កឹម សុខា ​នឹង​ត្រូវ​បាន​លើកលែង​បទចោទ ​ការ​ចោទ​ប្រកាន់​បទល្មើស​ផ្សេង​ និង​ថា​តុលាការ​អាច​ពន្យាពេល​សវនាការ​ជាដើម។​
    12 min
  • តើ​មាន​ដំណោះស្រាយ​ណា​បញ្ចប់​ការបោះបង់​ចោល​សំណង់​អគារ​ជាង១ពាន់​កន្លែង​នៅខេត្ត​ព្រះសីហនុ?
    សំណង់​អគារ​ប្រមាណ​១១៥០​កន្លែង​ ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​បញ្ឈរ​ទុក​ចោល​ដោយ​គ្មាន​វត្តមាន​សាងសង់​ឬអភិវឌ្ឍន៍​ណាមួយ​បន្ត​ឡើយ​ជាង៣ឆ្នាំ​មក​នេះ ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​អាជីវកម្ម​ហ្គេម​អនឡាញ​កាល​ពីខែសីហា ​ឆ្នាំ២០១៩​ ហើយ​ក្រោយពី​មាន​ការចាកចេញ​យ៉ាង​គំហុក​របស់​អ្នក​វិនិយោគិនចិន។​ តែយ៉ាងណា ​កាល​ពីពាក់​កណ្តាល​ខែកក្តដា​ ឆ្នាំ២០២២​នេះ ​រដ្ឋាបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ វិស័យ​ឯកជន​ វិស័យ​ធនាគារ ​និង​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ដើម្បី​ដោះស្រាយ​វិបត្តិ​អគារ​ដែល​បាន​ទុក​ចោល​រាប់ពាន់​កន្លែង​ ដោយ​ធ្វើឱ្យយ៉ាងណា​ឱ្យ​មាន​ដំណើរការ​សាងសង់​ឡើងវិញ​ ឬដោះស្រាយ​បញ្ចប់​ដើម្បី​រៀបចំផែន​ការ​អភិវឌ្ឍ​ទីក្រុងថ្មី។​ ពីខាង​អ្នក​ជំនាញ​ផ្នែកសេដ្ឋកិច្ច​ ផ្នែកការ​អភិវឌ្ឍន៍​សង្គម​ និង​អចលនទ្រព្យ​បាន​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ ជាពិសេស​រដ្ឋបាល​ខេត្ត​ពន្លឿននីតិវិធី​ដោះស្រាយ​បញ្ចប់​ឱ្យបាន​ឆាប់​ ដើម្បី​ធានា​បាន​នូវ​ការអភិវឌ្ឍន៍​ និង​ការ​វិនិយោគ​ដទៃទៀត។​
    13 min
  • ការប្រមូលបញ្ញវន្តពីក្រៅទៅក្នុងការងាររដ្ឋាភិបាលដើម្បីចូលរួមកសាងជាតិឬជាយុទ្ធសាស្ត្របន្ថយសម្លេងប្រឆាំង?
    បន្ថែមពីសាច់ញាតិ និងក្រុមគ្រួសាររបស់ខ្លួនគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចបច្ចុប្បន្ន បានប្រមែប្រមូលបញ្ញវន្ត និងអ្នកនយោបាយនានា ឲ្យទៅចូលរួមជាមួយខ្លួនជាបន្តបន្ទាប់។ ទង្វើ និងសកម្មភាពដែលគណបក្សកាន់អំណាចបាន និងកំពុងធ្វើពេលនេះ ត្រូវបានមតិមួយចំនួនមើលឃើញថាជាការប្រសើរ ដែលរដ្ឋាភិបាលយកចិត្តទុកដាក់នឹងធនធានមនុស្សដែលមានសមត្ថភាព។ ជាមួយគ្នានេះ ក៏មានការលើកឡើងដែរថាសកម្មភាពនេះ គឺជាយុទ្ធសាស្ត្របន្ថយសម្លេងប្រឆាំងពីសំណាក់បញ្ញវន្ត និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល។
    13 min
  • ការ​បោះ​ឆ្នោត​២០២៣​គឺ​ជា«​សូច​នាករ​»ដែល​សហភាព​អឺរ៉ុប​ពិចារណា​ផ្តល់​EBA​២០%​មក​វិញ​ ឬផ្តាច់​ទាំង​ស្រុង?
    ការ​បើក​លំហរ​សិទ្ធិ​នយោបាយ​នៅ​ឆ្នាំ​២០២៣​គឺ​ជា​លក្ខខណ្ឌ​ចាំ​បាច់​បំផុត​របស់​សហភាព​អឺរ៉ុប​ជាថ្នូ​រនឹង​ការ​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ ២០%​មក​វិញ​។​ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​នៅ​​ក្នុង​ជំនួប​ជាមួយ​​មុខ​ប្រមុខ​ការទូត​កម្ពុជា​នៅថ្ងៃ​ទី​១៥​ធ្នូ​។ ​ផ្ទុយមក​វិញ​ អ្នក​វិភាគ ​ព្រមាន​ថា​ ប្រសិន​បើ​កម្ពុជា​មិន​ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ឡើង​ដូច​អ្វី​ដែល​ជា​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប​ទេ ​នោះ​កម្ពុជា​អាច​នឹង​ជ្រុះ​បាត់​EBA​ទាំង​ស្រុង​ដោយ​ទាំង​GSP​ របស់​សហរដ្ឋ​អាមេរិក​ទៅ​ជាមួយ​ផង​។​
    13 min
  • បោះឆ្នោត២០២៣៖ តើការដាក់ម៉ាស៊ីនថតសកម្មភាពតាមការិយាល័យជារឿងត្រូវធ្វើឬមិនចាំបាច់?
    នៅ​ចំពោះ​មុខ​នៃ​ការ​ខិត​កាន់​តែ​កៀក​នូវ​ព្រឹត្តិការណ៍​បោះឆ្នោត​ថា្នក់​ជាតិ​២០២៣​ ភាគី​ពាក់ព័ន្ធ​បាន​លើក​សំណើ​មួយ​ចំនួន​ ដើម្បី​ឲ្យ​គ.ជ.ប​ ទទួល​យក​និង​អនុវត្ត​ ក្នុង​ការ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត។​ សំណើ​ថ្មី​មួយ​របស់​ភាគី​ពាក់ព័ន្ធ​ គឺ​ការ​ដាក់​ម៉ាស៊ីនថត​នៅ​តាម​ការិយាល័យ ​ដើម្បី​ចាប់​យក​សកម្មភាព​ទាំងស្រុង។​ យ៉ាងណា​ គជប​ ថា​ សំណើ​នេះ​អាច​ជួប​បញ្ហា​ថវិកា​ និង​ប៉ះពាល់​ដល់​ភាព​សម្ងាត់​របស់​ពលរដ្ឋ។​ តើ​ការ​ដាក់​ម៉ាស៊ីន​ថត​សកម្មភាព​តាម​ការិយាល័យ​ សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​២០២៣​ ជា​រឿង​ត្រូវ​ធ្វើ​ឬ​មិន​ចាំ​បាច់?​
    12 min
  • ហេតុអ្វីអឺរ៉ុប និងអាស៊ានមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា?
    គិត​មក​ទល់​នឹង​ពេល​នេះ​អាស៊ាន​និង​អឺរ៉ុប​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​នោះ​ទេ ​ប៉ុន្តែ​បែរ​ជា​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ ​ដូច​ជា​វៀតណាម​ និង​សិង្ហបរី​ ត្រូវ​បាន​អឺរ៉ុប​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​ទៅ​វិញ។​ នៅ​ក្នុង​សន្និសីទ​រួម​នៃ​កិច្ច​ប្រជុំ​ខួប​អនុស្សាវរីយ៍​អាស៊ាន​-អឺរ៉ុប​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​អាស៊ាន​-អឺរ៉ុប​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ជា​ប្រយោជន៍​នៃ​ប្រជាជន​តំបន់​ទាំង​ពីរ។​ លោក​ថា​មិន​គួរ​យក​បញ្ហា​នយោបាយ​ ឬ​សិទ្ធិ​មនុស្ស​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ាន​មក​រាំង​ខ្ទប់​កិច្ច​ព្រមព្រៀង​នេះ​ឡើយ។​ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​វិញ​ថា ​រាល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អឺរ៉ុប​ជា​មួយ​បណ្ដា​ប្រទេស​ដែល​ជា​ដៃគូ​ សុទ្ធ​តែ​មាន​លក្ខខណ្ឌ​ទាំង​អស់​។​
    13 min
  • តើកិត្តិយសខ្មែរក្រោមក្រសែភ្នែកបរទេសទៅជាយ៉ាងណា ខណៈជម្លោះខ្មែរនិងខ្មែររាលដាលពីក្នុងស្រុកដល់ក្រៅប្រទេស?
    ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅអឺរ៉ុប នាថ្ងៃទី១៤ធ្នូ បាននាំគ្នាលើកបដាតវ៉ានឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យរដ្ឋាភិបាលគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ អ្នកតាមដានសង្គមកត់សម្គាល់ថា ចរន្តតវ៉ារបស់ពលរដ្ឋខ្មែរនៅក្រៅស្រុក បានបន្តកើតមានជាហូរហែ ដូចនឹងក្នុងស្រុកដែរ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ តើហេតុអ្វីបានជម្លោះខ្មែរដែលធ្លាប់កើតមានក្នុងស្រុក បានរាលដាលទៅក្រៅស្រុក យ៉ាងដូច្នេះ?
    14 min
  • ការទទួលជួបលោក ហ៊ុន សែន ជាកំហុសឆ្គងខាងសីលធម៌របស់លោក ម៉ាក្រុង ឬ?
    ក្រៅពីចូលរួមសន្និសីទអន្តរជាតិស្តីពីអ៊ុយក្រែន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជាមួយគ្នានេះ លោក ​សម រង្ស៊ី កាលពីម្សិលមិញ ក៏បានសរសេរ​លិខិត​ចំហមួយ ទៅកាន់​លោកប្រធានាធិបតីបារាំង​​ដែរថា ការណ៍​ដែល​លោក​ម៉ាក្រុង​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន អំឡុងពេលលោក ហ៊ុន សែន ចូលរួមសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន គឺ​ជា​កាយវិការ​មួយដែល​ផ្តល់​កិត្តិយសចំពោះ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ហើយថាវា​គឺ​ជា​កំហុសឆ្គង​ខាង​សីលធម៌​មួយ ប្រសិនបើ​គេ​មើល​ទៅលើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners