ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុ​អ្វី​សហ​រដ្ឋ​អាមេរិក​នៅ​តែ​លើក​បញ្ហា​មូល​ដ្ឋាន​ទ័ព​ចិន​កំពង់​ផែ​រាម​?
    បញ្ហា​កំពង់​ផែ​រាម​នៅ​តែ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​លើក​ឡើង​ម្តង​ទៀត​ចំពោះ​មុខ​ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា​ នៅ​ក្នុង​ជំនួប​ទ្វេរ​ភាគី  ក្រៅ​កិច្ច​ប្រជុំ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ានដែល​បញ្ចប់​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​។​ ជា​ការ​ឆ្លើយ​តប​ដូច​រាល់ដងដែរ លោក ទៀ បាញ់ ប្រាប់អាមេរិកថា កុំកង្វល់ពេកពីរឿង​កំពង់​ផែរាម​នេះ ដោយ​រុញ​ឲ្យ​អាមេរិក​ទៅ​ខ្វល់​រឿង​ផ្សេង​វិញ​។
    15 min
  • តើនឹងមានឧបសគ្គអ្វីខ្លះបើមន្រ្តីជាប់ពាក់ព័ន្ធបទល្មើសជួញដូរមនុស្សនិងគ្រឿងញៀន?
    នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បទល្មើសគ្រឿងញៀន បញ្ហាជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត បើគ្មានមន្រ្តីជាប់ពាក់ព័ន្ធទេ បញ្ហាទាំងនេះគឺងាយស្រួលដោះស្រាយបំផុត។ លោកត្អូញថា ពិបាកស្រាវជ្រាវណាស់ បើមានមន្រ្តីជាប់ពាក់ព័ន្ធ ព្រោះបើជាប់ពាក់ព័ន្ធ ការដោះស្រាយគឺផ្អែកតាមអារម្មណ៍ មិនបានផ្អែកតាមគោលការណ៍ច្បាប់ទេ។ បញ្ហានេះសង្គមស៊ីវិល និងអ្នកវិភាគ ថាបើករណីខាងលើនេះនៅតែបន្តកើតមាន វាជាឧបសគ្គរបស់កម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។
    14 min
  • ហេតុអ្វី​មាន​ការបញ្ចេញ​ព័ត៌មាន​ខុស​គ្នានៃ​លទ្ធផល​ជំនួប​ លោក ហ៊ុន សែន​ និង​លោក ចូ បៃឌិន?
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងជាថ្មីទៀតថា លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក មិនបានលើកពីករណីដោះលែងកញ្ញា សេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិកាំងនោះទេ នៅក្នុងជំនួបទ្វេរភាគី​​​កាលពីពេលថ្មីៗនេះ។ ប៉ុន្តែលោក ហ៊ុន សែន ទទួលស្គាល់ថា លោក ចូ បៃឌិន បានជំរុញឲ្យបើកលំ​ហប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ ការបដិសេធនេះ ហាក់ផ្ទុយពីព័ត៌មានដែលបញ្ចេញដោយសេតវិមានរបស់ប្រធានាធិបតីអាមេរិក ដែលថាជំនួបទ្វេរភាគីកាលពីថ្ងៃទី១២វិច្ឆិកា គឺលោក ចូ បៃឌិន បានអំពាវនាវឲ្យដោះលែងអ្នកទោសមនសិកា ពិសេសកញ្ញា សេង ធារី មេធាវីខ្មែរសញ្ជាតិ​អាមេរិកាំង។
    13 min
  • អ្នក​ឃ្លាំ​មើល​៖​ វៀត​ណាម​កំពុង​ដាក់​សម្ពាធ​លើ​កម្ពុជា​ ឲ្យ​ទាន់​ឱកាស​ដែល​ឥទ្ធិ​ពល​ចិន​នៅ​តិច
    ការ​ស្នើជា​ថ្មី​ម្តង​ទៀត​ ពី​សំណាក់​ភាគី​វៀត​ណាម​ឲ្យ​កម្ពុជា​បង្កើន​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​ស្រប​ច្បាប់​ដល់​ប្រជា​ជ​ន​ខ្លួន​ដែល​រស់​នៅ​កម្ពុជា​ គឺ​ជា​ការ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ និង​ជា​ហានិ​ភ័យ​ទៅ​ថ្ងៃ​ខាង​មុខ​។​ ​នេះ​គឺ​ជា​ប្រតិកម្ម​ របស់​អ្នក​ឃ្លាំ​មើល​សង្គម ​ ខណៈ​ក្រ​សួង​មហាផ្ទៃ​បាន​ផ្តល់​បណ្ណ​ស្នាក់​នៅ​ដល់​ជន​អន្តោ​ប្រវេសន៍​ យ៉ាង​តិច​៦​ម៉ឺន​នាក់​ ភាគ​ច្រើន​បំផុត​គឺ​ជាជន​ជាតិ​វៀត​ណាម​។​ ទោះជា​យ៉ាង​នេះ​ក្តី ​ ប្រធាន​រដ្ឋសភា​វៀត​ណាម​ បាន​ស្នើនៅ​ចំពោះមុខ​ប្រធាន​រដ្ឋសភា​កម្ពុជា​ ជុំវិញ​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី​១៩​វិច្ឆិកា​  ដែល​ញាំង​ឲ្យ​អ្នក​វិភាគ ​យល់ថា ​វៀត​ណាម​កំពុង​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ ឲ្យ​ទាន់​ឱកាស​ដែល​ឥទ្ធិពល​របស់​ចិន​មក​លើ​កម្ពុជា​នៅតិច​។​
    12 min
  • បន្ថែម​​អាសនៈតាមខេត្តដែលមានអាសនៈ១ អាចជំរុញឲ្យមានតំណាងចម្រុះបក្សពីខេត្តទាំងនោះ?
    ខេត្ត​ដែល​មាន​អាសនៈ​សភា​តំណាង​រាស្ត្រ​ ១អាសនៈ​ គួរ​បន្ថែម​ទៅ២ ឬ៣​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ទាំង​នោះ។​ នេះ​គឺ​ជា​យោបល់​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ក្នុង​ចំណោម​ចំណុច​ផ្សេង​ទៀត​ ដែល​បាន​ដាក់​ទៅ​ប្រធាន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប)​ នៅ​ថ្ងៃទី១៩​ ខែវិច្ឆិកា។​ គណបក្សកាន់អំណាចលើកឡើងថាការបន្ថែម ឬមិនបន្ថែមគឺអាស្រ័យលើចំនួនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនោះ ខណៈ​អង្គការឃ្លាំមើលការបោះឆ្នោតបញ្ជាក់ថា ការបន្ថែម​​អាសនៈជាការជំរុញឲ្យមានតំណាងរាស្ត្រចម្រុះគណបក្សនយោបាយនៅក្នុងខេត្តទាំងនោះ។​
    12 min
  • ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅភូមាជាគុណសម្បត្តិកម្ពុជាក្នុងនាមជាប្រធានអាស៊ាន?
    ប្រេសិត​ប្រធាន​អាស៊ាន​ ចាត់​ទុក​ការ​សម្រេច​របស់​របប​យោធា​ភូមា​ដោះលែង​អ្នក​ទោស​ជិត​ ៦ពាន់នាក់​ កាល​ពី​ថ្ងៃទី១៧​ វិច្ឆិកា​ ជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​រក​ដំណោះ​ស្រាយ​នយោបាយ។​ តាម​កាសែត​រដ្ឋ​ភូមា​ អ្នក​ទោស​បរទេស​ត្រូវ​ដោះលែង​ក្នុង​ហេតុផល​មនុស្សធម៌។​ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​មើល​ឃើញ​ថា​ នេះ​ជា​ការ​សម្បទាន​មួយ​របស់​រដ្ឋាភិបាល​យោធា​ភូមា​ ប៉ុន្តែ​អាច​ជា​យន្តការ​របស់​ភូមា​ចង់​បន្ត​អូសបន្លាយ​ពេល​វេលា​ទៅ​វិញ​ទេ។​
    12 min
  • ជម្លោះ សម រង្ស៊ី-ហ៊ុន ម៉ាណែត អាចជាវិញ្ញាសារជួយឲ្យលោក ហ៊ុន ម៉ាណែត ពង្រឹងសមត្ថភាពឈានទៅដឹកនាំប្រទេសនៅថ្ងៃក្រោយទេ?
    មេ​ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី​ បាន​បើក​ការ​វាយ​ប្រហារ​ជាប់ៗ​គ្នា​ ខាង​វោហា​សាស្ត្រ​ អស់​រយៈ​១សប្តាហ៍​កន្លង​ទៅ ​ទៅ​លើ​លោក​ ហ៊ុន ម៉ាណែត​ និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជា​ពិសេស​ជុំវិញ​សមត្ថភាព​លោក​ ហ៊ុន ម៉ាណែត​ ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​អនាគត​ និង​ការ​នាំ​លុយ​៥លាន​ដុល្លារ​ចូល​ប្រទេស​បារាំង​ជា​ដើម។​ លោក​ ហ៊ុន ម៉ានណែត​ និង​លោក​ ហ៊ុន សែន​ ក៏​បាន​ធ្វើ​ការ​ឆ្លើយ​តប​វិញ​ទៅ​កាន់​លោក​ សម រង្ស៊ី ​វិញ​ដែរ​ ដោយ​បាន​បបួល​លោក ​សម រង្ស៊ី​ ភ្នាល់​ និង​ស្បថ​ ព្រម​ទាំង​ដៀល​ លោក ​សម រង្ស៊ី ​ថា​ជា​ពូជ​ក្បត់​ជាតិ​៣ជំនាន់។​ ជុំវិញ​បញ្ហា​នេះ ​តើ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជា​មេ​ដឹក​នាំ​កំពូល​របស់​លោក​ ហ៊ុន ម៉ាណែត ​ឬ​ជា​ការ​ជួយ​លោក​ ហ៊ុន ម៉ាណែត ​ឲ្យ​ល្បី​ទៅ​វិញ?​
    13 min
  • តើគេគួរដោះស្រាយយ៉ាងណា ដើម្បីឲ្យមានស្ថិរភាពតម្លៃស្រូវ?
    តម្លៃស្រូវធ្លាក់ថ្លៃ ត្រូវគេកត់សម្គាល់ឃើញថាបានកើតឡើងជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវប្រមូលផលស្រូវវស្សា។ ភ្លាមៗក្រសួងកសិកម្មបានបញ្ជូនមន្ត្រីចុះទៅដោះស្រាយនៅតំបន់ដែលផ្ទុះបាតុភាពក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយរោងម៉ាស៊ីនកិនស្រូវ ដើម្បីធានានិងកំណត់តម្លៃទិញអប្បបរមាមួយសម្រាប់ស្រូវផ្ការំដួល ដែលជាប្រភេទស្រូវលេខ១ ត្រឹម១០៤០រៀល ឬ៩បាតថៃ ក្នុង១គីឡូក្រាម។ ក្រសួងកសិកម្មក៏ផ្តល់ដល់កសិករដែលជួបបញ្ហាជាក់ស្តែងមានទំនាក់ទំនងជាមួយមន្ត្រីរបស់ខ្លួនផងដែរ។
    12 min
  • ៥ឆ្នាំក្រោយរំលាយ៖ អតីតគណបក្សសង្គ្រោះជាតិនៅតែស្ថិតក្នុងចិត្តអ្នកគាំទ្រ?
    ៥ឆ្នាំគត់គិតត្រឹមថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២២ ដែលអតីតគណបក្សសង្គ្រោះជាតិត្រូវបាន រំលាយដោយអំណាចសាលដីការតុលាការកំពូល១៦ខែវិច្ឆិកាឆ្នាំ២០១៧។ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិមើលឃើញថា ៥ឆ្នាំមកនេះព្រលឹងរបស់អតីតគណបក្សសង្គ្រោះជាតិ នៅតែបន្តលងបន្លាចគណបក្សកាន់អំណាច ហើយគណបក្សកាន់អំណាចក៏នៅខ្លាចការលងបន្លាចនេះដែរ។  តែមន្ត្រីបក្សកាន់អំណាចថា បក្សខ្លួនមិនខ្លាចខ្មោចទេ។  បើតាមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ អ្នកគាំទ្រក៏មិនទាន់កាត់ចិត្តបាន។  តើ៥ឆ្នាំក្រោយរំលាយអតីតគណបក្សសង្គ្រោះជាតិនៅតែស្ថិតក្នុងចិត្តអ្នកគាំទ្រឬយ៉ាងណា?
    10 min
  • ៥ឆ្នាំក្រោយរំលាយ៖ អតីតគណបក្សសង្គ្រោះជាតិនៅតែស្ថិតក្នុងចិត្តអ្នកគាំទ្រ?
    ៥ឆ្នាំគត់គិតត្រឹមថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២២ ដែលអតីតគណបក្សសង្គ្រោះជាតិត្រូវបាន រំលាយដោយអំណាចសាលដីការតុលាការកំពូល១៦ខែវិច្ឆិកាឆ្នាំ២០១៧។ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិមើលឃើញថា ៥ឆ្នាំមកនេះព្រលឹងរបស់អតីតគណបក្សសង្គ្រោះជាតិ នៅតែបន្តលងបន្លាចគណបក្សកាន់អំណាច ហើយគណបក្សកាន់អំណាចក៏នៅខ្លាចការលងបន្លាចនេះដែរ។  តែមន្ត្រីបក្សកាន់អំណាចថា បក្សខ្លួនមិនខ្លាចខ្មោចទេ។  បើតាមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ អ្នកគាំទ្រក៏មិនទាន់កាត់ចិត្តបាន។  តើ៥ឆ្នាំក្រោយរំលាយអតីតគណបក្សសង្គ្រោះជាតិនៅតែស្ថិតក្នុងចិត្តអ្នកគាំទ្រឬយ៉ាងណា?
    10 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners