ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើរដ្ឋមន្រ្តីថ្មីអាចជួយឲ្យវិស័យកសិកម្មខ្មែរមានការប្រែប្រួលជាវិជ្ជមានទេ?
    រដ្ឋ​សភា​នៅ​ថ្ងៃទី១៤​តុលា​បាន​សម្រេច​បោះ​ឆ្នោត​គាំ​ទ្រ​លោក​ ឌិត ទីណា​ ជា​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​និង​នេសាទ​ថ្មី​ជា​ផ្លូវ​ការ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃទី០៨​តុលា ​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ដើម្បី​តែង​តាំង​លោក​ ឌិត ទីណា ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ជំនួស​លោក ​វេង សាខុន។​ ការ​តែង​តាំង​លោក ​ឌិត ទីណា ​ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ថ្មី ​ត្រូវ​បាន​អ្នក​ជំនាញ​កសិកម្ម​គាំទ្រ​ និង​ចង់​ឃើញ​រដ្ឋ​មន្រ្តី​ថ្មី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ។​
    13 min
  • ហេតុអ្វីកម្ពុជាបន្តធ្វើជាសហស្ថាបនិកបោះឆ្នោតថ្កោលទោសរុស្ស៊ីនៅអង្គការសហប្រជាជាតិ?
    នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២តុលា កម្ពុជាបានសម្រចធ្វើជាសហស្ថាបនិកម្តងទៀត ក្នុងការបោះឆ្នោតប្រឆាំងទៅនឹងទង្វើរបស់រុស្ស៊ី ដែលកាត់យកទឹកដីអ៊ុយក្រែន៤តំបន់មកធ្វើជាកម្មសិទ្ធិ។ នេះជាការធ្វើជាសហស្ថាបនិកលើកទី២របស់កម្ពុជា នៅក្នងបោះឆ្នោតថ្កោលទោសរុស្ស៊ី ក្នុងសង្រ្គាមឈ្លានពានប្រទេសអ៊ុយក្រែន។ តើមានហេតុផលអ្វី ទើបកម្ពុជាបន្តធ្វើជាសហស្ថាបនិកបោះឆ្នោតថ្កោលទោសរុស្ស៊ីនៅអង្គការសហប្រជាជាតិ?
    12 min
  • ការគ្រប់គ្រងប្រេងឆៅ៖ តើកម្ពុជាគួរយកបទសោធន៍ពីភាពចម្រូងចម្រាស់ដំបូងយ៉ាងដូចម្ដេច?
    កម្ពុជាបានចំណូលពីការលក់ប្រេងឆៅចំនួនជាង១៤លានដុល្លារ ក្នុងចំណោមជាង២៥លានដុល្លារមេរិក បន្ទាប់ពីតស៊ូតាមច្បាប់ជាតិ អន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញ ក្នុងនាមជាម្ចាស់ប្រេងឆៅ ដែលបាត់ជិត៣០ម៉ឺនបារ៉ែល នាពេលកន្លងទៅ។ តាមរយៈបទពិសោធន៍នៃការលួចដឹកប្រេងឆៅចេញពីកម្ពុជាកន្លងទៅ មន្រ្តីក្រសួងរ៉ែ និងថាមពល បានប្ដេជ្ញាពង្រឹងការអនុវត្តច្បាប់ទៅលើការវិនិយោគវិស័យរុករកប្រេងឆៅនៅកម្ពុជា ខណៈអ្នកធ្វើកិច្ចការងារសង្គមនៅតែព្រួយបារម្ភប្រសិនបើការអនុវត្តច្បាប់នៅតែមានភាពធូរលុង។
    12 min
  • អ្នកវិភាគ៖សាលក្រមតុលាការបារាំងបង្ហាញថាការពិតជាអ្នកឈ្នះ
    រឿង​ប្តឹង​លោក សម រង្ស៊ី នៅ​តុលា​ការ​បារាំង គឺ​ការ​ពិត​ទេ​ដែល​ឈ្នះ​។​ នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​នយោ​បាយ​នៅ​កម្ពុជា​។​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ដោយយល់​ថា​ តុលា​ការ​បារាំង​ឈរ​លើ​គោល​ការណ៍​ឯក​រាជ្យ​និង​ឥត​លំអៀង​ ក្នុង​ការ​កាត់​សេច​ក្តី​លើ​បណ្តឹង​«បរិហាកេរ្តិ៍​»ដែល​ដោយ​ លោក ហ៊ុន សែន ប្រ​ឆាំង លោក សម រង្ស៊ី ករណី ស្លាប់ លោក ហុក ឡង់ឌី​។​ ខ្លឹម​សារ​រួម​នៃ​សាល​ក្រម​១៣​ទំព័រ​ បង្ហាញ​ថា ​តុលា​ការ​បា​រាំង​មិន​បាន​ចោទ​ប្រ​កាន់​លោក ​សម ​រង្ស៊ី ​ពី​បទ«​បរិហាកេរ្ត៍​»​ទេ​ ដោយ​ចាត់​ទុក​ថា​ នេះ​ជា​សេរី​ភាព​បញ្ចេញ​មតិ​។ ​ប៉ុន្តែ​តុលា​ការ​ដដែល​នេះ ​បាន​គូស​បញ្ជាក់​ថា​ លោក សម​ រង្ស៊ី​ ក៏​គ្មាន​ភស្តុ​តាង​បង្ហាញ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក ហុក ឡង់ឌី នោះ​ដែរ​។​
    14 min
  • តើកម្ពុជាគួរតែមានប៉ូលនយោបាយលើសពីពីរ?
    នៅថ្ងៃចន្ទទី១០ ខែតុលាម្សិលមិញ គណបក្សចំនួនពីរគឺគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃនិងគណបក្សកម្ពុជានិយមរបស់លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានរួមគ្នាក្រោមឈ្មោះគណបក្សខ្មែររួបរួមជាតិបង្កើតបានជាប៉ូលនយោបាយមួយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ។ តាមការអះអាងរបស់អ្នកនយោបាយគណបក្សទាំងពីរដែលរួមគ្នានេះ ប៉ូលនយោបាយថ្មីមួយនេះ គឺជាប៉ូលនយោបាយប្រជាធិបតេយ្យកណ្តាលនិយម ដែលបើកទ្វារ។
    12 min
  • តើមានមូលហេតុអ្វីពិតប្រាកដនៃការដកតំណែងរដ្ឋមន្ត្រីកសិកម្ម?
    លោក វេង សាខុន រដ្ឋ​មន្ត្រី​កសិកម្ម ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​យ៉ាង​តក់​ក្រហល់​នៅថ្ងៃ​ទី​៨​តុលា ​ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​។​ ការ​ដក​តំណែង​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​ធ្វើ​ឲ្យ​មាន​មតិ​យល់ឃើញ​ខុស​គ្នាៗ​។​ អ្នក​ខ្លះ​សំ​ដែង​ការ​សារទ ខណៈ​អ្នក​ខ្លះ​សំដែង​ការ​ខក​ចិត្ត​។​ ខក​ចិត្ត​ដោយ​ពួកគេ​យល់​ថា ​លោក វេង សាខុន​ ជា​រដ្ឋ​មន្ត្រី​ដែល​មាន​បច្ចេក​ទេសច្បាស់​លាស់​មិន​ចេះ​រណែប​រណប​។​ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា​ រដ្ឋមន្ត្រី​រូប​នេះ អសកម្ម មិន​អាច​ធ្វើ​ឲ្យ​ផលិត​ផល​កសិកម្ម​មាន​ទីផ្សារ​។​ តើ​មាន​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​នៃ​ការ​ដក​តំណែង​រដ្ឋ​មន្ត្រី​កសិកម្ម​?​
    12 min
  • ការកាត់ទោសលោក សុន ឆ័យ នឹងរុញសម្ពាធអន្តរជាតិលើរដ្ឋាភិបាលកម្ពុជា?
    ការ​កាត់​ឲ្យ​លោក​ សុន ឆ័យ ​ចាញ់​ក្តី​ ក៏​រង​នូវ​ប្រតិកម្ម​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ​ ដោយ​លោក Pablo Kang​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ បាន​សម្តែង​ក្តី​ខកចិត្ត​ និង​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​រួម​នយោបាយ​ដោយ​ពិត​ប្រាកដ​ សម្រាប់​ការ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ អាណត្តិទី៧​ ឆ្នាំ២០២៣។​ ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​ យល់​ថា ​សម្ពាធ​អន្តរជាតិ​លើ​ផ្នែក​សេដ្ឋកិច្ច​នឹង​ធ្លាក់​មក​បន្ថែម​ទៀត​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​នូវ​លំហ​នយោបាយ។​ តើ​ការ​កាត់​ទោស​លោក​ សុន ឆ័យ​ នឹង​រុញ​សម្ពាធ​អន្តរជាតិ​លើ​រដ្ឋាភិបាល​កម្ពុជា?​
    14 min
  • តើករណីប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរគួរដោះស្រាយតាមវិធីណា?
    អង្គការសមាគមដែលឃ្លាំមើលសិទ្ធិមនុស្សនិងទំនាស់ដីធ្លីនៅកម្ពុជា បានស្នើសុំឲ្យមានដំណោះស្រាយ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យបាន​សមស្រប ចៀសវាងការបណ្ដេញចេញដោយបង្ខំដែលមិនមានសំណងត្រឹមត្រូវ។ សំណើរនេះធ្វើឡើងក្រោយកត់សម្គាល់ឃើញថា ប្រជាពល​រដ្ឋដែលរស់នៅក្នុងតំបន់អង្គរ ជាពិសេសនៅភូមិឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងភូមិឃុំដទៃទៀតនៅក្នុងតំបន់​អង្គរ បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារស្នើសុំអជ្ញាធរកុំបណ្ដេញពួកគេចេញពីលំនៅ​ដ្ឋាន ដោយពួកគេ​បានអះអាងថា បានមករស់នៅតាំងពីសម័យបុរាណមកម្ល៉េះ។
    13 min
  • តើនឹងជះឥទ្ធិពលអ្វីខ្លះដល់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាបើគ្មានភូមាចូលរួម?
    កម្ពុជា​នឹង​ធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅខែ​ក្រោយ​នេះ​ ដែល​មាន​មេដឹក​នាំអាស៊ាន​ចំនួន៩​រូប​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ ខណៈ​មេដឹកនាំ​ប្រទេស​ភូមា​ជាសមាជិក​អាស៊ាន​១ទៀត​ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះឡើយ។​ សម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ បាន​លើកឡើងថា​ ការ​ដែល​គ្មាន​វត្តមាន​មេដឹក​នាំ​ប្រទេស​ភូមា​ចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ាន​ដែល​មាន​កម្ពុជា​ជាម្ចាស់​ផ្ទះ​នៅ​ខែ​ក្រោយ​នេះ ​គ្មាន​ឥទ្ធិពល​ឬក៏រាំងស្ទះ​ដល់កិច្ចប្រជុំ​ និង​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ការ​ចេញ​សេច​​ក្ដី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន​ឡើយ។​
    12 min
  • តើកម្ពុជា-គុយបា នៅមានប្រយោជន៍សេដ្ឋកិច្ច-នយោបាយនឹងគ្នាយ៉ាងណាខ្លះ?
    តាមរយៈដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីគុយបា លោក ម៉ានុយអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) កិច្ចព្រមព្រៀងចំនួន២ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា-គុយបា​គឺទី១ កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌កម្ពុជា និងក្រសួងវប្បធម៌ គុយបា សម្រាប់ឆ្នាំ២០២២ ដល់ ២០២៧។ ទី២ គឺកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំវប្បធម៌ និងកីឡា រវាងក្រសួងអប់រំ នៃប្រទេសទាំងពីរ។ ក៏ប៉ុន្តែចំណុចសំខាន់ដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្រទេសដែលជាសម្ព័ន្ធមិត្តតាំងពីជំនាន់សង្គ្រាមត្រជាក់មកនោះ នៅតែអាចទាញប្រយោជន៍សេដ្ឋកិច្ច និងនយោបាយពីគ្នាទៅវិញទៅមកដែរឬយ៉ាងណា នៅពេលដែលមានការជម្រុញទំនាក់ទំនងកម្ពុជា-គុយបា ឲ្យកាន់តែប្រសើរឡើង?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners