ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការធ្វើបាតុកម្មរបស់ខ្មែរនៅក្រៅប្រទេសមានឥទ្ធិពលដែរឬទេ?
    ទោះ​តិច ឬ​ច្រើន ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​បាន​ធ្វើ​បាតុកម្ម​ជាថ្មី​ទៀត ប្រឆាំង​វត្ត​មាន​ប្រ​មុខ​រដ្ឋាភិ​បាល​កម្ពុជា ខណៈ​លោក ហ៊ុន សែន ទៅ​ថ្លែង​ការណ៍​នៅ​អង្គការ​សហ​ប្រជា​ជាតិ​កាលពី​ថ្ងៃ​ទី​២៣​កញ្ញា។​ ការ​តវ៉ា​របស់​ពួកគេ គឺ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស ប្រជា​ធិប​តេយ្យ និង​ដោះ​លែង​អ្នក​ទោស​មន​សិកា ដូច​អ្វី​ដែល​អ្នក​តវ៉ា​តែង​តែ​ធ្វើ​កន្លងមក​។​ សម្រាប់​អ្នក​តវ៉ា​ នេះ​គឺ​ជា​ឱកាស​កម្រ​ដែល​ពួកគេ​អាច​សំដែង​មតិ​ដោយ​សេរី នូវ​អ្វី​ដែល​ចង់​និយាយ​។​  តើ​ការ​ធ្វើ​បាតុ​កម្ម​របស់​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ នៅ​មាន​ឥទ្ធិពល​ដែរ​ឬ​ទេ?
    13 min
  • តើការជួយដឹកជញ្ជូនពលរដ្ឋរបស់រដ្ឋពេលបុណ្យទានធំៗជាដំណោះស្រាយសមស្របទេ?
    នៅ​ស្រុក​ខ្មែរ នៅ​រាល់​ពេល​មាន​រដូវ​បុណ្យ​ទាន​ម្តង​ៗ អាជ្ញាធរ​តែងតែ​ធ្វើ​ការ​ប្រកូក​ប្រកាស​អំពាវ​នាវ​មិន​ឱ្យមាន​ការ​តម្លើង​សេវា​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ តែ​ការ​អំពាវ​នាវ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គ្មាន​ប្រសិទ្ធិភាព​សោះ​​។ ជា​ការ​សម្រួល​បន្ទុក​ចំណាយ​ការ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​នេះ រដ្ឋ​បាន​ដាក់​ដំណើរ​ការ​រថយន្ត​ក្រុង និង​រថភ្លើង​។ តើ​ការ​ជួយ​ដឹក​ជញ្ជូន​ពលរដ្ឋ​ឥត​គិត​ថ្លៃ​នៅ​ពេល​បុណ្យ​ទាន​ជា​ដំណោះ​ស្រាយ​សមស្រប​ដែរ​ទេ?
    10 min
  • បិទបញ្ចប់សាលាក្តីខ្មែរក្រហម៖ តើជនរងគ្រោះទទួលបានយុត្តិធម៌ពេញលេញទេ?
    នៅទីបំផុត សាលាក្តីខ្មែរក្រហមបានសម្រេចតម្កល់សាលក្រមសាលាដំបូង ដោយសម្រេចផ្តន្ទាទោសលោក ខៀវ សំផន ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគារអស់មួយចំនួន។ ការសម្រេចនេះ ជាការបិទការតវ៉ាជាស្ថាបនា និងឈានទៅបិទបញ្ចប់នៃដំណើរសវនាការក្តីក្នុងសំណុំរឿងមេដឹកនាំរបបខ្មែរក្រហម ដែលបានចំណាយពេលអស់១៦ឆ្នាំ។ ទោះយ៉ាងណាសំណួរអំពីយុត្តិធម៌ និងសំណងផ្លូវចិត្តពលរដ្ឋខ្មែរ នៅតែដក់នៅក្នុងខួរក្បាលនៃបណ្តាអ្នកដែលបានបាត់បង់សាច់ញាតិក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ។ តើការបញ្ចប់ក្តីចុងក្រោយបង្អស់លើលោក ខៀវ សំផន ពេលនេះ ពិតជាផ្តល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរ?
    14 min
  • អ្នកវិភាគ៖ ការវិនិយោគផ្លូវល្បឿនលឿននៅកម្ពុជាគឺចិនសំឡឹងឃើញប្រយោជន៍យុទ្ធសាស្ត្រលើសពីសេដ្ឋកិច្ច
    ក្រុម​ហ៊ុន​ចិន​ហ៊ាន​ដាក់​ទុន​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កំពង់​សោម​អស់​ទឹក​ប្រាក់​ប្រមាណ​២ពាន់​លាន​ដុល្លារ ហើយ​ថែម​ទាំង​ផ្តល់​ជំនួយ​បន្ថែម​១៥០​លាន​ដុល្លារ​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​។​ នេះ​បើតាម​រដ្ឋ​មន្ត្រី​សាធារណៈការ​។ ​លោក ស៊ុន ចាន់ថុល អះអាងថា ការ​ដែល​ចិន​ហ៊ាន​បណ្តាក់​ទុន​ដ៍​សម្បើម​នេះ គឺ​ដោយសារ​តែ​ទំនាក់​ទំនង​មិត្ត«ដែក​ថែម»ជាមួយ​កម្ពុជា​។​ សម្រាប់​អ្នក​វិភាគ ការ​វិនិ​យោគ​បែប​នេះ ​គឺ​ចិន​សំឡឹង​ឃើញ​ពី​ប្រយោជន៍​យុទ្ធសាស្ត្រ​នយោបាយ​តំបន់​លើស​ពី​ប្រយោជន៍​សេដ្ឋ​កិច្ច​ ខណៈ​ចិន​នឹង​វិនិ​យោគ​ផ្លូវ​ល្បឿន​លឿន​មួយខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​បាវិត​។
    13 min
  • ជំនួយចិនដ៏សន្ធឹកសន្ធាប់ពេលនេះ អាចនឹងប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ានខាងមុខឬទេ?
    តែក្នុងរយៈពេល១ខែ គឺក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ប្រទេសចិនបានផ្តល់ជំនួយដល់កម្ពុជាដល់ទៅ២លើកធំៗ គឺលើកទី១ នៅដើមខែកញ្ញានេះ ចិនផ្តល់រថយន្តទំនើបចំនួន ១៥០គ្រឿង សម្រាប់បំរើដល់ការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងលើកទី២ ចិនផ្តល់រថយន្តយោធាចំនួន ១០៧គ្រឿងទៀតនៅថ្ងៃទី២០ ខែកញ្ញានេះ។ ជំនួយឥតសំណងរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវគេមើលឃើញថាពិតជាបានបំរើដល់ប្រយោជន៍របស់កងទ័ពកម្ពុជា និងបំរើដល់ការងារសន្តិសុខនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។ ក៏ប៉ុន្តែនៅពីក្រោយនៃជំនួយដ៏គំហុកនេះ ក៏មានទស្សនៈលើកឡើងផងដែរពីបំណងប្រាថ្នាជាវិជ្ជមានរបស់ចិនពីកម្ពុជា​នៅចំពោះមុខស្ថានការណ៍ដ៏ប្រទាញប្រទង់គ្នាជាច្រើនដែលទាក់ទងនឹងចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខ។
    13 min
  • តើ​ការ​តាម​ឃ្លាំ​មើល​លោក កឹម សុខា ជា​ការ​គំរាម​កំហែង​ឬ​ជា​ការ​ការ​ពារ​ដោយ​ប្រ​យោល?
    មេធាវី​ការ​ពារ​ក្តី លោក កឹម សុខា បាន​សំដែង​ក្តី​បារម្ភ​ ខណៈ​មាន​ជន​ស្លៀក​ពាក់​ស៊ីវិល​តែង​តែង​តាម​ឃ្លាំ​មើល​សកម្ម​ភាព​របស់​ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​ចុះ​ទៅ​ធ្វើ​បុណ្យ​ភ្ជុំ​នៅ​ខេត្ត​ចំនួន​នា​ពេល​ថ្មី​ៗ​នេះ​។ ​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ នេះ​ជា​រូប​ភាព​គំរាម​កំហែង​មួយ​ទៅ​លើ​អ្នក​នយោបាយ​ និង​សកម្មជន​សង្គម ដែល​ពួក​គេ​តែង​តែ​ជួប​ប្រទះ​។​ ប៉ុន្តែ​គណ​បក្ស​កាន់​អំណាច​ អះអាងថា ​នេះជា​បំណង​ល្អ​របស់​សមត្ថកិច្ច​ក្នុង​ការ​ការ​ពារ​សន្តិសុខ​ទៅវិញ​ទេ​។
    12 min
  • តើយុទ្ធនាការបង្រ្កាបល្បែងស៊ីសងជាវិធានការយូរអង្វែង ឬមួយភ្លើងចំបើង?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានចេញមកព្រមានដកតំណែងមន្ត្រីមូលដ្ឋានណា ដែលមិនមានឆន្ទៈបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងកើតមានយ៉ាងអណាធិបតេយ្យ។ ក្រោយការព្រមាននេះ មន្ត្រីមូលដ្ឋានជាហូរហែបានបង្កើតក្រុមការងារ រួចចាប់ផ្តើមចេញសកម្មភាពបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ តាមបទបញ្ជារបស់លោក ហ៊ុន សែន។ យ៉ាងណាមិញ អ្នកតាមដានសង្គមកត់សម្គាល់ថា ចំណាត់ការនេះអាចត្រឹមមួយភ្លើងចំបើង ដូចវិចំណាត់ការមួយចំនួនកន្លងមក ដែលរដ្ឋាភិបាលធ្លាប់លើកឡើង។
    13 min
  • តើពលរដ្ឋពិតជាប្រឈមនឹងការបាត់បង់ដីធ្លីដោយសារតែជំពាក់បំណុល?
    ជា​រៀង​រាល់​១៦​នាទី ​មាន​ពលរដ្ឋ​ខ្មែរ​១​គ្រួសារបាន​លក់​ដី ដើម្បី​សង​បំណុល​មី​ក្រូ​ហិរញ្ញ​វត្ថុ​។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា ដោយអង្គការ​ហ្វីអាន​(FIAN) អង្គការ​លី​កា​ដូនិង​អង្គការ​សមធម៌​កម្ពុជា​។ ​របាយការណ៍​រួម​នេះ បាន​បន្លឺ​ឡើង​ក្រោយការ​សិក្សា​មួយ​ដែល​គាំទ្រ​ដោយ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​រក​ឃើញថា​ ការ​លក់ដី​ដោយសារ​ជំ​ពាក់​បំណុល នៅ​កម្ពុជា​មាន​ច្រើន​លើស​លប់ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋជាង​៣​សែន​គ្រួសារ ដែល​ជាប់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ ហើយ​ពិបាក និង​មិន​អាច​សង​វិញបាន​ត្រូវ​បាន​ប៉ាន​ស្មាន​ថា មាន​ជាង​ ៣៣ ០០០ គ្រួសារ​ក្នុង​១​ឆ្នាំ​។ តើ​ពលរដ្ឋ​ពិត​ជា​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ធ្លី​ដោយ​សារ​តែ​ជំពាក់​បំណុល​?​
    13 min
  • ការដាក់ពិន័យ និងទណ្ឌកម្មលើសិស្សសាលាអាចចៀសពីរូបភាពវាយដំបានទេ?
    សម្រាប់សាលានៅកម្ពុជាការវាយដំ ឬរូបភាពហិង្សាខ្លះៗលើសិស្ស មិនមែនទើបតែកើតមាននោះទេ ករណីខ្លះមានសភាពធ្ងន់ធ្ងរទៀតផង។​ នេះបើតាមការលើកឡើងរបស់អ្នកឃ្លាំមើលសង្គម។ ព្រឹត្តិការណ៍ថ្មីៗនេះ ទាក់ទងនឹងការវាយទៅលើសិស្សម្នាក់ដែលតម្រង់ជួរមិនត្រឹមត្រូវនោះ បានទាញការចាប់អារម្មណ៍ជាថ្មីទៀតពាក់ព័ន្ធនឹងបញ្ហានេះ។ សម្រាប់បច្ចុប្បន្ន តើការដាក់ពិន័យ និងទណ្ឌកម្មលើសិស្សសាលាអាចចៀសពីរូបភាពវាយដំបានទេ?
    12 min
  • ល្បែងស៊ីសងស្របច្បាប់ និងខុសច្បាប់សុទ្ធតែប៉ះពាល់ដល់សង្គមទាំងអស់ឬ?
    លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកញ្ញា បានចេញលិខិតបង្គាប់ការមួយចាត់ឲ្យលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារដើម្បីបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។ លិខិតបង្គាប់ការនេះមិនបានបញ្ជាក់ពីមូលហេតុអ្វីទេ ជាហេតុធ្វើឲ្យមានការងឿងឆ្ងល់ និងលើកឡើងពីអ្នកតាមដានសង្គមនានាថាតើប្រភេទល្បែងស៊ីសងបែបណាដែលខុសច្បាប់ ហើយដែលត្រូវបង្ក្រាប និងល្បែងស៊ីសងប្រភេទណាដែលស្របច្បាប់។ ការលើកឡើងដូច្នេះ ក៏ព្រោះតែមានការលេចចេញល្បែងឡូតូអនឡាញព្រោងព្រាធនៅគ្រប់ច្រកល្អកនៃប្រទេសកម្ពុជា ដោយកន្លែងខ្លះៗមានមនុស្សម្នាពពាក់ពពូនគួរឲ្យព្រួយបារម្ភ។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners