ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • កម្ពុជាគួរមានទស្សនៈបែបណាចំពោះការស្នើពីម៉ាឡេស៊ីព្យួរសមាជិកភាពអាស៊ានរបស់ភូមា?
    អំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅទីក្រុងភ្នំពេញ រដ្ឋមន្ត្រីការបរទេសអាស៊ានចាស់វស្សាដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីជាដើមសុទ្ធតែបានលើកឡើងពីទង្វើរបស់របបសឹកភូមា ដែលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន និងថែមទាំងផ្គើនកម្ពុជាដែលជាប្រធានអាស៊ានទៀតផង។ អ្វីដែលជាការចាប់អារម្មណ៍នោះ គឺរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានស្នើឲ្យអាស៊ានពិចារណាព្យួរសមាជិកភាពអាស៊ានរបស់ភូមាមុនកិច្ចប្រជុំកំពូលអាស៊ានចុងឆ្នាំ២០២២នេះប្រសិនបើភូមាមិនបានបង្ហាញភាពជឿនលឿនក្នុងការអនុវត្ត កិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ានទេ។
    13 min
  • ហេតុអ្វីពលរដ្ឋខ្មែរចាប់អារម្មណ៍ខ្លាំងដំណើរទស្សនកិច្ចលោកស្រី ប៉េឡូស៊ីទៅតៃវ៉ាន់
    ពលរដ្ឋខ្មែរ មិនថាពលរដ្ឋសាមញ្ញ ឬបញ្ញវន្តទេ បានបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ។ ជាដំណើរទស្សនកិច្ចប្រកបដោយភាពចម្រូងចម្រាស និងដោយកម្ររបស់អ្នកនយោបាយជាន់ខ្ពស់អាមេរិក ខណៈដែលចិនបានព្រមានពីផលវិបាកធ្ងន់ធ្ងរបើលោកស្រី ប៉េឡូស៊ី ហ៊ានឈានជើងជាន់ដីតៃវ៉ាន់។ ការព្រមានរបស់ចិន និងភាពមានៈរបស់អាមេរិក ដែលមានការចល័តទ័ពនិងសព្វាអាវុធផងនោះ បង្កជាការទាក់ទាញ និងតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ពលរដ្ឋខ្មែរ ក៏ដូចជាប្រជាជននៅលើពិភពលោកផងដែរ។
    14 min
  • វត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកម្ពុជានឹងរំលេចទិដ្ឋភាពនយោបាយអ្វីខ្លះ?
    កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត បានចាប់ផ្តើមធ្វើឡើងហើយចាប់ពីថ្ងៃទី០៣ ខែសីហានេះ នៅទីក្រុងភ្នំពេញដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន៩ និងរដ្ឋមន្ត្រីការបរទេសនៅក្នុងតំបន់ រួមនឹងតំណាងពីប្រទេសនៅលើពិភពលោកមួយចំនួនផងដែរ។ ដោយឡែករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ តាមរយៈទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ តើកិច្ចប្រជុំមួយ ដែលមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងរំលេចនូវទិដ្ឋភាពនយោបាយទ្វេភាគី តំបន់ និងអន្តរជាតិយ៉ាងណាខ្លះ?
    13 min
  • តើកម្ចីប្រាក់តាមអនឡាញមិនផ្លូវការមានហានិភ័យយ៉ាងណាសម្រាប់ស្ត្រី?
    មានស្ត្រីខ្មែរយ៉ាងតិច៣នាក់បានធ្លាក់ទៅ​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​របស់ពួកគេ​។ បើតាមអង្គការលីកាដូ ជនរងគ្រោះទាំងនេះ​បានជាប់​ក្នុង​អន្ទាក់​របស់​ក្រុម​អ្នក​ផ្តល់​កម្ចីប្រាក់តាមអនឡាញមិនផ្លូវការ​ដែលកំពុងកើតមាននៅក្នុង​សង្គម។ អង្គការសិទ្ធិមនុស្សដដែលនេះ អះអាងថា ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អាជ្ញាធរ​ ​មិនទាន់​បាន​ចាត់វិធានការ​លើ​រឿង​នេះ​ទេ​ ​ដោយ​ទុក​ឱកាស​ឱ្យ​ក្រុម​ជំរិត​ទារ​ប្រាក់​ទាំងនេះ​ ​កេងប្រវ័ញ្ច​លើ​ស្រ្តី​មួយ​ចំនួន​ដោយ​និ​ទណ្ឌ​ភាព​​។​តើកម្ចីប្រាក់តាមអនឡាញមិនផ្លូវការមានហានិភ័យយ៉ាងណាសម្រាប់ស្ត្រី?
    13 min
  • តើការចេញញ្ញត្តិគាំទ្រការវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    ញ្ញត្តិគាំទ្រការធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញពីសំណាក់ក្រសួង និងស្ថាប័នរដ្ឋ រួមទាំងគណបក្សនយោបាយមួយចំនួន​បានធ្លាក់មកបន្តគ្នា ខណៈដែលគណបក្សប្រឆាំង និងអង្គការសង្គម​ស៊ីវិល​ខ្លះ សំដែងការមិនគាំទ្រការកែប្រែច្បាប់កំពូលនេះឡើយ។ តើការចេញញ្ញត្តិគាំទ្រការវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    12 min
  • អ្នក ជំទាស់ នឹង ការ កែ រដ្ឋ ធម្មនុញ្ញ៖ជំនួប គ្មាន ន័យ ដោយ សាររដ្ឋសភាអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញរួចហើយ
    ប្រតិកម្ម ធ្លាក់ មក បន្ត គ្នា ក្រោយ ពេល ក្រសួង យុត្តិធម៌ បើក ទ្វារ ឲ្យ គណបក្ស ប្រឆាំង និង អង្គការ សង្គម​ស៊ីវិលដែល​ជំទាស់​នឹងការ​កែ ប្រែ រដ្ឋធម្មនុញ្ញ ចូល ទៅ ស្តាប់​ការ បក ស្រាយ​របស់​រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ជុំវិញវិសោធនកម្ម រដ្ឋធម្ម នុញ្ញ​លើកទី ១០​។ ប្រតិកម្មនេះ កើត មាន ឡើង បន្ទាប់ ពី ក្រសួង យុត្តិធម៌ អញ្ជើញ អ្នកដែល មិន គាំទ្រ នឹង ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទៅស្តាប់ ការ ពន្យល់ ម្តង ទៀត​ពី សំណាក់ មន្ត្រី ក្រសួងយុត្តិធម៌ នៅ សប្តាហ៍​ក្រោយ​នេះ ដើម្បី​ជម្រះ​នូវ កង្វល់ នានា។ ប៉ុន្តែ ក្រុម អ្នក ជំទាស់ នឹង ការ កែរដ្ឋ ធម្មនុញ្ញ អះអាង ថា ការ​កោះ ហៅឲ្យ ទៅ​ស្តាប់​ការ ពន្យល់​ឡើង វិញ នេះ ហាក់ ដូច ជា គ្មាន ន័យ ទេ ខណៈ ដែល ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​អនុម័យរួច ហើយ។ ឆ្លើយ តប នឹង ការ​លើក​ឡើងនេះ អ្នកនាំ ពាក្យ​ក្រសួង យុត្តិធម៌ ពន្យល់ ថា នេះ មិនមែន ជាជំនួប ពិគ្រោះយោបល់ នោះទេ តែ ជាការ បក ស្រាយព ន្យល់ ដោយ ផ្ទាល់ បន្ថែមទៀត។
    13 min
  • សម្ព័ន្ធភាព២០២៣៖ គណបក្សប្រឆាំងនានា ចាប់ផ្តើមពិនិត្យសំណើររួមគ្នាផ្លូវការ
    គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាអ្នកបោះមេ កាលពីថ្ងៃសុក្រម្សិលមិញ បានផ្ញើលិខិតទៅកាន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា ហើយនឹងព្យាយាមទាក់ទងទៅគណបក្សខ្មែរស្រលាញ់ជាតិផងដែរ ដើម្បីស្នើឲ្យគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ពិចារណាខ្លឹមសារនានាក្នុងការរួបរួមគ្នា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ពីគុណតម្លៃ និងគោលការណ៍សម្ព័ន្ធភាពឆ្នាំ២០២៣ ដោយរំលេចនូវជម្រើសចំនួន៣ គឺទី១ ការចែកមណ្ឌលគ្នាឈរឈ្មោះ ទី២ ការរួមគ្នាក្រោមឈ្មោះគណបក្សណាមួយ និងទី៣ ការរួមគ្នាបង្កើតគណបក្សថ្មី។
    13 min
  • តើប្រជាធិបតេយ្យខ្មែរវិវត្តន៍យ៉ាងណា ក្រោយរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០?
    រដ្ឋសភាក្នុងកិច្ចប្រជុំពេញអង្គកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តទាំងស្រុងទៅលើការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។ ប្រតិកម្មជាបន្តបន្ទាប់របស់គណបក្សក្រៅរដ្ឋាភិបាល បានរិះគន់មិនសំចៃមាត់ចំពោះការធ្វើវិសោធកម្មនេះ។ ក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល បារម្ភពីដំណើរការនៃប្រព័ន្ធប្រជាធិបតេយ្យនាពេលអនាគត អាចនឹងថមថយ។ តើប្រជាធិបតេយ្យខ្មែរវិវត្តន៍យ៉ាងណា ក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០?
    13 min
  • តើមានភាគរយដែរទេ ដែលថារដ្ឋសភាអាចពិចារណាផ្អាកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ?
    កិច្ចប្រជុំរដ្ឋសភាពេញអង្គនឹងត្រូវជជែកនិងអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាចំនួន៨នៅថ្ងៃព្រហស្បតិ៍នេះ ដែលបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា។ មាត្រាទាំង៨នោះមានមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) មាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម។ ក៏ប៉ុន្តែកិច្ចប្រជុំសភាពេញអង្គនេះ ត្រូវបានស្នើឡើងដោយក្រុមអង្គការសង្គមស៊ីវិលជាង១០០អង្គការសមាគមកាលពីម្សិលមិញឲ្យរដ្ឋសភាពិចារណា និងផ្អាកការអនុម័តលើសេចក្តីព្រាងទាំងនេះ។
    13 min
  • ហេតុអ្វីរបបសឹកភូមាមិនស្តាប់ការអំពាវនាវរបស់ប្រធានអាស៊ាន?
    របបសឹកភូមាកាលពីថ្ងៃចន្ទបានប្រហារជីវិតសកម្មជននយោបាយបក្សប្រឆាំង៤រូប ក្រោមបទចោទធ្វើភេរវកម្ម និងប្រយុទ្ធប្រឆាំងតទល់កងទ័ពភូមា។ សកម្មភាពរបស់របបសឹកភូមា ដែលដឹកនាំដោយមេរដ្ឋប្រហារ ម៉ីន អ៊ុងឡាំង នេះ ត្រូវបានកម្ពុជាដែលជាប្រធានអាស៊ានចេញសេចក្តីថ្លែងការណ៍ថាជាទង្វើដែលមិនអាចអត់ឱនឲ្យបាន និងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនៃវឌ្ឍនភាពជុំវិញជម្លោះភូមាដើរថយក្រោយ។ ជាមួយគ្នានេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បានចេញមកថ្កោលទោសរបបសឹកភូមាដែរ ដោយជំរុញឲ្យប្រទេសជាសមាជិកអាស៊ានដាក់ទណ្ឌកម្មទៅលើភូមា។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners