ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ប្រេងឡើងថ្លៃ៖ការផ្តល់ជម្រើសឲ្យប្រើរថយន្តអាគុយ មិនមែនជាដំណោះស្រាយសម្រាប់ពលរដ្ឋក្រីក្រ
    នៅចំពោះមុខការឡើងថ្លៃប្រេងឥន្ធនៈ ប្រមុខរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឲ្យពលរដ្ឋដែល​មានលទ្ធភាព​ងាកទៅ​ប្រើ​ប្រាស់​រថយន្ត​ដែល​ប្រើ​អាគុយជំនួសវិញ។ បើតាមលោកហ៊ុន សែន ការប្រើ​ប្រាស់​រថយន្តមិនស៊ីប្រេងមិនត្រឹម​តែ​​កាត់​បន្ថយ​ការ​ចំណាយ​ថវិកាប៉ុណ្ណោះទេ តែនឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ប៉ុន្តែ​អ្នក​វិភាគយល់ថា នេះមិនមែនជាដំណោះស្រាយ​សម្រាប់ពលរដ្ឋ​​​ក្រីក្រ​នោះទេ។ ដំណោះស្រាយសម្រាប់ពលរដ្ឋក្រីក្រ គឺការបញ្ចុះ​តម្លៃប្រេងឥន្ធនៈ​តាមរយៈការ​កាត់បន្ថយពន្ធនាំចូល។
    11 min
  • ករណីឆ្លងកូវីដ១៩ជាថ្មី ជាការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ?
    កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី បន្ទាប់ពីគ្មានកូវីដ១៩អស់រយៈពេលជិត២ខែ។ ប្រមុខរដ្ឋាភិបាលកម្ពុបជា មានកង្វល់អំពីការឆ្លងកូវីដ១៩ក្នុងសហគមន៍ធ្ងន់ធ្ងរម្តងទៀត ប្រសិនបើពលរដ្ឋមិនអនុវត្តនូវវិធានសុខាភិបាលបានខ្ជាប់ខ្ជួន។ តើករណីឆ្លងកូវីដ១៩ជាថ្មី ពិតជាការធ្វេសប្រហែសរបស់ពលរដ្ឋ?
    13 min
  • ករណីឆ្លងកូវីដ១៩ជាថ្មី ជាការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ?
    កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី បន្ទាប់ពីគ្មានកូវីដ១៩អស់រយៈពេលជិត២ខែ។ ប្រមុខរដ្ឋាភិបាលកម្ពុបជា មានកង្វល់អំពីការឆ្លងកូវីដ១៩ក្នុងសហគមន៍ធ្ងន់ធ្ងរម្តងទៀត ប្រសិនបើពលរដ្ឋមិនអនុវត្តនូវវិធានសុខាភិបាលបានខ្ជាប់ខ្ជួន។ តើករណីឆ្លងកូវីដ១៩ជាថ្មី ពិតជាការធ្វេសប្រហែសរបស់ពលរដ្ឋ?
    13 min
  • ហេតុអ្វីបានជាមានការព្រមានឃុំខ្លួនលោក កឹម សុខា ជុំវិញការបំពានបំរាមតុលាការ?
    នៅក្នុងសវនាការកាលពីថ្ងៃពុធម្សិលមិញ ព្រះរាជអាជ្ញា​នៃ​សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី​២៩ ខែមិថុនានេះ បាន​ស្នើ​ទៅ​​កាន់ចៅក្រម​​ជំនុំ​ជម្រះ​ឲ្យឃុំខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជា​បណ្ដោះ​អាសន្ន​​ឡើងវិញ ដោយ​ព្រះរាជអាជ្ញាចោទប្រកាន់​ថា លោក កឹម សុខា ​បានបំពានបម្រាម​របស់តុលាការ ក្រោយលោក កឹម សុខា បាន​​ចុះជួប​អ្នក​គាំទ្រ​របស់លោក​​កាលពីពេលកន្លងទៅនៅតាមតំបន់មួយចំនួន។ ក៏ប៉ុន្តែក្រោយពីពិចារណាអស់រយៈពេល២០នាទី តុលាការបានសម្រេចមិនឃុំខ្លួនលោក កឹម សុខា ដោយគ្រាន់តែត្រឹមធ្វើការព្រមាន និងមិនឲ្យលោកកឹម សុខា ធ្វើសកម្មភាពនយោបាយផ្សេងទៀតទេ។ ជុំវិញបញ្ហានេះ ការចោទសួរមួយក៏បានកើតឡើងថាតើការព្រមានរបស់តុលាការទៅលើលោក កឹម សុខា វាអាចបង្កប់នូវរបៀបវារៈនយោបាយដែរ ឬយ៉ាងណា?
    13 min
  • តើធ្វើដូចម្តេចដើម្បីទប់ស្កាត់ការបៀតបៀនផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែត?
    មន្ត្រីរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន រួមទាំងក្រុមអង្គការសិទ្ធិកុមារ ចាប់​ផ្តើម​ពិភាក្សាគ្នារិះរក​យន្ត​ការ​ដើម្បីទប់​ស្កាត់​ការ​បៀតបៀន​ផ្លូវភេទលើកុមារ​តាម​ប្រព័ន្ធអនឡាញ។ ពួកគេប្រមាណ១៥០​នាក់ បានជួបគ្នាក្នុងសិក្ខាសាលាស្តីពីការជំរុញការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ កាលពីថ្ងៃអង្គារ។ នៅកម្ពុជាមានកុមារប្រមាណ៣លានលាន​កំពុងមានតម្រូវការប្រើអ៊ីនធឺណែត ដើម្បី​សិក្សានៅអំឡុងកូវីដ១៩ ប៉ុន្តែក្នុងនោះ ការរាយការណ៍ពីការរំលោភបំពាន​ផ្លូវ​ភេទមានជាង៤០ម៉ឺនករណី។
    11 min
  • អ្វីទៅជាការស្តារឡើងវិញលើវិស័យទេសចរណ៍តាមរយៈយន្តការការទូតសេដ្ឋកិច្ច?
    សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញ ដោយក្រសួងការបរទេសកម្ពុជា ដែលមានការចូលរួមដោយផ្ទាល់ និងតាមអនឡាញពីសំណាក់មន្ត្រីពាក់ព័ន្ធស្ថាប័ននានា តំណាងរាជទូតកម្ពុជានៅក្រៅប្រទេស និងអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ។ កិច្ចពិភាក្សាបានបែងចែកជាក្រុមការងារការទូតសេដ្ឋកិច្ចផ្សេងៗគ្នា ក្នុងនោះក៏មានការលើកឡើង និងជជែកគ្នាជុំវិញការស្តារឡើងវិញលើវិស័យទេសចរណ៍ក្រោយកូវីដ-១៩ ផងដែរ។
    14 min
  • សង្គមស៊ីវិលនិងអ្នកវិភាគថា បក្សដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំគួរពួតដៃគ្នាធ្វើការ
    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើការជាមួយគណបក្សចំនួន៨ផ្សេងដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដោយសាមគ្គីភាពនៅថ្នាក់មូលដ្ឋាន ដើម្បីប្រយោជន៍ពលរដ្ឋ។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលឆ្នោតផ្លូវការបង្ហាញមកថា គណបក្សខ្លួនទទួលបានកៅអីជាមេឃុំចៅសង្កាត់ច្រើនលើសលុប។ អ្នកវិភាគ សង្គមស៊ីវិល និងគណបក្សនយោបាយដែលទទួលបានអាសនៈសេសសល់ពីគណបក្សប្រជាជននិងគណបក្សភ្លើងទៀន ថាការប្រកាសនេះជារឿងធម្មតា តែសំខាន់ការអនុវត្តនៅមូលដ្ឋានឯណោះទេ ដែលមេឃុំចៅសង្កាត់របស់គណបក្សកាន់អំណាចមួយចំនួនដើរផ្ទុយពីបញ្ជាថ្នាក់លើ។ ប៉ុន្តែយ៉ាងណាមិញពួកគេចង់ឃើញការស្រុះស្រួលគ្នាបំពេញការងារនៅមូលដ្ឋាន។ ​
    11 min
  • ៥៥ឆ្នាំនៃទំនាក់ទំនងការទូត៖ កម្ពុជា-វៀតណាម មានភាពល្អូកល្អើន និងរកាំរកូសយ៉ាងណា?
    ២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២ គឺជាខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំកម្ពុជាបានលើកឡើងតាមរយៈលិខិតអបអរសាទរទៅកាន់មេដឹកនាំវៀតណាម អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងការជួយគ្នាទៅវិញទៅមកផងដែរ។ ជាមួយនឹងការរឹតចំណងមិត្តភាពដ៏ល្អក្នុងនាមអ្នកភូមិផងរបងតែមួយ ភាពរកាំរកូសរវាងប្រទេសទាំងពីររយៈពេល ៥៥ឆ្នាំកន្លងទៅនេះ ក៏ត្រូវបានគេមើលឃើញផងដែរ។
    14 min
  • ការផ្លាស់ប្តូរទូតអាមេរិកថ្មី អាចធ្វើឲ្យបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា មានការប្រែប្រួល?
    សេតវិមានអាមេរិក នៅថ្ងៃពុធ បានបង្ហាញបំណងក្នុងការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា។ សេតវិមាន បានដាក់សំណើទៅកាន់ព្រឹទ្ធសភាអាមេរិក ដើម្បីសុំការតែងតាំងលោក Robert Willaim Forden ឲ្យមកជំនួសតំណែងលោក PatrickMurphy ដែលជិតចប់អាណត្តិ។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដាក់ក្តីសង្ឃឹមថា ឯកអគ្គរដ្ឋអាមេរិកថ្មី នឹងជួយជំរុញឲ្យបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ។
    13 min
  • ការចារឹកការដឹងគុណគ្នារវាងកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជាតែម្ខាងជាការគ្រប់គ្រាន់ទេ?
    នៅក្នុងពិធីប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជីញ បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនជំនាន់ ដែលបានជួយគាំទ្រក្នុងការតស៊ូរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសវៀតណាម។ ការបង្ហាញពីការអរគុណដល់កម្ពុជានេះ ក៏បានបង្ហាញផងដែរតាមរយៈការស្នើឲ្យភាគីកម្ពុជាពិចារណាឡើងវិញលើខ្លឹមសារនៃការចារឹកអក្សរដឹងគុណគ្នាទៅវិញទៅមកនៅលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជា។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners