ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើសំឡេងឆ្នោតនៅក្រុមប្រឹក្សាឃុំសង្កាត់ឆ្លុះបញ្ចាំងដល់ការបោះឆ្នោតថ្នាក់ជាតិទេ?
    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នឹងឈានចូលមកដល់នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ពេលនេះគណបក្សនយោបាយចំនួន១៧ កំពុងស្ថិតនៅក្នុងដំណាក់កាលឃោសនារកសំឡេងឆ្នោត។ ព្រឹត្តិការណ៍នេះ នាំឲ្យមានការលើកជាសំណួរថាតើការបោះឆ្នោតជ្រើសរើសរដ្ឋបាលនៅថ្នាក់ក្រោមជាតិនេះ សំខាន់យ៉ាងណា ហើយសំឡេងឆ្នោតនៅមូលដ្ឋាននេះ នឹងឆ្លុះបញ្ចាំងនូវការគាំទ្រថ្នាក់ជាតិយ៉ាងណា?
    12 min
  • តើគោលការណ៍ថ្មីស្ដីពីសុវត្ថិភាពនៅការដ្ឋានសំណង់អាចកាត់បន្ថយគ្រោះថ្នាក់ការងារដល់កម្មករបានទេ?
    សហជីពនិងសង្គមស៊ីវិលមួយចំនួនមើលឃើញប្រយោជន៍តិចតួច ដែលកម្មករខ្មែរបំរើការងារក្នុងវិស័យសំណង់ទទួលបានពីគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពនៅការដ្ឋានសំណង់ បើទោះជាមានការគាំទ្រពីស្ថានទូតអូស្ត្រាលីក៏ដោយ។ គោលការណ៍ដែលដាក់ចេញរួមគ្នារវាងស្ថានទូតអូស្ត្រាលី និងក្រសួងដែនដីលើវិស័យសំណង់នេះគ្របដណ្តប់ទៅលើទំនួលខុសត្រូវផ្នែកសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់  ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ព្រមទាំងការសង្គ្រោះបឋម និងការការពារកុមារ និងកម្មករវ័យក្មេង។ ជាការកត់សម្គាល់ការដាក់ចេញគោលការណ៍នេះធ្វើឡើងបន្ទាប់ពី កម្មករសំណង់ចំនួន៤នាក់កាលពីពេលថ្មីៗនេះ បានស្លាប់នៅក្នុងការដ្ឋានសំណង់មួយក្នុងខេត្តព្រះសីហនុ ក្រោយមានការធ្វេសប្រហែសដាច់ជណ្តើរយោងពីជាន់ទី១៥មក។ នេះគេនៅមិនទាន់រាប់បញ្ចូលករណីមួយចំ​នួនទៀតដែលបានកើតឡើងមកនាពេលកន្លងមកដូចជាៈ ករណីរលំបាក់អាគារស្លាប់កម្មករជាដើម។
    13 min
  • បក្សភ្លើងទៀនអាចគូប្រជែងធំរបស់គណបក្សកាន់អំណាចទេ?
    ឆ្លងកាត់យុទ្ធនាការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះ គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតបានបញ្ចេញសកម្មភាព និងគោលនយោបាយរបស់ខ្លួនដល់ប្រជាពលរដ្ឋ។ តាមរយៈសកម្មភាពទាំងនេះ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថាបក្សភ្លើងទៀនមានសកម្មភាពគួរឲ្យកត់សម្គាល់ ប៉ុន្តែមិនដូចអតីតគណបក្សប្រឆាំងពីមុនឡើយ។ គណបក្សកាន់អំណាចវិញ ចាត់ទុកថាគណបក្សដែលចុះឈ្មោះចូលរួមការបោះឆ្នោត គឺសុទ្ធតែជាអ្នកចូលប្រកួតប្រជែង។
    10 min
  • ប្រព័ន្ធអនុគ្រោះពន្ធ EBA លែងសំខាន់សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន?
    ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នា​អំឡុង​ពេល​សំណេះ​សំណាល​ជា​មួយ​ពលរដ្ឋ​នៅ​ឯប្រទេស​ស្វីស បាន​ថ្លែង​ជា​សាធារណៈ​ថា បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលណាដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ ក៏ប៉ុន្តែអ្នកតាមដានសង្គម យល់ថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប នៅតែមានសារសំខាន់សម្រាប់ជួយស្តារសេដ្ឋកិច្ច និងជីវភាពរបស់ពលរដ្ឋខ្មែរ។
    13 min
  • ករណី​គប់​ស្បែក​ជើង៖ តើ​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​ដែរ​ឬ​ទេ​?
    ករណី​គប់​ស្បែក​ជើង​សំដៅ​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ គឺ​សហរដ្ឋ​អាមេរិក​អះអាង​ថា​ខ្លួន​កំពុង​តែស៊ើប​អង្កេត​។ ទោះបី​មិន​ទាន់​ចេញ​លទ្ធផល​បែប​ណា​នោះ​ តែ​ក្រុម​អ្នក​វិភាគ​ យល់​ថា ​មិន​គួរ​ពង្រីក​រឿង​នេះ​ឲ្យ​កាន់​តែ​ធំ​នោះ​ឡើយ​ ដោយ​យល់​ថា​គ្មាន​ផល​ចំណេញ​អ្វី​ដល់​កម្ពុជា​ទេ​។​ បើ​តាម​អ្នក​វិភាគ​ ការ​រុញ​រឿង​នេះ​ឲ្យ​កាន់​តែ​ក្តៅ​គឺ​ប្រៀប​បាន​នឹង​ការ​បង្កើត​វប្បធម៌​នៃ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​នយោបាយ​ ហើយ​ចែក​មិន​ដាច់​រវាង​អំពើ​ហិង្សា ​និង​ការ​បញ្ចេញ​មតិ​។ តើ​ករណី​គប់​ស្បែក​ជើង​នេះ ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​អាមេរិក​ដែរ​ឬ​ទេ?
    12 min
  • យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥នេះ តើគណបក្សនានាមានយុទ្ធសាស្ត្រយ៉ាងណាខ្លះ?
    យុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នឹងត្រូវចាប់ផ្តើមនៅថ្ងៃថ្ងៃសៅរ៍ទី២១ ខែឧសភា ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី០៣ ខែមិថុនា ពោលគឺចប់២ថ្ងៃមុនការបោះឆ្នោតឈានចូលមកដល់។ អំឡុងពេលយុទ្ធនាការនេះ គណបក្សនយោបាយចំនួន១៧ នឹងមានយុទ្ធសាស្ត្រឃោសនាដូចគ្នាខ្លះ ស្រដៀងគ្នាខ្លះ និងខុសគ្នាខ្លះទៅតាមការវិវត្តន៍នៃសង្គម និងបរិបទរបស់ប្រទេស និងទៅតាមការណែនាំរបស់ច្បាប់ និងលិខិតបទដ្ឋានស្តីពីការបោះឆ្នោត។
    12 min
  • អឺរ៉ុបនិងអង្គការសង្គមស៊ីវិល៖ តើការចូលរួមសង្កេតការណ៍តែមិនវាយតម្លៃអាចប៉ះពាល់ដល់គុណភាពលទ្ធផលឆ្នោតដែរឬទេ?
    ក្រុមអង្គការ​សង្គមស៊ីវិល​និង​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ​ខ្លួននឹង​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥​ ឆ្នាំ២០២២​ខាងមុខ​ដែល​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅថ្ងៃទី៥​ ខែមិថុនា។​ ក៏ប៉ុន្តែ​អង្គការ​សង្គម​និង​សហភាព​អឺរ៉ុបអះអាង​ថា ​ខ្លួននឹង​មិន​ធ្វើការ​វាយតម្លៃ​ដំណើរ​ការបោះឆ្នោត​នោះទេ។ ​ខណៈកាល​ពីឆ្នាំ២០១៨​កន្លង​ទៅ សហភាព​អឺរ៉ុប ​និងអង្គការ​សង្គមស៊ីវិល​បានធ្វើពហិការ​ចូលរួម​តាមដាន​ការបោះឆ្នោត​នៅកម្ពុជា។ ​ទាំង​ភាគីគណបក្ស​កាន់អំណាច ​គណបក្ស​ប្រឆាំង ​អ្នកតាម​ដាន​ការបោះឆ្នោត​ និង​គជប ​បានលើក​ឡើងនូវ​ទស្សនៈផ្សេង​ៗ​គ្នាជុំវិញ​រឿងនេះ។​
    13 min
  • ករណីគប់ស្បែកជើង៖ តើគួររំលត់កំហឹងដោយរបៀបណា?
    អ្នកគាំទ្រគណបក្សកាន់អំណាចកំពុងតែមាន​កំហឹង​លើ​ករណីគប់​ស្បែក​ជើង​ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិក ហើយថា ​មាន​កម្លាំង​៣ក្រុម​ស្នើសុំធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិកនៅ​ភ្នំពេញ​ដើម្បី​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យមួយនេះ ចេញមុខទទួល​ខុសត្រូវ​។ ប៉ុន្តែ​លោក ហ៊ុន សែន ថ្លែងថា លោកបានហាមឃាត់មិនឲ្យមានការធ្វើបាតុកម្មតបតវិញឡើយ ពីព្រោះបារម្ភ​ខ្លាច​មាន​អំពើហិង្សា​កើត។ បើតាមលោក ហ៊ុន សែន ប្រសិនបើសហរដ្ឋអាមេរិក​ដាក់ទោសអ្នកដែលគប់​ស្បែក​ជើង​នោះ នាំឲ្យលោកបារម្ភថា ក្រោយអនុវត្តន៍ទោស អាមេរិកនឹងបញ្ជូនជននោះមកកម្ពុជា ហើយ​បង្កើតជាក្តី​បារម្ភ​បន្ថែមទៀតដល់​សន្តិសុខ។ តើករណីនេះ គេគួររំលត់កំហឹង​ដោយ​របៀបណា?
    13 min
  • ហេតុការណ៍​គប់​ស្បែកជើង​ដាក់​លោក ហ៊ុន សែន ​នឹង​ជះ​ឥទ្ធិពល​ដល់​នយោបាយ ​និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ​?
    ទោះជា​ហេតុការណ៍​គប់ស្បែកជើង​សំដៅ​ទៅលើ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​ខណៈដែល​លោក​ទៅចូលរួម​កិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន-​អឺរ៉ុប ​នៅ​សហរដ្ឋអាមេរិក​នៅតែ​អណ្តែត​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅឡើយ​។ ទង្វើ​របស់​បុរស​វ័យ​ចំណាស់​ឈ្មោះ ​អ៊ុក ទូច ​ដែល​អះអាង​ថា​ជា​ឆន្ទៈ​ផ្ទាល់​របស់​លោក ​បាន​បង្ក​ជា​ប្រតិកម្ម ​និង​កំហឹង​ដល់​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក ​ហ៊ុន សែន ​និង​គណបក្ស​កាន់អំណាច​យ៉ាងខ្លាំង​។ បញ្ហានេះ​ក៏ត្រូវបាន​ចោទជា​សំណួរ ​និង​ការ​បារម្ភ​ថា ​តើ​ហេតុការណ៍​នេះ ​អាចនឹង​ជះ​ឥទ្ធិពល​ដល់​បរិយាកាស​នយោបាយ​ និង​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ​ឬ​យ៉ាងណា​?
    13 min
  • តើការគប់ស្បែកជើងសំដៅប្រមុខរដ្ឋាភិបាលកម្ពុជាគឺជាសេរីភាពហៀរកែង?
    កាល​ពីថ្ងៃ​ទី១​២ ខែ​​ឧសភា​ ឆ្នាំ២​០២​២​​ ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង ​​លោក ​អ៊ុក​ ទូច ​បានយក​​ស្បែកជើង​របស់​គាត់​គ​ប់សំដៅ​​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅក្នុង​ចំណោម​ក្រុម​​អ្នកគាំទ្រ​​របស់​លោក​រាប់​សិប​នាក់ នៅ​ឯរដ្ឋ​ធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ ខណៈមេដឹក​នាំកម្ពុជា​រូបនេះ​ទៅចូល​រួម​កិច្ច​ប្រជុំកំពូល​អាស៊ាន-អាមេរិក​។ ព្រឹត្តិការណ៍​ដ៏កម្រ​នេះ ​ជំរុញឱ្យ​មានប្រតិកម្ម​ថ្កោល​ទោស​ពីសំណាក់​​មន្ត្រីជាន់​ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​កាន់អំណាច​ថា ​ជាទង្វើ​មិន​អាច​លើកលែង​ទោសបាន។​ ប៉ុន្តែ​អ្នកធ្លាប់​រស់​នៅ​ក្រៅ​ប្រទេស​ចាត់ទុក​ថាករណី​នេះ​ថាជាសេរីភាព​បញ្ចេញមតិ។​
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners