ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើអាចទៅរួចទេ ការស្នើឲ្យតំណាងរដ្ឋបរទេសចូលបំភ្លឺលើសំណុំរឿង លោក កឹម សុខា?
    សហមេធាវីរបស់ លោក កឹម សុខា គ្រោងស្នើឲ្យតុលាការកោះហៅតំណាងរដ្ឋបរទេសមកចូលសវនាការ ដើម្បីស្វែងរកការពិត ។ ស្វែងរកការពិត បន្ទាប់ពីតុលាការចោទថា លោក កឹម សុខា បានឃុបឃិតជាមួយបរទេសដើម្បី ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ ក៏ប៉ុន្តែសម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌​ការ​លើក​របស់​មេធាវីការពារក្តីលោក កឹម សុខា គឺជាសារនយោបាយដោយមិនយល់ពីទិដ្ឋភាពច្បាប់។ តែបើតាមលោក អាង ឧត្តម ​ប្រសិន​បើតុលាការ​មិនព្រមកោះ​ហៅ​តំណាង​រដ្ឋ​បរទេស​ដែល​ភាគី​រដ្ឋ​ប្បវេណី​បាន​ប្តឹងនោះឲ្យ​ចូល​រួមសវនាការទេ មានន័យថា លោក កឹម សុខា មិន​បានប្រព្រឹត្តិបទល្មើស​ដូចការចោទទេ។
    12 min
  • តើការគំរាមកំហែងដល់បក្សនយោបាយមួយចំនួន អាចជះបង្កហានិភ័យបែបណាដល់បរិយាកាសបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ?
    អ្នកវិភាគសង្គមមួយចំនួនបានលើកឡើងថា ការធ្វើទុកបុកម្នេញដល់គណបក្សនយោបាយមួយចំនួនពីសំណាក អាជ្ញាមូលដ្ឋាន និងពីភាគីមួយចំនួនទៀត គឺបង្ហាញពីការគំរាមកំហែងដល់សិទ្ធិ សេរីភាព និងប៉ះពាល់ដល់បរិយាកាសបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី០៥ មិថុនា ខាងមុខ។ បន្ថែមពីនេះ អ្នកវិភាគសង្គមទាំងអស់នោះ ក៏បានព្រួយបារម្ភបន្ថែមទៀតទៅលើដំណើរការបោះឆ្នោត ពិសេសការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតផងដែរ ប្រសិនបើរូបភាពរិតត្បិតនៃសកម្មភាព នៅតែបន្តធ្វើឡើងមកលើគណបក្សនយោបាយមួយចំនួនដដែល។ ទោះជាយ៉ាងនេះក្តី លោក ហ៊ុនសែន កាលពីថ្ងៃទី២០ មេសា ម្សិលមិញ បានអំពាវនាវឱ្យអាជ្ញាធរតាមមូលដ្ឋានត្រូវបង្កលក្ខណៈសម្បត្តិងាយស្រួលដល់គណបក្សនយោបាយទាំងអស់ ក៏ព្រោះថា បរិយាកាសនយោបាយអព្យាក្រឹត្យត្រូវតែប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ លោកហ៊ុន សែន ក៏បញ្ជាក់ទៀតថា លោកមិនចង់ឃើញរូបភាពហឹង្សាបែបនយោបាយនៅតែបន្តកើតមានឡើងទៀតនោះទេ។
    13 min
  • ប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កម្ពុជាចំណេញអ្វីខ្លះ?
    កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១២-១៣ ឧសភាខាងមុខនេះ នាទីក្រុងវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កាលថ្ងៃអាទិត្យ ទី១៧ ខែមេសា។ អ្នកជំនាញភូមិសាស្ត្រនយោបាយមើលឃើញថានេះគឺជារបត់វិជ្ជមានមួយសម្រាប់អាស៊ាន និងអាមេរិក។ ប៉ុន្តែអ្នកតាមដាននយោបាយវិញបានបង្ហាញការយល់ឃើញថា ប្រទេសអាស៊ានមួយចំនួន ដែលមានប្រជាធិបតេយ្យមិនទាន់ពេញលិញ ហើយត្រូវបានអញ្ជើញដោយសហរដ្ឋអាមេរិក ក៏ជាមុខមាត់មួយដែរ។
    13 min
  • តើសកម្មភាពប៉ាតម៉្សៅ ជះទឹក គួរបន្តឲ្យកើតមាននៅឆ្នាំបន្ទាប់ទៀតទេ?
    ក្នុងពិធីចូលឆ្នាំថ្មីកន្លងមកថ្មីៗ គេសង្កេតឃើញថា ការលែង​កំសាន្ត​ដោយ​ប៉ាត​ម៉្សៅ និងជះទឹក​ ឬបាញ់ទឹកបានពេញនិយម​ខ្លាំង​ពីស្រទាប់យុវជន​នៅពេល​បុណ្យ​ចូលឆ្នាំខ្មែរឆ្នាំនេះ។ ប៉ុន្តែសកម្មភាពនេះ ត្រូវបាន​អ្នក​ការពារសិទ្ធិ​ ចាត់ទុកថា ជាការបំពាបំពានលើរូបរាង មិនមែនត្រឹមតែប្រាសចាកពីប្រពៃណីខ្មែរប៉ុណ្ណោះឡើយ។ អ្នកជំនាញខាងវប្បធម៌ទទួលស្គាល់ថា គេពិបាក​នឹងទប់ស្កាត់​នូវសកម្មភាពទាំងនេះ​ ខណៈដែលទំនោររបស់យុវជនខ្មែរសម័យនេះទទួលយក​វប្បធម៌របស់ប្រទេស​ក្បែរ​ខាង​។​ តើសកម្មភាពប៉ាតម៉្សៅ ជះទឹក គួរបន្តឲ្យកើតមាននៅឆ្នាំបន្ទាប់ទៀតទេ?
    13 min
  • ក្រោយចូលឆ្នាំខ្មែរ៖ វិស័យទេសចរណ៍កម្ពុជាអាចនឹងរស់រវើក ដូចមុនវិបត្តិកូវីដដែរឬទេ?
    ភ្ញៀវទេសចរជិត ​​៤លាន​៦សែននាក់បានដើរលេងរយៈ​ពេល​​៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ គឺបន្ទាប់ពីផ្អាកពិធីបុណ្យជាតិដ៏ធំនេះអស់រយៈពេល២ឆ្នាំ។ ទោះបីជាចំនួនអ្នកទេសចរក្នុងស្រុកមានសន្ទុះ ប៉ុន្តែ​អ្នក​ទេសចរ​បរទេស​នៅមានកម្រិត តាំងពីផ្ទុះកូវីដ១៩​មកម្ល៉េះ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មាន​សុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជាអាចនឹងរស់រវើកឡើងវិញ​ចាប់ពីពេលនេះទៅ ទោះបីជាមិន​បានតាម​ផែនការ​ក៏ដោយ។ ប៉ុន្តែអ្នកធ្វើការខាងវិស័យទេសចរណ៍នៅមានសង្ឈឹមតិច។
    14 min
  • តើគួរធ្វើដូចម្តេចដើម្បីបញ្ចៀសការឆ្លងកូវីដក្នុងសហគមន៍ទ្រង់ទ្រាយធំ នៅក្រោយចូលឆ្នាំខ្មែរ?
    នៅថ្ងៃចុង​ក្រោយ​នៃ​ការប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា គ្មានការដាក់​បំរាម​ណា​មួយ​លើការលេងកម្សាន្ដរបស់ពលរដ្ឋក្នុងឱកាសនេះ​​ទេ ពោលគឺ​ច្បាប់​គ្រប់គ្រង​កូវីដ១៩មិនត្រូវអនុវត្តឡើយ។ តែយ៉ាងណាមិញ ​​លោក​បាន​អំពាវនាវ​ឱ្យ​​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ពី​​កូវីដ ដើម្បី​បញ្ចៀស​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ដែល​លោក​ថា​ជា ​«កង្វល់​ដ៏​ធំ»​។ អ្នក​តាមដាន​សង្គម ​បាន​សម្តែង​នៅក្តីព្រួយបារម្ភចំពោះ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​នេះ។ ចំណែក​អ្នក​ជំនាញ​ផ្នែក​សុខភាព​ យល់​ថា​មិនគួរជាក្តីបារម្ភទេ ​និងបានអំពាវនាវឱ្យ​ពលរដ្ឋ​​ថែ​រក្សានិង​តាមដាន​សុខភាព កុំភ័យ​ឆោរ​ឡោ ប្រសិនបើ​មាន​អាការៈ​សង្ស័យ ​ត្រូវ​ធ្វើតេស្តរហ័ស​ ​​មុន​ពេល​ចូល​បំពេញ​ការងារ​ជា​ធម្មតា​វិញ។
    11 min
  • ការ​រាំ​ធុង​បាស​ទៅ​អនាគត អាច​នឹង​ចូល​មក​ជំនួស​ការ​លេង​ល្បែង​ប្រជាប្រិយ​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​?
    ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ សកលភាវូបនីយកម្ម បាន​ចូល​មក​ពាស​ពេញ​ប្រទេស​កម្ពុជា ជា​ហេតុ​នាំ​ឲ្យ​អ្វី​ៗ​ដែល​ទាក់​ទង​ទៅ​នឹង​វិស័យ​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ មាន​ការ​ផ្លាស់​ប្តូរ​។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ​គឺ ពលរដ្ឋ​ខ្មែរ​ទាំង​ចាស់​ទាំង​ក្មេង ហាក់​មើល​ឃើញ​ថា ការ​ចាក់​ធុង​បាស​រាំ​កម្សាន្ត ងាយ​ស្រួល និង​មាន​ការ​ទាក់ទាញ​ជាង​ការ​លេង​ល្បែង​ប្រជាប្រិយ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ ចរន្ត​នេះ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា ទៅ​អនាគត ធុង​បាស​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់ ជំនួស​ឲ្យ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ពី​បុរាណកាល​មក ហើយ​ល្បែង​ប្រជាប្រិយ​ទាំង​នេះ​ប្រឈម​នឹង​ការ​បាត់បង់​បន្តិច​ម្តង​ៗ ឬ​ក៏​ត្រូវ​គេ​លើក​យក​មក​លេង​កម្សាន្ត​តិច​តួច​។
    12 min
  • ហេតុអ្វីក្រសួងសាធារណការ និងដឹកជញ្ជូនរឹតបន្តឹងរថយន្តកែច្នៃឡើងស៊េរី?
    ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​កាលពីសប្តាហ៍មុន​ បាន​ចេញ​សេចក្តី​ជូនដំណឹងមួយ​ស្តីពី​ការកែច្នៃដំឡើង​ម៉ូដែល​រថយន្ត​ដោយ​គ្មាន​ការអនុញ្ញាត ​ដោយ​ផ្អែកទៅលើ​មាត្រា១៩ ​នៃ​អនុក្រឹត្យ​លេខ១៨០​ ស្តីពីការ​គ្រប់គ្រង​យានដ្ឋាន​ជួសជុល​ និង​យានដ្ឋាន​កែច្នៃដំឡើង​ម៉ូដែល​រថយន្ត។​ ក្រសួង​សាធារណការ​បានបញ្ជាក់​ចំនួន​២ចំណុច​ដោយ​មិន​អនុញ្ញាត​ឲ្យរថយន្ត​ដែល​កែច្នៃដំឡើង​ម៉ូដែល ​ឬឡើងស៊េរី​ ចូល​ត្រួតពិនិត្យលក្ខណៈ​បច្ចេកទេស​ទេ ​ប្រសិន​បើរថយន្ត​ទាំងនោះកែ​ច្នៃ​ដំឡើង​ម៉ូដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុវត្ថិភាព ​និងមិនមាន​ការអនុញ្ញាត​ពីក្រសួង។​ ក្រសួង​ក៏​បញ្ជាក់​ផង​ដែរ​ពីការបិទ​យានដ្ឋាន​ ដែល​ធ្វើការកែច្នៃ​ដំឡើង​ម៉ូដែល​ ដែល​មិនមាន​ការអនុញ្ញាត​ពីក្រសួង​សាធារណការ។​
    12 min
  • តើកំណើនអតិផរណា និងតម្លៃទំនិញឡើងថ្លៃ អាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរដែរឬទេ?
    វិបត្តិ​សង្គ្រាមនៅអ៊ុយក្រែន​ បាន​បន្តជះឥទ្ធិពល​អវិជ្ជមាន​មកលើ​ដំណើរ​ការសេដ្ឋកិច្ច-សង្គម​របស់​ប្រទេស​ជាច្រើន​នៅលើពិភពលោក​ ក្នុងនោះក៏​មាន​ប្រទេស​កម្ពុជាមួយដែរ។​ ប្រទេស​កម្ពុជា​ ដែល​បច្ចុប្បន្ន​តម្លៃទំនិញ​កំពុង​ហក់ឡើង​ខ្ពស់​ ជាពិសេស​ត្រូវបាន​គេរំពឹងថា​ អតិផរណា​នឹង​អាចកើន​ដល់ ៣.៥%​ថែមទៀត។ ​ជុំវិញរឿង​នេះ​ អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយចំនួន​បានចាត់ទុក​ករណី​អតិផរណា ​និងតម្លៃ​ទំនិញ​ឡើងថ្លៃនាពេលនេះ ​គឺជាករណី​ធម្មតា​ និងទូទៅ​ ជាពិសេស​មិនប៉ះពាល់​ដល់ជីវភាព​របស់ពលរដ្ឋ​ក្នុងកម្រិត​ធ្ងន់ធ្ងរនោះទេ។​ ក៏ប៉ុន្តែ​ ជំនួស​ពីពាក្យ​មិន​ប៉ះពាល់ ​អ្នកសេដ្ឋកិច្ច​ក៏ចង់​ឃើញ​រដ្ឋាភិបាល​ចូលរួម​លើក​កម្ពស់ប្រាក់​រៀលខ្មែរ​បន្ថែមទៀត​ និង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទំនិញ​ក្នុងស្រុក ​ដើម្បី​បំពេញ​តម្រូវការ​ដែលកំពុង​កើតមាននេះ។ ​
    13 min
  • តើច្បាប់ស្តីពីការពពោះជំនួសនៅកម្ពុជាមានចំណុចណាខ្លះគួរសើរើ?
    ​កាលពីថ្ងៃទី​៧​មេសា​កន្លង​ទៅ​នេះ​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​ឯកភាព​ឱ្យ​យក​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​ពពោះ​ជំនួស​មក​សិក្សា​បន្ថែម បន្ទាប់​ពី​ច្បាប់​នេះ​បាន​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ២០១៧មក។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​រឿង​នេះ បាន​សម្តែង​ការ​គាំទ្រ​​​ចំពោះ​សេចក្តី​សម្រេច និង​បន្ត​ថា រដ្ឋាភិបាល​ចាំ​បាច់​ឱ្យ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល អ្នកជំនាញ និង​ភ្នាក់ងារ​ធ្វើ​ការងារ​ពាក់ព័ន្ធ ដើម្បី​អាច​ឱ្យ​ច្បាប់ ស្តី​ពី​ការ​ពពោះ​ជំនួស​អាច​អនុវត្ត​ទៅ​ដោយ​គ្មាន​លក្ខណៈ​ចម្រូង​ចម្រាស់នា​ពេល​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ​ដែរ សេចក្តី​ព្រាង​ច្បាប់​នោះ​មាន​ចំណុច​ជា​ច្រើន​គួរ​សើរើ ​ព្រោះ​វា​មិន​បាន​គ្រប់​ដណ្តប់​គោលការណ៍​សិទ្ធិ​ស្ត្រី​ជា​ទូទៅ​នោះ​ទេ។
    9 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners