ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វីបទល្មើសជលផលមិនអាចដោះស្រាយបាន?
    បទល្មើសជលផល គឺមិនមែនជារឿងថ្មីទេ ខណៈដែលមានការព្រួយបារម្ភពីការបាត់បង់ធនធានត្រីនៅក្នុងបឹងទន្លេសាបពីសំណាក់សហគមន៍និងពលរដ្ឋខ្មែរជាបន្តបន្ទាប់ និងមានរិះគន់ថាអាជ្ញាធរមិនមានចំណាត់ការ ឬក៏មានចំណាត់ការបែបបៃឡុកបៃឡ និងគ្មានប្រសិទ្ធភាព។ ក៏ប៉ុន្តែជាថ្មីម្តងទៀតនៅក្នុងឱកាសបិទសន្និបាតក្រសួងកសិកម្មកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសខ្លាំងៗទៅលើចៅហ្វាយខេត្តដែលស្ថិតនៅជុំវិញបឹងទន្លេសាបទាំង៦ ក្រសួងកសិកម្ម រួមនឹងមេប៉ូលីស និងមេទាហានផងដែរពីការដែលមិនអាចបង្ក្រាបបានមេឈ្មួញ និងបទល្មើសជលផលដ៏រ៉ាំរ៉ៃ។
    12 min
  • អ្វីទៅជាលទ្ធផលនៃដំណើរទស្សនកិច្ចដំបូងរបស់ប្រេសិតពិសេសប្រធានអាស៊ានទៅកាន់ភូមា?
    អ្នកជំនាញកិច្ចអន្តរជាតិនៅកម្ពុជាយល់ស្របនឹងការលើកឡើងរបស់ប្រេសិតពិសេសអាស៊ាន លោករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលទទួលស្គាល់ថា នៅក្នុងអាណត្តិកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានមិនអាចដោះស្រាយបញ្ហារបស់ភូមាបានទេ។ មិនអាចដោះស្រាយបាន ព្រោះកម្តៅនយោបាយផ្ទៃក្នុងរបស់ភូមារាំរៃមិនងាយពន្លត់ទេ ដោយគ្រប់ភាគីជម្លោះ នៅមិនទាន់ត្រៀមខ្លួនសម្រាប់ការផ្សះផ្សារ ហើយពួកគេនៅតែមានបំណង និងគោលដៅកំចាត់គ្នាដោយការប្រើប្រាស់អាវុធនៅឡើយ។ បើតាមប្រេសិតពិសេសអាស៊ាន អ្វីដែលគេត្រូវរកដំណោះស្រាយឲ្យបានលឿននិងមានសង្ឃឹមថា អាចទទួលបានការយល់ព្រមពីរបបសឹកនោះ គឺអាស៊ានត្រូវរួមគ្នាជម្រុញធ្វើយ៉ាងណាឲ្យរបបយោធាបង្កើតច្រករបៀងមនុស្សធម៌សម្រាប់នាំជំនួយទៅជួយប្រជាជនភូមាសិន។ តើរបបសឹកភូមាអាចបើកច្រកមនុស្សធម៌តាមការបញ្ចុះបញ្ចូលរបស់កម្ពុជាទេ?
    13 min
  • តើការបើកភាពស្របច្បាប់ឲ្យមានការប្តូរក្រលៀននៅកម្ពុជាមានគុណសម្បត្តិ និងមានហានិភ័យអ្វីខ្លះ?
    ប្រមុខរដ្ឋាភិបាល​ កាលពី​ថ្ងៃចន្ទ​ បានប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឲ្យ​ពិចារណា​មើល​ភាព​ស្រប​ច្បាប់​ក្នុង​ការ​ប្តូរ​ក្រលៀន​នៅក្នុង​ប្រទេស​កម្ពុជា​ ជាជាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ចំណាយ​អស់​ប្រាក់​ច្រើន។ កន្លងមក​បញ្ហាប្តូរ​ក្រលៀន​នេះហាក់​មានភាព​លួចលាក់ តែ​បើតាម​រដ្ឋមន្ត្រីសុខា​ភិបាល​កម្ពុជា​មានច្បាប់​រួចហើយ​ ខណៈ​ដែលនាយករដ្ឋមន្ត្រី​បន្ទោសថា​បើមានច្បាប់​ហើយ​ហេតុអ្វី​មិន​ផ្សព្វផ្សាយ។ ​តើការ​បើកភាពស្របច្បាប់ឲ្យមានការប្តូរក្រលៀននៅកម្ពុជាមានគុណសម្បត្តិ និងមានហានិភ័យអ្វី​ខ្លះ?
    12 min
  • តើសេចក្តីថ្លែងការណ៍កម្ពុជា-ជប៉ុន មានឥទ្ធិពលលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទេ?
    តាមរយៈសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន បានទទូចឲ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធារុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ការចេញសេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងបន្ទាប់ពីជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន លោក KISHIDA Fumio ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។
    11 min
  • អ្នកវិភាគ៖ ប្រេសិតពិសេសកម្ពុជា ត្រូវកែយុទ្ធសាស្ត្រការទូត ដើម្បីសម្រេចបានច្រកចេញនៃវិបត្តិនៅភូមា
    ក្នុងបេសកម្មការទូត លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាតំណាងប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសភូមារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មីនា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រេសិតពិសេសកម្ពុជានេះ​ គឺមានគោលបំណងសំខាន់មួយចំនួនៗដូចជា ការសម្របសម្រួលជាមួយភាគីជម្លោះទាំងអស់ ការចែកចាយជំនួយមនុស្សធម៌ និងលើកទឹកចិត្តដល់កិច្ចសន្ទនានយោបាយជាដើម។ មុនដំណើរចេញរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន​ អ្នកវិភាគ និងអ្នកតាមដានកិច្ចការទំនាក់ទំនងអន្តរជាតិកត់សម្គាល់ថា នេះជាបេសសកម្មវិជ្ជមានមួយសម្រាប់ដំណើរឆ្ពោះទៅស្វែងរកច្រកចេញចំពោះវិបត្តិនៅប្រទេសភូមា។ ក៏ប៉ុន្តែអ្នកវិភាគខាងដើមយល់ថា ប្រធានអាស៊ានត្រូវប្តូរយុទ្ធសាស្ត្រការទូត ដោយត្រូវព្យាយាមជួបរដ្ឋាភិបាលរបស់លោកស្រីអ៊ុង សានស៊ូជី និងរដ្ឋាភិបាលស្រមោលផ្សេងៗទៀត បើទោះបីវិបត្តិនេះមិនអាចដោះស្រាយបញ្ចប់ត្រឹម កម្ពុជាធ្វើជាប្រធានអាស៊ានក៏ដោយក្តី។
    16 min
  • ប្រេងឥន្ធនៈឡើងថ្លៃខ្ពស់៖ អ្វីទៅជាដំណោះស្រាយ?
    តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងបន្ថែមទៀត ចាប់ពីថ្ងៃទី១៦មីនាដល់ថ្ងៃទី៣១មីនាខាងមុខ ដោយសាំងធម្មតា​ និងប្រេងម៉ាស៊ូតមានតម្លៃ៥៣០០រៀល/លីត្រ។ សម្រាប់ប្រមុខរដ្ឋាភិបាល ការឡើងថ្លៃសាំងគេមិនអាចបន្ទោសលើរូបលោកតែម្នាក់បានទេ ហើយបញ្ហានេះគឺបណ្តាលមកពីបញ្ហាអន្តរជាតិ និងថាបដំណោះស្រាយគឺកាត់បន្ថយការធ្វើដំណើរជាដើម។ ជំនាញសេដ្ឋកិច្ចមើលឃើញថាការឡើងថ្លៃនៃប្រេងឥន្ធនៈនាពេលនេះ គឺជាឱកាសមួយសម្រាប់ផ្លាស់ប្តូរឧបករណ៍ប្រើប្រាស់។
    12 min
  • ទស្សនកិច្ចយោធាជប៉ុននៅមូលដ្ឋានកងទ័ពរាមអាចជួយជម្រះមន្ទិលពីវត្តមានមូលដ្ឋានកងទ័ពចិនទេ?
    នៅក្នុងឱកាសចូលចតនិងស្នាក់នៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានឆ្លៀតបំពេញទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ជាផ្នែកមួយសម្តែងការគួរសមដល់មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ដោយមិនមានបញ្ហាអ្វីផ្សេងពីនេះទេ។ ទោះយ៉ាងណា វត្តមានរបស់កងទ័ពជើងទឹកជប៉ុននៅកំពង់ផែសមុទ្ររាមពេលនេះ នៅតែជាសំណួរជុំវិញថាតើទស្សនកិច្ចនេះ បានជាប់ពាក់ព័ន្ធទៅនឹងការសម្អាតមន្ទិលពីសហរដ្ឋអាមេរិក ដែលសង្ស័យថាចិនបានដាក់មូលដ្ឋានយោធារបស់ខ្លួននៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាឬយ៉ាងណា?
    13 min
  • តើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍អាចមានដំណោះស្រាយបែបណា បន្ទាប់ពីអ្នកតវ៉ាត្រូវដោះលែង?
    ទោះជាមាន​មន្ទិលថា ការ​ផ្តិតមេដៃ​សុំ​នៅក្រៅ​ឃុំ​របស់​តំណាងសហជីព​នៅក្រុម​ហ៊ុនណាហ្គាវើលដ៍​អាចធ្វើឡើងដោយសារតែមានសម្ពាធណាមួយនោះ តែក្រុមមន្ត្រីសិទ្ធិមនុស្សបានស្វាគមន៍ការដោះលែងឲ្យនៅក្រៅឃុំ​នេះ។ ប៉ុន្តែ​ពួកគេ​លើកឡើងថា ការដោះលែងនេះ គ្រាន់តែជាសញ្ញាឈានទៅរកការ​ចរចារកដំណោះស្រាយសារជាថ្មីប៉ុណ្ណោះ ខណៈលទ្ធផលនឹងពិបាក​ស្មានទុក។ តើវិវាទការងារនៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍អាចមានដំណោះស្រាយបែបណា បន្ទាប់ពីអ្នកតវ៉ាត្រូវដោះលែង?
    10 min
  • អ្នកជំនាញ៖ ជំនឿអរូបិយមិនសមហេតុផលកំពុងបង្កផលប៉ះពាល់ដល់សង្គមជាតិខ្មែរទាំងមូល
    ជំនឿបែប​​អរូបិយនៅតែមានឥទ្ធិពល​នៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលរហូត​​មកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងបណ្តាញទំនាក់ទំនង​សង្គមកាលពីពេលថ្មីៗនេះ មានការបង្ហោះផ្សព្វផ្សាយ​ចែករំលែកបញ្ចេញយោបល់ និង​ប្រតិកម្ម​​​លើ​​ជនដែល​អះអាងថាជាគ្រូទេពអារក្សអ្នកតាចូល។  អ្នកជំនាញផ្នែកទស្សនវិជ្ជា សង្គមនិងវប្បធម៌ យល់ថា​ភាព​ងប់ងល់ជឿជំនឿបែប​ជ្រុលហួសកម្រិត ​​កំពុងតែ​​​បំផ្លាញ​ដល់សង្គម​ខ្មែរ​។ មិនត្រឹមតែបំផ្លាញ​​សង្គមទេ តែជំនឿវប្បធម៌ ពិសេស​ជាតិខ្មែរ​​ជារួម ក៏រងប៉ះពាល់ផងដែរ។
    12 min
  • តម្លៃប្រេងសាំងនឹងនៅតែបន្តកើនឡើង ខណៈរដ្ឋាភិបាលមិនមានលទ្ធភាពដោះស្រាយបាន
    អ្នកជំនាញសេដ្ឋកិច្ច និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម រំពឹងទុកថា តម្លៃប្រេងសាំងដែលបានកើនឡើងនាពេលថ្មីៗនេះ នឹងបន្តកើនឡើងទៀត ដោយសារអង្កការនៃបណ្ដាប្រទេសនាំប្រេងចេញ (OPEC) មិនទាន់អាចបង្កើនផលិតកម្មប្រេង សម្រាប់តម្រូវការពិភពលោក នៅក្នុងវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន។ ការឡើងថ្លៃប្រេងសាំងនេះច្បាស់ណាស់ ធ្វើឲ្យទំនិញឡើងថ្លៃ និងប៉ះពាល់ដល់ការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងប្រទេសផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននេះ។ ចំពោះបញ្ហាឡើងថ្លៃប្រេងសាំងនេះ រដ្ឋាភិបាលមិនមានជម្រើសអ្វីប្រសើរ ក្នុងការបន្ថយឡើយ ដោយប្រាក់សន្សំរបស់រដ្ឋាភិបាល ត្រូវប្រើប្រាស់សម្រាប់វិបត្តិកូវីដ១៩។ ចំណែកដោះស្រាយ ប្រជាជនកម្ពុជាគឺត្រូវកាត់បន្ថយប្រើប្រាស់ថាមពលប្រេងឥន្ធនៈ ទប់ទប់នឹងការថមថយសេដ្ឋកិច្ចកម្ពុជាដោយសារការឡើងថ្លៃប្រេងសាំងនេះ។
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners