ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ដើម្បីគាំទ្រការចិញ្ចឹមជ្រូកក្នុងស្រុក តើគេគួរបន្តដេញថ្លៃជ្រូកនាំចូលពីក្រៅប្រទេសបន្ថែមទៀតឬយ៉ាងណា?
    ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ បាន​សម្រេច​ច្រានចោល​សំណើសុំ​ផ្អាកការ​ផ្តួចផ្តើម​លើនីតិវិធី​ដេញ​ថ្លៃចំពោះការ​នាំចូល​ជ្រូក​រស់មកកាន់​ទីផ្សារ​កម្ពុជា​របស់​ក្រសួង​កសិកម្ម។​ ការច្រាន​ចោលនេះ​ ដោយ​ក្រសួង​សេដ្ឋកិច្ច​លើកឡើងថា​ យន្តការ​ដេញ​ថ្លៃតម្លៃ​នាំចូល​ជ្រូក​ពីក្រៅ​ប្រទេស​ បាន​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​ជ្រូក​ ដោយ​ធានាស្ថិរភាព​ថ្លៃសាច់​ជ្រូក​ក្នុង​ទីផ្សារ​កម្ពុជា ​ក៏ដូច​ជា​កាត់​បន្ថយ​សម្ពាធ​ថ្លៃម្ហូប​អាហារ​ជាដើម។​ ប៉ុន្តែ​ពីខាង​អ្នក​ធ្វើការ​លើវិស័យ​កសិកម្ម​ និង​ចិញ្ចឹម​សត្វ​វិញ​បាន​អះអាង​ថា ​ការអនុវត្ត​នីតិវិធី​ដេញ​ថ្លៃការ​នាំចូល​ជ្រូក​ពីក្រៅប្រទេស​នេះ ​នឹង​អាច​បើកដៃ​ឱ្យការ​នាំចូល​ជ្រូកពីក្រៅប្រទេស​ហូរមក​កាន់​ច្រើន​ និង​បង្ក​ជាការ​រាំងស្ទះដល់​ការ​ផ្គត់ផ្គង់​ជ្រូក​ក្នុង​ស្រុក​ជាមិន​ខាន​ ខណៈក្រសួង​កសិកម្ម​បញ្ជាក់​ថា​ ការស្នើឱ្យ​ផ្អាក​នេះ​ ដោយសារ​កម្ពុជា​មាន​ជ្រូក​គ្រប់គ្រាន់​ដែល​អាច​ធានាបាន​នូវ​តម្រូវ​ការ​ទីផ្សារ​នាពេលបច្ចុប្បន្ន។​
    13 min
  • លោក ស ខេង៖ អាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់លើអ្នកបើកបររថយន្តធន់ធ្ងន់ដែលផ្ទុកសារធាតុញៀន
    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង នៅថ្ងៃទី០៩ កុម្ភៈ បានស្នើឱ្យក្រសួងពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ និងត្រួតពិនិត្យទៅលើអ្នកបើកបរថយន្តធន់ធ្ងន់ ដែលមានផ្ទុកសារធាតុញៀន។ សារធាតុញៀនដែលលោក ស ខេង អះអាងថា កំពុងបង្កជាបញ្ហាអសន្តិសុខសង្គម និងបញ្ហាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈ​។ ពីជ្រុងអ្នកឃ្លាំមើលដំណើរការសង្គមវិញ ពួកគេបានសម្តែងក្តីសាទរចំពោះការពិនិត្យសាធាតុញៀនចំពោះអ្នកបើកបរឡានធំៗ ខណៈអ្នកជំនាញផ្នែកចរាចរណ៍វិញបានបញ្ជាក់ថា បញ្ហានេះនៅតែបន្តកើតមានឡើងដដែល និងកំពុងគំរាមកំហែងដល់សុខសុវត្ថិភាពតាមដងផ្លូវរបស់ប្រជាពលរដ្ឋ។
    13 min
  • តើការរំឭកឲ្យអាជ្ញាធរបង្កបរិយាកាសដល់សកម្មភាពនយោបាយមានប្រសិទ្ធភាពទេ?
    ដូចរាល់ដងដែរ នៅមុនពេលការ​បោះឆ្នោត​មកដល់ ការ​រំឭកឲ្យអាជ្ញាធរ​បង្កបរិយាកាស​ដល់សកម្មភាពនយោបាយ​នៅតាម​មូលដ្ឋាន​តែងតែត្រូវបានធ្វើឡើង​ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ស ខេង នៅថ្ងៃទី៧​កុម្ភៈ២០២២ បាន​រំឭក​ឡើងវិញពីបញ្ហានេះ ខណៈគណបក្សនៅក្រៅរដ្ឋាភិបាលមួយចំនួន​ត្អូញត្អែរពីភាពលំបាក​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នៅមូលដ្ឋាន។ តើការរំឭកឲ្យអាជ្ញាធរបង្កបរិយាកាសដល់សកម្មភាពនយោបាយមានប្រសិទ្ធភាពទេ?
    12 min
  • តើអ្វីទៅជាខ្លឹមសាររំលេចក្នុងលិខិតលោក ចូ បៃដិន ផ្ញើទៅលោក ហ៊ុន សែន?
    ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃដិន​ កាលពីថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ បាន​ផ្ញើលិខិត​១ច្បាប់​ជូនលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ក្នុង​គោលបំណង​បញ្ជាក់​ប្រាប់កម្ពុជា​ក្នុង​នាម​ប្រធានអាស៊ាន​ថានឹង​មាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អាមេរិក​នៅប៉ុន្មាន​ខែខាងមុខ។​ លិខិត​លោក ចូ បៃដិន​ បាន​លើកឡើង​ពីការរង់ចាំ​ធ្វើការ​ជាមួយលោក​ ហ៊ុន សែន​ និងរំពឹង​ពីភាព​រីកចំរើន​នៃទំនាក់ទំនង​រវាង​អាស៊ាន​ និងអាមេរិក។​ មិន​ខុសគ្នាទេ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​នាម​ប្រធាន​អាស៊ាន​ ក៏បាន​ប្តេជ្ញាដែរ​ថា ​នឹង​គាំទ្រយ៉ាង​ពេញ​ទំហឹង​នូវ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ នៅរដ្ឋ​ធានីវ៉ាស៊ីនតោន។​ នេះបើតាម​លិខិត​ឆ្លើយតប​របស់លោក ហ៊ុន សែន ​ទៅកាន់​លោក ចូ បៃដិន​ កាលពីថ្ងៃទី​១ ​ខែកុម្ភៈ។​
    11 min
  • វិវាទការងារណាហ្គាវើលដ៍៖ អ្វីជាផ្លូវកណ្តាលរវាងសិទ្ធិនៃការជួបជុំ និងវិធានការទប់ស្កាត់កូវីដ១៩?
    អាជ្ញាធរបានចេញចំណាត់ការឃាត់ខ្លួនកូដករណាហ្គាវើលដ៍ ក្រោមហេតុផលថាពួកគាត់បានរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយយោងលើមាត្រា១១នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ១៩។ កូដករលើកឡើងថាពួកគាត់មិនបានរារាំងវិធានការរបស់អាជ្ញាធរនោះទេ  និងបានបញ្ជាក់ពីបំណងធ្វើកូដកម្មបន្តទៀត សម្រាប់អ្នកអវិជ្ជមានកូវីដ១៩។ ការចាប់ខ្លួនជាបន្តបន្ទាប់នេះ បានធ្វើឲ្យមានការលើកឡើងពីសហជីពថាអាជ្ញាធរកំពុងតែធ្វើឲ្យស្ថានការណ៍កាន់តែពិបាកក្នុងការដោះស្រាយវិវាទការងារនេះ។
    11 min
  • អ្វី​ជា​គោល​នយោបាយ​ដ៏​ទាក់​ទាញ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​?
    ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​ឃុំសង្កាត់ ​អាណត្តិទី​៥ ​នឹងត្រូវ​ធ្វើឡើង​នៅថ្ងៃ​ទី​០៥ ​ខែ​មិថុនា ​ឆ្នាំ២០២២​នេះ។ គណបក្ស​នយោបាយ​មួយ​ចំនួន​មិន​ទាន់​នឹង​រៀប​ចំ ​ឬ​មាន​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​នៅ​ឡើយ​ ខណៈ​មាន​គណបក្ស​នយោបាយ​ខ្លះ ​ផ្តើម​មាន​សកម្មភាព​ឡើងវិញ​នៅ​តាម​មូល​ដ្ឋាន​។ បើ​តាម​អ្នក​ជំនាញ​ ឆ្នាំ​២០២២​នេះ ​បញ្ហា​ថ្មី​ទើបប្រទះ​ឡើង ​ដែល​តម្រូវ​ឲ្យគណបក្ស​នយោបាយ​មាន​គោល​នយោបាយ​ថ្មី​ឆ្លើយ​តប​នឹង​តម្រូវការ​ ឬ​បញ្ហា​ថ្មី​ទាំង​នោះ​។​ គោល​នយោបាយ​បែប​ណា ដែល​បក្ស​នយោបាយ​គួរ​លើក​ឡើង​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​?
    11 min
  • អ្នកវិភាគ៖សេចក្តីការណ៍របស់ប្រធានអាស៊ាន ទំនងមិនអាចធ្វើឲ្យរបបសឹកភូមាកែប្រែស្ថានការណ៍ឡើយ
    ក្នុងនាមជាប្រធាន​អាស៊ាន រដ្ឋាភិបាលកម្ពុជា ​នៅថ្ងៃ​ទី២​កុម្ភៈ បានរំឭក​ឡើងវិញឲ្យ​រដ្ឋអំណាចភូមា​ប្រញាប់​ប្រញាល់​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់ និង​គ្រប់​ភាគី​ត្រូវ​ប្រកាន់​យក​ការ​អត់​ធ្មត់​ខ្ពស់​បំផុត។ នេះគឺ​ដើម្បីបើក​ឲ្យមាន​ជំនួយ​មនុស្ស​ធម៌ ​ទាន់ពេលទៅ​ដល់​ប្រជាជន​ ដោយ​ឈរលើ​គោល​ការណ៍អព្យាក្រឹត្យ ឯករាជ្យ និង​មិនលំអៀង។ ប៉ុន្តែ​ក្រុមអ្នក​វិភាគ​យល់ថា សេចក្តី​ថ្លែងការណ៍នេះ ទំនងជាមិនអាច​ធ្វើ​ឲ្យមេ​ដឹកនាំ​របបសឹក​អើពើឡើយ ដោយសារតែ​ពួកយោ​ដែលបាន​ចុះ​ហត្ថលេខា​លើ​គោលការណ៍៥ចំណុច​កន្លង​មក គឺពួកគេមិនបានអនុវត្តន៍ឡើយ។
    13 min
  • តើកម្ពុជាចាំបាច់អ្វី ដែលត្រូវមានច្បាប់ច្រកទ្វារអីុនធឺណេតជាតិ?
    នៅថ្ងៃ​ទី១៦​កុម្ភៈខាង​មុខ​ អនុក្រឹត​ច្រកទ្វារ​អីុនធឺណេត​ជាតិ​ នឹង​ចូលជាធរមាន។​ ការចូល​ជាធរមាន​ដែលធ្វើ​អង្គការ​អន្តរជាតិ​ និង​សង្គម​ស៊ីវិល​នៅក្នុង​ស្រុក​ សម្តែងក្តីព្រួយ​បារម្ភ​ ដោយ​ខ្លាច​ថារាល់​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ នឹង​ត្រូវក្តោបក្តាប់​ក្នុងដៃ​របស់​រដ្ឋាភិបាល​កម្ពុជា។​ មាន​មតិ​ខ្លះ​លើក​ឡើងថា ​កម្ពុជា​ពុំបាច់​បង្កើត​ច្រកទ្វារ​អីុនធឺណេត​នេះទេ ​តែមតិ​ខ្លះក៏​សម្តែង​ការគាំទ្រ។​ តើកម្ពុជា​ពេលនេះ ​ចាំបាច់​អ្វី ​ត្រូវ​មាន​ច្រកទ្វារ​អីុនធឺណេត​ជាតិ?​
    12 min
  • តើត្រូវបែងចែកយ៉ាងណារវាងការបំពេញតួនាទីជាអ្នកកាសែត និងអ្នកកាសែតដែលធ្វើល្មើស?
    អង្គការសម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ CamboJa បានកត់​ត្រាពី​ការ​រំលោភបំពាន​សិទ្ធិសេរីភាព​សារ​ព័ត៌មាន ​នៅឆ្នាំ២០២១ ដោយ​វាយតម្លៃថា ការងារជាអ្នកកាសែតមិនសូវ​ជា​ភ្លឺប៉ុន្មាន​ទេ។ មិនសូវភ្លឺ​ដោយសារតែមានអ្នកកាសែត​យ៉ាងតិច១២​ត្រូវបាន​ចាប់​ខ្លួន និង​ចោទប្រកាន់​តាមផ្លូវ​តុលាការ ។ ប៉ុន្តែ​អង្គការដដែលនេះ បានសម្តែងក្តីបារម្ភ​ពីភាព​​មិនយល់គ្នា រវាងអាជ្ញាធរ និង​អ្ន​កកាសែត​ ទៅលើលំហ​​សេរីភាព​សារព័ត៌មាន​ និងការ​អនុវត្ត​ខុសឆ្គង​នឹង​វិជ្ជាជីវៈរបស់អ្នកកាសែត​ខ្លះ។ តើត្រូវបែងចែក​យ៉ាងណា​រវាងការបំពេញតួនាទីជាអ្នក​កាសែត​ និងអ្នកកាសែត​ដែល​ធ្វើ​ល្មើស?
    13 min
  • កង្វះទឹកប្រើប្រាស់នៅតំបន់មួយចំនួននៅភ្នំពេញ គឺជាមេរៀននៃការអភិវឌ្ឍទីក្រុង
    បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់ ​ត្រូវបាន​ប្រជាពលរដ្ឋ​រអ៊ូ​រទាំ​ តាំងពី​ឆ្នាំ២០២០​មក។​ នៅចំពោះមុខ​បញ្ហា ​រដ្ឋករទឹកកម្ពុជា ​ស្នើសុំការ​អធ្យាស្រ័យ​ និង​សន្យា​ផ្តល់ការ​ផ្គត់ផ្គង់​ឲ្យគ្រប់គ្រាន់​ដល់ពល​រដ្ឋ​នៅឆ្នាំ​២០២៣​ខាងមុខ។​ តែមាន​មតិខ្លះ​លើកឡើង​ថា​ កង្វះទឹក​ប្រើប្រាស់​របស់​ពលរដ្ឋ​នេះ ​ជាការ​វាយតម្លៃ​គោលនយោបាយ​អភិវឌ្ឍ​ខ្វះចន្លោះ។​ ហើយកង្វះ​ទឹកប្រើប្រាស់​នៅតំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នៅពេល​នេះ ​ជាមេរៀន​មួយ​នៃការ​អភិវឌ្ឍ​ទីក្រុង​នាពេល​អនាគត។​
    10 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners