ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • រដ្ឋាភិបាល៖ កំណត់ទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃ២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ តែមិនឲ្យឈប់សម្រាក!
    រដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី១៤ធ្នូ ​បាន​សម្រេច​កំណត់​យកទិវា​នយោបាយ​ឈ្នះ ឈ្នះ ​ថ្ងៃទី២៩​ធ្នូ​ ចូលទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ចាប់​ពីឆ្នាំ​២០២២​នេះតទៅ​ តែមិន​អនុញ្ញាត​ឲ្យមាន​ការឈប់​សម្រាកទេ។ ​សារាចរណែនាំ​ ដែលមាន​ចុះហត្ថលេខា​ដោយ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បញ្ជាក់ថា​អស់រយៈពេល​២៣ឆ្នាំកន្លងមក​ ប្រទេស​កម្ពុជា​បានកំណត់​យកថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ​១៩៩៨​ ជាការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុងដោយ​មិនមាន​ការបង្ហូរឈាម​ និងទទួលបាន​សន្តិភាព​ពេញលេញ ​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ​ជាគោលនយោបាយ​ដ៏ធំមួយ​ក្នុងការដឹកនាំ​ប្រទេសកម្ពុជា​ បន្ទាប់ពីឆ្លងកាត់​នូវដំណាក់​កាល​សង្គ្រាម​ ដំណាក់កាល​នៃរបបប្រល័យ​ពូជសាសន៍​ ប៉ុល ពត​ ដំណាក់កាល​សង្គ្រាមផង​ ចរចាផង​ រហូតដល់​ការលេចឡើង​របស់​វត្តមាន​នៃនយោបាយឈ្នះ ឈ្នះ។​
    11 min
  • ហេតុអ្វីលោក ហ៊ុន សែន ទើបចេញបកស្រាយករណីចាប់ខ្លួន លោក ប៉ែន សុវណ្ណ?
    លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទើបតែចេញ​បកស្រាយ​ពីរឿងចាប់​ខ្លួនលោក​ ប៉ែន សុវណ្ណ ​អតីតនាយករដ្ឋមន្ត្រីខ្មែរ​ ក្រោយពីខ្មែរ​ក្រហមដួលរលំ។ ​បើតាម​ លោក ហ៊ុន សែន​ ការចាប់ខ្លួន​អតីត​មេកើយ​របស់លោក​នៅពេលនោះ​ដោយសារ​តែលោក​ប៉ែន​ សុវណ្ណ​ មានកំហុស​ច្រើន និង​ចេះតែដើរ​ឆែកឆេរ​ផ្ទះរបស់ ​លោក ហេង សំរិន​ និង​ លោក ជា ស៊ីម​ ដោយធ្វើឲ្យ​មានការ​មិនទុក​ចិត្តគ្នា។ ដោយ​បដិសេធ​​លើ​រឿង​រ៉ាវ​ជាច្រើន​ដែល​សរសេរ​ដោយ ប៉ែន សុវណ្ណ​ តែលោក ហ៊ុន សែន​ ទទួល​ស្គាល់​ថា​លោក​ពិតជា​បាន​ចូល​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ ដល់​ផ្ទះ ហើយ​បញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​មែន។​ ត្រង់នេះ​បានញាំង​ឲ្យ​មាន​សំណួរ​ចោទ​ឡើងថា​ ហេតុអ្វី​ លោក ហ៊ុន សែន​ ទើបចេញ​បកស្រាយ​រឿងនេះ​ ក្រោយពេល​លោក ប៉ែន សុវណ្ណ​ ស្លាប់ទៅហើយ?​
    13 min
  • សំណុំរឿងភូមា៖ តើអ្វីទៅជា «សេណារីយ៉ូ» ត្រូវដើរបន្តទៀត?
    ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ទី៧មករា​ គឺមាន​សេចក្តីប្រកាស​រួមមួយ​ ដែលបញ្ជាក់​​ថា ភូមា​សន្យា​ផ្អាក​ឈប់បាញ់​គ្នាក្នុង​ឆ្នាំ២០២២នេះ។ ក៏ប៉ុន្តែ បាន​តែ​ប៉ុន្មាន​ថ្ងៃសោះ​, ​ការ​វាយ​ប្រហារ​បង្ហូរឈាមបាន​កើតឡើង​ជាថ្មី។ ​មួយ​សប្តាហ៍​ក្រោយ​មកទៀត​ នៅថ្ងៃ​​១៥​មករា តំណាង​សំឡេង​ប្រឆាំង​ភូមា គឺ​លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវ​របបសឹក​ចាប់ឃុំខ្លួន និង​ត្រូវ​​​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំរួច​ហើយនោះ, ក៏​​ត្រូវ តុលាការ​ភូមា ដាក់ពាក្យ​​ចោទប្រកាន់​សាជាថ្មី ថែមទៀត​ ក្នុង​រឿង​ប្រព្រឹត្តអំពើពុករលួយ ចំនួន ៥ ករណី ប្រឆាំង​នឹង​លោកស្រី ស៊ូជី​​។ បន្តមកទៀត រដ្ឋ​មន្ដ្រី​ការ​បរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ត្រូវ​ជួប​ប្រជុំ​គ្នា ​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៨​និង​១៩​ខែ​មករា (ស្អែក​ៗនេះ)​ ក៏ត្រូវ​សម្រេចផ្អាកដោយ​គ្មាន​ពេល​វេលា​កំណត់។ ដូច្នេះ តើ​​អ្វីទៅ​ជា «​សេណារីយ៉ូ» ត្រូវ​ដើរ​បន្តទៀត​?
    12 min
  • ការ​កែប្រែ​​ទម្រង់​បែប​បទ​១១០២៖ តើ ​គ.ជ.ប. ​ដើរ​ថយ​ក្រោយ​ ឬ​​ កាន់​តែ​បង្កើន​តម្លា​ភាព​?
    ថ្មីៗ​នេះ ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ជួប​ប្រជុំ​ជាមួយ​បក្ស​នយោបាយ​ចំនួន​៣ និង​អង្គ​ការខុមហ្វ្រែល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​ ដើម្បី​ដោះដូរ​យោបល់​គ្នា​ ជុំវិញ​ការចង់​​កែប្រែ​របៀបផ្តល់ជូន​ទម្រង់​​បែបបទ​១១០២ គឺ​«កំណត់​ហេតុ​នៃការ​រាប់​សន្លឹកឆ្នោត» ដែលតម្រូវ​ឲ្យ​ភាគីបក្ស​នយោ​បាយ ទៅ​យក​ទម្រង់​នេះ នៅ​គណៈ​កម្មការឃុំ​-សង្កាត់​រៀបចំ​ការ​បោះឆ្នោត។ កាល​ពី​មុន​ គឺ​ភាគី​បក្ស​នយោ​បាយ​និង​អ្នក​សង្កេត​ការណ៍​ អាច​យក​ទម្រង់​នេះ នៅ​ការិយាល័យ​បោះឆ្នោត​ផ្ទាល់​តែម្តង​។​ គោលគំនិត​ចង់​កែប្រែ​របៀប​ដូច្នេះ ត្រូវ​គេ​ចោទសួរ​ពី​សុក្រឹតភាព និង​តម្លាភាព​ នៃលទ្ធផល​បោះ​ឆ្នោត​ ហើយ​បក្ស​នយោបាយ​មួយ​ចំនួន​ ជំទាស់​ដាច់​ណាត់​។ ចំណែក​ គណ​​បក្ស​នយោបាយ​ខ្លះ​ទៀត​ ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​ យល់​ថា​ «គ.ជ.ប.មិនគួរ​ដើរ​ថយ​ក្រោយ​ទេ»។ ផ្ទុយ​ទៅ​វិញ​  ​គ.ជ.ប. ​បាន​អះអាង​ពីការ​កែប្រែ​របស់ខ្លួន គឺ​ឈរលើ​ស្មារតី​ច្បាប់​ ហើយ​និង​ធានា​បាន​«តម្លា​ភាព​គួរ​ឲ្យ​ទុក​ចិត្តបាន»។​
    15 min
  • តើ​កូវីដ​១៩ អាច​ជា​ឧបសគ្គ​ដល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ទេ?
    មុន​ពេល​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឈាន​ចូល​មក​ដល់​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២២ និង​ការ​បោះ​ឆ្នោតជាតិ នៅ​ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រើប្រាស់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ពង្រីក​ការ​ក្តោបក្តាប់​អំណាច តាម​រយៈ​ការ​រឹតត្បិត​បន្ត​ទៀត​ចំពោះ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ នេះ​ជា​ការ​លើក​ឡើង​​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ​នេះ។ ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល អះអាង​ថា ពួកគេ​កំពុង​ប្រឈម​បញ្ហា​ដូច​អ្វី​ដែល​អង្គការ​នេះ​លើក​ឡើង​មែន តែ​សម្រាប់​គណបក្ស​កាន់​អំណាច និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មិន​យល់​ស្រប​ឡើយ​។
    12 min
  • តើការលើកពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានមកពីហេតុផលអ្វីពិតប្រាកដ?
    កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM Retreat) ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី ១៨-១៩ ខែមករា​ ឆ្នាំ​២០២២​ ខាងមុខនៅ​ខេត្តសៀមរាប​ ត្រូវបាន​កម្ពុជា​ ដែល​ជាប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ២០២២​នេះជូនដំណឹង​ថា ​លើក​ទៅធ្វើ​នាពេល​ក្រោយ​វិញ​។​ ជុំវិញការ​លើកពេល​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថាមក​ពីហេតុផល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាច្រើនរូប​ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​។ ទោះយ៉ាងណា​ ការលើក​ពេលកិច្ច​ប្រជុំ​ដ៏សំខាន់នេះ​ ត្រូវ​អ្នក​តាមដានសភាពការណ៍​នយោបាយ​អាស៊ាន​ និងភូមា​ មើល​ឃើញ​ហេតុផល​ច្រើន​ជាងអ្វី​ដែល​ក្រសួងការបរទេស​កម្ពុជា​លើកឡើង​ទៅទៀត។​ តើហេតុ​ផល​ពិតប្រាកដ​ជាអ្វីទៅ?​
    12 min
  • ហេតុអ្វីកម្ពុជាលើករឿងភូមាប្រាប់តំណាងប្រទេសមួយចំនួននៅពេលមានជំនួបទ្វេរភាគី?
    វិបត្តិនយោបាយអូស​បន្លាយ​នៅភូមា គឺជាប្រធានបទ​សំខាន់​ដែល​កម្ពុជា​តែង​តែ​លើក​​ឡើង​នៅ​ពេល​មានជំនួប​ទ្វេរ​ភាគីជាមួយ​តំណាង​ប្រទេសមួយចំនួន​នាប៉ុន្មានថ្ងៃ​មកនេះ។ អ្នក​វិភាគ​ យល់ថា នេះជាការ​ស្វែងរក​ការគាំទ្រ​ពីភាគីពាក់ព័ន្ធ ​ដើម្បី​ឲ្យ​កម្ពុជា​មានឥទ្ធិពល​ក្នុង​ការ​រក​ដំណោះស្រាយ​នៅភូមា។ ចិន និងឥណ្ឌា បានចេញមុខ​គាំទ្រ​កម្ពុជាក្នុងនាមជាប្រធានអាស៊ាន​ដែល​ខិតខំ​រក​ដំណោះស្រាយ​នៅប្រទេស​ភូមានេះ ខណៈប្រទេសសេរីធំៗអាចនឹងគាំទ្រ​ដោយ​ប្រយោល ឬគាំទ្រ​​ដោយស្ងៀម​ស្ងាត់។
    13 min
  • ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែខិតជិតមកដល់ តើបក្សនយោបាយបានត្រៀមខ្លួនយ៉ាងណា?
    ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​ នឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២​ ពោលគឺ​នៅមិន​ដល់៦ខែ​ទៀតផង។​ ជុំវិញ​ការបោះឆ្នោត​ដ៏សំខាន់​ដើម្បី​ជ្រើសរើស​តំណាង​របស់​គណបក្ស​នយោបាយ​បំរើប្រជាជន​នៅថ្នាក់​មូលដ្ឋាន​នេះ មេដឹក​នាំ​គណបក្ស​នយោបាយ​មួយចំនួន​ បាន​បង្ហាញ​ពីការរៀបចំ​ខ្លួន​របស់ពួក​គេ​តាមរបៀប​ និង​យុទ្ធសាស្ត្រ​រៀងៗខ្លួន​ ដោយ​គណបក្ស​ខ្លះត្រៀម​ខ្លួនបាន​រលូន​ ហើយ​គណបក្ស​ខ្លះ​ទៀតហាក់​មាន​ឧបសគ្គ ​នៅតាម​ផ្លូវ​ឆ្ពោះទៅ​រក​ការបោះឆ្នោត។​
    12 min
  • ហេតុអ្វីពលរដ្ឋមិនសូវខ្វល់ខ្វាយទៅចាក់វ៉ាក់សាំងដូសជំរុញ?
    ប្រទេស​កម្ពុជា​ដំបូង​ឡើយ​ត្រូវបានគេកត់ត្រា​ថា ​មានអត្រា​ពលរដ្ឋ​បាន​ចាក់​វ៉ាក់​សាំង​ការពារកូវីដ១៩​បាន​ខ្ពស់​ជាង​នៅក្នុងតំបន់។​ ប៉ុន្តែបច្ចុប្បន្ន​ ចំនួនពលរដ្ឋដែល​ចេញទៅចាក់​វ៉ាក់សាំងដូសជំរុញ​ ឬដូសទី៣​ និងដូសទី៤​ ហាក់​នៅមាន​កម្រិត។​ នេះជាការ​ព្រួយបារម្ភ​របស់​ប្រមុខ​រដ្ឋាភិបាល ខណៈ​​មេរោគកូវីដ​១៩​ ប្រភេទអូមីក្រុង​ កំពុង​ឆ្លង​ចូល​ក្នុងសហគមន៍។​ ហេតុអ្វី​ពលរដ្ឋ​មិនសូវ​ខ្វល់ខ្វាយ​ទៅ​ចាក់វ៉ាក់សាំង​ដូសជំរុញ?​
    11 min
  • អូមីក្រុងឆ្លងចូលសហគមន៍៖ អ្នកជំនាញថាគួរឲ្យបារម្ភ តែត្រូវប្រយ័ត្ន កុំស្លន់ស្លោ!
    អូមីក្រុង​ ជំងឺកូវីដ១៩​ ប្រភេទ​បំប្លែង​ខ្លួនថ្មី​ ត្រូវរកឃើញ​ថា​មាន​ឆ្លងក្នុង​សហគមន៍​ហើយ។​​ ការឆ្លង​នៅក្នុង​សហគមន៍​នេះ​ គឺបង្ក​ក្តីព្រួយ​បារម្ភ​សម្រាប់​គ្រប់គ្នា។ ​អ្នក​ជំនាញ ​លើកឡើង​ថា​ គួរឲ្យព្រួយ​បារម្ភ​ ពិតមែន​ តែ​ត្រូវប្រុងប្រយ័ត្ន​ និង​មិនត្រូវស្លន់​ស្លោ​ពេក​ដែរ​។ មិនតែប៉ុណ្ណោះ គេ​ត្រូវ​រៀន​រស់​ សម្របខ្លួន​ និង​ប្តូរទម្លាប់​​ឥរិយាបថ​ ក្នុង​ការ​រស់​នៅ។​ ទោះយ៉ាងនេះក្តី អ្នក​ជំនាញ ដាស់តឿន​ ថា​កុំ​ជឿជាក់លើ​ការ​លើកឡើងពី​សារធាតុ​ អេម៉ូក្លូប៊ីន អឺ ដែល​ធន់​នឹង​ជំងឺ​ នោះពេក ព្រោះគ្មាន​ការ​សិក្សា​បញ្ជាក់​ទេ​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners