ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើសេដ្ឋកិច្ចកម្ពុជានឹងងើបទៅរកភាពដើម៧% នៅឆ្នាំ២០២៤ ដូចការព្យាករណ៍មែនឬ?
    ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា​ឲ្យដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២១​នេះ​ នឹង​ខ្ពស់​ជាង​ការរំពឹង​ទុក​ ដែល​កាល​ពីពេល​កន្លង​មក​រដ្ឋាភិបាល​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​២,៤%​ ហើយ​កំណើន​សេដ្ឋកិច្ច​នេះ​ នឹង​វិល​ទៅរក​ស្ថានភាព​ដើម​ក្នុង​រង្វង់​ ៧%​ នៅ​ឆ្នាំ​២០២៤។​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២១​នេះ​ ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់​ថា​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា​កំណើន​នៃការ​នាំចេញ​វិស័យ​កាត់ដេរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ និង​អាមេរិក​ កំណើន​នៃទំនិញ​មិនមែន​កាត់ដេរ​ កំណើន​នាំចេញ​កសិផល​ រួម​នឹង​ការដាក់​ចេញ​នូវ​វិធានការ​ផ្សេងៗ​ កន្លង​មក​ ដោយ​រដ្ឋាភិបាល​ផងដែរ។​
    12 min
  • តើអាចទៅរួចទេ ដែលកំណត់អាយុអ្នកនយោបាយចូលនិវត្តន៍ត្រឹម៧០ឆ្នាំ?
    លោកសម រង្ស៊ី​ ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​ កាលពី​ថ្ងៃទី១២​ធ្នូ​ បាន​ចេញ​សារ​នយោបាយ​មួយ​ ដោយ​ស្នើឲ្យ​អ្នក​នយោបាយ​ខ្មែរគួរ​ចូល​និវត្តន៍​ ត្រឹម​អាយុ៧០​ឆ្នាំ។ ​ការ​ចូល​និវត្តន៍​ត្រឹមអាយុ​៧០ឆ្នាំ ​ដែលលោក​ សម រង្ស៊ី​ អះអាង​ថា ​ដើម្បី​ទុក​ឱកាស​ឲ្យយុវជន​ជំនាន់​ក្រោយ​ ចូល​មក​កាន់​តំណែង​បន្ត។ ​ក៏ប៉ុន្តែ​អ្នក​វិភាគ​យល់ថា​ នេះ​គ្រាន់​សារ​នយោបាយ​ឆ្លើយឆ្លង​របស់​អ្នក​នយោបាយ​ប៉ុណ្ណោះ។​ តើអាច​ទៅរួច​ទេ​ ដែល​កំណត់​អាយុ​អ្នក​នយោបាយ​ចូល​និវត្តន៍​ត្រឹម៧០ឆ្នាំ?​
    10 min
  • ហេតុអ្វីគណបក្សកាន់អំណាចត្រូវរៀបចំសមាសភាពរដ្ឋាភិបាលបន្តវេនតាំងពីពេលឥឡូវទៅ?
    សមាសភាព​រដ្ឋាភិបាល​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ អាច​នឹង​ដឹងជាផ្លូវ​ការ​នៅថ្ងៃទី​២៤ធ្នូ​ខាងមុខ​ បន្ទាប់​ពី​គណបក្ស​កាន់អំណាច​ចាស់វស្សា​មួយ​នេះ​បោះឆ្នោត​ផ្ទៃក្នុងបក្ស។​ ដោយ​គ្រាន់​តែ​ដឹងថា​ លោក ហ៊ុន ម៉ាណែត​ គឺជា​មនុស្ស​សំខាន់​ម្នាក់​នៅជួរ​រដ្ឋាភិបាល​បន្តវេន​នោះ​ សម្រាប់​សមាស​ភាព​មនុស្ស​ដទៃទៀត​គ្មាន​នណាដឹង​ឡើយ​ក្រៅពីថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់មួយ​ចំនួនតូច​របស់គណ​បក្សនេះ។​ ប៉ុន្តែ​សំណួរ​ដែល​ចោទ​ឡើង​នៅពេល​នេះ​ ហេតុអ្វី​គណបក្ស​កាន់អំណាច​ត្រូវរៀប​ចំ​សមាសភាព​រដ្ឋាភិបាល​បន្តវេនតាំង​ពីពេល​ឥឡូវ​ទៅ ខណៈ ​លោក ហ៊ុន សែន​ ប្រកាស​កាន់​អំណាច​រហូត​ដល់​២អាណត្តិ​ទៅមុខទៀត?​
    13 min
  • ទំនាក់​ទំនង​ការទូត​កម្ពុជា-អាមេរិក កំពុង​ឈាន​ទៅ​រក​ភាព​ប្រកាស​អាសន្ន?
    ស្ថានការណ៍​វិវត្ត​នៃ​ទំនាក់​ទំនង​អន្តរជាតិ​រវាង​កម្ពុជា-អាមេរិក កំពុង​តែ​ឈាន​ទៅ​រក​ភាព​រកាំរកូស​ឡើង​មួយ​កម្រិត​ទៀត​។ សហរដ្ឋ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា ដោយ​រឹត​បន្តឹង​ការ​លក់​ដូរ​អាវុធ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​។ ជា​ការ​ឆ្លើយ​តប ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ដ្រី​របស់​ខ្លួន​យក​អាវុធ​និង​សម្ភារៈ​យោធា​អាមេរិក​ដែល​កម្ពុជា​មាន​ទៅ​កម្ទេច​ចោល​។ តើ​ការណ៍​នេះ អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ឈាន​ទៅ​រក​សញ្ញាណ​អាសន្ន​ឬ​ទេ​?
    13 min
  • ការ​បង្កើត​ច្បាប់​ស្តីពី​សាសនា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​ចូលរួម​នយោបាយ​របស់​បុព្វជិត​ដែរ​ឬ​ទេ​?
    ក្រសួង​ធម្មការ និង​សាសនា បាន​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សាសនា ដែល​នៅ​ក្នុង​នោះ​មាន​មាត្រា​មួយ​ចំនួន រឹត​បន្តឹង​ចំពោះ​ព្រះសង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សានា ដែល​មាន​ចេតនា​ចូល​រួម​ធ្វើ​បាតុកម្ម កូដកម្ម កុបកម្ម ដើម្បី​ប្រឆាំង​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ។ អង្គការ​សង្គម​ស៊ីវិល​ថា ការ​បង្កើត​ច្បាប់​នេះ ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​បក​ស្រាយ​ថា នេះ​គ្រាន់​តែ​ជា​សេចក្តី​ព្រាង។ និង​ថា ខ្លួន​ស្វាគមន៍​រាល់​មតិ​យោបល់​ពី​គ្រប់​ភាគី​។
    12 min
  • អ្នកវិភាគ៖ ការចេញលិខិតរបស់ លោក ស ខេង ជុំវិញបេក្ខភាពនាយករដ្ឋមន្ដ្រី គឺជាការសម្របសម្រួល
    នៅ​ទី​បំផុត​ទៅ លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ពី​ជំហរ​របស់​លោក​ហើយ ជុំ​វិញ​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​បន្ត​ពី​លោក​ ហ៊ុន សែន​។ តាម​រយៈ​សារ​ផ្ញើ​ជូន​ជន​រួម​ជាតិ នៅ​ថ្ងៃ​អង្គារ​ទី​០៧​ខែ​ធ្នូ​ លោក ស ខេង សង្កត់​ធ្ងន់​ថា លោក​តែង​តែ​គោរព និង​គាំទ្រ​សេចក្ដី​សម្រេច​របស់​មហា​សន្និបាត និង​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​ជ្រើស​តាំង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ដ្រី សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្ត​បន្ទាប់​ទៀត​។ ការ​ប្រកាស​របស់​លោក ស ខេង ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី បន្ត​ពី​រូប​លោក​។ ក្រុមអ្នកវិភាគ យល់ថា ការចេញលិខិតរបស់លោក ស ខេង គឺ ជាការសម្របសម្រួលស្ថានភាពការណ៍ ដើម្បីកុំឲ្យមនុស្សនៅក្នុងបក្ស​មានការប្រេះឆា។
    13 min
  • តុលាការភ្នំពេញ ជា «តុលាការល្ខោននយោបាយ» ?
    ម្សិលមិញនេះ​ តុលាការក្រុង​ភ្នំពេញ ​កោះ​ហៅ​ឈ្មោះ​មនុស្ស​ជាង​៤០នាក់​ដែល​ពាក់ព័ន្ធ ដើម្បី​កំណត់​ថ្ងៃ​ចូល​បំភ្លឺ​សវនាការ ជុំវិញគម្រោងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សាលា​ដំបូង​រាជធានី​ និង​អ្នក​ច្បាប់​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ ចោទប្រកាន់​លោក សម រង្ស៊ី និងក្រុម​​អ្នក​គាំទ្រ ថា​ចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។​ ពីរឆ្នាំ​មកនេះ គឺ​មានមនុស្ស​ជាច្រើន​សិប​នាក់ ត្រូវចោទប្រកាន់​ ចាប់​ឃាត់ខ្លួន និង​ត្រូវ​មាន​ក្តីក្តាំ​ឡើងតុលាការ​។ សំណុំ​រឿងនេះ ត្រូវ​គេយល់ថា ជា​រឿង​នយោបាយ​ច្រើន​ជាងរឿងច្បាប់ ហើយ​អ្ន​កខ្លះ​ថា ជាឆាកល្ខោន​សុទ្ធសាធ។ តែ​បុគ្គលមួយ​ចំនួន​ទៀត មើលឃើញថា រដ្ឋអំណាច​ប្រើ​ច្បាប់​ដើម្បី​​កម្ទេច​គូប្រជែង​។
    10 min
  • អ្នកវិភាគ៖ ការទាមទារឲ្យវៀតណាមសុំទោសកម្ពុជា ករណីកូវីដ១៩ គឺជារឿងត្រឹមត្រូវ
    ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ហ៊ុន សែន​ ទើបតែ​ប្រកាស​ជាសាធារណៈ​កាល​ពីម្សិលមិញ​ ករណី​ដែលឧត្តមសេនីយ៍​យោធាវៀតណាម​ម្នាក់​ ព្រមាន​ថា​ កម្ពុជា​ជា​ប្រភព​ចម្លង​កូវីដ១៩​ ទៅវៀតណាម​ ប្រៀបដូច​ជំនន់​មេគង្គ​ ប្រសិន​បើវៀត​ណាម​ទប់ស្កាត់​មិនបាន​ទាន់ពេល។​ សម្រាប់​កម្ពុជា ​នេះ​គឺជាការ​ប្រមាថ​មួយ​ដែល​មិនអាច​ទទួល​យក​បានឡើយ​ ហើយ​ លោក​ ហ៊ុន សែន​ ទាមទារ​ឲ្យ លោក​ Hoang Xuan Chien​  ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​ ត្រូវ​សុំទោស​កម្ពុជា។​ ក្រុម​អ្នក​វិភាគ​ យល់ថា​ ការ​ទាមទារ​ឲ្យវៀតណាម​សុំទោស​នៅពេល​នេះ​គឺជារឿង​ត្រឹមត្រូវ។​
    11 min
  • តើលោកហ៊ុន ម៉ាណែត សក្តិសមជាបេក្ខភាពឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រីមួយរូបចេញពីគណបក្សប្រជាជនកម្ពុជា?
    ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោកហ៊ុន សែន​ កាល​ពីថ្ងៃទី​០២​ធ្នូ​កន្លង​ទៅ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវចំនួន​ ៣៧ខ្សែ​ និង​អាងប្រព្រឹត្តកម្ម​ទឹកកខ្វក់​ចំនួន៣​ នៅខេត្ត​ព្រះសីហនុ​ បានប្រកាសជាសាធារណៈលោកគាំទ្រ​កូនប្រុសច្បង​របស់លោក​ គឺលោក​ ហ៊ុន ម៉ាណែត​ ឲ្យធ្វើ​ជានាយករដ្ឋមន្ត្រី​បន្តពីលោក​ តែ​តាមរយៈ​ការ​បោះឆ្នោត។​ ភ្លាមៗ​ក្រោយការ​ប្រកាស​ សារគាំទ្រ​ជាច្រើន​បានធ្លាក់​មកហូរហែ​បន្តបន្ទាប់​គ្នាពីគ្រប់​ស្ថាប័ន​រដ្ឋ​និង​ឯកជន​ រួម​ទាំងផ្ទៃ​ក្នុងបក្ស​ប្រជាជន​កម្ពុជាផង។​
    14 min
  • តើ​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​លិច​ទឹក​ដោយ​ខុស​ច្បាប់ បញ្ចប់​ត្រឹម​សារភាពហើយ​រួច​ខ្លួន​ឬ​?
    ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ចុង​សប្តាហ៍​មុន បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ទៅ​ស្រាវជ្រាវ និង​បង្ក្រាប​អ្នក​ទន្រ្ទាន​យក​ដី​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប។ ក្នុង​អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​មន្ត្រី​មួយ​ចំនួន បាន​ចេញ​មក​សារភាព ហើយ​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ជា​ច្រើន​រយ​ហិចតា​ឲ្យ​រដ្ឋ​វិញ​។ ការ​ប្រគល់​ដី​ឲ្យ​រដ្ឋ​វិញ ដោយ​មិន​ឃើញ​មាន​ការ​ដាក់​ពិន័យ ទោស​ទណ្ឌ តាម​អំណាច​ច្បាប់​នេះ បាន​រង​នូវ​ការ​រិះគន់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​នានា​ជា​បន្ត​បន្ទាប់​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners