ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅកម្ពុជា អាចនឹងឈានទៅរក«កាតព្វកិច្ច»ទេ?
    ប្រទេស​កម្ពុជា​ទើបតែ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ​ដោយស្ម័គ្រចិត្ត​ បានចំនួន​៧០ម៉ឺនដូស​ គិតមកត្រឹម​ថ្ងៃទី៦​ខែមេសា​។​ ចំនួននេះ ​ត្រូវគេមើលឃើញថា​នៅតិចតួច​នៅឡើយ​ ខណៈ​ផែនការ​ផ្តល់ថ្នាំវ៉ាក់សាំង​ការពារ​ជំងឺ​ដ៏កាចសាហាវនេះ​ គឺត្រូវចាក់ទៅលើ​មនុស្ស​នៅក្នុង​រង្វង់ពី​១០លាន​ ទៅ១៣​លាននាក់​។ហេតុដូច្នេះ​ ការចាក់វ៉ាក់សាំង​ដោយស្ម័គ្រចិត្ត​ ទំនង​ជាមិនអាច​ទៅរួចទៀតទេ​ ខណៈ​កម្ពុជា​ជាពិសេស​នៅទីក្រុង​ភ្នំពេញ​ កំពុង​រងនូវការ​រាតត្បាត​ខ្លាំងពី​ជំងឺ​កូវីដ-១៩​ ដោយសារការ​ឆ្លងសហគមន៍​២០កុម្ភៈ​ នៅមិនទាន់​អាចគ្រប់គ្រង​បាននៅឡើយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើលសង្គម៖ការរៀបចំឱ្យអ្នកជំងឺកូវីដ១៩សម្រាកព្យាបាលនៅផ្ទះជាជម្រើសល្អ តែអាចពិបាកអនុវត្តចំពោះកម្ពុជា
    ម្សិលមិញ ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ​បានប្រាប់​ឱ្យក្រសួង​សុខាភិបាល​កម្ពុជា​ពិចារណា​ពីលទ្ធភាព​ក្នុងការ​ដាក់ឱ្យអ្នកជំងឺ​កូវីដ១៩​សម្រាកព្យាបាល​នៅតាមផ្ទះ​របស់​ពួកគេនីមួយៗ​នៅពេលណា​ដែលមន្ទីរពេទ្យ​មិនមាន​កន្លែង​សម្រាប់​ព្យាបាល​។​ ការព្យាបាល​នៅផ្ទះនេះ ​គឺសម្រាប់​អ្នកជំងឺ​ដែលមាន​ស្ថានភាព​ស្រាល ​ខណៈអ្នកជំងឺ​ធ្ងន់ធ្ងរ​ គឺតម្រូវ​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​។​ អ្នកឃ្លាំមើល​បញ្ហាសង្គម​នៅកម្ពុជា ​បានលើកឡើងថា ​គម្រោងការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ ​គឺជា​ជម្រើសល្អ ​ដើម្បីដោះស្រាយ​បញ្ហាព្យាបាល​អ្នកជំងឺ​កូវីដ១៩​។​ ប៉ុន្តែ ​ពួកគេ​បារម្ភថា ​វាអាចនឹង​ពិបាក​ក្នុងការ​អនុវត្ត​បន្តិច​ ដោយសារតែ​កម្រិត​យល់ដឹង​របស់​ប្រជាពលរដ្ឋ​ និងកង្វះ​ធនធាន​គ្រូពេទ្យ​សម្រាប់​តាមដាន​ និងព្យាបាល​អ្នកជំងឺ​នៅតាមផ្ទះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅពេលពលរដ្ឋកាន់តែច្រើនសម្រុកទៅចាក់វ៉ាក់សាំង ធ្វើឲ្យមន្ត្រីបន្ទោសគ្នាលើការចែកចាយវ៉ាក់សាំង
    ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចបែងចែក​វ៉ាក់​សាំងកូវីដ១៩ លោកស្រី ឱ វណ្ឌីន ​បាន​ព្រមានធ្ងន់ៗ​ចំពោះ​ការ​អនុញ្ញាតឲ្យ​យកមនុស្ស​ពីខាងក្រៅ​ដែល​មិនមែនជា​មន្ត្រីរាជការ​ស៊ីវិល​ មកចាក់​វ៉ាក់សាំង​នៅតាម​ស្ថាប័នរដ្ឋ​ដែលនេះនឹង​ធ្វើឲ្យខ្វះ​វ៉ាក់សាំង​សម្រាប់​ចាក់​ជូនមន្ត្រី​ដែល​មានឈ្មោះ​នៅក្នុងក្រសួង​នីមួយៗ​។ សម្រាប់​អ្នក​ឃ្លាំមើល ​ការបែងចែក​វ៉ាក់សុំាងនៅកម្ពុជា​ទៅតាមផែន​របស់ថ្នាក់លើ ​មើលទៅ​គឺមាន​តម្លាភាព​ហើយ ​តែបារម្ភថា ​មន្ត្រីថ្នាក់ក្រោម​យកទៅ​អនុវត្ត​មិនមាន​តម្លាភាព​ដែល​ប្រឈម​នឹង​ការខ្វះខាត។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩មានភាពវិជ្ជមានច្រើនជាងអវិជ្ជមាន
    ថ្មីៗនេះ​ ក្រោយមានការ​ផ្ទុះរាលដាល​ជំងឺកូវីដ១៩​ទ្រង់ទ្រាយធំ​មក​ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​និងក្រុងតាម​បណ្តាខេត្ត​មួយចំនួន​បានបង្ហាញពី​អត្តសញ្ញាណ​អ្នកជំងឺកូវីដ១៩​ជាបន្តបន្ទាប់​។​ ជាមួយគ្នា​នេះអ្នកវិភាគ​បញ្ហាសង្គម​មើលឃើញថា​ ការបង្ហាញ​អត្តសញ្ញាណ​អ្នកកើត​ជំងឺ​កូវីដ១៩​ គឺមានភាពវិជ្ជមាន​ច្រើនជាង​អវិជ្ជមាន​។ ​ស្ថិតក្នុង​ស្ថានភាព​វឹកវ​រ ដែលក្រសួង​សុខាភិបាល​រកមិនទាន់ឃើញ​ពីមូលហេតុច្បាស់​នៃការឆ្លងរាលដាល​ជំងឺ​កូវីដ១៩ ​ចូលក្នុងសហគមន៍​ នាព្រឹត្តការណ៍​២០កុម្ភៈនេះ ​ការបង្ហាញឈ្មោះ​ អាយុ ភេទ​ និងអាសយដ្ឋាន​អ្នកជំងឺ​កូវីដ១៩​ ជាជម្រើសល្អ​ បើទោះជា​មានប៉ះពាល់​ដល់សិទ្ធិ​បុគ្គលក្តី​។​ ក្រៅពីការបង្ហាញនេះ ​ភាពក្លាហាន​ក្នុងការទៅធ្វើតេស្ត​រកវីរុស​កូវីដ១៩​ ពីអ្នកពាក់ព័ន្ធ​ ឬអ្នកប៉ះពាល់ផ្ទាល់ ​និងប្រយោល​ជាមួយអ្នកមាន​វិជ្ជមាន​វីរុស​កូវីដ១៩ ​ក៏ជាវិធីសាស្រ្ត​ចម្បងដែរ​ ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺកូវីដ១៩​ ក្រៅពីនោះ​អ្នកវិភាគ​បញ្ហា​សង្គមនៅមិនទាន់​មើលឃើញ​ពីដំណោះស្រាយ​ណាផ្សេងទៀត​នៅឡើយទេ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បង្ហាញកង្វល់ពីច្បាប់ស្តីពីការគ្រប់គ្រងការឆ្លងកូវីដ១៩
    កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ អ.ស.ប ​ចំនួន​ ៣​ រូប​ បាន​សម្តែង​នូវ​កង្វល់​លើ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។  ច្បាប់​នេះ​ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ នៅ​ថ្ងៃ​ទី​១១​ខែ​មីនា​ ឆ្នាំ​២០២១​ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូវី១៩​ ដែល​មិន​ទាន់​មាន​សញ្ញា​ថមថយ​។  ជុំវិញ​ការ​បារម្ភ​នេះ​ កម្ពុជា​លើក​ឡើង​ថា​ ច្បាប់​នេះ​បង្កើត​ឡើង​ ដើម្បី​ធានា​សុខភាព​ និង​អាយុ​ជីវិត​ពលរដ្ឋ​ ពោល​គឺ​មិនមែន​ការ​បង្កើត​ ដើម្បី​កម្រិត​សិទ្ធិ​សេរីភាព​នោះ​ទេ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកូវីដ-១៩ ជាឱកាសសម្រាប់កម្ពុជា ធ្វើកំណែទម្រង់ ដើម្បីស្តារវិស័យពាណិជ្ជកម្ម និងភាពធន់នៃសេដ្ឋកិច្ចឬ?
    នៅ​ក្នុង​សន្និបាទ​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ​ប៉ាន សូរស័ក្តិ ​បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា​បាន​ប្រែ​ក្លាយ​វិបត្តិ​ជំងឺ​កូវីដ-១៩​ ទៅ​ជា​ឱកាស​ ក្នុង​ការ​កែ​ទម្រង់​ក្នុង​ប្រទេស ​ដោយ​ក្នុង​នោះ​ក្រសួង​ពាណិជ្ជកម្ម​បាន​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​យ៉ាង​ម៉ឺងម៉ាត់​។ អ្វី​ដែល​ជា​ការ​រំពឹង​ទុក​ថា​វា​ជា​ឱកាស​នោះ​ គឺ​ដោយសារ​តែ​ប្រទេស​កម្ពុជា​ សម្រេច​បាន​នូវ​ការ​ប្រឹងប្រែង​មួយ​ចំនួន​ដូចជា​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​គ្រប់​ជ្រុងជ្រោយ​តំបន់​ RCEP ​គម្រោង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ កម្ពុជា-កូរ៉េ ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ ជា​ដើម​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បម្រាមគោចរក្នុងក្រុងភ្នំពេញ៖ តើនឹងមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩កម្រិតណា?
    ស្ថានភាព​នៃការឆ្លងរាលដាល​ជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេសកម្ពុជា ​ជាពិសេស ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅតែបន្ត​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គួរឱ្យព្រួយបារម្ភ​។ ​រីឯ ​អ្នកស្លាប់​ដោយសារតែ​ជំងឺនេះ ​ក៏បានកើតឡើង​ស្ទើររៀងរាល់ថ្ងៃ​ផងដែរ​នាពេលប៉ុន្មាន​ថ្ងៃ​ជាប់ៗគ្នានេះ។​ ប្រឈមនឹង​បញ្ហាទាំងអស់នេះ ​សាលារាជធានីភ្នំពេញ​កាលពីម្សិលមិញ​បានចេញ​បម្រាមគោចរ​ដោយហាមការ​ធ្វើចរាចរណ៍​ចន្លោះពីម៉ោង​៨យប់​ដល់ម៉ោង៥ភ្លឺ ​និងហាមមិនឱ្យ​មានការ​ជួបជុំ​នៅក្រៅផ្ទះ​ថែមទៀត​។ ​បន្ថែមលើនេះ ​សាលារាជធានីភ្នំពេញ​ក៏បានប្រាប់ឱ្យ​កន្លែងលក់អាហារ ​និងកន្លែង​ផឹកស៊ី​ទាំងអស់​មិនត្រូវឱ្យ​ភ្ញៀវចូ​លអង្គុយ​បរិភោគ​ចន្លោះ​ពីម៉ោង៨យប់​ដល់ម៉ោង៥ភ្លឺ​ តែអាចលក់​ត្រឹមវេចខ្ចប់បាន​។​ តើបំរាម​គោចរលើកទី១​នេះ ​អាចនឹ​ងមានប្រសិទ្ធភាព​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩​កម្រិតណា​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការបង្កើតក្រុង«បូកគោ»នៅក្នុងបរិបទរាលដាលជំងឺកូវីដ១៩ជារឿងចាំបាច់ដែរឬទេ?
    រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុងមួយទៀត​នៅក្នុង​ខេត្តកំពត​ ដោយមាន​ឈ្មោះថា​ ក្រុងបូកគោ​។ នេះបើយោង​អនុក្រឹត​រដ្ឋាភិបាល​ចុះនៅថ្ងៃ​ទី១០មីនា​ឆ្នាំ២០២១​។​ បើតាម​អនុក្រឹត ​ក្រុងបូកគោ​នឹងមាន​សង្កាត់ចំនួន៣​ ដែលកាត់ចេញ​ពីស្រុក​ទឹកឈូ​ខេត្តកំពត​ផ្ទាល់ ​រួមមាន​សង្កាត់បឹងទូក​ សង្កាត់កោះតូច​ និងសង្កាត់​ព្រែកត្នោត​។​ ជាការកត់សម្គាល់ ​ការបង្កើត​ក្រុងថ្មីនាពេលនេះ​ ធ្វើឡើង​នៅអំឡុងពេល​ដែលកម្ពុជា​កំពុងតែទប់ទល់​នឹងការឆ្លងរាលដាល​នៃជំងឺកូវីដ១៩​ជាសហគមន៍​។​ តើការបង្កើត​ក្រុង«បូកគោ​»នៅក្នុងបរិបទ​រាលដាល​ជំងឺកូវីដ១៩​នេះជារឿង​ចាំបាច់​ដែរឬទេ?​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគួរធ្វើដូចម្តេចទើបអាចលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព?
    នារយៈពេល​ចុងក្រោយនេះ ​សកម្មភាព​ប្រឌិតព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹងជំងឺ​កូវីដ១៩ ​ជាពិសេស ​បញ្ហាចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​បានកើតឡើង​ជាបន្តបន្ទាប់​មិនដាច់សោះ។​ ព័ត៌មាន​មិនពិត​ទាំងអស់នេះ ​ត្រូវបាន​គេចែកចាយ​នៅតា​ម​បណ្តាញសង្គម​ហ្វេសប៊ុក​បង្កឱ្យមាន​ភាពច្របូក​ច្របល់ ​ការភ័នច្រឡំ ​និងមន្ទិល​សង្ស័យ​ពាក់ព័ន្ធ​បញ្ហាជំងឺកូវីដ១៩ ​និងការចាក់វ៉ាក់សាំង។​ ក្រសួងសុខាភិបាល​តែងតែ​បានចេញមក​ទាត់ចោល​ជារើយៗ​ចំពោះព័ត៌មាន​ប្រឌិតទាំងអស់នេះ ​ហើយថែមទាំងស្នើឱ្យអា​ជ្ញាធរចាត់ការ​ទៅតាមផ្លូវ​ច្បាប់​ថែមទៀត​។​ ប៉ុន្តែ ​បញ្ហានេះ​នៅតែឡើង​ដដែលជាដដែលៗ​។ ដូច្នេះ​ ដើម្បីដោះស្រាយ​បញ្ហានេះ​ឱ្យមានប្រសិទ្ធភាព​ តើគេគួរតែ​ធ្វើយ៉ាងដូចម្តេច​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការរៀបចំសណ្តាប់ធ្នាប់គឺជារឿងចាំបាច់ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងឲ្យបាន១លាននាក់ក្នុង១ខែ
    អ្នកឃ្លាំមើល​លើកឡើងថា​ដើម្បីសម្រេច​ផែនការ​ចាក់វ៉ាក់សាំង​ឲ្យបាន​១លាននាក់​ក្នុង១ខែ​ រដ្ឋត្រូវរៀប​ចំ​សណ្តាប់​ធ្នាប់​នៅទីតាំង​ចាក់​វ៉ាក់សាំង​ឲ្យមានរបៀបរៀបរយ​ ដើម្បី​បញ្ជៀសហានិភ័យ​ក្នុង​ឆ្លងរាលដាល​កូវីដ១៩ ខណៈ​យុទ្ធនាការចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយធំ​នឹងកើតឡើង​នាពេលខាងមុខ​។​ ការលើកឡើង​យ៉ាងដូច្នេះ ​គឺបន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ កាលពីម្សិលមិញ ​បានបញ្ជា​ទៅកាន់​អភិបាលខេត្ត​ទាំងអស់ ​ត្រូវទទួលខុសត្រូវ​រៀបចំកន្លែងស្នាក់នៅ​សម្រាប់គ្រូពេទ្យ​ថ្នាក់ជាតិ​ ចុះទៅ​ចាក់វ៉ាក់សាំង​ដល់ប្រជាពលរដ្ឋ​នៅតាមខេត្ត​នីមួយៗ​​។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners