ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអ្វីទៅជាផលប្រយោជន៍របស់កម្ពុជា ពីកិច្ចព្រមព្រៀងកម្ពុជា-ហុងគ្រី បន្ទាប់ពីជជែកគ្នា២ថ្ងៃកន្លងទៅ?
    មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​បច្ចេកទេស​ កម្ពុជា-ហុងគ្រី ​បាន​បញ្ចប់​កិច្ច​ប្រជុំ​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ បន្ទាប់​ពី​បើក​កិច្ច​ពិភាក្សា​គ្នា​អស់​រយៈពេល​២​ថ្ងៃ​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​-ហុងគ្រី។ ក្រោយ​កិច្ច​ប្រជុំ​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​សំខាន់ៗ​មួយ​ចំនួន​រួមមាន​ ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​ កសិកម្ម ​សន្តិសុខ​ស្បៀង​ និង​រុក្ខាប្រមាញ់​ វិស័យ​គ្រប់គ្រង​ធនធាន​ទឹក​ អប់រំ​ វប្បធម៌​ ទេសចរណ៍​ឧស្សាហកម្ម​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ និង​វិស័យ​អាកាសចរ​ស៊ីវិល​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យអាចនឹងធ្វើឲ្យបាត់បង់ដីសម្រាប់ធ្វើកសិកម្មទេ?
    ការ​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ​លើ​ដី​កសិកម្ម​កំពុង​មាន​និន្នាការ​កើន​ឡើង​ តែ​អ្នក​វិភាគ​ផ្នែក​សេដ្ឋកិច្ច​មើល​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា​ នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ដី​កសិកម្ម​ជាង​៦​លាន​ហិកតា​នោះ​ទេ​។ សម្រាប់​កសិករ​នៅ​តាម​ទី​ជនបទ​ ពួកគេ​អាច​នឹង​បាត់បង់​មុខរបរ​ផលិត​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​ ដែល​ជា​ហានិភ័យ​មួយ​ថ្មី​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​សេដ្ឋកិច្ច​វិញ​ បើ​គេ​ទុក​ដី​ដែល​មាន​តម្លៃ​យក​ទៅ​ធ្វើ​កសិកម្ម​ នោះ​កម្ពុជា​នឹង​ខាតបង់​។ ខាតបង់​ដោយសារ​ដី​កសិកម្ម​មាន​តម្លៃ​ទាប​ជាង​ ដី​ដែល​បម្រើ​ឱ្យ​វិស័យ​អចលនវត្ថុ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើយន្តការផ្លូវទូតជាយុទ្ធសាស្ត្របន្ទាប់ដែលមានការរំពឹងខ្ពស់របស់បក្សប្រឆាំងឬ?
    ក្រោយ​ព្យាយាម​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មករា​ កន្លង​ទៅ​នេះ​ លោកស្រី​ មួរ សុខហួរ ​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​តាមរយៈ​ហ្វេសប៊ុក​Live​ របស់​លោកស្រី​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោកស្រី ​នឹង​បន្ត​ប្រើ​យុទ្ធសាស្ត្រ​ផ្លូវ​ទូត​ ដោយ​រំលឹក​ឡើង​វិញ​ពី​ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​។ អ្នក​វិភាគ​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ វា​ជា​យុទ្ធសាស្ត្រ​ដដែល​ ដែល​មិន​ទំនង​ថា​អាច​មាន​សង្ឃឹម​ច្រើន​ទេ​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មាន​បង្អែក​មួយ​រឹងម៉ាំ​ គឺ​ប្រទេស​ចិន​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - វ៉ាក់សាំងកូវីដ១៩៖ រវាងភាពចាំបាច់ និងរង់ចាំការទទួលស្គាល់ពី WHOតើកម្ពុជាគួរធ្វើយ៉ាងណា?
    ​ក្រៅពី​ការ​សន្យា​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ដោយ​ប្រទេស​ចិន​ចំនួន​១​លាន​ដូ​ស​ ​កម្ពុជា​ក៏បាន​ឆ្លៀតឱកាស​ស្នើសុំ​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា​ ​ដែល​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ដោយខ្លួនឯង​ផង​ដែរ​។​ ​តែ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​បាន​ប្រកាស​ថា​ ​កម្ពុជា​នឹង​ទទួល​ ​ឬ​ទិញ​តែ​វ៉ាក់សាំង​ណា​ ​ដែល​អង្គការសុខភាព​ពិភពលោក​(​WHO​) ​ទទួលស្គាល់​ក្រោម​គំនិត​ផ្ដួចផ្ដើម​ពី​ ​CO​V​A​C ​តែប៉ុណ្ណោះ​។​ ​ហើយ​ក្រោយមក​ ​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​កាលពី​ថ្ងៃ​ទី​១​៥​មករា​ ​ការ​ទទួលយក​វ៉ាក់សាំង​របស់​ចិន​ដោយសារតែ​មាន​ភាព​ចាំបាច់​។​ ​ដូច្នេះ​នៅ​រវាង​ភាព​ចាំបាច់​និង​រង់ចាំ​ការ​ទទួលស្គាល់​គុណភាព​វ៉ាក់សាំង​ពី​WHO​ ​តើ​កម្ពុជា​គួរ​ធ្វើ​យ៉ាងណា​ ​ខណៈ​ប្រទេស​មួយ​ចំនួន​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ទៅលើ​ពលរដ្ឋ​របស់​គេ​ដោយ​ពុំ​មានការ​រារែក​នោះ​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគស្វាគមន៍ ការធ្វើកំណែទម្រង់នគរបាលជាតិកម្ពុជា តែរង់ចាំមើលលទ្ធផលជាក់ស្ដែង
    ​លោក​ឧបនាយករដ្ឋមន្ត្រី​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​នគរបាល​ជាតិ​កម្ពុជា​។​ ​គណៈកម្មការ​នេះ​ ​មាន​លោក​ធ្វើជា​ប្រធាន​ ​អម​ដោយ​អនុប្រធាន​២​រូប​និង​សមាជិក​ចំនួន​២​៤​រូប​។​ ​អ្នកវិភាគ​និង​អ្នកតា​ម​ដាន​សង្គម​បាន​លើកឡើង​ថា​ ​ការ​ធ្វើ​កំណែ​ទម្រង់​នគរបាល​ជាតិ​កម្ពុជា​ ​គឺជា​រឿង​ល្អ​មួយ​ហើយ​ ​ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​ ​នោះ​គឺ​លទ្ធផលជាក់​ស្តែង​។​ ​តើ​ហេតុអ្វី​?
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគ៖នយោបាយ«ឆ្មាចាប់កណ្តុរ»រវាងអ្នកកាន់អំណាចនិងអ្នកប្រឆាំងធ្វើឲ្យពលរដ្ឋធុញទ្រាន់
    នៅ​ទី​បំផុត​ផែនការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​ខក​ខាន​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១៦​មករា​២០២១​។ ការ​បរាជ័យ​នេះ ត្រូវ​បាន​លោក​ស្រី មូរ​ សុខ​ហួរ ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​មោឃៈភាព​លិខិត​ឆ្លង​ដែន និង​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ពួក​គេ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះ​អាង​ថា ការ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​នយោបាយ​ទាំង​នេះ គឺ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ​។ សម្រាប់​អ្នក​វិភាគ បាន​ហៅ​ការ​បរាជ័យ​ជា​លើក​ទី​២​នៃ​ការ​វិល​ចូល​ស្រុក​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​ពេលនេះ​ថា ​ជា​នយោបាយ «​ឆ្មា​ចាប់​កណ្តុរ​»​រវាង​អ្នក​កាន់​អំណាច​និង​អ្នក​ប្រឆាំង​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញ​ទ្រាន់​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអាចទេបិទខេត្តជាប់ព្រំដែនថៃ ខណៈពលករមកពីថៃឆ្លងជំងឺកូវីដ១៩កាន់តែច្រើន?
    គិត​ត្រឹម​ថ្ងៃ​ទី ១៥ មករា ម្សិលមិញ​នេះ អាជ្ញាធរ​សុខាភិបាល​កម្ពុជា បាន​រក​ឃើញ​ចំនួន​ពលករ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ មាន​ការ​កើន​ឡើង​ដល់​ទៅ​១៥​នាក់​នៅ​ក្នុង​១​ថ្ងៃ​នេះ​។ ក្នុង​នោះ ខេត្ត​បន្ទាយមាន​ជ័យ និង​ខេត្ត​បាត់ដំបង មាន​ចំនួន​ច្រើន​ជាង​គេ​។ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំង​ពីរ​ខាង​លើ​នេះ​បាន​អះអាង​ថា អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ខាង​លើ អាច​គ្រប់​គ្រង​ស្ថានការណ៍​បាន​។ យ៉ាង​ណា​ក្តី មាន​ការ​លើក​ឡើង​ថា ប្រឈម​នឹង​ស្ថានភាព​នេះ តើ​រដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា​ក្នុង​ការ​បិទ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​នេះ ជា​បណ្តោះអាសន្ន​ឬ​ទេ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ៣៦ឆ្នាំក្នុងតំណែងនាយករដ្ឋមន្រ្តី៖តើលោកហ៊ុន សែន បានបន្សល់ទុកសមិទ្ធផលអ្វីខ្លះសម្រាប់ជាតិមាតុភូមិកម្ពុជា?
    ១៤​ មករា​ ១៩៨៥​-១៤ ​មករា ​២០២១​ គឺ​ជា​គម្រប់​ខួប​៣៦​នៃ​ការ​ឡើង​កាន់​ដំណែង​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​របស់​លោក​ហ៊ុន សែន ​ដែល​ជា​បច្ចុប្បន្ន​ គឺ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ រដ្ឋាភិបាល​ក៏​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​លោក​ហ៊ុន សែន ​ថា​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​ដែល​បាន​ចាប់​ផ្តើម​កាន់​ដំណែង​ក្នុង​វ័យ​ក្មេង​បំផុត​ជាង​គេ ​និង​ជា​នាយករដ្ឋមន្រ្តី​ក្នុង​ដំណែង​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ផង​ដែរ​។ ដូច្នេះ​នៅ​ក្នុង​រយៈពេល​៣៦​ឆ្នាំ​កន្លង​ទៅ​នេះ​ ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​ តើ​លោក​ហ៊ុន សែន ​បាន​បន្សល់​ទុក​នូវ​សមិទ្ធផល​អ្វី​ខ្លះ​ជូន​ដល់​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីលោកសម រង្ស៊ី ជ្រើសរើសយកនយោបាយវាយប្រហារព្រះមហាក្សត្រ?
    ប្រធាន​ស្តីទី​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​ ​គឺ​លោក​សម​ ​រ​ង្ស៊ី ​នា​ពេល​ចុងក្រោយ​នេះ​បាន​រង​ការចោទប្រកាន់​ជាថ្មី​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ​បន្ថែម​ពីលើ​បទ​ចោទ​ ​និង​ទោស​ទណ្ឌ​ជាច្រើន​ករណី​ទៀត​ពីសំណាក់​តុលាការ​កម្ពុជា​។​ ​អ្នកតា​ម​ដាន​ ​និង​វិភាគ​នយោបាយ​នៅ​កម្ពុជា​ខ្លះ​បាន​មើលឃើញ​ថា​ ​ការវាយប្រហារ​មិនរើសមុខ​របស់​លោក​សម​ ​រ​ង្ស៊ី​នេះ​ ​គឺ​ដោយសារតែ​លោក​មើលមិនឃើញ​ពី​អនាគត​នយោបាយ​របស់​លោក​នៅ​កម្ពុជា​ ​ឬ​ ​អាច​និយាយ​ថា​ ​លោក​ប្រហែល​ត្រូវ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​នៅ​ក្រៅ​ប្រទេស​។​ ​ប៉ុន្តែ​ ​ក៏មាន​អ្នកវិភាគ​ខ្លះទៀត​មើលឃើញ​ខុស​ពី​នេះ​ដែរ​។​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវាជាការយឺតពេលទេ បើអតីតគណបក្សប្រឆាំងមិនបានត្រៀមខ្លួនពីពេលនេះទៅ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០២២ និង២០២៣?
    ការ​បោះឆ្នោត​ធំៗ​ចំនួន​២ ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ឆ្នាំ​២០២២ ​និង​២០២៣​ ខាងមុខ​ គឺ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ​និង​ការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៧​។ បើ​គិត​ចាប់​ពី​ដើម​ឆ្នាំ​២០២១​នេះ​ទៅ ​គណបក្ស​នយោបាយ​នីមួយៗ​ នៅ​សល់​ពេល​វេលា​មិន​ច្រើន​ប៉ុន្មាន​ទេ​ សម្រាប់​រៀបចំ​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​សំខាន់ៗ​ខាង​មុខ​នេះ។​ អ្វី​ដែល​ជា​សំណួរ​គឺ​ថា​ តើ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​ បាន​ត្រៀម​ខ្លួន​ចូលរួម​ដែរ​ឬ​ទេ ​សម្រាប់​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ ខណៈ​ដែល​ភាព​តានតឹង​ខាង​នយោបាយ​ និង​ផ្លូវ​ច្បាប់​ជា​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ នៅ​មិន​ទាន់​ដោះស្រាយ​រួច​នៅ​ឡើយ​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners