ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការប្រកាសចូលស្រុករបស់បក្សប្រឆាំង៖ តើជាយុទ្ធសាស្ត្រថ្មី តែលទ្ធផលចាស់ដូចមុនឬ?
    ថ្ងៃនេះ! ​កាល​ពី​មួយ​ឆ្នាំ​មុន​ ក្រុម​មេ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​បាន​ប៉ុនប៉ង​វិល​ចូល​ស្រុក​វិញ​តែ​មិន​បាន​សម្រេច​។ គំរប់​ខួប​មួយ​ឆ្នាំ​ ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដដែល​បាន​ប្រកាស​ជំហរ​ថា​ពួកគេ​នឹង​វិល​ចូល​កម្ពុជា​ឲ្យ​ទាល់​តែ​បាន​នៅ​ពេល​ខាង​មុខ​ តែ​ពួកគេ​មិន​ប្រកាស​ពេល​វេលា​ជាក់លាក់​ឡើយ​ ព្រោះ​តែ​បទ​ពិសោធន៍​កាល​ពី​លើក​មុន​។ តើ​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​ តែ​លទ្ធផល​ចាស់​ដូច​មុន​ឬ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិល​ស្នើ​ក្រសួង​ការងារ​ផ្ដល់​ប័ណ្ណ​មូល​និធិ​សម​ធម៌​ដល់​អ្នក​ប្រកប​របរ​ក្រៅប្រព័ន្ធ​ដោយ​ចំហរ
    ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ​ទី២​វិច្ឆិកា ដើម​សប្ដាហ៍​នេះ​បាន​ចេញ​សេចក្ដី​ណែនាំអំពី​ការ​ចុះ​បញ្ជី​កម្មករ​និយោជិត​ក្រៅប្រព័ន្ធ ដើម្បី​ទទួល​បាន​ប័ណ្ណ​មូល​និធិសមធម៌។ លក្ខខណ្ឌ​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ពីរ​ផ្សេង​ទៀត​នោះគឺ កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ​ត្រូវ​មាន​លិខិត​បញ្ជាក់​អំពី​មុខ​របរ​ និង​លំ​នៅ​ដ្ឋាន​បច្ចុប្បន្ន​ដែល​ចេញ​ដោយ​អាជ្ញាធរ​រាជធានី​ខេត្ត​។ ចំណុច​នេះ​សង្គម​ស៊ីវិល​យល់​ថា​ ជា លក្ខខណ្ឌ​ដ៏សែន​លំបាក​ដែល​ពួក​យល់​ថា អ្នក​រើស​អេតចាយ អ្នកសុំទាន អ្នក​រក​ស៊ី​ផ្លូវភេទ ជាដើម​តើអ្នក​ណា​អាច​មាន​សិទ្ធ​ចេញ​លិខិត​បញ្ជាក់​អំពី​មុខ​របរ​ជូន​គាត់​បាន។ ដូច្នេះ​ទើប​សង្គម​ស៊ីវិល​ដដែល​ស្នើឲ្យ​ក្រសួង​ការ​ងារ​ផ្ដល់​ប័ណ្ណ​មូល​និធិសមធម៌​ដល់​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ដោយ​មិន​ចាំ​បាច់​ភ្ជាប់លក្ខខណ្ឌ​ឬ​កំណត់​ឲ្យ​បាន​ច្បាស់​ក្រុម​គោល​ដៅ​នៃ​កម្មករ​ក្រៅ​ប្រព័ន្ធ ដែល​ទទួល​ប័ណ្ណ​មូល​និធិ​សម​ធម៌នេះ។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ កម្ពុជាគ្រប់គ្រងបានល្អប្រសើរ ជាហេតុផលនាំឲ្យមានការបំពានវិធានសុខាភិបាលឬ?
    បើ​និយាយ​ពី​ការ​ឆ្លងរាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​មួយ​ដែល​មាន​ការ​គ្រប់គ្រង​សភាព​ការណ៍​នេះ ​បាន​ល្អ​ប្រសើរ​។ ប្រសើរ​ ដោយសារ​គ្រប់​ករណី​ទាំងអស់​បាន​ឆ្លង​ចូល​មក​ពី​ក្រៅ​ប្រទេស​ មិន​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ ថែម​ទាំង​ព្យាបាល​ជា​សះស្បើយ​ស្នើ​អស់​ទៀត​ផង​ ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​ខ្មែរ​ និង​បរទេស​ចំនួន​ជិត​៣០០​ករណី​។​ ក៏​ប៉ុន្តែ​មោទនភាព​នេះ​ ធ្វើ​ឲ្យ​គ្រប់គ្នា​ហាក់​ដូច​ជា​ភ្លេច​ខ្លួន​។ តាម​រយៈ​ការ​ភ្ញាក់​ផ្អើល​១​ថ្ងៃ​ក្រោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី​ដែល​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ មក​ទស្សនកិច្ច​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣​វិច្ឆិកា​ អ្នក​តាមដាន​សង្គម​មើល​ឃើញ​ថា​ ប្រព័ន្ធ​ការពារ​ និង​ប្រុង​ប្រយ័ត្ន​ទុក​ជា​មុន​ប្រឆាំង​កូវីដ​របស់​កម្ពុជា​ទាំង​ប្រជាពលរដ្ឋ​ និង​រដ្ឋាភិបាល​នៅ​មាន​ខ្វះ​ចន្លោះ​។​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគ៖ប្រជាធិបតេយ្យនៅកម្ពុជានឹងល្អឡើងវិញ ប្រសិនបើ លោក ចូ បៃឌិន ឈ្នះឆ្នោត
    ក្រុម​អ្នក​តាម​ដាន​នយោបាយ​នៅ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អាច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក ចូ បៃឌិន ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​លើ​គណបក្ស​សាធារណៈរដ្ឋ​របស់​លោក​ ដូណាល់ ត្រាំ។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ​គឺ​ស្រប​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​បង្ហាញ​ថា​ បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​កំពុង​តែ​ប្រកៀកប្រកិត​នឹង​គ្នា ​ដោយ​លោក​ ចូ បៃឌិន​ នាំ​មុខ​លោក​ ដូណាល់ត្រាំ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការអនុម័តសេចក្តីព្រាងច្បាប់ស្តីបញ្ហាព្រំដែនកម្ពុជា-វៀតណាមរបស់រដ្ឋសភា បានក្លាយទៅជាបញ្ហាចម្រូងចម្រាស
    រដ្ឋសភា​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធី​សារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​ និង​វៀតណាម​។​ ប៉ុន្តែ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​។ អតីត​គណបក្ស​ប្រឆាំង​ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន​ ដោយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ និង​សម្តែង​ការ​សោកស្តាយ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា​ ក្នុង​កាលៈទេសៈ​ពេល​នេះ​ សភាជាតិ​ពុំ​គួរ​ផ្តល់​សច្ចាប័ណ្ណ​លើ​កិច្ច​ព្រមព្រៀង​បញ្ហា​ព្រំដែន​ឡើយ​។ ចំណែក​ អតីត​បក្ស​ប្រឆាំង​វិញ​ថា​ ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ គឺ​ជា​ការ​យល់​ព្រម​កាត់​ដី​ខ្មែរ​ទៅ​ឱ្យ​វៀតណាម​។ ប៉ុន្តែ​ គណៈ​កម្មការ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា​បាន​សាទរ​ ដោយ​ថា​ នេះ ​គឺជា​ការ​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - វិជ្ជាជីវៈនិងក្រមសីលធម៌ជាអាវក្រោះការពារអ្នកកាសែតពីការយាយីរបស់អាជ្ញាធរ
    ថ្ងៃ​ទី ២ ​ខែ​វិច្ឆិកា​ម្សិលមិញ​ គឺជា​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព ​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន​។ នៅ​កម្ពុជា​មាន​អង្គការ​អ្នក​កាសែត​និង​NGOs​ជាង​៦០​ចេញ​មក​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​យាយី​លើ​អ្នកកាសែ​ត​និង​ផ្តន្ទាទោស​អ្នក​ប្រព្រឹត្ត​។ នៅ​ចំពោះមុខ​ការ​ទាមទារ​ម្ដង​ជា​ពីរ​ដង​នេះ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​និង​អ្នក​កាសែត​ជើង​ចាស់​មួយ​ចំនួន​លើក​ឡើង​ថា​ នៅ​ក្នុង​កាលៈទេសៈ​បែបណា​ក៏​ដោយ​អ្នក​សារព័ត៌មាន​ត្រូវ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ​ និង​ក្រម​សីលធម៌​ ដើម្បី​ជម្លៀស​ខ្លួន​ឯង​ពី​ការ​យាយី​របស់​អាជ្ញាធរ​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគ៖ការអប់រំ និងការផាកពិន័យត្រូវធ្វើព្រមគ្នាដើម្បីកែទម្លប់របស់មនុស្សក្នុងការចោលសំរាម
    បញ្ហា​សំរាម​មិនមែន​ជា​រឿង​ថ្មី​ទេ! អ្វី​ដែល​ថ្មី​នោះ​ គឺ​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​បាន​កើត​ជា​ថ្មី​ទៀត​នៅ​ក្នុង​ពេល​បុណ្យអុំទូក​ឆ្នាំនេះ​ដូច​រាល់ឆ្នាំ​ដែរ​។ កាល​ពី​មុន​គេ​បន្ទោស​ទៅ​លើ​ការ​ខ្វះខាត​ធុង​សំរាម​នៅ​ទី​សាធារណៈ​ ​តែ​បច្ចុប្បន្ន​នេះ​ធុង​សំរាម​ត្រូវ​បាន​គេ​ដាក់​ព្រោង​ព្រាត​គម្លាត​គ្នា​តែ​ប្រហែល​៥០​ម៉ែត្រ​មួយ​។ ផ្អែក​តាម​ភាព​ជាក់ស្តែង ​ការ​បន្ទោសទៅ​លើ​កង្វះ​ខាត​ធុង​សំរាម​ មិន​សម​ហេតុ​ផល​ទៀត​ឡើយ​។ អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​អប់រំ​ និង​ការ​ផាក​ពិន័យ​ត្រូវ​ធ្វើ​ដំណាល​គ្នា​ដើម្បី​កែ​ទម្លាប់​របស់​មនុស្ស​ក្នុង​ការ​ចោល​សំរាម​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញអាចនឹងសាបរលាប បើរដ្ឋាភិបាលផ្អាកម្តងហើយម្តងទៀត?
    នៅក្រោម​ហេតុផល​នៃការទប់ស្កាត់​ការឆ្លងរីករាលដាល​នៃ​ជំងឺកូវីដ​១៩​ រដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​ផ្អាក​ប្រារព្ធព្រះរាជ​ពិធីបុណ្យ​អុំទូក ​បណ្តែតប្រទីប ​និង​អកអំបុក​ សំពះព្រះខែ ​នៅក្នុង​ឆ្នាំ២០២០​នេះ។​ បើតាម​ការកត់សំគាល់​ នេះមិនមែន​ជាលើកទី១​នោះទេ ​ដែលរដ្ឋាភិបាល​កម្ពុជា​បានផ្អាក​ប្រារព្ធព្រះរាជពិធីនេះ ​នៅក្រោមហេតុផល​នានា។ ​យ៉ាងណាក្តី ​មានការចោទជា​សំណួរថា ​តើព្រះរាជពិធី​បុណ្យអុំទូក​អាចនឹង​ត្រូវសាបរលាប​ បើរដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ពិធីបុណ្យនេះ​ម្តងហើយ​ម្តងទៀត​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អនាគតកាសែតបោះពុម្ភនៅក្នុងប្រទេសកម្ពុជា
    គិតមកដល់ពេលនេះ កាសែតបោះពុម្ភជាក្រដាសដែលធ្លាប់មានឈ្មោះល្បីចំនួន២ គឺកាសែតកម្ពុជាថ្មី និងរស្មីកម្ពុជាបានផ្អាកការបោះពុម្ភដោយមិនកំណត់ពេលវេលានោះទេ។ ការផ្អាកសកម្មភាពបោះពុម្ភនេះ គឺដោយសារតែបញ្ហាហិរញ្ញវត្ថុ និងការកែទម្រង់ជាថ្មី។ តែទោះជាបែបនេះក្តី កាសែតទាំងពីរនេះនៅតែផ្តល់នូវព័ត៌មានដល់សាធារណជនតាមរយៈវេបសាយព័ត៌មានរបស់ខ្លួននីមួយៗ។ អ្នកជំនាញផ្នែកវិស័យសារព័ត៌មាននៅកម្ពុជា បានមើលឃើញថា បញ្ហាសំខាន់នៃការមិនអាចដណ្តើមទីផ្សារបានរបស់កាសែតបោះពុម្ភជាក្រដាស គឺព្រោះតែមាតិកាព័ត៌មាននៅមានកម្រិត និងដោយ​សារតែអ្នកតាមដានព័ត៌មានភាគច្រើនបែរទៅនិយមអានតាមប្រព័ន្ធអេឡិចត្រូវនិក។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិលសាទរការដាក់ចេញរបស់រដ្ឋាភិបាលក្នុងការស្តារឡើងវិញក្រោយទឹកជំនន់តែស្នើឲ្យបង្កើនថវិកាវិស័យកសិកម្ម
    មន្ត្រី​អង្គការ​សង្គមស៊ីវិល​បាន​សាទរ​ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​រដ្ឋាភិបាល ​ដើម្បី​ស្តារ​ជា​បន្ទាន់​ពី​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​នៅ​ប្រទេស​កម្ពុជា​កន្លង​មក​នេះ​ តែ​ស្នើ​ឲ្យ​បង្កើន​ថវិកា​សម្រាប់​វិស័យ​កសិកម្ម​។ ការ​លើក​ឡើង​នេះ​ គឺ​បន្ទាប់​ពី​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ដាក់​បទ​បញ្ជា​ដាច់​ណាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៤​ចុះ​ធ្វើការ​រួមគ្នា​ ដើម្បី​ដោះស្រាយ​ការ​ខូចខាត​ផ្លូវ​ថ្នល់​ដោយសារ​ទឹកជំនន់​ និង​ការ​ស្តារ​ឡើង​វិញ​វិស័យ​កសិកម្ម​ដែល​រង​ការ​ខូចខាត។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners