ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគ៖ខ្មែរគ្រប់និន្នាការគួររួមគ្នាតាមលទ្ធភាព ដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់
    គ្រោះ​ទឹក​ជំនន់​កំពុង​បន្ត​វាយលុក​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ និង​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​។ សប្បុរស​ជន​មួយ​ចំនួន​បាន​ចូលរួម​ផ្តល់​ជា​ថវិកា​តាម​លទ្ធភាព​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​យក​ទៅ​ចូលរួម​ជួយ​សង្រ្គោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ទឹក​ជំនន់​នេះ​។ ក្នុងនោះ​ ក៏​មាន​អ្នក​នយោបាយ​ខ្លះ​ផង​ដែរ​។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​កម្ពុជា​ យល់ថា​ នៅ​ក្នុង​កាលៈទេសៈ​នេះ​ មិន​ថា​អ្នក​នយោបាយ​ឫ​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ​ គឺ​គួរ​រួបរួម​គ្នា​ជួយ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ ដើម្បី​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើលបន្ទោសទឹកលិចទីក្រុងថាមកពីការលុបបឹងតែអាជ្ញាធរបន្ទោសទៅលើទឹកភ្លៀង
    ការ​ខ្វែង​គំនិត​ពី​មូលហេតុ​នៃ​ការ​ដែល​ទឹក​ជន់លិច​ទី​ក្រុង​ភ្នំពេញ​ បាន​លាន់​ឭ​ជា​ថ្មី​ទៀត​ ខណៈ​តំបន់​ខ្លះ​ដែល​មិន​ធ្លាប់​ទឹក​លិច​ទាល់​តែ​សោះ​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​បែរជា​ត្រូវ​បាន​ទឹក​ជន់​លិច​យ៉ាង​ដំណំ​លាយឡំ​ជាមួយ​នឹង​សំរាម​ទៀត​ផង​។ អ្នក​ឃ្លាំ​មើល​នាំ​គ្នា​បន្ទោស​ការ​ជន់​លិច​ទី​ក្រុង​ភ្នំពេញ​នៅ​ពេល​នេះ​ ទៅ​លើ​ការ​លុប​បឹង​ធម្មជាតិ​។ប៉ុន្តែ​អាជ្ញាធរ​អះអាង​ថា​មក​ពី​ភ្លៀង​ធ្លាក់​គំហុក​ខ្លាំង​ពេក​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជាត្រៀមលក្ខណៈរួចរាល់ហើយឫនៅ ដើម្បីអនុវត្តកិច្ចព្រមព្រៀងFTAជាមួយចិន?
    កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA)​រវាង​កម្ពុជា ​និង​ចិន​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ​ក្រោម​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ លោក​វ៉ាង យី ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​។ ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​វាយ​តម្លៃ​ខ្ពស់​ និង​ បាន​អះអាង​ពី​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ សម្រាប់​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ធំ​ ប្រជាជន​ច្រើន​ និង​មាន​សេដ្ឋកិច្ច​រឹងមាំ​ប្រហែល​ជា​មិនមាន​បញ្ហា​អ្វី​នោះ​ទេ​ចំពោះ​ការ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នេះ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​តូច​ ប្រជាជន​តិច​ និង​សេដ្ឋកិច្ច​មិន​សូវ​រឹងមាំ​ខ្លាំង​ប្រហែល​អាច​មាន​ការ​លំបាក​ខ្លះៗ​ចំពោះ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​។ ដូច្នេះ​ តើ​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ឬ​នៅ​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​FTA​ជាមួយ​ចិន​នេះ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននៅកម្ពុជា ជាការបន្ថែមសម្ពាធលើទំនាក់ទំនងកម្ពុជា-អាមេរិក?
    រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ វ៉ាង យី កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ ចាប់ផ្តើម​ពី​ថ្ងៃទី​ ១១​ដល់​ថ្ងៃ​ទី​ ១២​ តុលា​នេះ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ និង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ប៉ុណ្ណោះ​។​ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​ថា ​តើ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ​កម្ពុជា​នេះ​ គឺ​ជា​ការ​បន្ថែម​សម្ពាធ​លើ​ទំនាក់ទំនង​កម្ពុជា-អាមេរិក?​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកំណើនភាព​ក្រីក្រនៅ​កម្ពុជា​បង្កើតជាក្តីបារម្ភអ្វីខ្លះ?
    ផលប៉ះពាល់​នៃ​ជំងឺ​កូដវីដ១៩​ នឹងជំរុញ​កំណើន​អត្រា​​ភាព​ក្រីក្រ​នៅ​កម្ពុជា ​កើន​ឡើង​ដល់​ ​ជិត១៨​ភាគរយ ពោលគឺ​កើន​ឡើង​ជិត​ទ្វេ​ដង ដែល​ពី​មុន​អត្រាភាព​ក្រីក្រ​នៅ​កម្ពុជា​មាន​រង្វង់​១០ភាគរយ។ នេះ​ដោយ​យោង​តាម​ការ​រកឃើញថ្មី​ចុងក្រោយ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា UNDP ចេញ​ផ្សាយ​កាល​ពីថ្ងៃទី​៨ខែ​តុលា​នេះ​។ មូលហេតុ​សំខាន់មួយ​ដែល​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​កើន​ឡើង​គឺដោយ​សារតែ​អត្រា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​អាច​កើន​ឡើង​ដល់​ជិត​៥ភាគ​រយ​ផងដែរ​។ តើកំណើននៃភាពក្រីក្រ​នៅ​កម្ពុជា​បង្កើត​ជា​ក្តីបារម្ភ​អ្វីខ្លះ​​​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​គេ​គួរ​ដក​ពិសោធន៍​យ៉ាង​ណា បន្ទាប់​ពី​គំនរ​សំរាម គ្រប​ដណ្តប់​ទី​ក្រុង​ពេល​នេះ?
    គិត​ត្រឹម​ថ្ងៃ​ទី ០៩ តុលា​ម្សិល​មិញ​នេះ គឺមាន​រយៈ​ពេល​ជាង​១​សប្តាហ៍​មក​ហើយ​ ដែល​កម្មករ​ប្រមូល​សំរាមក្រុមហ៊ុន​ស៊ីនទ្រី​ប្រមាណ​ជាង​១​ពាន់​២​រយ​នាក់ បាន​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ការ​ទូទាត់​ប្រាក់​អតីតភាពការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។ តំណាង​កម្មករ​បាន​លើក​ឡើង​ថា កូដកម្ម​នឹង​បន្ត​ធ្វើ​ដោយគ្មាន​ថ្ងៃ​កំណត់ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​វិញ បាន​អះអាង​ថា គេ​មិនអាច​ធ្វើ​តាម​ការ​ទាមទារ​នេះ​បាន​ទេ។ យ៉ាង​ណា​ក្តី ឆ្លង​តាម​បទ​ពិសោធន៍​ខាង​លើ​នេះ តើ​គេ​គួរ​ដក​ពិសោធន៍យ៉ាង​ណា បន្ទាប់​ពី​គំនរ​សំរាម​គ្រប​ដណ្តប់​ទីក្រុង​ពេល​នេះ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - វិវាទបណ្តាលមកពីការសង្ស័យពីមូលដ្ឋានកងទ័ពចិននៅកម្ពុជានឹងប៉ះពាល់ដល់អព្យាក្រឹតភាពរបស់កម្ពុជារឺ?
    ការ​សង្ស័យ ​និង​ការ​ចោទ​ប្រកាន់​ជុំវិញ​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​កំពង់​ផែ​ រាម​ នៃ​ខេត្ត​ព្រះសីហនុ​ ដែល​បញ្ហា​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត​យ៉ាង​ណា​ក៏​ដោយ​ ក៏​រឿង​នេះ​មិន​ត្រូវ​បាន​បញ្ចប់​ដោយ​ងាយ​នៅ​ឡើយ​មក​ទល់​ពេល​នេះ​។ មេ​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ លោក​ សម រង្ស៊ី​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ បាន​លើក​ឡើង​ពី​ម្សិលមិញ​ថា​អតីត​គណបក្ស​ប្រឆាំង​នេះ​ មិន​ទទួល​ស្គាល់​កិច្ច​សន្យា​ខុស​ច្បាប់​របស់​ក្រុង​ភ្នំពេញ​ជាមួយ​រដ្ឋាភិបាល​ចិន​ ក្នុង​វិស័យ​យោធា​ និង​ហិរញ្ញវត្ថុ​ ហើយ​គណបក្ស​នេះ​នឹង​លុប​ចោល​រាល់​កិច្ច​សន្យា​ទាំងនោះ​ នៅ​ពេល​ដែល​ពួក​គេ​បាន​ដឹក​នាំ​ប្រទេស​។ តែ​អ្នក​វិភាគ​មួយ​ចំនួន​ថា​វា​ជា​ការ​ពិបាក​រក្សា​អព្យាក្រឹត​ភាព​ណាស់​សម្រាប់​ប្រទេស​នៅ​លើ​ពិភពលោក​ នៅ​ពេល​ដែល​មហា​អំណាច​កំពុង​ប្រទាញ​ប្រទង់​ឥទ្ធិពល​គ្នា​រឿង​ភូមិសាស្ត្រ​នយោបាយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកនយោបាយនិងNGOs៖បើមិនអនុវត្តច្បាប់លើសមាជិកព្រឹទ្ធសភាទេ នឹងនាំឱ្យមាននិទណ្ឌភាពបន្ថែមទៀតនៅកម្ពុជា
    សមាជិក​ព្រឹទ្ធសភា លោកណយ ស្រូន បាន​សុំ​អភ័យទោស​ពី​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​កម្ពុជា​ដែល​រូប​លោក​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ដី​ទំហំ​ជាង​៥០០​ហិកតា​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ ការ​សុំ​អភ័យទោស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​កម្ពុជា​ហៅ​មក​ណែនាំ ​និង​ធ្វើការ​អប់រំ​។ ប៉ុន្តែ​ ការ​ត្រឹម​សុំ​អភ័យទោស​នេះ​ អ្នក​នយោបាយ ​និង​អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា​យល់​ឃើញ​ថា​ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ពោល​ គឺ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​។ បើ​តាម​ពួក​គេ​ បើ​មិន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​លើ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ទេ​ នោះ​នឹង​នាំ​ឱ្យ​មាន​និទណ្ឌភាព​បន្ថែម​ទៀត​នៅ​កម្ពុជា​។ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​កម្ពុជា​ បាន​អះអាង​ថា​ ព្រឹទ្ធសភា​កម្ពុជា​មិន​មាន​បំណង​ការពារ​សមាជិក​ដែល​ប្រព្រឹត្ត​ខុស​នោះ​ទេ​ ហើយ​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ឃើញ​ថា​ លោក​ណយ ស្រូន មាន​កំហុស​ ព្រឹទ្ធសភា​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​តែ​ម្តង​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជាមានភាពចាំបាច់ទេក្នុងការខ្ចីបរទេសអំឡុងពេលកូវីដ១៩?
    អំឡុង​ពេល​កូវីដ​១៩​ អ្នក​សេដ្ឋកិច្ច​ និង​ អ្នក​ស្រាវជ្រាវ​សង្គម​មួយ​ចំនួន​ ស្នើឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កម្ចី​ពី​បរទេស​ឲ្យ​មាន​តម្លាភាព​ដើម្បី​បញ្ចៀស​ហានិភ័យ​បំណុល​ទៅ​ថ្ងៃ​អនាគត​។ ការ​លើក​ឡើង​នេះ​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​តាម​រយៈ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ ​ចេញ ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា ​សម្រេច​បង្កើន​ការ​ខ្ចី​លុយ​បរទេស​ ក្នុង​ ការ​ស្ដា​សេដ្ឋកិច្ច​ឡើង​វិញ​ ក្រោយ​វិបត្តិ​កូវីដ​១៩ ​ បើ​ក្នុង​ករណី​ចាំបាច់​។  សូម​ជម្រាប​ជូន​ថា​ កម្ពុជា​នឹង​កម្ចី​ប្រាក់​ពី​បរទេស​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​ ពោល​គឺ​ឆ្នាំ​២០២១​  ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​ ១០​ពាន់​លាន​ដុល្លារ​   ឆ្នាំ​២០២២​ជាង​ ១១​ពាន់​លាន​ដុល្លារ​   ឆ្នាំ​២០២៣​ជាង​ ១២​ពាន់​លាន​ដុល្លារ​ និង​ឆ្នាំ​២០២៤​  ជាង​ ១៣,៩​ពាន់​លាន​ដុល្លារ​អាមេរិក​ ។ ដូច្នេះ​តើ​កម្ពុជា​មាន​ភាព​ចាំ​បាច់​ទេ​ក្នុង​ការ​ខ្ចី​បរទេស​ អំឡុង​ពេល​កូវីដ​១៩​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើភាពយឺតយ៉ាវនៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន អាចផ្តល់ផលអវិជ្ជមានដល់កម្ពុជាដែរឫទេ?
    ម្សិលមិញ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ចិន​ គឺ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​១៩​ និង​ភាព​រវល់​មមាញឹក​ការងារ​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ​។ ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ផែនការ​ថា​ នឹង​ចុះ​ហត្ថលេខា​ឱ្យ​ចប់​សព្វ​គ្រប់​មិន​ឱ្យ​ផុត​ពី​ចុង​ឆ្នាំ​២០២០​នេះ​នោះ​ទេ​។ ប៉ុន្តែ​ នៅពេល​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ហត្ថលេខា​បែបនេះ​ តើ​វា​អាច​ជះ​ផល​អវិជ្ជមាន​ដល់​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ​?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners