ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើពេលណាទើបជម្លោះដីធ្លីនៅកម្ពុជាអាចបិទបញ្ចប់ទាំងស្រុង?
    ការទទូចទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីបានងើបឡើងវិញ កាលពីរថ្ងៃមុននៅមុខក្រសួងដែ​ន​ដី​នៅ​ថ្ងៃ​២១​កញ្ញា​​ ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​លើក​ទី​៧៥។ ក្នុងនោះក្រុមប្រជាកសិករដែលមានគ្នាប្រ​មាណជាង១ពាន់នាក់មកពីតាមបណ្តាខេត្តមួយចំនួនរួមមាន៖ កោះកុង ត្បូងឃ្មុំ ស្វាយរៀង តំណាងឲ្យប្រជាពលរដ្ឋ៧០៩៩គ្រួសារ អះអាងថា កំពុងមានទំនាស់ដីធ្លីរាំរ៉ៃលើទំហំដីជាង១ម៉ឺន២ពាន់ហិកតាជាមួយក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋ។ ចំពោះខេត្តកោះកុង ក្រសួងដែនដីមិនទទួលដោះស្រាយឡើយ ដោយសារជម្លោះខ្លះបានដោះស្រាយរួចហើយ ហើយក្រុមពលរដ្ឋខ្លះទៀតមិនស្ថិតក្នុងក្រុមរងផលប៉ះពាល់។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនអាចទាក់ទាញក្រុមហ៊ុនវិនិយោគអាមេរិកមករកស៊ីនៅកម្ពុជាបានដែរឫទេ?
    នៅ​ក្នុង​កិច្ច​ប្រជុំ​ធុរកិច្ច​អាមេរិក​-អាស៊ាន​កាល​ពី​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន បាន​លើក​ឡើង​ថា​ បើទោះ​មាន​វិបត្តិ​កូវីដ​១៩​ ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​អាមេរិក​នៅ​ក្នុង​រយៈ​ពេល​៨ខែ​ឆ្នាំ​នេះ​បាន​កើន​ឡើង​ជិត​១៧​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ​។ មិន​តែ​ប៉ុណ្ណោះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​អះអាង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​ចិន​ នឹង​ដើរ​តួ​ជា​កត្តា​ដ៏​សំខាន់​មួយ​ជួយ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​រក​ទីតាំង​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ដូច្នេះ​ តើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​មាន​ឥទ្ធិពល​កម្រិតណា​ទៅ​លើ​ក្រុមហ៊ុន​វិនិយោគ​របស់​អាមេរិក?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវិសោធនកម្មច្បាប់ស្តីពីការងារ ធ្វើអោយបាត់បង់ប្រយោជន៍កម្មករ ឬបង្កើនឱកាសការងារ?
    សហជីព​ធំៗ​ចំនួន​៦​នៅ​កម្ពុជា ​និង​ភាគី​ក្រសួង​ការងារ​ នៅតែ​អះអាង​ផ្សេង​គ្នា​ ទៅលើ​ផល​ប្រយោជន៍​ និង​អត្ថន័យ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ពិសេស​ទាក់ទង​នឹង​មាត្រា​១៤៤​និង​មាត្រា​១៦២​។ សម្រាប់ ​ភាគី​សហជីព​ ការ​ធ្វើ​វិសោធនកម្ម​នេះ​ នឹង​ធ្វើ​អោយ​កម្មករ​បាត់បង់​ផល​ប្រយោជន៍​ ប៉ុន្តែ​ទៅ​វិញ​ ភាគី​រដ្ឋាភិបាល​វិញ​បាន​អះអាង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ គឺ​ជា​ការ​បង្កើត​និង​បង្កើន​ឱកាស​ការងារ​កាន់​តែ​សម្បូរណ៍​បែបជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ដូច្នេះ ​តើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ ធ្វើអោយ​បាត់បង់​ប្រយោជន៍​កម្មករ​ ឬ​បង្កើន​ឱកាស​ការងារ​ដល់​កម្មករ​កម្ពុជា​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សន្តិភាព៖ មតិ​ខ្លះ​ថា កម្ពុជា​មាន​តែ​សន្តិភាព​ផ្លូវ​កាយ តែ​សន្តិភាព​ផ្លូវ​ចិត្ត​មិន​ទាន់​មាន​ពេញលេញ
    ទិវា​សន្តិភាព​អន្តរជាតិ លើក​ទី​៧៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ក្រោម​មូល​បទ «ការ​កសាង​សន្តិភាព​ជាមួយ​គ្នា»។ ក្នុង​ឱកាស​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​លើក​ឡើង​តាម​រយៈ​សារ​លិខិត​សម្រាប់​ទិវា​សន្តិភាព​នេះ​ថា ការ​កសាង​សន្តិភាព​គឺ​មិន​ងាយ​នោះ​ទេ​សម្រាប់​កម្ពុជា​ ពោល​ត្រូវ​ប្រើ​ពេល​រាប់​សិប​ឆ្នាំ​ទើប​កម្ពុជា​ទទួល​បាន​សន្តិភាព​ដូច​សព្វ​ថ្ងៃ​។ ប៉ុន្តែ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន មិន​ដែល​សាទរ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​អនុវត្ត​នូវ​ស្ដង់ដារ​ពីរ ចំពោះ​ការ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ នេះ​បើ​តាម​សារ​លិខិត​របស់​ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន។ ជុំ​វិញ​បញ្ហា​សន្តិភាព​ដែល​លោក​​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន លើក​ឡើង​នេះ​ដែរ មតិ​មួយ​ចំនួន​យល់​ឃើញ​ថា សន្តិភាពផ្លូវ​កាយ​​នៅ​កម្ពុជា​មាន​មាន​ពិត តែ​សន្តិភាព​ផ្លូវ​ចិត្ត​នៅ​មិន​ទាន់​មាន​ពេញ​លេញ​នៅ​ឡើយ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើលសង្គម៖អាជ្ញាធរពុំគួរទាន់​តម្រូវ​ឱ្យអាជីវកម្ម​កាត់​សក់ និងធ្វើក្រចក​ស្នើសុំ​ច្បាប់​អនុញ្ញា​នៅពេលនេះ​ឡើយ
    ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​បាន​សម្រេច​បង្គាប់​ឱ្យ​អាជីវកម្ម​បម្រើ​សេវាកម្ម​កាត់​សក់ រចនា​ម៉ូដសក់ លម្អ​ក្រចក និង​រចនា​ក្រចក​បុរស នាទី ត្រូវ​មាន​ទីតាំង​ជាក់​លាក់ និង​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​។ នេះ​បើតាម​សេចក្តី​ណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈចុះថ្ងៃទី៣១ ខែសីហា។ ការស្នើ​សុំ​ច្បាប់​អនុញ្ញាត​អាជីវកម្ម​នេះ គឺ​តាម​រយៈការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ហើយ​រដ្ឋ​បាលស្រុក ក្រុង ខណ្ឌ ជា​អ្នក​ចេញ​ប័ណ្ឌ​អនុញ្ញាត​អាជីវកម្ម​ទាំង​អស់​នេះ​។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា អាជីវកម្ម​ទ្រង់ទ្រាយ​តូចបែប​នេះ ពុំ​គួរ​អាជ្ញាធរ​តម្រូវ​ឱ្យ​ស្នើ​សុំច្បាប់​អនុញ្ញាត​ឡើយ ជា​ពិសេស នៅ​ពេលនេះ​ដែល​ពេល​កំពុង​មាន​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - គ្រោះថ្នាក់ចរាចរណ៍ថយចុះច្រើន ៨ខែដើមឆ្នាំ២០២០ ជាប្រសិទ្ធភាពនៃការរឹតបន្តឹងច្បាប់ចររាចរណ៍ឬ?
    រយៈ​ពេល​៨ខែ​ នៃឆ្នាំ​២០២០​នេះ ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ នៃ​ឆ្នាំ​២០១៩​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ មានការ​ថយចុះ​ចំនួន​ ៦៦៧​លើក​ ស្មើនឹង​២៤% ​អ្នកស្លាប់​ថយចុះ​ចំនួន​ ២១៥​នាក់​ ស្មើនឹង​១៦%​ អ្នករបួស​ថយចុះ​ចំនួន​ ១ ០១០​នាក់​ ស្មើនឹង​២៤%​។ នេះជា​ការ​លើកឡើង​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ តាម​រយៈ​សេចក្តី​អំពាវ​នាវ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ស្តីពី​ការ​បង្ការ​និង​ទប់ស្កាត់​គ្រោះច្នាក់​ចរាចរណ៍​ផ្លូវគោក​ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​នេះ​។ ជុំវិញ​ ដំណឹង​នៃ​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នេះ​ អ្នក​ជំនាញ​ខាង​ចរាចរណ៍​ និង​អ្នក​តាមដាន​សង្គម​នានា​ បាន​ធ្វើការ​សាទរ​ និង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កុំ​បន្ធូរ​ដៃ​ឲ្យ​សោះ​ចំពោះ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​រួមទាំង​ដំណើរ​ការ​ប្រកប​ដោយ​គុណភាព​ និង​តម្លាភាព​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអ្វីជាមូលហេតុពិតប្រាកដនៃការដាក់ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនចិននៅកម្ពុជា?
    ក្រសួងសេដ្ឋកិច្ចអាមេរិកកាលពីថ្ងៃទី១៥ ខែកញ្ញាបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើក្រុមហ៊ុនចិនUnion Devel​o​-pment Group ដែលកំពុងសាងសង់គម្រោងអភិវឌ្ឍតារាសាគរតម្លៃជិត៤ពាន់លានដុល្លារអាមេរិកនៅក្នុងខេត្តកោះកុង។ ការដាក់ទណ្ឌកម្មនេះ គឺអាមេរិកចោទថា ក្រុមហ៊ុនចិនមួយនេះបានរឹបអូស និងបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ពលរដ្ឋដែលបំពានទៅនឹងច្បាប់Global Magnitsky។ ប៉ុន្តែ មតិខ្លះនៅកម្ពុជាបានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់អាមេរិក​លើក្រុមហ៊ុនចិននេះ គឺជារឿងនយោបាយរវាងអាមេរិក និងចិនច្រើនជាង ត្បិតថាក្រុមហ៊ុនចិនកំពុងដំណើរការវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏ដោយ។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សម្រាប់នយោបាយកម្ពុជា៖តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានតម្លៃនិងឥទ្ធិពលកម្រិតណានៅពេលនេះ?
    កាល​ពី​ថ្ងៃ​ចន្ទ​ លោក​សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្រ្គោះជាតិ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ពេញលេញ​។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​បាន​ត្រឹមត្រូវ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ទើប​នាំ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ និង​ស្ថេរភាព​ដូច​សព្វ​ថ្ងៃ​នេះ​។ ចំណែក​ អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​វិញ​បាន​មើល​ឃើញ​ខុស​គ្នា​ចំពោះ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ​ ពួកគេ​ក៏​ខ្វែង​គំនិត​គ្នា​ដែរ​ចំពោះ​លទ្ធភាព​នៃ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើល៖ ដើម្បីកុំឱ្យខូចឈ្មោះ អាជ្ញាធរកម្ពុជាត្រូវតែស៊ើបអង្កេតរកឱ្យឃើញពីការបាត់ខ្លួនសកម្មជនសិទ្ធិមនុស្សថៃ
    ម្សិលមិញ​ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​លោក​ស្រី​រ៉ូណា ស្មីត ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​លើក​ឡើង​យក​បញ្ហា​ការ​បាត់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិ​សិទ្ធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក​និយាយ​សារ​ជា​ថ្មី​ដោយ​បញ្ជាក់​ថា​ ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កម្ពុជា​នៅ​មាន​ភាព​ខ្វះខាត​។ ប៉ុន្តែ អាជ្ញាធរ​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​បាន​ស៊ើប​អង្កេត​ និង​កំពុង​បន្ត​តាមដាន​លើ​ករណី​នេះ​។ ចំណែក​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ​និង ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​វិញ​ បាន​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​លាង​ជម្រះ​ការ​សង្ស័យ​ផ្សេងៗ​ និង​ ការពារ​កិត្តិយស​កម្ពុជា​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅកម្ពុជា៖ការបង្កើនចំនួនកន្លែងបន្សាបគ្រឿងញៀនជាគន្លឹះឈានទៅកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន?
    បញ្ហា​ហូរ​ចូល​គ្រឿង​ញៀន​ដល់​ទី​ជន​បទ​ភូមិ​ឃុំ ​នៅតែ​ជា​ក្ដីព្រួយ​បារម្ភ​របស់​សង្គម​ទាំង​មូល​ និង​និយាយ​ដោយ​ឡែក​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​។  មួយ​ផ្នែក​នៃ​ការ​ហូរ​ចូល​គ្រឿងញៀន​ដល់​ទី​ជនបទ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ពួកគេ​យល់​ថា​ ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០២០​នេះ​ មិន​ថម​ថយ​សោះ​ ទោះជា​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​ការ​ជួញ​ដូរ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ណា​ក៏​ដោយ​។ ជាក់ស្ដែង​ចំនួន​អ្នក​ប្រើប្រាស់​និង​ញៀន​គ្រឿងញៀន​នៅ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០២០​ មាន​ចំនួន​១០,៨៧៧​នាក់​ ដែល​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​អ្នក​ប្រើប្រាស់​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩​ដែរ​ពោល​គឺ​១២៥០០​នាក់​។  គេ​មើល​ឃើញ​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​គ្រប់គ្រង​បញ្ហា​គ្រឿងញៀន​បាន​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ការ​បង្កើន​ចំនួន​មណ្ឌល​បន្សាប​គ្រឿងញៀន​ជា​គន្លឹះ​ឈាន​ទៅ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​។ នេះ​បើ​តាម​សង្គម​ស៊ីវិល​និង​អ្នក​ស្រាវជ្រាវ​សង្គម​។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners