ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី២៖សាលាឯកជនមួយចំនួនពិចារណាតម្លើងថ្លៃ
    ក្រសួងអប់រំ​បានចេញ​សេចក្តីណែនាំ​ ស្តី​ពី​ ការ​បើក​ដំណើរ​ការ​ឡើងវិញ​គ្រឹះស្ថាន​សិក្សា​រដ្ឋ និងឯកជន​ក្នុង​ដំណាក់​កាលទី២​នៅពេល​ឆាប់ៗនេះ បន្ទាប់ពីការ​បើកសាលាឡើងវិញ​ដំណាក់​កាលទី១ ​ ​គឺដំណើរការទៅដោយ​សុវត្ថិភាព។ ប៉ុន្តែ​អ្នក​ធ្វើ​ការងារ​ខាង​សាលារៀន​ឯកជន​បារម្ភថា សាលាមួយចំនួន​នឹង​មិនអាចបើក​បានទៅតាម​លក្ខខណ្ឌតម្រូវការ​ស្តង់​ដា​សុវត្ថិភាពដែល​ក្រសួង​ដាក់ចេញនោះទេ។ ដូច្នេះសាលាឯកជនខ្លះកំពុងតែពិចារណា​តម្លើង​ថ្លៃសិក្សាពីសិស្ស។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើរដ្ឋាភិបាលកម្ពុជាពិតជាប្រើប្រាស់វិបត្តិកូវីដ១៩ ដើម្បីបិទបាំងផលប៉ះពាល់កើតចេញពីការដកផ្នែកខ្លះនៃEBAមែនឬ?
    សារព័ត៌មាន​ហុងកុង​Asia Times កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា​កន្លង​ទៅ​ បាន​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ​ដោយ​និយាយ​ថា​ លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ​ប្រើប្រាស់​បញ្ហា​កូវីដ​១៩ ​ដើម្បី​បិទបាំង​ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​សហភាព​អឺរ៉ុប​។ ក៏​ប៉ុន្តែ ​មុន​គណៈកម្មការអឺរ៉ុប​សម្រេច​អនុវត្ត​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​  ក្រសួង​សេដ្ឋកិច្ច​ ធ្លាប់​បាន​បង្ហាញ​ឱ្យ​ដឹងថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​កើតចេញ​ពី​បញ្ហា​EBA​នេះ​ផង​ និង​ បញ្ហា​កូវីដ​១៩​ផង​។ ដូច្នេះ ​តើ​ជា​ការ​ពិត​ទេ​ដែល​ថា​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យក​បញ្ហា​កូវីដ​១៩​បិទបាំង​ផល​ប៉ះពាល់​នៃ​ ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​អឺរ៉ុប​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញថា ស្ថាប័នពាក់ព័ន្ធគួរពួតដៃគ្នាដោះស្រាយបញ្ហា ទឹក ទុន ទីផ្សារ ដើម្បីបន្តនិរន្តភាពតម្លៃកសិផលក្រោយចប់កូវីដ១៩
    ដោយ​សារ​កូវីដ១៩ ប្រទេស​ជិត​ខាង​មិន​អាច​ផលិត​បាន​ច្រើន ធ្វើ​ឲ្យ​តម្លៃ​ផលិត​ផល​កសិកម្ម​របស់​ខ្មែរ​មាន​ទីផ្សារ​។ តែ​ជា​មួយ​គ្នា​នេះ បញ្ហា​ទឹក និង​ទុន នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា ​ដែល​មិនអាច​ផ្គត់​ផ្គង់​បន្លែ​បានគ្រប់​រដូវកាល។ នេះ​បើ​តាម​ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៩​ខែ​សីហា​។ ចំពោះ​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​វិញ​យល់ថា​ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពួត​ដៃគ្នា​ដោះស្រាយ​បញ្ហា​ ទឹក ទុន ទីផ្សារ ដោយ​កុំ​ទម្លាក់​បន្ទុក​ទៅ​លើ​តែ​ ក្រសួង​កសិកម្ម​ ដើម្បី​បន្ត​និរន្ត​ភាព​តម្លៃ​កសិផល​ក្រោយ​ចប់​កូវីដ​១៩​ឲ្យ​នៅ​ដដែល​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញ៖ កម្ពុជាត្រូវពង្រឹងខ្លួនឯង​ឲ្យខ្លាំង​នៅ​ចំពោះ​មុខ​វិបត្តិ​កូវីដ១៩ និង​ការ​ដកផ្នែកខ្លះនៃ EBA
    ស្របពេល​ដែល​កម្ពុជា​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ សហភាព​អឺរ៉ុប​តាម​ការ​កំណត់​របស់​ខ្លួន​បាន​អនុវត្តការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​EBAពី​ប្រទេស​កម្ពុជា​។ ការណ៍​នេះ ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហាធំ​ៗពីរ​ក្នុង​ពេល​តែ​មួយ​។ អ្នក​តាម​ដាន អ្នក​ប្រវត្តិសាស្រ្ត និង អ្នក​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​កម្ពុជា បាន​លើក​ឡើង​ដូច​គ្នា​ថា កម្ពុជា​ត្រូវ​តែ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ ដើម្បី​ហែល​ឆ្លង​កាត់​នូវ​វិបត្តិ​ទាំង​ពីរ​នេះ។ សម្រាប់​ពួកគេ ការ​ត្រៀម​ខ្លួន​នេះ គឺ​កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ឱ្យ​ច្រើន អភិវឌ្ឍ​លើ​ធនធាន​មនុស្ស ពង្រីក​ទី​ផ្សារ​ខាង​ក្រៅ​បង្កើន​ផលិតកម្ម​ក្នុង​ស្រុក និង ពង្រឹង និង​ពង្រីក​ទំនាក់​ការបរទេស​ជា​មួយ​ប្រទេស​នានា​ក្នុង​តំបន់ និង ពិភព​លោក​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតបក្សប្រឆាំងបន្ថែមទៀតជាយុទ្ធសាស្ត្រនយោបាយថ្មី?
    មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៣នាក់​ទៀត​ហើយ​ នៅ​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ម្សិលមិញ​បាន​ដាក់​លិខិត​ទៅ​កាន់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស្នើសុំ​លើក​បម្រាម​ ដើម្បី​ផ្តល់​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​ទាំង​៣​រូប​នោះ​ មាន​លោក​ សុន ឆ័យ​ អតីត​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ និង​សមាជិក​គណៈ​កម្មការ​នាយក​២​រូប​ទៀត​គឺ​លោក​ តាវ គឹមឈន​ និង​លោក​ វ៉ា សាម៉ុន។ ការ​ស្នើសុំ​របស់​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​៣​រូប​បន្ថែម​ទៀត​ដូច្នេះ​ ធ្វើ​ឲ្យ​អ្នក​ស្នើ​សុំ​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​សរុប​ ១២​នាក់​ហើយ​ មក​ទល់​ពេល​នេះ​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១៨​នាក់​ ដែល​ត្រូវ​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ ដោយ​សាល​ដីកា​តុលាការ​កំពូល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការចូលរួមរបស់សាធារណជនមានភាពចាំបាច់កម្រិតណាក្នុងការគ្រប់គ្រងហិរញ្ញវត្ដុសាធារណៈថ្នាក់ជាតិ?
    របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​ផ្សព្វផ្សាយ​ចេញ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា​ ច្បាប់​និង​គោល​នយោបាយ​របស់​កម្ពុជា​បាន​ផ្តល់​ឱកាស​តិចតួច​បំផុត​សម្រាប់​ការ​ចូលរួម​របស់​សាធារណជន​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​ថ្នាក់ជាតិ​។​ របាយការណ៍​នោះ ​បាន​ឱ្យ​ពិន្ទុ​នៃ​ការ​ចូលរួម​ជា​សាធារណៈ​របស់​កម្ពុជា​ គឺ​ក្នុង​កម្រិត​ទាប​ បើ​ធៀប​ទៅ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​។ ជាក់ស្តែង​ កាល​ពី​ឆ្នាំ​២០១៥​ កម្ពុជា​ទទួល​បាន​ពិន្ទុ​៨ ​ហើយ​ឆ្នាំ​២០១៧​បាន​ធ្លាក់​មក​ត្រឹម​៤​ពិន្ទុ​ ពោល​ គឺ​លើ​ប្រទេស​ភូមា​ដែល​មាន​៦​ពិន្ទុ​ នៅ​ឆ្នាំ​២០១៥​ ហើយ​ការ​ចូល​រួម​០​ពិន្ទុ​នៅ​ឆ្នាំ​២០១៧​។ ប៉ុន្តែ ​ការ​ចូលរួម​ជា​សាធារណៈ​របស់​ប្រទេស​ហ្វីលីពីន​វិញ​ មាន​កម្រិត​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​ គឺ​៦៧​ពិន្ទុ​នៅ​ឆ្នាំ​២០១៥​ និង​៤១​ពិន្ទុ​នៅ​ឆ្នាំ​២០១៧​។ ដូច្នេះ​ តើ​ហេតុអ្វី​បាន​ជា​កម្ពុជា​មាន​កម្រិត​ចូលរួម​ទាប​ជាង​គេ​? ហើយ​តើ​ការ​ចូលរួម​របស់​សាធារណជន​មាន​ភាព​ចាំបាច់​កម្រិត​ណា​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ថ្នាក់​ជាតិ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការចុះដោះស្រាយបញ្ហាព្រំដែននៅនឹងកន្លែងអាចបិទបញ្ចប់ការខ្វែងគំនិតគ្នារវាងខ្មែរនិងខ្មែរបានទេ?
    នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆមាស​ទី​៤ ​នៃឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ កាល​ពី​ម្សិលមិញ​លោក ​ហ៊ុន សែន បាន​ដាក់​ចេញ​បទបញ្ជា​ថ្មី​ ក្នុង​ការ​ចុះទៅ​ត្រួត​ពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​ នៅ​នឹង​កន្លែង​ ។ ក្នុង​ន័យ​នេះ​គឺ​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​ នឹង​ចុះ​ទៅ​ពិនិត្យ ​និង​ដោះស្រាយ​រាល់​ការ​លើក​ឡើង​របស់​ពលរដ្ឋ​រស់​នៅ​ខេត្ត​ជាប់​ព្រំដែន​ជុំវិញ​ការ​បាត់បង់​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​។ ជាមួយ​គ្នា​នេះ​ អ្នក​នយោបាយ​ និង​អ្នក​តាមដាន​មួយ​ចំនួន​សាទរ​ចំពោះ​យន្តការ​ចុះ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​នឹង​កន្លែង​។ហើយ​ពួកគេ​មាន​សុទិដ្ឋិនិយម​ថា​ មួយ​ផ្នែក​នៃ​យន្តការ​ថ្មី​នេះ​ អាច​បិទ​បញ្ចប់​ភាព​ចម្រូង​ចម្រាស​លើ​សំណុំ​រឿង​ព្រំដែន​រវាង​ខ្មែរ​គ្នា​ឯង​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ករណីលោករ៉ុង ឈុន៖តើការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងទូតបរទេសអាចជួយអន្តរាគមន៍បានដែរឬទេ?
    ក្រោយ​ពី​ការ​តវ៉ា​ឱ្យ​ដោះលែង​លោក​រ៉ុង​ ឈុន​នា​ពេល​ពេល​កន្លង​មក​មិន​មាន​សញ្ញា​ជោគជ័យ​ នៅ​ពេល​នេះ​ ក្រុម​យុវជន​និង​ សាច់ញាតិ​លោក​រ៉ុង ឈុន បាន​ងាក​មក​ពឹង​ពាក់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ និង​ ស្ថានទូត​ជប៉ុន​។ ម្សិលមិញ​នេះ​ ពួកគេ​បាន​នាំ​គ្នា​យក​ញត្តិ​ស្នើ​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​រ៉ុង ឈុន ដាក់​នៅ​ស្ថាប័ន​ទាំង​ពីរ​នេះ​។ តើ​ស្ថាប័ន​ទាំង​ពីរ​នេះ​ មាន​ឥទ្ធិពល​ទេ​ក្នុង​ការ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​ឡើង​វិញ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ធ្វើឲ្យកម្ពុជាមានរូបភាពកាន់តែអាក្រក់នៅក្នុងក្រសែភ្នែកអន្តរជាតិ?
    យ៉ាង​ហោច​ណាស់​មនុស្ស​ជិត​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន ដែល​ជា​មនុស្ស​ដំបូង​គេ​ កាល​ពី​ថ្ងៃ​ទី​៣១​កក្កដា ​នៅ​ក្នុង​សំណុំ​រឿង​ព្រំដែន​។ ចំណែក​លោក​ ប៉ែន ច័ន្ទ​សង្គ្រាម​ គឺ​ជា​មនុស្ស​ចុង​ក្រោយ​ គិត​ត្រឹម​ថ្ងៃ​ទី​២១​សីហា ​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​តែ​មួយ​ជាមួយ​លោក​ រ៉ុង ឈុន ដែរ​។  អ្នក​វិភាគ​និង​អ្នក​តាមដាន​សង្គម​មើល​ឃើញ​ស្រដៀង​គ្នា​ថា​ ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ​ធ្វើ​ឲ្យ​កម្ពុជា​មាន​រូបភាព​កាន់​តែ​អាក្រក់​នៅ​ក្នុង​កែវ​ភ្នែក​អន្តរជាតិ​។  តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ឆ្លើយតប​ថា​ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ក្នុង​ពេល​ថ្មីៗ​នេះ​ជា​សក្ខីភាព​បង្ហាញ​រួច​ហើយ​ថា​ កម្ពុជា​អាក្រក់​ឬ​ល្អ​ក្នុង​កែវ​ភ្នែក​អ្នក​ខាង​ក្រៅ​នោះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កម្ពុជា​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឲ្យ​បាន​កាន់​តែ​ច្រើន?
    សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន​ធំ​បង្វែរ​ការ​វិនិយោគ​ពី​ចិន​មក​តំបន់​អាស៊ាន​វិញ​។ ក្នុង​នោះ ប្រទេស​វៀតណាម​និង​ថៃ​គឺ​ជា​គោលដៅ​សំខាន់​ជាង​គេ​។ នេះ​បើ​តាម​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន ហៅ​កាត់​ថា JETRO។ ចំពោះ​កម្ពុជា​ដែល​គេ​មើល​ឃើញ​ថា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជប៉ុន​ដែរ ប៉ុន្តែ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។ តើ​កម្ពុជា​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឲ្យ​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners