ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ស្ថានភាពកូវីដ១៩បច្ចុប្បន្ន និងគុណភាពសិក្សាតាមអនឡាញទាប តើគេអាចបើកសាលាឡើងវិញមុនកាលកំណត់បានឬទេ?
    ឥទ្ធិពល​នៃ​ការ​ឆ្លង​រាត​ត្បាត​មេរោគ​កូវីដ១៩ បាន​រុញ​ឲ្យ​ការ​សិក្សា​នៅ​ប្រទេស​កម្ពុជា ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​មួយ​មិន​ច្បាស់​លាស់ បើ​ទោះ​ណា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ បាន​បើក​ឲ្យ​មាន​ការ​បង្រៀន និង​រៀន​តាម​អន​ឡាញ​ក៏​ដោយ​។ ធៀប​ទៅ​នឹង​ប្រទេស​ដទៃ ក្នុង​តំបន់​និង​ពិភព​លោក កម្ពុជា​មិន​ដែល​មាន​ទំលាប់​ធ្វើ​ការ​សិក្សា​ពី​ចំងាយ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​គុណ​ភាព​នៃ​ការ​សិក្សា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង អាណា​ព្យាបាល​សិស្ស​មាន​ការ​ព្រួយ​បារម្ភ ហើយ​អ្នក​តាម​ដាន​សង្គម​ទទូច​ឲ្យ​រដ្ឋា​ភិបាល​មាន​ការ​ពិចារណា ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ​មុន​កាល​កំណត់ ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ប្រចាំ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កំណត់អត្ដសញ្ញាណជនក្រីក្រ៖ តើត្រូវធ្វើតាមវិធីសាស្រ្តណា ដើម្បីឱ្យមានតម្លាភាព?
    នៅក្នុងពិធីប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ១៩កាលពីព្រឹកថ្ងៃពុធ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា ចំនួនពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩ មិនមែនមានត្រឹមតែជាង៥៦ម៉ឺនគ្រួសារប៉ុណ្ណោះទេ គឺអាចនៅមានច្រើនជាងនេះ។ ដូច្នេះហើយ លោកប្រ​មុខរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រសួងផែនការបន្តធ្វើកិច្ចការកំណត់អត្តសញ្ញាណជនក្រីក្រទាំងនេះបន្ថែមទៀត ដើម្បីឱ្យពួកគេទទួលបានទឹកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ ដើម្បីកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩ឱ្យមានតម្លាភាព តើគេត្រូវធ្វើតាមវិធីសាស្រ្តណាខ្លះទើបប្រសើរ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកូវីដ១៩ ជាករណីប្រធានស័ក្តិ ដែលរារាំងដល់ការចរចាតម្លើងប្រាក់ឈ្នួលវិស័យកាត់ដេរឬ?
    សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា ការចរចាប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២១ ខាងមុខនេះ គួរត្រូវពន្យាពេល។ សេចក្តីថ្លែងការរបស់ GMAC បញ្ជាក់ទៀតថា ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២០ គួរបន្តសុពលភាពអនុវត្តរហូតដល់វិស័យនេះ អាចត្រលប់ទៅរកសភាពដើមវិញ។ ក៏ប៉ុន្តែការលើកឡើងរបស់ GMAC ដូច្នេះ ត្រូវបានមេដឹកនាំសហជីពខ្លះគាំទ្រ និងមេដឹកនាំសហជីពខ្លះទៀតយល់ថាជាយុទ្ធសាស្ត្ររបស់ភាគីថៅកែ។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ទស្សនៈផ្ទុយគ្នាកំពុងកើតឡើង ខណៈរដ្ឋាភិបាលកម្ពុជាកាត់បន្ថយថវិកាជាតិប្រមាណ៥០%
    ទស្សនៈផ្ទុយគ្នាកំពុងកើត​ឡើង​រវាង​អ្នក​សេដ្ឋកិច្ចនៅក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​កាត់​បន្ថយការចំណាយ​ថវិកាជាតិនៅពេលប្រទេសកម្ពុជាកំពុងជួបវិបត្តកូវី១៩។ នៅចំពោះ​មុខ​វិបត្តិសកលនេះ រដ្ឋាភិបាលកម្ពុជា​​បាន​កាត់​បន្ថយ​កញ្ចប់​ថវិកាជាតិ​ដែល​គ្រោងជិត៨ពាន់លានដុល្លារក្នុង​មួយឆ្នាំនោះ មកនៅសល់តែជិត៤ពាន់​លានដុល្លារ​ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២៣។ សម្រាប់​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​នៅក្រៅ​ប្រទេស បានហៅនយោបាយនេះថា​«ដើរ​បញ្ច្រាសទិស »តែមន្ត្រី​រដ្ឋាភិបាល​បាន​ការពារគោលនយោបាយនេះថា​សមស្របទៅនឹងស្ថានភាព​បច្ចុប្បន្ន។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការឧបត្ថម្ភប្រាក់ពីចន្លោះ១ម៉ឺន៦ពាន់រៀលដល់១២ម៉ឺនរៀលរបស់រដ្ឋដល់ជនក្រីក្រគ្រប់គ្រាន់ដែរទេ?
    ក្រសួង​ផែនការ​បាន​កំណត់​អត្ត​សញ្ញាណ​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ប្រទេស បាន​ចំនួន​ជាង​៥៦​ម៉ឺន​គ្រួសារ ស្មើ​នឹង​២លាន​៣សែន​នាក់​។ នៅ​ថ្ងៃទី២៤ ខែមិថុនា រដ្ឋា​ភិបាល​កម្ពុជា​នឹង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ «កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩»។ បើ​តាម​រដ្ឋា​ភិបាល​កម្ពុជា ជន​ក្រីក្រ​ដែល​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ១៩ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចន្លោះ​ពី​១ម៉ឺន​៦ពាន់​ដល់​១២​ម៉ឺន​រៀល​ក្នុង​ខែៗ​សម្រាប់​មនុស្ស​ម្នាក់។ ប៉ុន្តែ តើ​ទឹក​ប្រាក់​ប៉ុណ្ណឹង​អាច​គ្រប់​គ្រាន់​ទេ​សម្រាប់​ការ​ចាយ​វាយ​របស់​ពួក​គេ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅក្នុងបរិបទកូវីដ១៩ តើការចរចាតម្លើងប្រាក់ឈ្នួលកម្មករគួររក្សានៅដដែលឬមានការប្រែប្រួល?
    រដូវ​កាល​ចរចា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ និយោ​ជិត នៃវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង បានមកដល់ហើយ ដោយនឹងចាប់ផ្តើមពីខែកក្កដាខាងមុខទៅ។ ក៏ប៉ុន្តែរដូវកាលចរចាប្រាក់ឈ្នួលនៅឆ្នាំនេះ ជួនគ្នានឹងរដូវកាលនៃវិបត្តិកូវីដ១៩ ជាហេតុនាំឲ្យមានការលើកឡើងថា តើការចរចា តម្លើងប្រាក់ឈ្នួល ដែលជាទម្លាប់ជារៀងរាល់ឆ្នាំ អាចនឹងប្រព្រឹត្តទៅដោយរលូនឬត្រូវខកខាន ខណៈដែលភាគីកម្មករ និយោជិត និងភាគីនិយោជក សុទ្ធតែរងរបួសផ្នែកសេដ្ឋកិច្ចដោយសារកូវីដ១៩ទាំងអស់គ្នា។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានអាចទាក់ទាញអ្នកវិយោគបានកម្រិតណា?
    ក្រសួងសេដ្ឋកិច្ច​កាលពី​ម្សិលមិញ​​ បាន​ដាក់​ឲ្យ​ដំណើរកា​រ​ជាផ្លូវការ​«ប្រព័ន្ធចុះបញ្ជី​អាជីវកម្មតាម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មាន» ដែលត្រូវបានរដ្ឋាភិបាលហៅថាជាបង្គោលចរថ្មីមួយនៃការ​កែ​ទម្រង់​មុត​ស្រួច​ ក្នុង​គោល​បំណង​លើក​កម្ពស់ភាព​ប្រកួត​ប្រជែង និងធ្វើ​ឲ្យ​ប្រសើរឡើងនូវ​បរិយាកាស​វិនិយោគនៅកម្ពុជា។ តើការចុះបញ្ជី​អាជីវកម្មតាម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មានអាចទាក់ទាញអ្នកវិយោគបាន​កម្រិតណា?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើល៖ រដ្ឋត្រូវបន្ថែមទុននិងបច្ចេកទេសដល់កសិករ ទើបអាចជំនួសការនាំចូលផលិតផលកសិកម្ម
    តាមសំណើរបស់​ក្រសួង​កសិកម្ម ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ឧសភាឆ្នាំ២០២០ បានប្រាប់ទៅសមត្ថកិច្ចនៅតាម​ច្រក​ព្រំដែន​ទាំងអស់​ឲ្យទប់​ស្កាត់​ការនាំ​ចូល​ បន្លែ ផ្លែឈើ ដែលមានជាតិគីមីពុល និង​ទំនិញ​ខូចគុណភាពចូលមកកម្ពុជា។ ជាវិធានការ​សំដៅ​ដល់ការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ​។ ក្រុមអ្នកធ្វើការខាងកសិកម្ម និងកសិករ​បានគាំទ្រវិធានការនេះ​ប៉ុន្តែថានៅមិនទាន់គ្រប់​គ្រាន់ទេ​គឺទាល់តែ​រដ្ឋាភិបាលជួយទាំងទុន និងបច្ចេកទេសដល់កសិករ​ខ្មែរថែមទៀត ទើប​អាចបង្កើន​ការ​ផលិត​នៅក្នុង​ស្រុកមកជំនួសការនាំចូល។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - យុទ្ធសាស្ត្រថ្មីរបស់ស៊ុយអែតលើរឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មានន័យបែបណាសម្រាប់កម្ពុជា?
    រដ្ឋាភិបាល​ស៊ុយអែត​ បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​ផ្អាក​ការ​គាំទ្រ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ជាមួយកម្ពុជាលើវិស័យ​ផ្សេង​ៗចាប់ពី​ដើមខែកក្កដា ឆ្នាំ២០២១​។ តើ​យុទ្ធសាស្ត្រថ្មី​របស់​ស៊ុយអែត  មាន​ន័យ​បែប​ណា​សម្រាប់​កម្ពុជា​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការយកថវិកាពីជនបរទេសចូលមកកម្ពុជា អាចជាឧបសគ្គដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងជំនួញដែរឬទេ?
    ប្រទេស​កម្ពុជា បាន​ចាប់​ផ្តើម​យក​ប្រាក់​ពី​ជន​បទរទេស ដែល​បាន​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការ​ធ្វើ​តេស្ត ការ​ធ្វើ​ចត្តា​ឡីស័ក និង​ការ​ព្យាបាល​ទាក់​ទង​ទៅ​នឹង​ជំងឺ​កូវីដ១៩​ហើយ​។ តាម​លិខិត​របស់​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី០៥ ខែមិថុនា មាន​ជន​បរទេស​ម្នាក់ ដែល​ចូល​មក​កម្ពុជា​ក្នុង​អំឡុង​ពេល​នេះ ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ហោច​ណាស់ ចន្លោះ​ពី២០០​ទៅ៣០០ដុល្លារ​ដែរ​ក្នុង​មួយ​ថ្ងៃ​។ តើ​ចំណាត់​ការ​នេះ អាច​ជា​រនាំង​សម្រាប់​ជន​បរទេស ដែល​ចូល​មក​កម្ពុជា ក្នុង​គោលដៅ​ទេសចរណ៍ និង​ធ្វើ​ជំនួញ​ដែរ​ឬ​យ៉ាង​ណា​?
    10 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners