ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកពាក់ព័ន្ធចង់ឲ្យបើកសាលារៀន និងអាជីវកម្មខ្លះឡើងវិញ តែត្រូវ​បន្តប្រុងប្រយ័ត្ន​ខ្ពស់​ពីកូវី១៩​ដដែល
    ដោយ​សារ​តែ​៣សប្តាហ៍​មក​ហើយ កម្ពុជា​រក​មិន​ឃើញ​មាន​ករណី​ឆ្លងថ្មី​នៃ​ជំងឺ កូវីដ​១៩​នោះ អ្នក​ធ្វើ​ការ​ខាង​វិស័យ​អប់រំ និង​សេវា​កំសាន្ត និង​ចង់​ឲ្យ​រដ្ឋាភិបាល​ពិចារណា បើក​សាលារៀន​ និង​ភោជនីយដ្ឋាន ឬ​ក្លឹប​កំសាន្តមួយ​ចំនួន​ឡើង​វិញ ដើម្បី​ទ្រទ្រង់​ជីវភាព​អ្នក​បម្រើការ​ក្នុង​វិស័យ​នេះ​។ បើទោះបីជា វិស័យ​ទាំង​នេះ​ត្រូវ​បើក​ដំណើការ​ឡើង​វិញ​ក៏​ដោយ តែ​ការ​បន្ត​ប្រុង​ប្រយ័ត្ន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ គឺ​មិន​ត្រូវ​បោះបង់​ចោល​ឡើយ ព្រោះ​នៅ​តែ​ជា​ក្តីបារម្ភ​នៃ​រលកទី២​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ទិវាសេរីភាពសារព័ត៌មាន៖ តើសេរីភាពសារព័ត៌មាននៅកម្ពុជា​ក្នុងពេល​វិបត្តិ​កូវីដ១៩ មានស្ថានភាពបែបណា?
    ថ្ងៃទី៣ ខែឧសភានេះ គឺ​ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ដែល​ប្រារព្ធ​ធ្វើឡើង​ចំពេល​ដែល​ពិភព​លោក​កំពុង​ជួប​នឹង​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​១៩។ ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឲ្យ​ប្រទេស​នានា​លើ​ពិភព​លោក​រឹតត្បិត​ការ​ធ្វើ​ដំណើរ រួម​នឹង​សកម្មភាព​មួយ​ចំនួន​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល។ ​ដោយ​ឡែក​សម្រាប់​កម្ពុជា​ក្នុង​ពេល​ជួប​វិបត្តិជំងឺ​កូវីដ​១៩​នេះ តើ​ស្ថានភាព​សេរីភាពសារព័ត៌មាន​មាន​សភាព​បែប​ណា?​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីការអនុវត្តច្បាប់ចរាចរណ៍ពេលនេះ ហាក់មានភាពចម្រូងចម្រាសខ្លាំង?
    នៅថ្ងៃសុក្រ​ ទី០១ ​ខែឧសភា​គឺជា​ពេលដែល ​កងកម្លាំង​នគរបាល​ចម្រុះ​បានចាប់ផ្តើម​ចុះរឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅទូទាំង​ប្រទេស​កម្ពុជា​។ ​ប៉ុន្តែ ​ការចាប់ផ្តើម​អនុវត្ត​ការរឹតបន្តឹង​ច្បាប់ចរាចរណ៍​នាពេលនេះ​មានការចាប់​អារម្មណ៍ខ្លាំង​ពីប្រជាពលរដ្ឋ ​ដោយសារតែ​តម្លៃនៃការផាក​ពិន័យ​កើនទ្វេពីពីរ​ទៅបីបួនដង​ឯណោះ​។​ ជា​មួយគ្នានេះ ​គេក៏សង្កេតឃើញ​មានបញ្ហា​ចម្រូងចម្រាស​មួយចំនួន​កើតឡើង​ផងដែរ​នៅក្នុង​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍នេះ​។ ​ហេតុអ្វី​បានជា​ដូច្នេះ?​—
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អនុវត្តច្បាប់ចរាចរណ៍៖ តើអាចទៅរួចទេក្នុងការអនុវត្តឱ្យស្មើគ្នារវាងពលរដ្ឋជាមួយអ្នកមានលុយ មានអំណាច?
    ចាប់​ពីថ្ងៃទី១ ខែ​ឧសភា ខាង​មុខ​នេះ​តទៅ កង​កម្លាំង​នគរ​បាល​ចរាចរណ៍​ទូទាំង​ប្រទេស​នឹង​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​មាន​ការ​បន្ថែម​នូវ​ការ​ផាក​ពិន័យ​ថ្មី​ច្រើន​ជាង​មុន​។ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​នគរបាល​ចរាចរណ៍​ទាំង​អស់​អនុវត្ត​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ តម្លា​ភាព ស្មើ​ភាព គ្មាន​ការ​លើក​លែង និង មាន​សីលធម៌​វិជ្ជា​ជីវៈ​។ ដូច្នេះ តើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​បន្ថែម​ការ​ផាក​ពិន័យ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើក​នេះ អាច​ទៅ​រួច​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​ស្មើ​ភាព​គ្នា​រវាង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ជាមួយ​នឹង​អ្នក​មាន​លុយ មាន​អំណាច​នោះ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - មូលហេតុអ្វីបានជាជនអនាថា មិនចង់ស្ថិតនៅក្នុងមណ្ឌលសង្គមកិច្ច?
    មន្ត្រី​នៃ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ក្រសួង​មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ជន​អនាថា អ្នក​សុំទាន​ជា​ដើម ដោយ​ពួក​គេ​មិន​ចង់​រស់​នៅ​ក្នុង​មណ្ឌល​អប់រំ និង​ផ្តល់​វិជ្ជា​ជីវៈ​នោះ​ទេ​។ បញ្ហា​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆ្វេច​ឆ្វាច​នៅ​តាម​ទី​សាធារណៈ​។ ជាមួយ​គ្នា​នេះ អ្នក​ឃ្លាំ​មើល​សង្គម​នានា ក៏​បាន​លើក​ជា​ចំងល់ និង​ផ្តល់​មតិ​ដែរ ដោយ​មាន​ការ​ចោទ​សួរ​ថា មូល​ហេតុ​អ្វី​បាន​ជា​ក្រុម​ជន​អនា​ថា មិន​អាច​រស់​នៅ​ជាមួយ​នឹង​បរិយាកាស​ក្នុង​មណ្ឌល​សង្គម​កិច្ច​បាន​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កម្មករដែលឈប់សម្រាកចូលឆ្នាំ៖ ក្រសួងចាត់ទុកជាកំហុសធ្ងន់ តែសហជីពចង់ឲ្យសម្របសម្រួល
    កម្មករប្រមាណជាង៥ពាន់នាក់បានចូលខ្លួនមកបង្ខាំង១៤ថ្ងៃតាម​ការ​តម្រូវ​របស់​ក្រសួង​ការងារ​ បន្ទាប់​ពី ពួកគេទៅស្រុក​ក្នុង​ពេល​​ចូលឆ្នាំ​ខ្មែរ ខណៈកម្មករជាងមួយម៉ឺនប្រាំពាន់នាក់នៅភ្នំពេញ អវត្តមានពីការងារ​អំឡុងពេលនោះ។ ក្នុង​ចំណោម​កម្មករទាំងនោះ ភាគ​ច្រើន​មិនបានបង្ខាំង​ខ្លួន១៤​ថ្ងៃឡើយ។ ​បើតាម​ក្រសួង​ការងារ គឺកម្មករ​ដែលមិនមក​បង្ខាំង​ខ្លួន ១៤​ថ្ងៃ ត្រូវចាត់​ទុកថា កំហុស​ធ្ងន់ ហើយ​ថៅកែ​មានសិទ្ធិ​បញ្ឈប់ពីការងារ។ ប៉ុន្តែ​ក្រុម​សហជីព ចង់ឲ្យមានការ​សម្របសម្រួល ព្រោះថា​មិនមែន​ជាកំហុស​​របស់​កម្មករ​ទាំង​ស្រុង​ឡើយ។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - គួរមានដំណោះស្រាយបែបណា នៅពេលអាណាព្យាបាលសិស្សសុំបញ្ចុះតម្លៃសិក្សាតាមអនឡាញ?
    កាល​ពីថ្ងៃទី២៤ ខែ​មេសា សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​បាន​ស្នើ​ឲ្យអាណាព្យាបាល​សិស្ស​ដាក់​ពាក្យ​ស្នើ​សុំ​បញ្ចុះ​សិក្សា ដោយ​ជម្រាប​ពី​វិបត្តិហិរញ្ញវត្ថុ​រៀងៗ​ខ្លួន ដែល​បណ្តាល​មក​ពី​ជំងឺ​​កូវីដ​១៩ បន្ទាប់​ពី​អាណាព្យាបាល​របស់​សិស្ស​សាលាឯកជនថ្លៃៗមួយចំនួន​ធ្វើ​ការ​តវ៉ា​។ ការ​តវ៉ា​របស់​ពួកគេ​គឺ​ទាម​ទារ​ឲ្យ​ម្ចាស់​សាលា​បញ្ចុះ​ថ្លៃសិក្សាទាមជាងធម្មតា​ព្រោះ​តែ​ការ​បង្រៀន​ធ្វើ​ឡើង​តាម​រយៈ​អនឡាញ។ តើគួរមានដំណោះ​ស្រាយ​បែបណា​ចំពោះ​បញ្ហានេះ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បទល្មើសព្រៃឈើ៖ តើបញ្ហាផ្លូវច្បាប់ ជាកត្តាធ្វើឲ្យសកម្មជន​បរិស្ថាន​និង​អាជ្ញាធរ​មើល​មុខ​គ្នា​មិនចំ?
    ក្រសួង​បរិស្ថាន កាលពីថ្ងៃទី ២៤ មេសា បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ ដោយ​បាន​ព្រមាន​ចាត់​វិធានការច្បាប់ លើសកម្មជន​បរិស្ថាន ដែល​ចូលក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​។ ការ​ព្រមាន​នេះ គឺ​ខណៈ​ដែល​សកម្មជន​បរិស្ថាន និង​សិទ្ធិ​មនុស្ស កំពុង​បើក​យុទ្ធនាការ​ជំហានទី​០២ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា និង​ស្របពេល​ដែល​សកម្មជន​បរិស្ថាន​ទាំង​នោះ ​គ្រោង​ប្រារព្ធ​ខួប០៨ឆ្នាំ​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​លោក ឈុត វុទ្ធី នៅ​ក្នុង​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ នៅថ្ងៃទី​២៦ មេសា​នេះ​។ យ៉ាងណាក្តី មន្ត្រីសិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឲ្យ​ភាគីទាំង​ពីរ​យោគយល់​គ្នា ក្នុង​បុព្វហេតុ​ការពារព្រៃឈើ​នៅ​កម្ពុជា​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - រៀនតាមអនឡាញ៖ សិស្សសាលារដ្ឋ នឹងមានប្រៀបតិចតួចធៀបនឹងសិស្សសាលាឯកជន?
    ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ​នូវ​វិធី​សាស្ត្រ​ផ្សេងៗ ដើម្បី​បញ្ជូន​ចំណេះ​ដឹង​ពី​គ្រូ​ទៅ​សិស្ស​បែប​អន​ឡាញ​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ប្រឈម​នឹង​វីរុស​កូវីដ​១៩​នេះ​។ វិធី​សាស្ត្រ​ទាំង​នោះ​រួម​មាន​តាម​រយៈ​ការ​ចាក់​ផ្សាយ​ការ​បង្រៀន​តាម​ទូរទស្សន៍ តាម​វិទ្យុ តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេង​ទៀត​។ នេះ​ចំពោះ​វិធាន​ការ​ទូទៅ​។ ដោយ​ឡែក​សម្រាប់​សាលា​ឯក​ជន ការ​បង្រៀន​តាម​អន​ឡាញ​ហាក់​មាន​ប្រៀប​ជាង​សាលា​រដ្ឋ​ដោយ​សារ​តែ​គេ​មាន​លទ្ធ​ភាព និង​សមត្ថ​ភាព​គ្រប់​គ្រាន់​។ ចំណុច​នេះ បង្ក​ជា​ការ​បារម្ភ​ថា​ការ​សិក្សា​តាម​អន​ឡាញ​បង្ក​ឲ្យ​មាន​គម្លាត​នៃ​ការ​ទទួល​ចំណេះ​ដឹង​រវាង​សិស្ស​សាលា​ឯក​ជន សាលា​រដ្ឋ​នៅ​ទីប្រជុំ​ជន និង​សាលា​រដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយាល​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើមានមូលហេតុអ្វីនៅពីក្រោយការប្រើប្រាស់អគ្គិសនីអស់ថ្លៃច្រើននៅរដូវក្តៅ?
    អ្នក​ជំនាញ​ថាម​ពល​របស់​រដ្ឋា​ភិបាល​កម្ពុជា​អះអាង​ថា​ឆ្នាំ​២០​២០​នេះ កម្ពុជា​នឹង​មិន​ខ្វះ​ថាមពល​អគ្គិ​សនី ដូច​ឆ្នាំ​២០១៩​ទៀត​ទេ ព្រោះ​វារី​អគ្គិសនី​របស់​កម្ពុជា​អាច​ផលិត​ភ្លើង​បាន​ជាង​៧០​ភាគ​រយ ហើយ​ទិញ​ពី​ក្រៅ​តែ​ជិត​៣០%​ប៉ុណ្ណោះ​។ ម្យ៉ាង​ទៀត​ដំណើរ​ការ​សាង​សង់​រោង​ចក្រ​ផលិត​អគ្គិសនី ៤០០​មេហ្កាវ៉ាត់​នៅ​ស្រុក​ល្វា​ឯម ខេត្ត​កណ្តាល អាច​រួច​រាល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០​២០​នេះ។ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​នៅតែ​ត្អូញ​ត្អែរ​ពីការ​ចំណាយ​អស់​ច្រើន​ទ្វេ​គុណ​ទៅ​លើ​ថ្លៃ​អគ្គិសនី​នៅ​រដូវ​ក្តៅ​នេះ​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners