ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការមើលឃើញជាក់ស្តែងពីទង្វើយោធាថៃរបស់ក្រុមអង្កេតការណ៍អន្តរកាល អាចដាក់បន្ទុកថៃបែបណា?

    ក្រុមអ្នកសង្កេតការណ៍អន្តរកាល នៅថ្ងៃសុក្រទី១០ខែតុលាម្សិលមិញនេះ បានចុះទៅឃ្លាំមើល និងឃើញជាក់ស្តែងពីទង្វើរបស់ក្រុមយោធាថៃ ដែលទន្រ្ទានចូលទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រុមយោធាថៃដែលបានធ្វើសកម្មភាពចូលទន្រ្ទានទឹកដីកម្ពុជា ជាថ្មីម្តងទៀត ដោយបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដី ដែលជាដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា នេះជាភស្តុតាងដ៏រឹងមាំមួយ ដែលក្រុមអ្នកសង្កេតការណ៍អន្តរកាល បានឃើញតថភាពពិតនៃសកម្មភាពដ៏គឃ្លើនរបស់យោធាថៃ។ តាមអ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជា យោធាថៃ ដូចជាមិនអើពើនឹងបទឈប់បាញ់ ហើយបានធ្វើសកម្មភាពតាមតែអំពើចិត្តមករំលោភបំពានលើដែនអធិបតេយ្យកម្ពុជា។

    13 min
  • អ្នកឃ្លាំមើលថា ស្ថានការណ៍នៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅតែផុយស្រួយ

    ក្រុម​អ្នក​តាម​ដាន​ថា ​ស្ថាន​ការណ៍​ព្រំ​ដែន​កម្ពុជា ​និង​ថៃ​ នៅ​ត្រង់​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគ​ជ័យ​ នៅ​តែ​ផុយ​ស្រួយ បើ​ទោះបី​ជា​ភាគី​ថៃ​មិន​អាច​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​វាត​ទី​ដណ្តើម​យក​ភូមិ​ទាំង​ពីរ​របស់​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​នេះ​ក៏ដោយ​។​ បើ​ទោះ​ជា​ភាគី​ថៃ​មិន​អាច​ធ្វើ​អ្វី​បាន​ទៅ​តាម​ការ​ដាក់​ឱសាន​វាទ​របស់​ខ្លួន​ តែ​អ្នក​ឃ្លាំមើល​ លើក​ឡើង​ថា​ កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួន​ ត្បិត​យោធា​ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ត​ជំនាន់​៕

    10 min
  • តើសំណើលោកហ៊ុន សែនឲ្យចាត់ការមន្ត្រី និងឈ្មួញនាំទំនិញពីថៃអាចមានប្រសិទ្ធភាពកម្រិតណា?

    នៅថ្ងៃពុធ ទី៨ តុលា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រមុខដឹកនាំបក្សកាន់អំណាច បានចេញមុខប្រតិកម្មនឹងទង្វើរបស់មន្ត្រី និងឈ្មួញមួយចំនួន ដែលបន្តលួចនាំចូលទំនិញហាមឃាត់ពីប្រទេសថៃ។ លោក ហ៊ុន សែនបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាមានវិធានការចាំបាច់ ដោយត្រូវកំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលកម្ពុជា ក្នុងអំឡុងពេលដែលព្រំដែនប្រទេសទាំងពីរកំពុងបិទ។ តើសំណើរបស់ប្រធានព្រឹទ្ធសភាកម្ពុជាអាចមានប្រសិទ្ធភាពកម្រិតណាដែរ?

    12 min
  • ការរកឃើញជនបរទេសខុសច្បាប់ដោយសារកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

    ជនជាតិប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់សរុបចំនួន ២៩០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេបានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ។ ការរកឃើញជនបរទេសខុសច្បាប់ទាំងនេះ ផ្តើមចេញពីជម្លោះដ៏ហិង្សាទាក់ទងទៅនឹងការប្រមាថពូជសាសន៍កាលពីថ្ងៃទី៤ តុលា រវាងជនជាតិចិន និងជនបរទេសទាំងនោះនៅតំបន់ Chinatown។ អ្នកតាមដានសង្គមនានាបានចោទសួរថា តើការរកឃើញជនបរទេសរស់នៅ និងធ្វើការខុសច្បាប់ដ៏ច្រើនសន្ធឹកនៅខេត្តព្រះសីហនុពេលនេះ ជាកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

    10 min
  • តើរដ្ឋាភិបាលគួរមានវិធានការចាំបាច់អ្វីខ្លះដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង?

    នៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយមបានបារម្ភពីការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ក្រោយរដូវវស្សា ឆ្នាំ២០២៥ បិទបញ្ចប់នៅក្នុងសប្តាហ៍ទី១ ខែវិច្ឆិកាខាងមុខ។ ក្នុងន័យនេះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរូមថែរក្សាប្រភពទឹកទុក ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ អ្នកតាមដានសង្គមកម្ពុជាលើកឡើងថា អាជ្ញាធរគួរមានការណែនាំប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្តីពីការប្រើប្រាស់ទឹក មិនថាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់កសិកម្មនោះទេ។ តើរដ្ឋាភិបាលគួរមានវិធានការចាំបាច់អ្វីខ្លះក្នុងការដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង? 

    12 min
  • តើគួរដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យដល់ជាង១២០០ដុល្លារដែរឬទេ?

    ថ្ងៃ​ទី​៥​តុលា ​គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​។​ ឆ្លៀត​យក​ឱកាស​នេះ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​ស្នើ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​កម្ពុជា​ឲ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាង​រាស្ត្រ​បច្ចុប្បន្ន​ឬ​ស្មើ​នឹង​១២៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​។​ ប្រាក់​ខែ​តំណាង​រាស្ត្រ​ដែល​មាន​ប្រមាណ​៥​ពាន់​ដុល្លារ​ក្នុង​១​ខែ​។​ តែ​ក្រសួង​អប់​រំ​ យុវជន និង​កីឡា លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រាក់​ខែ​គ្រូ​បង្រៀន​ត្រូវ​បាន​ដំឡើង​ជា​បន្ត​បន្ទាប់​។​ ពោល​គឺ​ឥឡូវ​នេះ​ ជា​មធ្យម​គ្រូ​បង្រៀន​ម្នាក់​ទទួល​បាន​២​លាន​រៀល ​ឬ​ប្រមាណ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​៕

    10 min
  • តើអ្វីជាច្រកផ្លូវបន្ថែមរបស់គ្រួសារលោក លិម គិមយ៉ា ដើម្បីទទួលបានយុត្តិធម៌ពេញលេញ?

    នៅថ្ងៃសុក្រទី៣ខែកញ្ញាឆ្នាំ២០២៥ តុលាការថៃបានចេញសាលក្រមផ្តន្ទាទោសខ្មាន់កាំភ្លើងជនជាតិថៃ អេកាឡាក់ ភាណយ ដែលបានបាញ់សម្លាប់ លោក លិម គិមយ៉ា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ កូនប្រុសលោក លិម គិមយ៉ា បានប្រតិកម្មភ្លាមៗថា ការសម្រេចរបស់តុលាការថៃគ្រាន់ជាជំហាននៃការផ្តល់យុត្តិធម៌ដល់ឪពុករបស់ខ្លួនប៉ុណ្ណោះ។ សម្រាប់គ្រួសារលោក លិម គិមយ៉ា យុត្តិធម៌ពិតប្រាកដនឹងកើតមានឡើង នៅល្គឹកណាដែលអ្នកបញ្ជាពិតប្រាកដត្រូវនាំយកទៅកាត់ទោសតាមផ្លូវច្បាប់។ តើមានមធ្យោបាយអ្វីបន្ថែមទៀតសម្រាប់ឲ្យគ្រួសារលោក លិម គិមយ៉ា អាចរកបានយុត្តិធម៌ពេញលេញ?

    14 min
  • តើកម្ពុជាគួរដោះស្រាយករណីលោក កឹម សុខា យ៉ាងណា ក្រោយអាមេរិកជួយឲ្យមានបទឈប់បាញ់ជាមួយថៃ?

    កញ្ញា ​កឹម ​មនោវិទ្យា ​កូនស្រី ​លោក កឹម សុខា បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២៥ ​ថា​ មកដល់​ម៉ោង​នេះ​ តុលា​ការ​កម្ពុជា​នៅ​តែ​ចោទ​អាមេរិក និង​លោក កឹម សុខា ពី​បទ​ឃុប​ឃិត​បំផ្លាញ​កម្ពុជា​នៅ​ឡើយ​។​ បើ​តាម​កូន​ស្រី​លោក កឹម សុខា ​គិត​ត្រឹម​ម៉ោង​នេះ​ គឺ​មាន​តែ​អាមេរិក​មួយ​គត់​ដែល​បាន​ជួយ​កម្ពុជា​ឲ្យ​ផុត​ពី​ការ​វាយ​ប្រហារ​ផ្លូវ​យោធា​ពី​ថៃ ​និង​បាន​បង្ខំ​ឲ្យ​ថៃ​ទទួល​យក​បទ​ឈប់​បាញ់​។​ ក្នុង​ន័យ​នេះ​ ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ចង់​ឃើញ​តុលា​ការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា ​ពី​បទ​«ឃុប​ឃិត​ជា​មួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា»​។​ តើ​កម្ពុជា​គួរ​ពិចារ​ណា​ដោះ​ស្រាយ​ករណី​លោក កឹម សុខា ​ដែរ​ ឬ​យ៉ាង​ណា​?

    10 min
  • តើគម្រោងសង់របងរបស់ថៃតាមព្រំដែនអាចជួយអ្វីខ្លះនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?

    កាលពីពេលថ្មីៗនេះ ក្រុមយោធាថៃភូមិភាគ១ បានចុះទៅពិនិត្យបង្គោលព្រំដែនលេខ៤០ និង៤១ ដែលស្ថិតក្នុងខេត្តស្រះកែវ ជាប់នឹងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ យោធាថៃបានបង្ហាញចេតនាជាថ្មីចង់សាងសង់របងព្រំដែនជាមួយកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុមអ្នកជំនាញយល់ថា ការសាងសង់របងព្រំដែនជារឿងល្អ ប្រសិនបើការសាងសង់នោះធ្វើឡើងក្នុងទឹកដីដែលកម្ពុជា-ថៃបានឯកភាពគ្នារួច។ តែអ្វីដែលពួកគេបារម្ភ គឺខ្លាចថៃមានចេតនាញុះញង់បង្កហេតុចង់ឲ្យកម្ពុជាអស់ការអត់ធ្មត់។

    12 min
  • «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»តើជាប្រធានបទស្របនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជាយ៉ាងណា?

    ប្រធានបទនៅក្នុងឱកាសខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលាឆ្នាំ២០២៥នេះគឺ«វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ»។ អ្នកតាមដានសង្គម និងភាគីពាក់ព័ន្ធបានសាទរចំពោះការលើកប្រធានបទដ៏ល្អនេះឡើង ដែលមានខ្លឹមសារបង្ហាញពីការយកចិត្តទុកដាក់ដល់តម្លៃមនុស្សចាស់។ តើប្រធានបទដ៏ល្អនេះ បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជាយ៉ាងណា?

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners