
Sign up to save your podcasts
Or


លោក Michael Alfaro ជាជនជាតិអាមេរិកាំងម្នាក់បាន និងកំពុងទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដោយសារតែលោកចុះទៅកាន់តំបន់មានជម្លោះព្រំដែនកម្ពុជា និងបានរាយការណ៍ពីផលវិបាកនៃលទ្ធផលដែលកើតចេញពីសង្គ្រាម៥ថ្ងៃរវាងកម្ពុជា និងថៃ។ ប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានបានបញ្ជាក់ថា លោក Michael Alfaro មកកម្ពុជាក្នុងនាមជាអ្នកកាសែតម្នាក់ ដោយរ៉ាប់រងការចំណាយខ្លួនឯង និងមិនទទួលបានប្រាក់ឈ្នួលពីរដ្ឋាភិបាលកម្ពុជាទេ។ តើបេសកកម្មរបស់លោក Michael Alfaro ទៅកាន់ព្រំដែនកម្ពុជាឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះ?
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣សីហាឆ្នាំ២០២៥ បានបង្ហាញចេតនា រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងពេលឆាប់ៗខាងមុខនេះ ជាថ្មីឡើងវិញ។ នេះក៏ព្រោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ កត់សម្គាល់ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលថ្មីៗនេះបានកើនឡើងខ្ពស់ អំឡុងពេលដែលកម្ពុជាបានផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកឃ្លាំមើលសង្គម យល់ថា សមត្ថកិច្ចត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ តែត្រូវពិនិត្យមើលពីតម្លាភាពនៃការអនុវត្តច្បាប់របស់មន្ត្រីចរាចរណ៍ផងដែរ។
ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពី៧ប្រទេស កំពុងបំពេញបេសកកម្មចុះពិនិត្យទីតាំង ដែលរងផលប៉ះពាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា នេះជាជំហានដ៏ល្អរបស់កម្ពុជា ដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ក្នុងការគោរពបទឈប់បាញ់ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បើតាមក្រុមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អន្តរកាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាសាក្សី នៃជម្លោះព្រំដែន កម្ពុជា-ថៃ។
គិតចាប់តាំងពីផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីពេលកន្លងទៅ គេអាចកត់សម្គាល់ឃើញពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗនៅក្នុងការប្រើប្រាស់គ្រឿងសព្វាវុធរបស់ភាគីទាំងសងខាង។ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក ឬដ្រូន ការប្រើប្រាស់កាំភ្លើងធំ ការផ្តាច់និងកំណត់សេវាបញ្ជាជាដើម ទាំងអស់នេះសុទ្ធតែផ្សាភ្ជាប់នឹងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ក្នុងន័យនេះអ្នកជំនាញសង្កត់ធ្ងន់ថា កម្ពុជាគួរដកបទពិសោធន៍ពីសង្គ្រាមជាមួយថៃនាពេលនេះ ដោយត្រូវពង្រឹងការអប់រំបន្ថែមក្នុងមុខវិជ្ជា ឬជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាឲ្យខ្លាំងក្លាជាមុន។
ចាប់តាំងពីមានជម្លោះជាមួយថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ពលរដ្ឋខ្មែរបានផ្តើមរុញឲ្យមានចលនាជាតិនិយមជាបន្តបន្ទាប់ តាមរយៈពហិការទំនិញថៃ។ គំនិតជាតិនិយមនេះ បានកើតឡើងពេញទំហឹងមកទល់បច្ចុប្បន្ន ក្រោយថៃបើកការវាយប្រហារដើម្បីឈ្លានពានទឹកដីកម្ពុជាអស់រយៈ៥ថ្ងៃ នៅចុងខែកក្កដា ឆ្នាំ២០២៥។ អ្នកតាមដានសង្គមនានាកត់សម្គាល់ថា មានពលរដ្ឋខ្មែរមួយចំនួននៅតែបន្តប្រើប្រាស់ទំនិញថៃ ដោយសារការបិទច្រកនាំចូលមិនទាន់មានប្រសិទ្ធភាព និងខ្លះទៀតបោះបង់ចោលទាំងស្រុងចំពោះការប្រើប្រាស់ទំនិញថៃ ហើយឈានទៅប្រើផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងក្រៅពីថៃ។
ក្រសួងទេសចរណ៍បានកោះប្រជុំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ដើម្បីដាក់ចេញវិធានការគន្លឹះ ឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតមានពីជម្លោះព្រំដែនកម្ពុជា និងថៃ។ ក្រុមអ្នកតាមដានវិស័យទេសចរណ៍ លើកឡើងថា សង្គ្រាមរវាងកម្ពុជា និងថៃនាពេលកន្លងមកនេះ គឺពិតជាធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ប៉ះពាល់ខ្លាំងគឺភ្ញៀវជាជនជាតិខ្មែរទៅប្រទេសថៃ និងភ្ញៀវជាជនជាតិថៃមកកាន់កម្ពុជា។ តែសម្រាប់ភ្ញៀវទេសចរពីប្រទេសផ្សេងៗ ហាក់ដូចជាពុំទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ៕
មេទ័ពភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាង បានប្រកាសថាលោក នឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសរបស់មេទ័ពភូមិភាគ២ថៃរូបនេះ ត្រូវបានធ្វើឡើងមុនលោកចូលនិវត្តន៍ ដែលនៅសល់ពេល ៥១ថ្ងៃទៀត។ ចំពោះការប្រកាសបង្កហេតុរបស់មេទ័ពថៃពេលនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា អ្នកតាមដានសង្គម និងនយោបាយខ្មែរនានាមើលឃើញថា ជាចេតនាឈ្លានពានគិតទុកជាមុនរបស់ថៃ គប្បីកម្ពុជាត្រូវរក្សាភាពស្ងប់ស្ងាត់ផង និងត្រូវមានការប្រុងប្រយ័ត្នផង។
ថៃអះអាងថាទាហានរបស់ខ្លួន៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ទី៩សីហា អំឡុងពេលពួកគេដើរល្បាត រាយលួសបន្លា។ ក្រសួងការបរទេសថៃក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានចោទប្រកាន់ភាគីកម្ពុជាថា បានដាក់មីនថ្មី នៅតាមព្រំដែន ដែលជាការរំលោភមកលើដែនអធិបតេយ្យភាពរបស់ថៃ។ ព័ត៌មាននេះ ត្រូវបានបដិសេធដោយភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ បង្ហាញកង្វល់ថា ហេតុការណ៍ផ្ទុះមីនជាថ្មីនេះ អាចជាចេតនារបស់ថៃ ចិញ្ចឹមចិត្តចង់ឈ្លានពានកម្ពុជាជាថ្មីម្តងទៀត។
កម្ពុជា និងថៃសម្រេចបាននូវការឯកភាពគ្នាចំនួន ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍ទី៧សីហាម្សិលមិញ។ ១៣ចំណុចនោះមានទាក់ទងនឹងការអនុវត្តបទឈប់បាញ់ឲ្យខ្ជាប់ខ្ជួន និងយន្តការនានាដើម្បីបញ្ចៀសស្ថានការណ៍តានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា កិច្ចព្រមព្រៀងទាំង ១៣ចំណុចនៃ GBC មិនទាន់អាចធានាបានទាំងស្រុងនូវដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃនៅឡើយ។
ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជាបងធំទី១ពិភពលោកបានចេញមុខភ្លាមៗមកសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរ និងបានបន្តតាមដានការអនុវត្តបទឈប់បាញ់គ្នានោះយ៉ាងដិតដល់ថែមទៀតផង។ ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែសីហា មេបញ្ជាការកងកម្លាំងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក្នុងគ្រាដែលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀ សីហា ក៏បានអះអាងថា អាមេរិកនឹងផ្តល់ជំនួយចំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធិភាព ឈានទៅដល់ការកសាងសន្តិភាពឋិតថេរមួយ នៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា អាមេរិកកំពុងបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ក្នុងនាមជាប្រទេសមហាអំណាចដែលស្រឡាញ់សន្តិភាព តែមិនមែនក្នុងន័យទប់ឥទ្ធិពលរបស់ចិនដែលកំពុងរីកធំក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners