ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • អ្វីជាដំណោះស្រាយចំពោះមុខ និងទៅអនាគតសម្រាប់ពលករខ្មែររាប់សែននាក់ដែលវិលត្រឡប់ពីថៃ?

    គិតចាប់តាំងពីមានជម្លោះព្រំដែនខ្មែរ-ថៃ កន្លងមកនេះ ពលករខ្មែររាប់ម៉ឺននាក់បានសម្រុកចាកចេញពីប្រទេសថៃក្នុងមួយថ្ងៃៗមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិនានា។ តាមក្រសួងការងារកម្ពុជា មានពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃប្រមាណ៧៥ម៉ឺននាក់ បានវិលចូលកម្ពុជាវិញ។ អ្នកធ្វើការក្នុងវិស័យការងារមើលឃើញថា ការសម្រុកចូលយ៉ាងគំហុករបស់ពលរដ្ឋខ្មែរពីប្រទេសថៃនាពេលនេះ គឺដោយសារតែភាពភ័យខ្លាច និងការគំរាមកំហែងក្នុងប្រទេសថៃ។ ក្រុមអ្នកជំនាញ លើកឡើងថា ពលករទាំងនោះ ប្រឈមនឹងការដោះវិបត្តិបំណុល និងកង្វះការងារនៅកម្ពុជាជាដើម។ តើរដ្ឋាភិបាលគួរមានដំណោះស្រាយយ៉ាងណា ដើម្បីឆ្លើយតបនឹងការត្រឡប់របស់ពលករខ្មែរនាពេលនេះ?

    12 min
  • តើសហគមន៍អន្តរជាតិគួរមានយន្តការបែបណា ដើម្បីឲ្យថៃគោរពបទឈប់បាញ់ជាមួយកម្ពុជា?

    ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់ម្តងជាពីរដង។ ប៉ុន្តែកម្ពុជាបានច្រានចោល និងបញ្ជាក់ថាខ្លួនតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានតាមអនុលោមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិនានា បានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា និងថៃនាពេលនេះ ដែលតម្រូវឲ្យសហគមន៍អន្តរជាតិចាត់តាំងក្រុមសង្កេតការណ៍ឯករាជ្យជាបន្ទាន់ក្នុងការតាមដាន។ តាមក្រុមអ្នកជំនាញ សហគមន៍អន្តរជាតិត្រូវមានវិធានការច្បាស់លាស់មួយ ក្នុងការដាក់សម្ពាធ ឬទណ្ឌកម្មចំពោះភាគីថៃប្រសិនបើនៅតែបន្តរំលោភបទឈប់បាញ់។ ស្ថិតក្នុងអំឡុងពេលនេះ តើសហគមន៍អន្តរជាតិមានតួនាទីយ៉ាងណា ដើម្បីឲ្យភាគីថៃគោរពបទបាញ់ជាមួយកម្ពុជា?

    14 min
  • តើប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងណា អំឡុងពេលមាន​បទឈប់បាញ់រវាងកម្ពុជា-ថៃ?

    អស់រយៈ ៦ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមាន។ ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ ​មាតិកាព័ត៌មានជាច្រើន​បែបត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ដោយគ្មានការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ អ្នកជំនាញ​ប្រព័ន្ធផ្សព្វផ្សាយនានា​លើកឡើងថា ក្នុងអំឡុងពេលមានបទឈប់បាញ់​ អ្នកប្រើបណ្តាញសង្គមកម្ពុជា និងថៃមួយចំនួន​បានប្រើប្រាស់​​ប្រព័ន្ធផ្សព្វផ្សាយ​​​ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក​​​ និងថា អ្នកខ្លះបានបង្កើត​​ព័ត៌មានក្លែងក្លាយថែមទៀត។ ក្នុងន័យនេះ អ្នកជំនាញជំរុញឲ្យគ្រប់គ្នា​រក្សាជំហរ​​​​​​លើព័ត៌មាន​ឯករាជ្យ តម្លាភាព និងមានប្រភពច្បាស់លាស់។ តើអ្វីជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ អំឡុង​កម្ពុជា-ថៃកំពុងអនុវត្តបទឈប់បាញ់?

    14 min
  • តើកម្ពុជាអាចប្រជែងទីផ្សារក្នុងតំបន់បានកម្រិតណា ក្រោយអាមេរិកបញ្ចុះពន្ធដល់១៩%?

    សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាចូលទៅទីផ្សាររបស់អាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ការបញ្ចុះអត្រាពន្ធបដិការរបស់អាមេរិក ធ្វើឡើងបន្ទាប់ពី កម្ពុជា និងថៃសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយដែលផ្តើមឡើងពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងក្លាយជាប្រទេសមួយដែលមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ចំពោះការទាក់ទាញអ្នកវិនិយោគពីបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ តែអ្នកជំនាញក៏ស្នើឱ្យរដ្ឋាភិបាលគិតគូរទៅលើការបង្កើននូវបរិយាកាសវិនិយោគងាយស្រួល និងការដឹកជញ្ចូនមានតម្លៃទាបជាងមុន។

    15 min
  • តើទំនាក់ទំនងកម្ពុជា-អាមេរិកប្រែប្រួលយ៉ាងណា ក្រោយអន្តរាគមន៍របស់លោក ដូណាល់ ត្រាំក្នុងជម្លោះខ្មែរ-ថៃ?

    កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់មួយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការជំរុញពីសហរដ្ឋអាមេរិក ដែលមានការចូលរួមពីចិន។ បទឈប់បាញ់នេះជាគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ធានាសុវត្ថិភាព និងសន្តិភាពដល់ប្រជាពលរដ្ឋទាំងសងខាង។ អ្នកជំនាញកិច្ចការអន្តរជាតិនានាយល់ឃើញថា កិច្ចអន្តរាគមន៍របស់អាមេរិកឲ្យមានបទឈប់បាញ់នាពេលនេះ គឺបានបង្ហាញថាអាមេរិកនៅតែមានឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍។ រីឯអ្នកជំនាញខ្លះទៀតលើកឡើងថា អាមេរិកក៏ចង់ឃើញមានការផ្សះផ្សានយោបាយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

    15 min
  • អ្នកវិភាគ​៖ ការរៀបចំ​កញ្ចប់គោលនយោបាយលើកទឹកចិត្តកងទ័ពជួរមុខគឺជារឿងចាំបាច់

    នៅថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជា​​​ឱ្យរៀបចំ​កញ្ចប់គោលនយោបាយ​លើកទឹកចិត្ត​ពិសេសមួយសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមដោយផ្ទាល់ក្នុងសមរភូមិការពារបូរណភាពទឹកដី។ តែសម្រាប់​​​កិច្ចអន្តរាគមន៍​បន្ទាន់ក្រោយ​ផ្ទុះការ​​វាយប្រយុទ្ធជាមួយថៃ ​​រដ្ឋាភិបាលបាន​​ប្រកាស​​​​​​ផ្តល់ក្របខ័ណ្ឌ​​ឱ្យសាច់ញាតិបង្កើត​របស់​កងកម្លាំងប្រដាប់អាវុធ​​ ដែលបាន​ពលី​ ឬធ្លាក់ខ្លួនពិការ​។ ដំណាលគ្នានេះ ​​​កងកម្លាំង​​​​ប្រដាប់អាវុធ​​ជួរមុខ​​ គ្រួសារយោធិន​ពលី និងរបួស​​​​ក៏នឹងត្រូវបាន​​សម្រាលបន្ទុក​ផ្នែកហិរញ្ញវត្ថុ តាមរយៈការអនុគ្រោះ​ការទូទាត់ ឬលុបចោលបំណុលធនាគារផងដែរ។ ​អ្នកតាមដានសង្គមនានាសាទរចំពោះកិច្ចអន្តរាគមន៍បន្ទាន់នេះ ​និងថាការរៀបចំ​​កញ្ចប់គោលនយោបាយលើកទឹកចិត្ត​កងទ័ពជួរមុខ ​គឺ​ជារឿងចាំបាច់​មិនថាក្នុងកាលៈទេសបច្ចុប្បន្ន ឬទៅអនាគត៕

    11 min
  • តើធ្វើយ៉ាងណាដើម្បីកុំឲ្យបទឈប់បាញ់រវាងកម្ពុជា និងថៃ មានភាពផុយស្រួយ?

    កម្ពុជា និងថៃ សម្រេចបាននូវបទឈប់បាញ់មួយនៅរំលងអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការជំរុញពីសហរដ្ឋអាមេរិក ដែលមានការចូលរួមពីចិន។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវគេមើលឃើញថាហាក់មានភាពផុយស្រួយ​ បន្ទាប់ពីភាគីថៃបានចោទកម្ពុជាថាបានរំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់ តែកម្ពុជាបានបដិសេធ។ ជុំវិញបញ្ហានេះអ្នកតាមដានសង្គម និងនយោបាយនានាបានផ្តល់ជាយោបល់ប្រហាក់ប្រហែលគ្នាថា វត្តមានអ្នកសង្កេតការណ៍ឯករាជ្យ ដែលជាភាគីទី៣ នៅតំបន់ជម្លោះ គឺជាការចាំបាច់ និងបន្ទាន់។

    13 min
  • តើកម្ពុជាគួរយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកប្រើ ដើម្បីឱ្យថៃបញ្ឈប់ទង្វើឈ្លានពានលើខ្មែរទេ?

    ក្នុងសង្គ្រាមដ៏ក្តៅរវាងខ្មែរ និងថៃអស់រយៈពេល៤ថ្ងៃ​មកនេះ កម្ពុជានៅតែបន្តស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយឱ្យមានបទឈប់បាញ់ ខណៈថៃមិនទទួលយកការសម្របសម្រួលពីភាគីទី៣ និងមិនគោរពបទឈប់បាញ់។ អ្នកជំនាញផ្តល់យោបល់ថា កម្ពុជាគួរប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ឈប់សង្គ្រាមរបស់ថៃមកលើកម្ពុជា ពីព្រោះថា ថៃជាប្រទេសហត្ថលេខី និងជាប្រទេសដែលកំពុងរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។ តែអ្នកអ្នកវិភាគ មើលឃើញថា កម្ពុជាទំនងមិនហ៊ានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកដោះស្រាយជាមួយថៃឡើយ ដ្បិតថា កន្លងមកកម្ពុជាខ្លួនឯងអះអាងថា កិច្ចព្រមព្រៀងមួយនេះផុតសុពលភាពបាត់ទៅហើយ។

    15 min
  • អ្វីទៅជាដំណោះស្រាយ ដើម្បីឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?

    កងទ័ពកម្ពុជា និងកងទ័ពថៃ បាន និងកំពុងវាយប្រហារគ្នា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឈានចូលដល់ថ្ងៃទី២។ បណ្តាប្រទេស និងសហគមន៍អន្តរជាតិជាច្រើនបានអំពាវនាវឲ្យភាគីកម្ពុជា-ថៃ បើកកិច្ចចរចាដោយសន្តិវិធី ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នានាពេលនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិនានាបានលើកឡើងថា ភាគីថៃត្រូវតែបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា ហើយចូលខ្លួនមកទទួលស្គាល់ការដោះស្រាយគ្នាតាមសន្តិវិធី តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ។ តើកម្ពុជា-ថៃ​ អាចមានដំណោះស្រាយបែបណា ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?

    11 min
  • ហេតុអ្វីកម្ពុជា និងថៃមិនអាចគេចផុតពីការធ្វើសង្រ្គាមជាថ្មីនៅក្នុងជម្លោះព្រំដែន?

    ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីម្ខាងៗបានប្រើប្រាស់សព្វាវុធធុនធ្ងន់ដើម្បីវាយប្រហារគ្នា។ តាមកំណត់ហេតុពីភាគីកម្ពុជា ការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃចាប់ផ្តើមដំបូងពីប្រាសាទតាមាន់ធំ និងបានឈានទៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយបន្តពង្រីកភូមិសាស្ត្រវាយប្រយុទ្ធទៅដល់តំបន់មុំបី រហូតដល់ប្រាសាទព្រះវិហារទៀត។ តើគេអាចនិយាយបានទេថា សង្រ្គាមជាថ្មីរវាងកម្ពុជា និងថៃនៅក្នុងជម្លោះព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំ ពិសេសពីភាគីកម្ពុជា?

    មុននឹងឆ្លើយសំណួរនេះ យើងគួរងាកក្រោយបន្តិច។ អ្វីៗបានចាប់ផ្តើមដំបូងនៅថ្ងៃទី២៨ ឧសភាដែលទាហានថៃបានលបឆ្មក់ចូលបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី។ គឺផ្តើមចេញពីចំណុចនេះហើយដែលភាពតានតឹងបានឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនៅពេលនេះ។ តែគេក៏មិនត្រូវភ្លេចនិយាយទេថា មុននឹងផ្ទុះសង្រ្គាមថ្ងៃនេះ កម្ពុជា និងថៃ ពិសេសកម្ពុជាខ្លួនឯងបានព្យាយាមរកដំណោះស្រាយតាមគ្រប់មធ្យោបាយទាំងអស់ ពិសេសការចរចាជាលក្ខណៈទ្វេភាគីគ្រប់កម្រិត មានទាំងកម្រិតការទូត និងយោធា។ ទន្ទឹមគ្នានេះ កម្ពុជា និងថៃក៏មានកិច្ចព្រមព្រៀងជាមូលដ្ឋានមួយចំនួននៅក្នុងដំណោះស្រាយរឿងព្រំដែន។

    គិតតាំងពីថ្ងៃទី២៨ ឧសភាមក កិច្ចប្រជុំទ្វេភាគីកម្ពុជា និងថៃ ឬហៅ JBC ត្រូវបានរៀបចំធ្វើឡើងចំនួន ៦លើក តែលើកណាក៏ដូចជាលើកណា គឺគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។ ទន្ទឹមនឹងយន្តការទ្វេភាគីដែលជាការចង់បានរបស់កម្ពុជា និងថៃ កម្ពុជាក៏បានព្រមានលើកយកសំណុំរឿងព្រំដែនជាមួយថៃនេះទៅប្តឹង តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រុងឡាអេដែរ។ តែយន្តការមួយនេះហាក់កំពុងនៅទ្រឹងនៅឡើយមកទល់ពេលនេះ។ ចូរកុំភ្លេចថា មានហេតុផលសំខាន់ចំនួន ២ ដែលកម្ពុជាបានសម្រេចប្តឹងទៅ ICJ។ ទី១ គឺមកពីកិច្ចចរចាទ្វេភាគីហាក់ទៅលែងរួច ឬថា គ្មានច្រកចេញ និងទី២ គឺភាគីថៃដែលហាក់គ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាទាល់តែសោះ។

    មិនត្រឹមតែគ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយទេ ថៃថែមបានបន្តផ្គើន និងញុះញង់កម្ពុជាទៀតផង តាមរយៈបិទច្រកព្រំដែនគោកទាំងស្រុងជាឯកតោភាគីក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ហើយថ្មីៗនេះ ថៃបានសម្រេចចិត្តជាឯកតោភាគីបិទការទស្សនានៅប្រាសាទតាមាន់ធំ ការរាយបន្លាលួសព័ទ្ធជុំវិញប្រាសាទដោយគ្មានការជូនដំណឹងផ្លូវការដល់ភាគីកម្ពុជា។ តាមពិតទៅ កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំដើម្បីតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយឯកសារច្បាប់អន្តរជាតិទាំងអស់សុទ្ធតែបានបញ្ជាក់ថា ថៃកំពុងរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា មិនថានៅប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងតំបន់មុំបីនោះទេ។ ផ្ទុយពីកម្ពុជា ថៃមានត្រឹមតែផែនទីដែលគូសដោយឯកតោភាគីប៉ុណ្ណោះ។

    សរុបមកវិញ កម្ពុជាខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តសម្បើមណាស់នៅចំពោះមុខការបំពាន និងការញុះញង់របស់ថៃ។ តែការខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តរបស់កម្ពុជាមានកម្រិត។ ជានិច្ចកាល កម្ពុជាតែងប្រកាន់ជំហរចង់ដោះស្រាយតាមផ្លូវចរចា និងការទូត ហើយបើតាមភាគីកម្ពុជា សង្រ្គាមផ្ទុះពេលនេះគឺភាគីថៃជាអ្នកផ្តើមមុនគេ។

    ​អ្វីទៅជាដំណោះស្រាយ ឬថា ជាសេណារីយ៉ូដែលភាគីទាំងពីរត្រូវធ្វើជាបន្ទាន់នៅចំពោះមុខដើម្បីបញ្ចប់សង្រ្គាមពេលនេះ?

    គិតត្រឹមម៉ោងនេះ គេនៅមិនទាន់ដឹង និងអាចនិយាយបានទេថា អ្វីទៅជាដំណោះស្រាយ និងសេណារីយ៉ូដែលកម្ពុជា និងថៃត្រូវធ្វើនោះ។ អ្វីដែលគេអាចនិយាយបានពេលនេះគឺថា កម្ពុជា និងថៃត្រូវតែជួបគ្នាជាបន្ទាន់ដើម្បីបញ្ឈប់សង្រ្គាមពេលនេះដែលមិនបានធ្វើឲ្យខាងណាចំណេញទេ ពោលគឺមានតែខាតបង់ទាំងអស់គ្នា ទាំងការស្លាប់មនុស្ស និងការខូចខាតសម្ភារៈ។ តុល្យការបណ្តោះអាសន្នចុងក្រោយនៅល្ងាចថ្ងៃទី២៤ កក្កដាពីក្រសួងសុខាភិបាលថៃបង្ហាញថា មានជនស៊ីវិល ១១នាក់ និងទាហាន ១នាក់បានស្លាប់ ខណៈជនស៊ីវិល និងទាហានថៃជាច្រើននាក់ទៀតរងបួស។

    ពីខាងភាគីកម្ពុជាវិញ គេនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពី​​ចំនួនអ្នកស្លាប់ និងរងរបួសទេ។ អ្វីដែលគេអាចដឹងពេលនេះ គឺថៃ និងកម្ពុជាបានចោទ និងស្រែកថ្កោលទោសដាក់គ្នាទៅវិញទៅមក។ រដ្ឋាភិបាលថៃបានអំពាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសកម្ពុជាដោយចោទថា កម្ពុជាជាអ្នកបង្កហេតុ និងជាអ្នកស្រែកឃ្លានសង្គ្រាម។ ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋថៃដែលកំពុងនៅប្រទេសកម្ពុជាត្រឡប់ទៅប្រទេសវិញ បើគ្មានភាពចាំបាច់។ រីឯស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏អំពាវនាវឱ្យពលរដ្ឋខ្មែរចាកចេញពីថៃដូចគ្នាដែរ។​

    ដោយឡែក កម្ពុជាបានអំពាវនាវឱ្យសមាជិកអង្គការសហប្រជាជាតិថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ថៃ និងត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលលើកម្ពុជា។ ទន្ទឹមគ្នានេះ កម្ពុជាព្រមានឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយត្រូវដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ តើស្ថានការណ៍នឹងវិវត្តន៍យ៉ាងម៉េចនៅពេលខាងមុខ គេនៅមិនទាន់អាចនិយាយបានយ៉ាងណាទេនៅពេលនេះ។

     

    ​គេបានសង្កេតឃើញថា កម្ពុជាហាក់បានគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហា ដូចជាការចរចាទ្វេភាគី និងកំពុងរៀបចំប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។ ដូច្នេះតើកម្ពុជាគួរធ្វើអ្វីទៀត ឬមួយក៏ថា តើកម្ពុជានៅសល់សន្លឹកបៀអ្វីទៀត ដើម្បីដោះស្រាយបញ្ហាព្រំដែននេះជាមួយថៃ?

    តាំងពីដើមឡើយ​មក កម្ពុជាធ្លាប់បានបញ្ជាក់ជំហរច្រើនដងពីការបន្តប្រើប្រាស់​យន្តការចរចាទ្វេភាគី។ តែនៅចំពោះមុខពេលនេះ យន្តការមួយនេះប្រហែលពិបាកបន្តិច ដូចដែលស្ថានការណ៍ផ្ទុះសង្រ្គាមជាថ្មីបានបង្ហាញនៅពេលនេះស្រាប់។ ដូច្នេះអ្វីដែលកម្ពុជាគួរធ្វើ និងបន្តធ្វើពេលនេះ គឺងាករកសហគមន៍អន្តរជាតិឲ្យជួយដោះស្រាយ ពិសេសពន្លឿនការយកសំណុំរឿងព្រំដែនដ៏រស៊ើបទាំងអស់ទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិឱ្យបានឆាប់។ នៅរសៀលថ្ងៃទី២៤ ខែកក្កដានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យជួយអន្តរាគមន៍បន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតយ្យភាពរបស់កម្ពុជា ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

    សរុបមកវិញ កម្ពុជាហាក់មានជម្រើសមានតែ ២គត់ដើម្បីតតាំងជាមួយថៃនៅក្នុងរឿងព្រំដែន។ ជម្រើសទី១ គឺការតស៊ូតាមផ្លូវយោធា និងជម្រើស​​ទី២ ការតស៊ូខាងការទូត តាមរយៈការយន្តការអន្តរជាតិ។ តែទោះជម្រើសណាមួយក៏ដោយក៏មិនងាយស្រួលដែរ។ តើជម្រើសមួយណាដែលសមស្រប និងល្អជាងមួយណា គឺមានតែកម្ពុជាម្នាក់គត់ជាអ្នកសម្រេច។​

    រហូតមកពេលនេះ តើមានប្រទេសណាខ្លះដែលបានបញ្ចេញប្រតិកម្មលើការផ្ទុះសង្រ្គាមរវាងកម្ពុជា និងថៃ?

    គិតត្រឹមល្ងាចថ្ងៃទី២៤ កក្កដានេះ គេឃើញមានប្រតិកម្មពីចិន ម៉ាឡេស៊ី និងជប៉ុន។ ចិន តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោក គ័រ ចែឃុន បានសម្តែងក្តីបារម្ភជាខ្លាំងចំពោះការផ្ទុះសង្គ្រាមរវាងកម្ពុជា និងថៃពេលនេះ។ តាមលោក គ័រ ចែឃុន ចិនសង្ឃឹមថាកម្ពុជា និងថៃអាចដោះស្រាយជម្លោះតាមរយៈការចរចាសន្តិវិធីដោយឈរលើគោលការណ៍យុត្តិធម៌ និងតម្លាភាព និងថា ចិនមានឆន្ទៈក្នុងការដើរតួនាទីដើម្បីកាត់បន្ថយភាពតានតឹង។

    ពីប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្រ្តី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងជាប្រធានប្តូរវេនអាស៊ានបានអំពាវនាវឱ្យប្រទេសដែលជាសមាជិកអាស៊ានទាំង ២បញ្ឈប់សង្គ្រាម បន្ថយភាពតានតឹងលើជម្លោះព្រំដែន និងវិលទៅកាន់តុចរចាដើម្បីរកដំណោះស្រាយ។ ចំណែកប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា។ ជប៉ុនបានមើលឃើញថា ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងពីថ្ងៃទី២៨ ខែឧសភាមក ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្ស និងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាន និងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរដើម្បីបន្ធូរបន្ថយភាពតានតឹង។

    ជប៉ុនបញ្ជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុនសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា៕​

    8 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners