
Sign up to save your podcasts
Or


ជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ កំពុងមានភាពតានតឹងកាន់តែខ្លាំងៗឡើង ក្រោយភាគីថៃបានបន្តយកបញ្ហាឆបោកអនឡាញមកវាយប្រហារកម្ពុជា និងបានស្នើឱ្យប៉ូលីសអន្តរជាតិអាំងទែប៉ូល ជួយសហការជាមួយថៃបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ អ្នកជំនាញក្នុងវិស័យនយោបាយ និងកិច្ចការអន្តរជាតិយល់ថា ថៃអស់សន្លឹកបៀត្រូវលេងជាមួយកម្ពុជាក្នុងសំណុំរឿងព្រំដែន ទើបថៃងាកមកប្រើយុទ្ធសាស្ត្រយកបទល្មើសឆបោកអនឡាញដាក់គំនាបមកលើកម្ពុជា។ តាមអ្នកជំនាញ ថៃមិនត្រឹមតែមិនចំណេញ តែត្រូវបង់ខាតបន្ថែមទាំងកេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង។
តាមរយៈការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិថៃនាថ្ងៃទី៩ កក្កដាម្សិលមិញនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រកាសផ្តាច់ទំនាក់ទំនងបងប្អូនធម៌ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ការប្រកាសផ្តាច់ទំនាក់ទំនងជាសាធារណៈជាមួយលោក ហ៊ុន សែន របស់លោកថាក់ស៊ីន បែបនេះធ្វើឡើង បន្ទាប់ពីមានការបែកធ្លាយសំឡេងឆ្លើយឆ្លងតាមទូរស័ព្ទរវាងកូនស្រីលោកថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន។ ការណ៍នេះនាំឱ្យ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចព្យួរមុខងារនាយករដ្ឋមន្ត្រី។ ចំពោះលោក ថាក់ស៊ីន ទំនាក់ទំនងរបស់លោកជាមួយលោក ហ៊ុន សែន មិនអាចស្រោចស្រង់ឡើងវិញបានទេ។តើមានអ្វីនៅពីក្រោយការសម្រេចចិត្តផ្តាច់ទំនាក់ទំនងបងប្អូនធម៌របស់លោកថាក់ស៊ីនជាមួយលោក ហ៊ុន សែន?
កាសែតថៃនានា នៅថ្ងៃអង្គារទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយពីការចេញដីការបស់តុលាការថៃចាប់ខ្លួនអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោមបទចោទ «ប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ» រួមទាំងបានរឹបអូសទ្រព្យសម្បត្តិរបស់លោក កុក អាន នៅក្នុងប្រទេសថៃផងដែរ។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកប្រតិកម្មនឹងចំណាត់ការរបស់ថៃថា ជាការលើកដុំថ្មទម្លាក់លើជើងខ្លួនឯងជុំវិញបទល្មើសឆបោកអនឡាញ។ អ្នកតាមដានសង្គម យល់ថា ចំណាត់ការរបស់ថៃពេលនេះជាការសងសឹងកម្ពុជា ក្នុងស្ថានភាពតានតឹងផ្នែកព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមអ្នកវិភាគខ្លះ ការចេញដីកាចាប់ខ្លួន លោក កុក អាន នឹងធ្វើកម្ពុជាអាម៉ាស់មុខ និងខ្លះទៀតថា ជារូបភាពនយោបាយ។
នៅថ្ងៃទី៧ កក្កដា សហរដ្ឋអាមេរិកបានដាក់លិខិតជាផ្លូវការមកកម្ពុជាដោយបានកំណត់ពន្ធនាំចូលទំនិញពីកម្ពុជាទៅអាមេរិកក្នុងអាត្រា៣៦%។ ចំនួនពន្ធនេះបានថយចុះ១៣% បើធៀបនឹងអាត្រាពន្ធចាស់ដែលរដ្ឋបាលអាមេរិកបានកំណត់ចំនួន៤៩%។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធ្វើការក្នុងវិស័យកាត់ដេរនៅកម្ពុជាយល់ឃើញថា អាត្រាពន្ធគយ៣៦%នេះ គឺស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំពឹងផ្អែកលើវិស័យវាយនភណ្ឌកាត់ដេរ។ ក្នុងន័យនេះអ្នកជំនាញ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងបន្តកិច្ចចរចាជាមួយភាគីអាមេរិក មុនអាត្រាពន្ធថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?
នៅថ្ងៃទី៧ ខែកក្កដានេះ គណបក្សកម្លាំងជាតិ ដែលដឹកនាំដោយ លោក ជា មុនី និងចូលរួម ដោយ លោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្ស ជំទាស់នេះ បានចុះទៅសួរសុខទុក្ខកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ ជាទីដែលមានការប្រឈមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ។ សកម្មភាពនេះត្រូវបានអ្នកឃ្លាំមើល ចាត់ទុកថា អ្នកនយោបាយខ្មែរកំពុងតែរួមកម្លាំងគ្នាដើម្បីតទល់នឹងសត្រូវរួម ដោយទុកបញ្ហានយោបាយផ្ទៃក្នុងកម្ពុជាជារឿងដោយឡែក។
ស្របពេលដែលដំណើរឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ កំពុងតែដើរទៅមុខ ការជជែកវែកញែកពីគុណវិបត្តិនៃច្បាប់នេះ ក៏កំពុងតែកើតឡើង។ អ្នកវិភាគនយោបាយខ្លះ យល់ថា កម្ពុជាកំពុងដើរទៅជាន់ដានកង់ប្រវត្តិសាស្ត្រជាថ្មី ដូចកាលពីសម័យសង្គមរាស្ត្រនិយម ដែលអតីតព្រះមហាក្សត្រ ព្រះបរមរោតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់បានប្រកាសឲ្យប្រើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ ក្នុងខែតុលា ឆ្នាំ១៩៦៨។ អ្នកតាមដាននយោបាយ យល់ថា បើអនុម័តច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរនៅពេលខាងមុខនេះ នឹងធ្វើឲ្យសង្គមខ្មែរឈានទៅរកការបែកបាក់កាន់តែធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៣ ខែកក្កដា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានណែនាំឱ្យលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កុំបន្តទិញទំនិញជាយុទ្ធសាស្ត្រដូចជា អគ្គិសនី អ៊ីនធឺនែត ប្រេងឥន្ទនៈ និងឧស្ម័ន ពីថៃជាដាច់ខាត ទោះបីចរចាគ្នាត្រូវរ៉ូវក៏ដោយ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញពីជំហរដ៏រឹងមាំ និងភាពជាម្ចាស់ការរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងសកម្មភាពគំរាមកំហែងពីបរទេស។ តែអ្នកជំនាញព្រួយបារម្ភថា កម្ពុជាអាចរងផលប៉ះពាល់មួយផ្នែក បើមិនខំស្វះស្វែងរកទីផ្សារដទៃទៀតមកជំនួសទំនិញថៃ ឬមិនព្យាយាមប្រឹងប្រែងផលិតទំនិញទាំងនេះដោយខ្លួនឯង។
ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ដោយជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ក្នុងឆ្នាំ២០២៤ បានផ្អៀងមកខាងកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងស្ថានភាពនៃជម្លោះព្រំដែនជាមួយថៃ អ្នកតាមដានសង្គម និងអ្នកជំនាញសេដ្ឋកិច្ចមើលឃើញស្រដៀងគ្នាថា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមនឹងកើនឡើងជាលំដាប់ថែមទៀត។ តែដំណាលគ្នានេះដែរ អ្នកតាមដានសង្គម និងអ្នកសេដ្ឋកិច្ចយល់ថា កម្ពុជាចាំបាច់ត្រូវតែពង្រឹងគុណភាពនៃការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលមិនមានហានិភ័យដល់ពលរដ្ឋ និងសង្គម។ តើកម្ពុជាគួរប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកទំហំពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?
តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២៥ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីថៃ គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាបណ្តោះអាសន្ន ក្រោយការបែកធ្លាយសារសំឡេងជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ទោះបីជាថៃផ្លាស់ប្តូរនាយករដ្ឋមន្រ្តី និងមន្ត្រីរដ្ឋាភិបាលថៃមួយចំនួនក្តី តែទំនាក់ទំនងរវាងកម្ពុជា-ថៃ នឹងមិនទាន់អាចត្រឡប់ទៅរកប្រក្រតីភាពភ្លាមៗឡើយ។ បើតាមអ្នកតាមដាននយោបាយ រដ្ឋាភិបាលនៃប្រទេសទាំង២គួរធ្វើយ៉ាងណាឲ្យមានការចរចាមួយ ដែលផ្តល់ប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។
ចាប់តាំងពីមានភាពតានតឹងខាងព្រំដែនរវាងកម្ពុជា និងថៃ ដែលបានផ្តើមឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ ប្រជាជនកម្ពុជាហាក់បង្ហាញនូវស្មារតីជាតិនិយម ដោយងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ អ្នកតាមដានសង្គមនានាមើលឃើញថាជាឱកាសដ៏ល្អ ដែលពលរដ្ឋខ្មែរជ្រើសរើសយកការប្រើប្រាស់ផលិតផលខ្មែរក្នុងស្រុក។ ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរនេះ ក៏ត្រូវគេមើលឃើញថាធ្វើឡើងបានតែមួយឆាវៗ។ តែបើស្មារតីនេះអាចស្ថិតស្ថេរជារៀងរហូត នោះគឺជាការប្រសើរ។ ប្រសើរដោយនៅក្នុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្កប់ដោយលាប គឺធ្វើឲ្យខ្មែរងាកមកគាំទ្រផលិតផលខ្មែរយ៉ាងពេញទំហឹង និងកាត់បន្ថយ ឬពហិការផលិតផលនាំចូល។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners