
Sign up to save your podcasts
Or


នៅថ្ងៃទី១៤ មិនុថាកន្លងទៅ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងថា សមាជិករបស់សមាគម នឹងពិនិត្យលទ្ធភាពក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ការប្តេជ្ញាចិត្តរបស់សមាគមទាំងពីរ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតអំពាវនាវឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុជួយរៀបចំឥណទានឡើងវិញដល់ពលករខ្មែរមកពីប្រទេសថៃ និងដែលកំពុងជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមគាំទ្រចំពោះយន្តការនេះ តែក៏ស្នើឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុមានសុចរិតភាពចំពោះអតិថិជន ដោយមិនត្រូវដាក់បន្ទុកបន្ថែមតាមរយៈការបង្កើនអត្រាការប្រាក់ ក្រោយរៀបចំឥណទានសារថ្មីនោះទេ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោះអញ្ជើញអង្គទូតបរទេសចំនួន២៧ ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ជំនួបរវាងប្រមុខការទូតកម្ពុជាជាមួយបណ្តាអង្គទូតប្រចាំនៅកម្ពុជាពេលនេះ ត្រូវអ្នកតាមដានសង្គម និងនយោបាយមើលឃើញថាជាពេលវេលាដ៏ល្អ ដែលកម្ពុជាត្រូវបញ្ជូនសារសំខាន់ៗទៅកាន់បរទេស និងសហគមអន្តរជាតិដោយផ្ទាល់ជុំវិញស្ថានភាពជាក់ស្តែងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
កម្ពុជាទុកពេល២៤ម៉ោងឲ្យទាហានថៃបើកព្រំដែនរបស់ខ្លួនឲ្យដូចដើមវិញ បើពុំបើកវិញទេ កម្ពុជានឹងបិទការនាំចូលបន្លែ និងផ្លែឈើទាំងអស់ពីប្រទេសថៃ នៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៥។ នេះជាការព្រមានរបស់ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា នាថ្ងៃចន្ទទី១៦ខែមិថុនានេះ។ អ្នកតាមដានសង្គម ចាត់ទុកថា នេះជាការឆ្លើយតបសមស្របរបស់កម្ពុជាទៅលើការបិទព្រំដែនជាឯកតោភាគីរបស់យោធាថៃ។ តែពួកគេ យល់ថា ផលប៉ះពាល់នឹងធ្លាក់ទៅលើប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើពាណិជ្ជកម្ម៕
កម្ពុជាអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅប្រទេសថៃវិលចូលមកកម្ពុជាវិញឲ្យបានមុនពេលដែលអាជ្ញាធរថៃបណ្តេញចេញ គ្រាដែលបញ្ហាព្រំដែននៃប្រទេសទាំងពីរកំពុងតែតានតឹង និងអាចអូសបន្លាយពេលយូរ។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា បើទោះជាពលរដ្ឋខ្មែររស់នៅថៃ មិនមានឯកសារក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ តើកម្ពុជាត្រូវត្រៀមលក្ខណៈអ្វីខ្លះដើម្បីទទួលពលរដ្ឋខ្មែរពីថៃមកស្រុកវិញ?
ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយភាគីថៃ អ្នកវិភាគនយោបាយនៅក្រៅប្រទេស កត់សម្គាល់ថា វាជាពេលដ៏សមស្របបំផុតសម្រាប់ លោក សម រង្ស៊ី ប្រធានចលនាជាតិតស៊ូ វិលចូលប្រទេសកម្ពុជាវិញ។ ក៏ប៉ុន្តែអ្នកវិភាគនយោបាយខ្លះ និងអ្នកនាំពាក្យគណបក្សកាន់អំណាច លើកឡើងថា លោក សម រង្ស៊ី លែងមានតម្លៃអ្វីដែលត្រូវលើកមកនិយាយ បើទោះជាកម្ពុជាកំពុងមានភាពតានតឹងបញ្ហាព្រំដែនក៏ដោយ។
នៅក្នុងជម្លោះព្រំដែនជាមួយថៃ កម្ពុជាបានសម្រេចបញ្ឈប់ការប្រើប្រាស់អ៊ីនធឺនែត ព្រមទាំងបញ្ឈប់ការចាក់ផ្សាយ ការនាំចូល ឬការចាក់បញ្ចាំងខ្សែភាពយន្តថៃនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១២ មិថុនាតទៅ។ ជាមួយគ្នានេះ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែនក៏បានផ្តល់យោបល់ដល់រដ្ឋាភិបាលឲ្យត្រៀមលក្ខណៈឈប់ប្រើប្រាស់ទំនិញថៃ បង្វែរអ្នកជំងឺខ្មែរដែលធ្លាប់ទៅព្យាបាលនៅថៃឲ្យមកព្យាបាលក្នុងស្រុក ឬទៅប្រទេសផ្សេង ត្រៀមដោះស្រាយពលករខ្មែរដែលវិលត្រលប់មកពីថៃ និងត្រៀមកម្លាំងប្រដាប់អាវុធ ២៤ម៉ោងលើ២៤ម៉ោងដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានជាដើម។ ការត្រៀមលក្ខណៈទាំងអស់នេះ គឺក្នុងករណីណាដែលថៃមិនដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីឡើងវិញ។ ហេតុអ្វីបានជាកម្ពុជាសម្រេចជ្រើសយកធម៌ក្តៅដើម្បីឆ្លើយតបជាមួយថៃបែបនេះ?
ក្នុងជម្លោះព្រំដែនខ្មែរ-ថៃជាង២សប្តាហ៍មកនេះ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានបន្តផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍នៅតាមព្រំដែន និងដំណោះស្រាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ អ្នកតាមដានបញ្ហាសង្គមនានាមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភាគច្រើនបានផ្សាយព័ត៌មានដោយឈរលើការពិត និងរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ តែនៅមានចំណុចខ្វះខាតមួយចំនួនដូចជាការផ្សព្វផ្សាយព័ត៌មានពីបញ្ហាជម្លោះព្រំដែនមិនទាន់ទូលំទូលាយ និងមានភាពយឺតយ៉ាវ។ ទោះយ៉ាងណា អ្នកតាមដានបញ្ហាសង្គមទាំងនោះជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជៀសវាងការផ្សាយព័ត៌មានណាដែលជាប្រភពបញ្ឆេះកំហឹង ឬរុញស្ថានការណ៍ឲ្យកាន់តែផុយស្រួយ ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានប្រាប់ឲ្យអាជ្ញាធរខេត្តដែលមានព្រំដែនជាប់ជាមួយថៃ ត្រៀមវិធានការជម្លៀសពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅក្នុងទឹកដីថៃ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែន។ អ្នកតាមដានសង្គមនានាយល់ឃើញថា ការត្រៀមវិធានការជម្លៀសពលរដ្ឋខ្មែរពីប្រទេសថៃជារឿងត្រឹមត្រូវ ប៉ុន្តែរដ្ឋាភិបាលក៏គួរតែមានការរៀបចំយន្តការផ្សេងៗទៀត ដែលធានាទៅដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ តើពលរដ្ឋខ្មែរអាចប្រឈមនឹងការបណ្តេញចេញពីប្រទេសថៃ ឬយ៉ាងណាប្រសិនបើជម្លោះព្រំដែនរវាងថៃ និងកម្ពុជាវិវត្តន៍ទៅដល់ដំណាក់កាលមួយកាន់តែអាក្រក់?
ជម្លោះព្រំដែនជាថ្មីរវាងប្រទេសកម្ពុជា និងថៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក នៅចំណុចមុំបី ក្នុងខេត្តព្រះវិហារបានបង្កើតឲ្យមានភាពតានតឹងរវាងកងទ័ពនៅតាមព្រំដែននៃប្រទេសទាំងពីរ។ សភាពការណ៍កងទ័ពព្រំដែនហាក់ស្ងប់ស្ងាត់ទៅវិញបន្តិចសម្រាប់ពេលនេះ។ ក៏ប៉ុន្តែសភាពការណ៍នៅលើបណ្តាញសង្គមនៅតែមានភាពតានតឹង ដោយសារពលរដ្ឋកម្ពុជា-ថៃ មួយចំនួននៅតែប៉ះទង្គិចទស្សនៈគ្នាឥតឈប់ឈរ។ តើជម្លោះព្រំដែនរវាងថៃ និងកម្ពុជាពេលនេះ នឹងធ្វើឲ្យកើនឡើងនូវការប្រកាន់ជាតិសាសន៍រវាងប្រជាជនខ្មែរ និងថៃ ឬយ៉ាងណា?
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅល្ងាចថ្ងៃទី៨មិថុនាថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ គឺកម្ពុជា និងថៃ ដើម្បីកុំឲ្យប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ តែអ្នកតាមដានសភាពការណ៍ខ្លះ យល់ថា ការសម្រេចចិត្តបែបនេះរបស់កម្ពុជា គឺចាញ់ប្រៀបថៃ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners