ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • អ្នកសេដ្ឋកិច្ច៖ វៀតណាមមានប្រៀបជាងកម្ពុជាចំពោះការមិនយកពន្ធលើទំនិញមួយចំនួនរវាងគ្នា

    ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣មិថុនា បានឲ្យដឹងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាអនុគ្រោះពន្ធដល់០% ចំពោះការនាំចេញ-នាំចូលទំនិញមួយចំនួន សម្រាប់ឆ្នាំ២០២៥-២០២៦។ កម្ពុជាមានលទ្ធភាពនាំចេញទំនិញចំនួន២៨មុខ ទៅវៀតណាមដោយមិនគិតពន្ធ ខណៈវៀតណាមអាចនាំទំនិញមកកម្ពុជាចំនួន២៥មុខ ដោយមិនគិតពន្ធដូចគ្នា។ ទោះជាយ៉ាងនេះក្តី អ្នកសេដ្ឋកិច្ចយល់ថា វៀតណាមនៅតែមានប្រៀបជាងកម្ពុជា ចំពោះការអនុគ្រោះពន្ធ០%នេះ ដោយសារទំនិញរបស់​វៀតណាមដែលនាំចូលមកកម្ពុជា ភាគច្រើនជាបន្លែនិងផ្លែឈើ។ 

    10 min
  • ហេតុអ្វីកម្ពុជាបន្តប្រកាន់ជំហរប្តឹងថៃទៅ ICJ ខណៈថៃមិនទទួលស្គាល់ ICJ?

    រដ្ឋាភិបាលថៃក្នុងថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៥​ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរ​ផ្លូវការរបស់ខ្លួនថា ​ថៃនឹងមិនចូលខ្លួនទៅតតាំងរឿង​​ជម្លោះព្រំដែន​ជាមួយកម្ពុជា​នៅតុលាការយុត្តិធម៌​អន្តរជាតិ ICJ នោះទេ។ ការប្រកាសជំហរ​របស់ទីក្រុងបាងកកបែបនេះ ដោយសម្អាងថា ថៃ​​ឈប់ទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០មកម៉្លេះ។ ​ម៉្លោះហើយ រដ្ឋាភិបាលថៃ​នៅតែប្រកាន់ជំហរចរចា​ទ្វេភាគីដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំង២។ ហេតុអ្វីកម្ពុជាបន្តប្រកាន់ជំហរប្តឹងថៃទៅ ICJ ខណៈថៃមិនទទួលស្គាល់ ICJ?

    15 min
  • តើមន្ត្រីជំនាញមានឆន្ទៈ និងលទ្ធភាពកម្រិតណាក្នុងការត្រួតពិនិត្យទំនិញមានជាតិគីមីនាំចូលកម្ពុជា?

    ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងមានការកែសម្រួលក្រុមការងារដែលកាន់កិច្ចការពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើពីក្រៅប្រទេសឡើងវិញ ដើម្បីបញ្ចៀសការជាន់ការងារគ្នា និងម្យ៉ាងដើម្បីធានាគុណភាពទំនិញនាំចូលផង។​ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសង្គមសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ តែទន្ទឹមគ្នានេះ អ្នកជំនាញទាំងនោះ​ក៏លើកសំណើឱ្យរដ្ឋាភិបាល ពិនិត្យ តាមដានជាប់ជាប្រចាំទៅលើមន្ត្រីតាមច្រកព្រំដែន​ ដោយធ្វើយ៉ាងណាតម្រូវឱ្យមន្ត្រីទាំងនោះ​ត្រួតពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់ ពិសេសពិនិត្យសារធាតុគីមីនៅលើបន្លែ ផ្លែឈើ ត្រី សាច់ដែលនាំចូលមកកម្ពុជា ព្រមទាំងទទូចឱ្យមន្ត្រីច្រកព្រំដែនជៀសវាងការប្រព្រឹត្តអំពើពុករលួយដែលបង្កហានិភ័យដល់សុខភាពពលរដ្ឋខ្មែរ។​ 

    15 min
  • តើការអនុវត្តកម្មវិធីចែកប័ណ្ណក្រីក្រនឹងមានប្រសិទ្ធភាពប៉ុនណា ក្រោយសមាជរដ្ឋសភា-ព្រឹទ្ធសភា?

    បញ្ហាមិន​ប្រក្រតីមួយចំនួននៃការផ្តល់ប័ណ្ណក្រីក្រ និងបញ្ហានៃការកំណត់អត្តសញ្ញាណជនក្រីក្រគឺជាប្រធានបទមួយ​ដែល​ត្រូវបានលើកទៅ​ជជែកដេញដោលគ្នា​យ៉ាង​ផុសផុល នៅក្នុង​អង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៥។ ប្រធានអង្គសមាជ លោក ហ៊ុន សែន បានស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហានេះ។ ចំណែក​ ប្រមុខ​រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏ទទួលស្គាល់ពីបញ្ហានេះដែរ។ តើការអនុវត្តកម្មវិធីចែកប័ណ្ណក្រីក្រនឹងមានប្រសិទ្ធភាពប៉ុនណា ក្រោយសមាជរដ្ឋសភា-ព្រឹទ្ធសភា?

    12 min
  • ហេតុអ្វីកម្ពុជាចាំបាច់ប្តឹងថៃលើសំណុំរឿងព្រំដែនដែលកំពុងមានជម្លោះ?

    នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មិថុនា ឆ្នាំ​២០២៥​ សមាជ​របស់​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​អនុម័ត​លើ​សេចក្ដី​ថ្លែង​ការណ៍ ​របស់​​នាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន​ ម៉ាណែត ​ក្នុង​ការ​ប្ដឹង​ករណី​ជម្លោះ​ព្រំ​ដែន​រវាង​កម្ពុជា​ និង​ថៃ ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ)​នៅ​ប្រទេស​ហូឡង់​។​ នៅ​មុន​ការ​អនុម័ត​នេះ​ ប្រមុខ​រដ្ឋាភិ​បាល​​កម្ពុជា​ បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​ប្តឹង​ករណី​នៅ​ចំណុច​មុំ​បី​ ករណី​ប្រាសាទ​តាមាន់​ធំ​-តាមាន់​តូច ​និង​ករណី​ប្រាសាទ​តាក្រ​បី ​ទៅ​កាន់​តុលាការ​ICJ​ បើ​ទោះជា​ភាគី​ថៃ​មិន​ព្រម​ក៏​ដោយ​។​ អ្នក​នយោបាយ​បក្ស​ប្រ​ឆាំង​ និង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​ព្រំ​ដែន​ បាន​គាំ​ទ្រ​គម្រោង​នេះ​ តែ​ពួកគេ​ចង់​ឲ្យ​កម្ពុជា​ដាក់​បញ្ចូល​ទាំង​សំណុំ​រឿង​ព្រំដែន​គោក និង​ព្រំដែន​ទឹក​(កោះគុត)​ទៅជា​មួយ​ផង​៕

    13 min
  • ហេតុអ្វីបានជាមានការកម្រើកឡើងវិញនៃជម្លោះព្រំដែនកម្ពុជា និងថៃ នាពេលនេះ?

    ជម្លោះ​ព្រំ​ដែន​កម្ពុជា និង​ថៃ បាន​កម្រើក​ឡើង​វិញ​រហូត​ឈាន​ដល់​ការ​ផ្ទុះ​អា​វុធ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​កម្ពុជា​ម្នាក់​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ឆ្នាំ​២០២៥​។​ ការ​កម្រើក​ឡើង​វិញ​នៃ​ជម្លោះ​ព្រំ​ដែន​នៅ​ចំណុច​មុំបី​នៃ​ខេត្ត​ព្រះ​វិហារ​ជាប់​ប្រទេស​ថៃ​នាប៉ុន្មាន​ថ្ងៃមក​នេះ​ ត្រូវ​បាន​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ហ៊ុន សែន ចាត់​ទុក​ថា គឺ​ជា​រឿង​ច្រំដែល​នៃ​ល្បិច​កលដែល​ចង់​យក​ដី​របស់​កម្ពុជា​ ដោយ​មេបញ្ជាការ​ថ្នាក់​ក្រោម​ថៃ​ ដែល​មាន​ការ​គាំទ្រ​ពី​ក្រុម​និយម​ជ្រុល​របស់​ថៃ​។​ ក្រុម​អ្នក​តាម​ដាន​សភាពការណ៍​ព្រំដែន​កម្ពជា និងថៃ ក៏យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ​។

    12 min
  • ប្រសិនបើកម្ពុជាយកសំណុំរឿងនៅតំបន់មុំបីប្តឹងទៅតុលាការICJ តើកម្ពុជាមានប្រៀបឬទេ?

    ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហើបថា កម្ពុជាអាចនឹងប្តឹងករណីវិវាទព្រំដែនដែលមានជាមួយភាគីថៃនៅតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ​ ដើម្បីបំបាត់ការសង្ស័យរវាងប្រទេសទាំងពីរជុំវិញខ្សែបន្ទាត់ពំ្រដែននៅតំបន់នោះ។ អ្នកតាមដានបញ្ហាព្រំដែន​ និងអ្នកជំនាញផ្នែកច្បាប់ និងនយោបាយសាទរនឹងជំហររបស់អតីតនាយករដ្ឋមន្ត្រី ដោយសារកម្ពុជាធ្លាប់ប្តឹងឈ្នះករណីប្រាសាទព្រះវិហារទៅកាន់តុលាការមួយនេះ។​

    15 min
  • អ្នកវិភាគ៖ ការលើកទឹកចិត្តដល់កងទ័ពជួរមុខជាប្រចាំតាមលទ្ធភាពជាកាយវិការដ៏ល្អ

    ក្រោយការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជា និងថៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចមុំ៣ ខេត្តព្រះវិហារដែលបណ្តាលឲ្យស្លាប់កងទ័ពកម្ពុជាម្នាក់មក គេសង្កេតឃើញមានចរន្តយកចិត្តទុកដាក់ជាបន្តបន្ទាប់ដល់កងទ័ពជួរមុខពីសំណាក់មហាជនខ្មែរ និងស្ថាប័នសាធារណៈ។ ការផ្តល់កម្លាំងចិត្តនេះធ្វើឡើងតាមរយៈការផ្តល់សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងទ័ពការពារព្រំដែន និងក្រុមគ្រួសារយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី។ អ្នកតាមដានសង្គមនានាបានហៅកាយវិការនេះថាជាទឹកចិត្តដ៏ប្រពៃ ដែលបង្ហាញពីការឈឺឆ្អាលដល់បញ្ហាជាតិ និងជាការរួមកម្លាំងសាមគ្គីគ្នានៅក្នុងរង្វង់ប្រជាជាតិខ្មែរ។ តែពួកគេចង់ឃើញសកម្មភាពបែបនេះកើតឡើងញឹកញាប់ ពោលមិនចំពោះតែនៅពេលមានហេតុការណ៍ធំៗទេ។

    14 min
  • កម្ពុជាគួរដោះសា្រយបញ្ហាព្រំដែនជាមួយថៃយ៉ាងណា ក្រោយការប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវ?

    កងទ័ពថៃ និងកម្ពុជាបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុំ៣ នៃខេត្តព្រះវិហារក្នុងទឹកដីកម្ពុជាដោយបណ្តាលឲ្យស្លាប់ទាហានខ្មែរម្នាក់។ តាមក្រសួងការពារជាតិកម្ពុជា ទាហានថៃជាអ្នកលួចវាយឆ្មក់លើទាហានខ្មែរមុន។ អ្នកតាមដានសភាពការណ៍ព្រំដែនកម្ពុជា-ថៃ មើលឃើញថា នេះជាទង្វើបង្កឡើងដោយនយោបាយផ្ទៃក្នុងថៃ និងដែលកម្ពុជាចាំបាច់ត្រូវអភិវឌ្ឍន៍ខ្លួនឯងឲ្យបានខ្លាំងលើវិស័យការពារជាតិ។ ចំណែកអ្នកវិភាគខ្លះទៀត បានទទូចឲ្យកម្ពុជាប្រើប្រាស់យន្តការច្បាប់ដោះស្រាយជាមួយថៃដើម្បីបញ្ចប់វិវាទព្រំដែននៃប្រទេសទាំងពីរ៕

    13 min
  • ហេតុអ្វីជំនួបរវាងមេដឹកនាំកម្ពុជា ឡាវ និងវៀតណាមតែងទទួលការចាប់អារម្មណ៍ខ្លាំងពីពលរដ្ឋខ្មែរ?

    នៅថ្ងៃទី២៦ ខែឧសភា ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានជួបគ្នាក្រៅផ្លូវការមួយអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី។ មិនខុសពីសព្វមួយដង មេដឹកនាំវៀតណាមបានបន្តផ្តាំផ្ញើឱ្យមេដឹកនាំកម្ពុជា និងឡាវផ្តល់ការគាំទ្រ និងមើលថែពលរដ្ឋខ្លួនដែលកំពុងរស់នៅលើទឹកដីកម្ពុជា និងឡាវដោយសង្កត់ធ្ងន់ថា សុខទុក្ខរបស់ពលរដ្ឋវៀតណាមអាចជះឥទ្ធិពលដល់ទំនាក់ទំនងត្រីភាគីកម្ពុជា ឡាវ និងវៀតណាម។ អ្នកវិភាគសង្គម និងអ្នកនយោបាយចាត់ទុកការផ្តាំផ្ញើរបស់មេដឹកនាំវៀតណាមថាមិនទាស់ខុសឡើយ។ តែថា ការនិយាយច្រំដែលរបស់វៀតណាមនឹងធ្វើឱ្យពលរដ្ឋខ្មែរខ្លះកាន់តែមិនសប្បាយចិត្ត និងខ្លះទៀតមានមន្ទិលសង្ស័យលើរដ្ឋាភិបាល។

    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners