
Sign up to save your podcasts
Or


យើងរាល់រូបដែលកើតមកជាមនុស្សរមែងរំពឹងផ្អែកលើអ្វីមួយ លើជំនឿណាមួយណា ក្នុងជីវិតនេះ។ អ្នកនិយមសាសនានានា គេជឿលើព្រះអាទិទេព ឬក៏យ៉ាងហោចណាស់ លើបញ្ញាញាណនៃអ្នកដែលបានត្រាស់ដឹង ដូចជា ព្រះសមណគោត្ដម ជាអាទិ៍។ រីឯអ្នកឥតនិយមសាសនា ក៏មានជំនឿដែរ។ គេជឿគំនិតវិជ្ជា ឬក៏វិទ្យាសាស្ត្រ ដែលជាមគ្គុទេសក៏របស់គេ។ យើងអាចយល់បានថា អ្នកនេះជឿនេះ ឬអ្នកនោះជឿលើអ្វីនោះទៀតបាន ក៏អាស្រ័យនូវសេចក្តីអះអាង ថ្លែងការណ៍ ស្វាធ្យាយតៗគ្នា អំពីសំណាក់អ្នកដែលមានជំនឿទាំងឡាយនោះ។ អ៊ីចឹង សេចក្ដីអះអាងថ្លែងការណ៍ ជាជំហានទីមួយ ក្នុងការប្រកាន់យកជំនឿណាមួយ។
រីឯសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្ស ក៏យើងអាចចាត់ទុកបានថា ជាការប្រកាន់ជំនឿមួយបានដែរ។ ជឿថា មនុស្សអាចធ្វើអ្វីមួយក៏បាន លើកលែងតែអំពើអកុសល ឬខុសច្បាប់ចោលចេញ ដ្បិតអីពាក្យថា សិទ្ធិ (សិតធិ) ឬក៏គេអាចអានបានមួយបែបទៀតថា សិទ្ធ (សិត) មានន័យថា "សេចក្តីសម្រេច”។ ដូច្នេះ សិទ្ធិមនុស្ស គឺសេចក្តីសម្រេច ដូចប៉ងប្រាថ្នារបស់មនុស្ស។
Les êtres humains naissent libres et égaux, en droit et en dignité. C'est le principe fondamental consacré par la Déclaration Universelle des Droits de l'Homme de 1948. La journée des droits de l'homme est concrétisée chaque année le 10 décembre, jour anniversaire de l'adoption en 1948 par l'Assemblée Générale des Nations Unies de la déclaration française de 1789 dite Déclaration Universelle des Droits de l'Homme.
នៅភ្នំពេញ ឆ្នាំ២០១៩, ទិវាសិទ្ធិមនុស្សបានចាប់ប្រារព្ធធ្វើឡើង តាំងពីថ្ងៃសៅរ៍៧ធ្នូម្លេះ។ គេឃើញមានប្រធានបទបីដែលលេចធ្លោនៅទីលានពហុកីឡដ្ឋានអូឡាំពិក ក្នុងការប្រារព្ធបុណ្យសិទ្ធិមនុស្សនេះ គឺ សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា, សិទ្ធិរបស់ស្ត្រី និងសិទ្ធិបរិស្ថាន។
En outre, l'année 2019 qui s'achève a été marquée par la célébration du 30 ème anniversaire de la Convention relative aux droits de l'enfant. Et l'on croit fermement à la capacité des jeunes en matière de défense des droits de l'homme. Les jeunes peuvent jouer un rôle fédérateur de changements positifs. Effectivement, ils sont majoritairement présents au stade Olympique ce jour du 7 décembre.
នៅលើផ្ទាំងបដាធំមួយស្តីអំពីសិទ្ធិរបស់ស្ត្រី នាង ខេតធឺរីន ហារី (Catherine Harry) ជាអ្នកតំណាងលើកទង់នៃសិទ្ធស្ត្រី។ នៅលើបដានេះ មានសរសេរថា "ច្បាប់ស្រី... ទោះបីច្បាប់នេះ មិនមានបង្រៀននៅសាលាក៏ដោយ ប៉ុន្តែផ្នត់គំនិតនេះ នៅតែចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌ ដែលថា ស្ដ្រីគ្រប់លក្ខណ៍ គឺមិនត្រូវស្រដី និងត្រូវចេះស្តាប់បង្គាប់... នេះជាឧបករណ៍ដាក់គំនាប ដោយចែងអំពីវិសមភាព យែនឌ័រ និង បិទបាំងពីអំពើហិង្សាចំពោះស្ត្រីទាំងឡាយនៅក្នុងសង្គមនៅក្នុងនិងក្រៅផ្ទះ តាមរយៈការលើកទឹកចិត្តឱ្យស្ត្រីរក្សាភាពស្ងៀមស្ងាត់។”
គួរឱ្យអស្ចារ្យដែរ! អ្វីៗដែលជាលក្ខណៈសម្បត្តិរបស់ស្ត្រីខ្មែរ ពីដូនតាមក បានត្រូវទទួលការវាយប្រហារបែបនេះ ដោយចេញមុខ ដោយមិនបានថ្លឹងថ្លែង ល្អ អាក្រក់ រវាងសង្គមខ្មែរ និងសង្គមស្រីបរទេស។ តើសិទ្ធស្ត្រីបានន័យថា ស្ត្រីទាំងឡាយ ត្រូវមានឫកកាច់រៀងដូចៗគ្នាយ៉ាងណា?
Par ailleurs, l'on peut lire sur le site de l'Unesco l'éloge aux droits de l'Homme qui prennent un nouveau sens lorsqu'ils deviennent une réalité dans la vie quotidienne de chaque personne dans le monde. "Nous devons défendre nos droits et ceux des autres. Nous pouvons agir au quotidien pour défendre les droits qui nous protègent tous et aussi promouvoir l'appartenance de tous les hommes à la famille humaine.” Belle déclaration d'intention.
បើយើងក្រលេកមើលបដាស្តីពីបរិស្ថានវិញ ក្មេងស្រីកូនកាត់ថៃអាមេរិកម្នាក់ ជាអ្នកលើកទង់នៃសិទ្ធិនេះ។ នាង រ៉ាលីន សាធិដថាណាសាន អាយុ១២ឆ្នាំ បានចាប់ផ្តើមយុទ្ធនាការ តាំងពីអាយុ៨ឆ្នាំ ក្រោយពីនាងឈប់សម្រាកវិស្សមកាលតាមឆ្នេរសមុទ្រ ខាងត្បូងប្រទេសថៃ ដែលជាកន្លែងពោរពេញដោយសំរាម។ បច្ចុប្បន្ននេះ នាងអុំទូកប្រមូលសំរាម តាមប្រឡាយទឹកស្អុយ នៅក្រុងបាំងកក។ បាំងកកដែលជាមធ្យម មនុស្សម្នាក់ៗប្រើថង់ប្លាស្ទិកចំនួន៨ថង់ក្នុងមួយថ្ងៃ។ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសង្កេតឃើញថា អ្នកលក់នៅទីផ្សារ ថែមថង់ប្លាស្ទិកមួយជាន់ទៀតពីលើថង់ដែលច្រកអ្វីៗដែលយើងទិញ។ ដើរផ្សារមួយថ្ងៃ ខ្ញុំប្រមូលថង់បាន២០ថង់។ សួរខ្លួនឯងថា យកទៅបោះចោលទីណា ក្រៅពីយកទៅជូនអ្នកផ្សារវិញនោះ?
Il est étonnant voire fascinant de constater que la moindre initiative privée, d'où qu'elle vient, ONG ou simple citoyen, cette initiative salutaire pour l'environnement prend une ampleur inversement proportionnel au poids de la charge non assumée par des gouvernants.
Ceci nous incite à paraphraser Rousseau qui disait "un petit Etat est proportionnellement plus fort qu'un grand”. Quant à nous, chers auditeurs, se rapportant au sujet environnemental, nous disons, "un simple citoyen est proportionnellement plus fort qu'un gouverneur Thaï, en l'occurrence. ”
បើវិលមកពិចារណាពីពាក្យ "សិទ្ធិមនុស្ស”ម្តងទៀត, "សិទ្ធ” ឬ "សិទ្ធិ” មានន័យថា សេចក្តីសម្រេច។ អំណាចនៃសេចក្តីថ្លែងការណ៍ពីសិទ្ធិមនុស្សបារាំង នាឆ្នាំ១៧៨៩ គឺវាប្រៀបទៅនឹងទឹកមន្ត ឬវេទមន្តស័ក្តសិទ្ធ។ នៅក្នុងចង្កោមពាក្យនេះទៀត មានពាក្យ សិទ្ធ ឬ សិទ្ធិ ដែរ។ "មន្តស័ក្តសិទ្ធ” គឺ អំណាចនៃមន្តដែលធ្វើឱ្យសម្រេច។ រីឯពាក្យ "មន្ត” នេះមានន័យថាអ្វីៗដែលចងក្រងជាពាក្យសម្រាប់សូត្រ។ ដោយសរុប បើយើងជឿលើប្រសិទ្ធភាពនៃ"សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្ស” ឬក៏ថា "មន្តសូត្រអំពីសិទ្ធិមនុស្ស” យើងគប្បីជឿខ្លះផង លើមន្តអាគមសាបព្រោះ សូត្រផ្លុំ តាមភាសាគ្រូហ្ម ស្រាយអំពើជាដើម។ នេះមិនមែនជាការចំអកឡកឡឺយទេ។ គឺគ្រាន់តែដាក់ទន្ទឹមគ្នា រវាង "ថ្លែងការណ៍សិទ្ធិមនុស្ស” និង "ថ្លែងការណ៍បំបាត់ជំងឺ”។
Force est de constater, chers auditeurs, que les déclarations se suivent mais elles ne se ressemblent pas. A savoir, Déclaration relative aux droits de l'enfant, Déclaration universelle sur la bioéthique et les Droits de l'Homme, Déclaration universelle sur le génome humain et les Droits de l'homme etc.
យើងនាំគ្នាទៅលេងទីរមណីយដ្ឋាននានា មានអង្គរបុរី បន្ទាយឆ្មារ បន្ទាយស្រី អង្គរវត្ត តាព្រហ្ម បាយ័ន បឹងមាលា កោះកេរ្តិ៍ និងកូនប្រាសាទមីរដេរដាស់នាតំបន់សម្បូរព្រៃគុក។ ពាក្យថាទៅលេងកម្សាន្ត ឬទៅមើល ទស្សនាទីធ្លា ប្រាង្គប្រាសាទ ទឹកធ្លាក់ ទឹកជ្រោះ វាមិនហួសអំពីអត្ថន័យនៃពាក្យសាមញ្ញមួយថា ទៅមើលកុន មើលល្ខោនយីកេ ស្បែកធំ ស្បែកតូច។ ប៉ុន្តែវាខុសគ្នាត្រង់ដែលថា មើលកុនមើលល្ខោន នៅទីបញ្ចប់ គេអាចយល់សាច់រឿង កុន ល្ខោន ថាវាជារឿងកំប្លែង កម្សត់ សាហាវ ខ្មោចឆៅហុតឈាម ឬក៏រឿង Western អាគាំងលួចដីពួកព្នងដែលជាជនជាតិដើមនៅអាមេរិក។ ប៉ុន្តែទស្សនាប្រាសាទ គឺជារឿងមួយផ្សេង គឺថាលំបាកយល់ន័យណាស់។
Les touristes lorsqu'ils sont en présence d'un monument khmer, le regardent en admirant l'intelligence del'architecture avant de chercher à comprendre la datation, de reconnaître l'époque voire de démêler la raison d'être des formes.
នៅទីរមណីយដ្ឋានខ្លះដូចជានៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង នៅទល់មុខសាលាបឋមសិក្សាអន្លង់ស្វាយ គេគ្មានឃើញអ្វីក្រៅពីទន្លេ ដែលជាកំណត់ព្រំដែនខ្មែរ-ឡាវ និងនៅនាយខាងប្រទេសឡាវ ឃើញមានទំនប់ទឹកវារីអគ្គិសនី។ ទោះជាយ៉ាងនេះក្តី គឺថាទោះបីទន្លេណាក៏ដូចទន្លេណាដែរ គេមិនចាំបាច់ជិះរថយន្តកាត់វាលចូលព្រៃតាមផ្លូវចាក់កៅស៊ូខ្មៅ និងផ្លូវដីគ្រោះដីក្រហូងអន្លង់រាក់ជ្រៅ ក៏គេអាចបណ្តែងអារម្មណ៍តាមខ្សែទឹក និងតាមមាត់ច្រាំងបានដូចគ្នាទេតើ។ ហេតុអ្វីក៏អ្នកខ្លះតស៊ូអ្វីម្ល៉េះ ត្រឹមតែចង់ឃើញទឹកទន្លេប៉ុណ្ណោះសោះនោះ? លុះគេបានអានបដាមួយដែលមានសរសេរថា «ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» ទើបគេអាចថាទន្លេជាប្រភពនៃជីវិតពិតៗ។ នៅក្នុងជីវិតមនុស្សយើង វាមានវប្បធម៌និងបរិស្ថានដែលផ្សារភ្ជាប់ទៅនឹងប្រជាជនតាមទន្លេ។
En France, le statut juridique de "monument historique" implique un partenariat propriétaire du bien en question et la puissance publique pour la conservation dudit bien afin de le transmettre aux générations à venir. Il n'existe pas au Cambodge un régime juridique similaire hormis "l'Autorité Apsara" qui s'occupe, quant à elle du site archéologique d'Angkor et ses environs. Si un jour vous visitez le musée national de Phnom-Penh, observez les belles peintures sur les panneaux en bois des fenêtres du bâtiment abritant le musée, peintures des figurines tirées du Ramayana pour la plupart d'entre elles. Ce sont là de véritables œuvres d'art méritant protection et conservation voire restauration en vue de la transmission aux jeunes générations.
ផ្ទុយទៅវិញ គេយកចិត្តទុកដាក់តែទៅលើវត្ថុដែលសារមន្ទីរតាំងបង្ហាញនៅនឹងមុនគេ។ បើស្តីអំពីតំបន់អង្គរ នៅឯសៀមរាបវិញ ក្រុមទេសចរមានទម្លាប់សិក្សាជាមុន ដោយបានអានសៀវភៅ «មគ្គុទេសក៍អង្គរវត្ត» ជាអាទិ៍ ហើយពួកគេក៏ស្ពាយយកសៀវភៅនេះ តាមទៅជាមួយ ដើម្បីផ្ទៀងផ្ទាត់ផ្ទាល់នឹងភ្នែកនូវអ្វីៗដែលអ្នកនិពន្ធសៀវភៅសរសេរពន្យល់អំពីរចនាប័ទ្មផ្សេងៗនៃប្រាសាទនីមួយៗ។
Savoir lire le guide c'est bien mais savoir regarder est, en la matière, la qualité essentielle. Force est de souligner que rien ne peut remplacer l'observation personnelle pour bien comprendre l'intelligence de la vieille architecture khmère. Aussi, ne dit-on pas que "l'œil s'habitue à percevoir et l'esprit à interpréter les détails qu'il convient d'observer et de retenir."
ថ្មីៗនេះ គឺនៅក្នុងអំឡុង៤ទៅ៥ឆ្នាំកន្លងមក មានការបង្កើតសហគមន៍ជាច្រើន ដើម្បីគ្រប់គ្រងការអភិរក្សនានា។ គេឃើញមានសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍អេកូទេសចរណ៍។ ពាក្យថា «អេកូ» នេះមិនមែនជាភាសាខ្មែរទេ គឺជាបារាំងនិងអង់គ្លេស ពីរម៉ាត់ដំបូងនៃពាក្យថា Ecologie ។ ឧទាហរណ៍ មានបុរីអេកូទេសចរណ៍ «បុរីអូរស្វាយ» ដែលស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង។ សហគមន៍នេះ ស្ថិតនៅជាប់ព្រំដែនខ្មែរ-ឡាវ ដែលមានគូសបញ្ជាក់តាមសញ្ញានៃធម្មជាតិ គឺទឹកធ្លាក់ ឈ្មោះ ព្រះនិមិត្ត ស្ថិតនៅតាមដងទន្លេមេគង្គ។ នៅក្នុងឯកសារពាណិជ្ជកម្មមួយ ខ្ញុំឃើញមានសរសេរថា ទឹកជ្រោះព្រះនិមិត្តស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគ្រាប់ពេជ្រដ៏អស្ចារ្យបានលាក់ខ្លួនក្នុងទន្លេមេគង្គ។ ខ្ញុំបានទៅឃើញទឹកជ្រោះនេះផ្ទាល់នឹងភ្នែក ហើយក៏សន្និដ្ឋានថា នេះជាដុំពេជ្រមួយដែលលម្អទៅដោយថ្មតាន់ ថ្មភ្នំ មានពណ៌ជាថ្មបាយក្រៀម។
Quelle que soit la finalité de la visite des monuments au sens large du terme, à quelque point de vue qu'on se place, esthétique, historique, économique; ces monuments ravivent la curiosité et provoquent l'admiration.
ពពួកប្រទេសមហាអំណាច គេស្រែកកោកកាក គេប្រកូសអូសទាញប្រទេសឯទៀតឱ្យមកពិចារណាបរិវារអាកាសធាតុដែលប្រែប្រួលមិនប្រក្រតី ប៉ុន្តែអ្វីទាំងអស់នេះ វាបណ្តាលមកពីសន្ទុះផ្នែករោងចក្រនិងឧស្សាហកម្ម ដែលលោតផ្លោតបោះពួយស៊ីឋាមពលរ៉ែ មានរ៉ែធ្យូង រ៉ែធម្មជាតិនានាឱ្យហុយផ្សែងទ្រលោម ចាប់ពីសតវត្សរ៍ទី១៩មកដល់បច្ចុប្បន្នកាល។ យើងចោទសួរថា តើពួកគេមានវិប្បដិសារីលើថ្វីដៃបំពុលធាតុអាកាសសអស់រាប់សតវត្សរ៍នេះឬយ៉ាងណា? ឬក៏ជាទង្វើដើម្បីទប់ស្កាត់ប្រទេសឯទៀតកុំឱ្យមានសិទ្ធិសេរីភដូចពួកគេក្នុងការប្រើឋាមពលពុលទាំងឡាយនេះ? សំណួរមួយទៀតផ្តោតទៅលើឋាមពលបរមាណូដែលបន្សល់នូវជាតិពុល រាប់សតវត្សរ៍ទៅខាងមុខ។ ប៉ុន្តែព្រឹត្តបត្រនេះ ស្តីអំពីសង្គ្រាមបរមាណូ។
L'équilibre de la terreur ! En scandant cet axiome, le monde en marchesemble vouloir tirer les conséquences logiques d'une guerre nucléaire appelée pudiquement "la terreur", soit "une peur collective qu'on fait régner dans une population, un groupe pour briser sa résistance;" … Cette définition tirée du Petit Robert ne correspond pas à la réalité du terrain. La possession réciproque de la bombe atomique est une menace planétaire. Le pays détenteur de la bombe H ne fait pas peur à un autre pays. Il ne brise pas non plus la résistance de ce dernier. Au contraire, l'ex-URSSS qui ne possède pas encore cette arme alors que les Etats-Unis ont largué deux bombes sur Hiroshima et Nagasaki, l'URSS doublait ses efforts pour arriver au même niveau de terreur que son adversaire.
យើងសង្កេតឃើញថា ប្រទេសទន់ខ្សោយដើរពីក្រោយប្រទេសធំៗជានិច្ច។ នៅក្នុងផ្នែករក្សាការពារបរិឋាន យើងបានលើកយកមកចង្អុលបង្ហាញពីខាងដើមនេះរួចហើយ។ នៅក្នុងផ្នែកគ្រាប់បែកបរមាណូ តើមានប្រទេសតូចតាចណាមួយ ឬក៏ក្រុមប្រទេសណា នៅក្នុងទ្វីបណា ដែលបានចេញមុខដឹកនាំអង្គប្រជុំបង្ខំឱ្យមហាអំណាចកម្ទេចចោលគ្រាប់ប្រល័យទ្វីបនេះទេ? ឆ្លើយថាគ្មានទេ។ ក៏ប៉ុន្តែគេដឹងគ្រប់គ្នាថា ប្រសិនបើមហាអំណាចទាំងពីរ គឺ អាមេរិកនិងរុស្ស៊ី គេបាញ់គ្រាប់បរមាណូដាក់គ្នាទៅវិញទៅមក សរុបទៅមានចំនួន៥ពាន់មេហ្គាតោន ក្នុងរយៈតែប៉ុន្មាននាទីប៉ុណ្ណោះ គឺវានឹងបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១ ០០០ លាននាក់ និងរបួសចំនួនប្រហាក់ប្រហែលគ្នានេះដែរ។ ប្រសិនបើមហាអំណាចចបាញ់ត្រឹមតែកម្លាំង៦ដងគុណនឹងកម្លាំងគ្រាប់បរមាណូធ្លាក់លើប្រទេសសជប៉ុន ហ៊ីរូស៊ីម៉ា គឺប្រទេសដែលត្រូវរងគ្រាប់នេះប្រាកដជាបាត់ឈ្មោះ អស់ប្រជាជនលើពិភពលោកសូន្យសុងតែម្តង។ ប៉ុន្មានសប្តាហ៍ក្រោយមក ប្រទេសដែលយើងសន្មតថាអ្នកឈ្នះវិញនោះ គឺនឹងត្រូវទទួលរងនូវវិទ្យុសកម្ម ព្រមទាំងកម្ទេចផេះបាំងពន្លឺព្រះអាទិត្យដែលធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់ដល់កម្រិត២០អង្សាក្រោមសូន្យ។ អ្វីៗទាំងអស់នឹងរឹងកកបណ្តាលឱ្យខ្វះទឹកខ្វះអាហារ ថែមលើបញ្ហាសុខភាពបណ្តាលមកពីវិទ្យុសកម្មផងទៀត។
En octobre 1983, les scientifiques américains et soviétiques se sont réunis à Washington pour étudier les effets d'un conflit nucléaire sur le climat de la planète. L'un des résultats catastrophiques acté par les scientifiques est rapporté ci-dessus. Et l'Organisation Mondiale de la Santé (OMS) a étudié, quant à elle, un scénario basé sur 5 mille mégatonnes de bombes explosées. Il est mentionné dans ledit rapport que "le calvaire des survivants serait physiquement et moralement effarant". Effarant dites-vous ? C'est ce qui "plonge dans une stupeur mêlée d'effroi ou d'indignation", selon Le Petit Robert. Le constat dans ce terme est faiblard.
ដោយឡែក កាលពីឆ្នាំ១៩៥៥ អង្គការអូតង់ (OTAN) បានធ្វើសមយុទ្ធប្រៀបបានទៅនឹងការទម្លាក់គ្រាប់បរមាណូតូចៗចំនួន៣៥៥គ្រាប់ ហើយពួកគេក៏ប៉ាន់ស្មានមើលថា នឹងបណ្តាលឱ្យមានជនរងគ្រោះប្រហែល១លាន៧សែននាក់ ហើយរបួសចំនួន៣លាន៥សែននាក់ថែមទៀត ដែលប្រហាក់ប្រហែលគ្នានឹងជនរងគ្រោះនៃរបបខ្មែរក្រហម។ គួរឱ្យអស្ចារ្យណាស់ នេះសរឱ្យឃើញថា គ្រាប់បរមាណូរបស់ប៉ុល ពត មានវិទ្យុសកម្ម ធ្វើឱ្យចំនួនជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនិងរបួសរ៉ាំរ៉ៃទាំងផ្លូវកាយនិផ្លូវចិត្តរហូតដល់សត្វថ្ងៃនេះ។
Pourquoi les chèvres ont-elles besoin de leurs prédateurs, les loups ? Pourquoi vous et moi, chers auditeurs cherchent sans cesse à satisfaire nos besoins respectifs ? Si vous n'avez pas de réponse, constatons une chose: les actes de chacun ont des répercussions sur les autres. Cette évidence peut-être ignorée si nous vivons dispersés, les uns au pôle nord, les autres au pôle sud. A ce propos, pourquoi le pôle sud dit antarctique n'est pas habité contrairement à l'arctique peuplé d'environ 150 000 d'inuits ? C'est parce qu'au pôle sud la température oscille entre +10°C et -89°C, et que le vent souffle à plus de 300 km/h, vitesse du TGV. Ceci nous ramène à la baisse de la température sur terre à cause des poussières radioactives. Résultat final, la terre ne serait plus peuplée, à l'issue d'une guerre atomique. Vainqueurs et vaincus habiteraient dans la même rue, celle du cimetière.
ដើម្បីចៀសវាងសភាពការណ៍នេះ ទើបអ្នកដឹកនាំប្រទេសនីមួយៗ មានទីប្រឹក្សាអមជាប់ជានិច្ចមុននឹងសម្រេចសេចក្តីលើវិស័យណាមួយ។ គួរសង្ឃឹមដែរថា ពីពេលនោះមកដល់បច្ចុប្បន្ន ពោលគឺចាប់ពីពេលដែលគេចេះផលិតគ្រាប់បរមាណូមក ពិភពលោកយើងនេះនៅរស់រានមានជីវិតនៅឡើយ៕
នៅក្នុងនាទីខ្ញុំនិយាយពីរភាសារបស់យើង នៅសប្តាហ៍នេះ បណ្ឌិត ឆាយ ហុកផេង សូមធ្វើអត្ថាធិប្បាយ អំពី ភាសាចម្រៀង Chanson message។
នៅក្នុងព្រឹត្តបត្រ ថ្ងៃទី១៤មករា២០១៥ ខ្ញុំបានធ្វើអត្ថាធិប្បាយអំពី«ភាសាតន្ត្រី» ដោយដកស្រង់នូវអត្ថន័យនៃបទភ្លេងខ្មែរនីមួយៗដូចជាបទ វ៉ៃលេងបកចេក ទីទុយយំ ទន្សាយបាក់ជើង គឺជាបទភ្លេងប្រគំនៅវេលាមុនបើកឆាកប្រដាល់។ ថ្ងៃនេះ ខ្ញុំផ្តោតអារម្មណ៍ទៅលើ «ភាសាចម្រៀង» គឺការនិពន្ធបទចម្រៀងដែលកវីបកស្រាយអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬក៏ស្តីអំពីជីវិតអ្នកដទៃ។
Faire une chanson sur quelque chose. Dès lors, peut-on dire également faire la musique sur quelque chose ? En fait, la musique émet un son appelé mélodie qui est agréable à entendre, certes, mais elle ne nous dit rien sans la parole, le tout formant une chanson assurant la fonction de communication.
ពាក្យថាចម្រៀងនាំសារ គឺជាការពិតដែលផលិតចេញពីបេះដូងរបស់អ្នកនិពន្ធ។ ខ្ញុំបាននិពន្ធទំនុកច្រៀង ជាង៣០បទ ផ្តិតទៅលើបទភ្លេងជំនាន់ដើម ដែលរួចផុតពីកម្មសិទ្ធិបញ្ញាហើយ។ មានបទមួយស្តីពីព្រះវិហារសម្បត្តិខ្មែរ គឺ «បទព្រះវិហារ»។
ព្រះវិហារ លើខ្នងភ្នំខ្ពស់ក្បែរពពក
ភូមិវត្ត ទាហាន មានគរគោក
ពិភពលោកដឹងថាសម្បត្តិខ្មែរ។
ព្រះវិហារ ពេលមានកលិយុគ កម្ពុជា ប្តឹងឈ្នះសៀមមុខតុលាការ
ក្រុងឡាអេ ណាឆ្នាំ៦២ (១៩៦២)។
ពើយតារួននិងពើយតាឌី
ឃើញឆ្ងាយសន្លឹម គ្រប់ទិសទី
ឈ្លានពានមិនបានច្បាស់ក្ស័យជីវី
តារួនតាឌី ការពារទឹកដី។
ព្រះវិហារ កុំបង្កហេតុសឹកយោធា
យើងរក្សាសុខជាមួយគ្នា
តែកម្ពុជាមិនរាថយឡើយ។
Sur un autre registre, la contamination de la culture étrangère tel que le rock durant la décennie pré khmer rouge constitue une richesse qui a été ravivée en 2009 par un groupe de rock "The Cambodian Project" né du mariage, aux sens artistique et matrimonial du terme, entre Julien Poulsen, un guitariste australien et srey Thy. Ce dernier voyait en Kak Chanthy alias srey Thy une "Amie Winehouse d'Asie du Sud Est". Outre la reprise du rock khmer des années 1960-70, srey Thy écrit ses propres chansons, telles que Whisky Cambodia, ou encore Have visa No have rice. Le message de la dernière chanson est qu'elle ne trouvait pas de riz dans la cuisine française, lors d'une tournée à Paris, pas de riz !. Hélas, srey Thy s'est éteinte en 2018 suite à un accident de circulation à Phnom-Penh, à l'âge de 38 ans.
បើស្តីអំពីកវីដែលខ្ចីបេះដូងគេមកនិពន្ធជាចម្រៀង ហើយច្រៀងដោយខ្លួនឯងទៀតនោះ គឺប្អូនប្រុសរបស់ មាស ហុកសេង ឈ្មោះ មាស ម៉េងហ៊ាង ក្នុងបទចម្រៀង«ខូចចិត្តត្បិតព្រាត់អូន»។ ចម្រៀងនេះរៀបរាប់នូវស្នេហ៍កម្មរវាងវរសេនីយត្រី សុខ បុត្រ និងគូស្នេហ៍ឈ្មោះ ជីវភាព នាឆ្នាំ១៩៧២។ រីឯបទចម្រៀងរបស់ខ្ញុំមួយនេះទៀត ខ្ញុំក៏បាន «ខ្ចីរឿងគេ» ហើយក៏នាំសារស្នេហ៍លើកោះទន្សាយមកបកស្រាយជូនដូចតទៅនេះ។
«បទកោះទន្សាយ»
បទកោះទន្សាយ ក្លាយជាឋានសុខុម
បងហើយនិងម៉ុមកម្សាន្តហឫទ័យ
យប់អធ្រាត្រស្ងាត់លំហាត់ស្នេហ៍ថ្មី
កវីចារកំណាព្យលើទ្រូងពៅ។
ក្នុងខ្ទមកម្សត់ក្បែរឆ្នេរជលសា
ហត្ថបងយាត្រាអង្អែលសក់ខ្មៅ
កាយនិងកាយមូលចូលគ្នានិត្យនៅ
ចាំផ្លូវ សុរិយាប្តូរវេនចន្ទ្រា។
ផ្តើមស្នេហ៍ដំបូង ថើបនួនល្អង
ថ្ពាល់រលោង ក្រងកេសា
កោះអើយធ្មេចនេត្រា
កុំទស្សនា ទិវាស្នេហ៍បីត្រកង។
រលឹមតក់ៗដក់ឆ្នេរជលសា
សូមកោះមេត្តាធ្វើសាក្សីផង
ថាភ្លៀងលើខ្សាច់សម្រេចបំណង
ចារឈ្មោះនួនល្អងពីស្នេហ៍សុខសាន្ត។
Beaumarchais disait que "tout finit par des chansons", allusion à la frivolité. Effectivement, quand on traite quelqu'un de frivole, c'est qu'il ne s'occupe que des choses futiles, ou qu'il traite à la légère les choses sérieuses. Pour ce qui me concerne, chers auditeurs, les chansons sont soit réaliste, soit d'amour ou sentimental. Jamais frivole.
ជាទូទៅបទចម្រៀង មានលាយឡំនូវមនោសញ្ចេតនានិងបញ្ហាក្នុងជីវិតផងដែរ ដូចនៅក្នុងបទ «ឈាមខ្មៅ» និពន្ធដោយ រស់ សេរីសុទ្ធា ស្តីអំពីប្រុសអប្រិយដែលជាប្តី និងជាឪពុកនៃកូនរបស់គាត់។
រីឯរូបខ្ញុំវិញ របបខ្មែរក្រហម គឺជាស្បៃខ្មៅមួយផ្ទាំងដែលគ្របដណ្តប់លើជើងមេឃខ្មែរធ្វើឱ្យខ្មែរៗនាកាលនោះឯង មានអារម្មណ៍ដូចក្នុងបទចម្រៀងមួយនេះទៀត ដែលខ្ញុំលាតត្រដាងអំពីចិត្តស្វិតស្រពោន ប្រៀបបានទៅនឹងក្បូនត្រាច់ចរលើទឹកកម្មវាសនា គ្មានកោះត្រើយ។
«បទ២៤កញ្ញា»
I.បទ២៤កញ្ញា យាត្រាចាកចេញ មាតុភូមិសម្លាញ់ ប្រាថ្នាវិលវិញបំពេញការងារ។
សងគុណជាតិខ្មែរ ធំជាងពសុធា ចៃដន្យព្រឹត្តិការណ៍ ផ្តាច់សេវា យូរលុង។
II.ផ្ទៀងស្តាប់វាយោ ថ្ងួចថ្ងូរអាល័យ មាតុភូមិឯនាយ ធ្លាក់ចូលក្នុងដៃ អង្គការយង់ឃ្នង។
ឥឡូវខ្ញុំរស់ ឆ្លងផុតទុក្ខផង តែវាសនាចង ជាប់ចំណងជីវិតគ្រួសារ។
R. រស់លើដីគេ! ដីគេៗ ដីគេៗ ក្រុងឡាអេ ប៉ារីស៍ ម៊ែលប៊ន ឬយូអេសអេ (USA) ក្នុងនាមភៀសខ្លួនដូចក្បូនរសាត់ឥតត្រើយ។
IV.បងប្អូនឯនាយ សូមកុំវាចា បរិហារខុសន័យ ខ្មែរក្នុងក្រៅក្តី មិនខុសគ្នាឡើយ។
គ្រាភ័យអាសន្នភៀសខ្លួនទៀតហើយ កុំនិយាយឆ្លើយ ដៀលឡកឡើយ ចន្ទវង្វេងមេឃ។
បទចម្រៀងចុងក្រោយនេះ ខ្ញុំបានតែងកាលពី១៥ឆ្នាំមុន។ រីឯអត្ថន័យរបស់វា នៅរស់រវើកដដែលក្នុងអារម្មណ៍របស់ខ្ញុំ។ សូមអរគុណនិងជម្រាបលា។
From the publisher's feed

108 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners