នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

By RFI ខេមរភាសា / KhmerSociety & Culture
Download on the App Store

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) episodes

  • ការរឹងមិន​ចុះចាញ់ La résistance

    ការតស៊ូគ្រប់ប្រភេទក្នុងជីវិត ឈរលើទឹកចិត្តនិងការព្យាយាម ហើយមានការរត់ចូលព្រៃធ្វើជាទាហានឆ្មក់ ក៏ជាការតស៊ូមួយបែប នាកាលសង្គ្រាមលោកលើកទីពីរ និងនៅគ្រាដែលកម្ពុជាទាមទារឯករាជ្យ ពីអាណានិគមបារាំង។ ព្រឹត្តបត្រ «នាទីខ្ញុំនិយាយពីរភាសា» ថ្ងៃទី៤មិថុនា ឆាយ ហុកផេង អត្ថាធិប្បាយ ស្តីអំពី «ការរឹងមិនចុះចាញ់»។

    ជីវិត​ជា​ការ​តស៊ូ​។ ការ​តស៊ូ​សរសេរ​ព្រឹត្តបត្រ​ពីរភាសា​អស់​រយៈ​ជាង​កន្លះ​ទសវត្សរ៍​មក​ហើយ គឺជាការ​តស៊ូ​មិន​លំបាក​ ទោះបី​ពេល​ខ្លះ​ ខ្ញុំ​ប្រឈម​នឹង​ភាព​រាំងស្ទះ​នៃ​ប្រធានបទ​ក្តី។ តស៊ូ គឺ«ការរឹងមិ​នចុះចាញ់» ដែល​ភាសា​បារាំង​ អាច​ហៅថា Résistance។ បើស្តីអំពី​កម្លាំងទ័ព​វិញ ការរឹត​មិន​ព្រម​ចុះចាញ់ ជំរុញ​ឱ្យ​អ្នក​តស៊ូ​រត់​ចូល​ព្រៃ​ Prende le maquis។ អតីត​ប្រធានាធិបតីបារាំង De Gaulle ចំណាំ​តែ​និយាយ​ថា អ្នក​រត់​ចូល​ព្រៃ​មានកាន់តែ​ច្រើន​ឡើង បង្កទៅ​ជា​ចម្បាំង​ទ័ពព្រៃ។ «Les maquis se multiplient et entament la guérilla».

    La résistante juive lors de la seconde guerre mondiale, quant à elle ne signifie pas que les combattants entre dans la clandestinité. C'est plutôt l'organisation d'une résistance armée dans les ghettos de Varsovie, de Lodz ou dans les camps de concentration de Tréblinka, Sobibor, Auschwitch etc. Il est plus exacte de parler dès lors de l'insurrection, soulèvement visant à renverser le pouvoir établi, en l'occurrence l'occupation nazie.

    Insurrection គឺ​កុប​កម្ម​ ឬការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ ដូច​មាន​ការ​បះបោរ​ប្រឆាំង​នឹង​អាណា​និយម​បារាំង របស់​គ្រូ ពៅ ហៅ​អាចារ្យ​លាក់ ឬ​ពោធិ៍កំបោរ នាឆ្នាំ​១៨៦៤ ដែល​បារាំង​ចាប់​បាន​ដាក់​ក្នុង​ទ្រុង​​ ស្លាប់​ដោយ​អត់​អាហារ (ស៊ូ ចំរើន, ពោធិ៍កំបោរ បោះពុម្ពឆ្នាំ១៩៧១។ ឯកសារ​ខ្លះ​ថា ពោធិ៍​កំបោរ​ ត្រូវ​គេ​កាត់​ក្បាល​ ប្រលាក់​អំបិល​ នៅ​១៨៦៧) ឬ​ក៏​ការ​បះបោរ​នៃ​អាចារ្យ​ ស្វា (សួរ) ដែល​ស្លាប់​នៅ​ឆ្នាំ​១៨៦៥ និង​ការ​បះបោរ​នៃ ចតុរង្គ​យស​ និង​សេនា​ប្រមុខ ប៉ែន។ ទាំង​ពីរ​នាក់​នេះ​រត់​ភៀសខ្លួន​ សម្ងំ​ធ្វើ​ជា​ប្រជាជន​ធម្មតា​រហូត​ដល់​ចាស់​ស្លាប់​រៀងៗខ្លួន​។ ការ​តស៊ូ​ទាំងឡាយ​មាន​រូប​ភាព បែប​ហិង្សា​បង្ហូរ​ឈាម​ និងការ​តស៊ូ​មួយ​បែប​ទៀត គឺ​ការ​វែក​ញែក​ពន្យល់​ហេតុ​និង​ផល​នៃគោល​គំនិត​ណាមួយ​ ក្រៅអំពី​គោល​បំណង​ផ្តួល​រំលំ​រដ្ឋ​អំណាច។

    Après la défaite allemande de la 1ère guerre mondiale (1914-18), en 1935 un traité anglo-allemand marquant le triomphe de la diplomatie​ allemande menée par Von Ribbentrop consacre indirectement le droit de l'Allemagne au réarmement. Winston Churchill résista à la politique de bonne camaraderie avec les nazies. La résistance de Churchill avant et après sa nomination comme ministre de la Marine peu avant l'éclatement de la seconde guerre mondiale est exemplaire. Selon le Gradian, Churchill disait: "Je trouve insupportable que notre pays tombe dans l'orbite et sous le pouvoir et l'influence de l'Allemagne nazie et que notre existence dépende du bon plaisir de celle-ci".

    ការ​តស៊ូ​ទាំងអស់​ផ្តួច​ផ្តើម​ឡើង​មក​ពីការ​ពិចារណា។ ដរាប​ណា​គេ​មាន​ចក្ខុ​វិស័យ​ដូចលោក De Gaulle ដែល​បាន​យល់ដឹង​អនាគត​នៃ​បន្ទាត់​នយោបាយ​របស់​គាត់​ ថា​បើ​ធ្វើ​សហការ​ជាមួយ​ក្រុម​នេះ គាត់​អាច​រក្សា​ឧត្ត​ម​គតិ​របស់​គាត់​បាន​ ប៉ុន្តែ​បើ​ក្រុម​មួយ​ទៀត​​ បម្រុង​​តែខ្ទាស់​ធ្វើ​ឱ្យ​ចរន្ត​នៃ​គំនិត​នយោបាយ​របស់​គាត់​រាំង​ស្ទះ​ គាត់​ក៏​មិន​ចង់​បាន​អំណាច​ ដោយ​ឱប​ក្រសោប​ទាំង​ទ្រ​ទាំង​ចាប៉ី​ ទោះបី​ភ្លេច​វា​មិន​ស៊ី​ចង្វាក់​គ្នា​ក្តី ប្រៀប​ដូច​កាល​ពី​ថ្ងៃ​១៣តុលា​១៩៤៥ គឺ ២ខែ​ប៉ុណ្ណោះ​ក្រោយ​សង្គ្រាម​ De Gaulle មិន​ចង់​បាន​ក្រុម​កុម្មុយនិស្ត​ដែល​ដាក់​ល័ក្ខខ័ណ្ឌ​​ឱ្យ​គាត់​ ចូល​ក្នុង​រដ្ឋាភិបាល​របស់​គាត់​ទេ។ លោក​ក៏​សរសេរ​ប្រាប់​សភា​ថា មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន​ទេ។ បែរ​មក​ពី​ស្តីអំពីចលនា​ខ្មែរឥស្សរៈ​វិញ យើង​ឃើញ​មាន​ក្រុម​ចោរ​ ដូចជា ក្រុម​អាចារ្យ​ យី ជាអាទិ៍ ក្រុមខ្មែរ​វៀតមិញ ដែល​មាន​ ប៉ែន សុវណ្ណ នៅក្នុង​នោះ ក្រុម​ ប៊ុណ្ណ ច័ន្ទម៉ុល ដែល​មាន​ ដាប ឈួន​ នៅ​ជាមួយ, ​ក្រុម​ អៀវ កើស និង ង៉ែត ហៀង ។ល។​ ម្នាក់​ដើរ​តាម​យុទ្ធ​វិធី​ផ្ទាល់​ខ្លួ​ន។ ប៉ុន្តែ បន្ទាប់ពី​សម្តេចឪ ចេញ​មុខ​ដឹក​នាំ​ចលនា​ទាមទារ​ឯករាជ្យ​ពីបារាំង​ ក្រុម​ឥស្សរៈ​ក៏​បាន​មក​ចុះ​ចូល​រួម​កម្លាំងគ្នា​។

    A ce propos, la résistance khmère des années 50, sur le plan international, commença par le voyage en France du roi père Sihanouk pour rencontrer le président français Vincent Auriol puis son voyage au Canada où il donna une conférence de presse le 12 avril 1953, suivi d'un mémorandum envoyé aux représentants diplomatiques à partir de Toronto (USA), le lendemain 13 avril 1953. De guerre lasse, il retourna au Cambodge via Tokyo où il envoya une lettre de protestation suite aux propositions françaises du 9 mai 1953 jugées inacceptables.

    បន្ទាប់ពីបាន​ធ្វើ​ដំណើរ​ការ​ទូត​នៅប្រទេស​បារាំង កាណាដា អាមេរិក​ ជប៉ុន និងថៃ សម្តេច​ឪយាង​ចូល​មាតុភូមិ​វិញ ដោយ​ប្រកាស​កោះ​ហៅ​កូន​ចៅ​ឱ្យ​ចូល​ធ្វើ​ការ​តស៊ូ​ នៅ​ថ្ងៃទី​២៨​មិថុនា​១៩៥៣ ប្រមូល​បាន​កង​ជីវពល​ចំនួន​៤០០ ០០០នាក់។ ប្រាំ​ថ្ងៃ​ក្រោយមក បារាំង​ក៏​បាន​យល់​ព្រម​ប្រគល់​ឯករាជ្យ​ពេញលេញ​មក​ឱ្យ​ខ្មែរ​វិញ។ នេះ​សឱ្យ​ឃើញថា ការ​តស៊ូ​ មាន​ភាពត្រជាក់​និង​ក្តៅ។

    A supposer que la mobilisation de 400 000 hommes après l'appel du roi père Sihanouk à Siem Reap le 23 juin 1953, que la démonstration de force soit le mal; cependant, force est de constater que le bien est venu avec le mal et l'indépendance totale a été accordée: le 29 août 1953 transfert des compétences police et justice, 17 octobre de la même année transfert des compétences militaires. Tout ceci pour parfaire le traité d'indépendance de 1949.

    ជាទីបញ្ចប់​ លោក អៀវ កើស​ ដែលជាអ្នក​តស៊ូ​ទាមទារ​ឯករាជ្យ​ម្នាក់​ដែរនោះ ប្រហែល​ជាត្រូវ​​បារាំង​បោះគ្រាប់​បែក​ដៃ​ ក្នុង​ការិយាល័យ ​សម្លាប់​។ ​ តាមការ​​អះអាង​របស់​តំណាងរាស្ត្រ​និងមេធាវី​ ង៉េត ហៀន​ ដែល​​ត្រូវ​របួស​នឹង​គ្រាប់បែកនេះដែរ ​បានសរសេរ​​សៀវភៅ​និយាយ​ពី​ ឧត្តមគតិ អៀវ កើស ថា​ មុន​នឹង​ស្លាប់ ​លោក អៀវ កើស បាន​ផ្តែផ្តាំថា «សូម​ប្រាប់​គ្នា​យើង ​ឱ្យ​បន្ត​នយោបាយ​ទៅទៀត ដរាប​បាន​ឯករាជ្យ​ជាតិ»។ (ទំព័រ​​៧២)

    6 min
  • ប្រជាធិបតេយ្យសម័យ​ពិភពលុយ Démocratie et Monde des Finances

    នៅ​សហភាព​អឺរ៉ុប តើ​អំណាច​ពិត​ប្រាកដ​ស្ថិត​នៅក្នុង​ដៃ​នរណា ឬក្រុម​ណា? ថ្ងៃ​ទី២១ ខែឧសភា ២០២០នេះ ឆាយ ហុកផេង លើកយក​ប្រធានបទ​ស្តីពី​«ប្រជាធិបតេយ្យសម័យ​ពិភពលុយ» មក​បកស្រាយ​ក្នុងព្រឹត្តបត្រ​ខ្ញុំ​និយាយពីរភាសា។

    ខ្ញុំ​ចោទ​ជា​សំណួរ​មួយ​ថា នៅក្នុង​សហភាព​អឺរ៉ុប​  តើ​អំណាច​រដ្ឋ ​ពិតប្រាកដ ​ស្ថិត​នៅ​ក្នុង​ដៃ​នរណា​ ឬក្រុមណា​ ប្រសិន​បើ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​និងសេដ្ឋកិច្ច​ ភ្លេច​ការពារ​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ បែរ​ជា​ពួន​សម្ងំ​ ខំការពារ​តែ​ពិភពលុយ​ Le monde des Finances? ​

    ប្រជាជនគ្រប់​ប្រទេស​រមែង​ស្វះស្វែង​ចង់យល់ដឹង​ថា​អំណាច​ពិត​ដែល​ដឹក​នាំ​ប្រទេស​ស្ថិត​នៅ​លើ​ដៃ​នរណា។ នៅក្នុង​​រង្វង់​សហភាព​អឺរ៉ុប ដែល​ពិភព​លោក​ធ្លាប់​កោត​សរសើរ​ថា ជាទ្វី​ប​សម័យ​និយម ជឿន​លឿន​គ្រប់​វិស័យ​ មាន​សិទ្ធ​មនុស្ស​ និងមា​នគោរព​វិន័យ​ គោរព​ច្បាប់​ គោរពគ្នា​ទៅវិញទៅមក​ ដោយ​មិន​រើស​មុខ។ យើង​នឹង​ពិចារណា​អំពី​អំណាច​ពលរដ្ឋ​នៃប្រទេស​នីមួយ​ ក្នុង​​សហភាព​អឺរ៉ុប ដែល​ប្រឈម​នឹង​អំណាច​នៃ​ក្បាលម៉ាស៊ីន​របស់​សហភាព​នេះ មាន​បណ្តា​ក្រុម​គណៈកម្មការ​អឺរ៉ុប​ ដែល​មាន​ទីតាំង​ធ្វើ​ការ​នៅ​ប្រទេស​ប៊ែលហ្ស៉ិក ក្រុង​ព្រុច​សែល (Bruxelles) ដែល​គេ​ស្គាល់​ថាជា​ក្រុង​របស់​​សហភាព​អឺរ៉ុប។

    L'on se souvient de la prise de position des souverainistes lors du​​ précédent référendum sur le traité de Maastricht relatif à la constitution européenne. Ces gens militent pour la sauvegarde de l'identité nationale et le compromis équitable entre les Etats membres et la bureaucratie bruxelloise. Le but affiché des souverainistes parmi lesquels on peut citer les survivants tels que Philippe de Villiers et Jean Pierre Chevénement est la coordination entre Bruxelles et Paris, pas la mainmise des bureaucrates des Commissions européennes.

    ​         មេរោគ​កូរ៉ូណា​ ដែល​រាតត្បាត​ពេញ​សកល​លោក បណ្តាល​ឱ្យ​ប្រទេស​ទាំង​ឡាយ​ ជា​ពិសេស​សមាជិក​​សហភាព​អឺរ៉ុប លើក​ទង់​ជាតិ​បិទព្រំដែន​រៀងៗ​ខ្លួន​ ផ្ទុយ​អំពី​គោលការណ៍​ Schengen គឺសេរីភាព​នៃ​ការ​ធ្វើ​ដំណើរ។ កត្តា​នេះ​ ជំរុញ​ឱ្យ​ក្រុម​ជាតិ​និយម​បារាំង​ ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​នយោបាយ​ក្តាប់​ក្តោប​អំណាច​អំពី​សំណាក់​ឧត្តម​មន្ត្រី​នៃ​​សហភាព​អឺរ៉ុប​នៅ​ព្រុចសែល មាន​  Philippe de Villiers ជាអាទិ៍ ស្រែកភ្លាម​ឡើងថា នុះន៎! ឃើញ​ទេ អឺរ៉ុប​បាត​ដៃ​ទទេ នៅគ្រា​មាន​អាសន្ន​ អ៊ីចឹង​គ្មាន​អ្វី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​មាន​ទំនុក​ចិត្ត​បាន​លើ​នយោបាយ​នៃ​​សហភាព​អឺរ៉ុប​ ដែល​គ្រាន់តែ​ជា​នយោបាយ​ទីផ្សារ​និយម​ ពោល​គឺ​និយម​ឱ្យ​តម្លៃ​តែទៅ​លើ​ទឹក​ប្រាក់​ ទៅលើ​ការ​ឆ​ក់​កន្ទ្រាក់​ដណ្តើម​ទីផ្សារ​គ្នា​ ទិញ​លក់ វក់វី តាមប្រព័ន្ធ​ព័ត៌មាន​ ធ្វើ​ឱ្យ​ផុសផុល​ឡើងឬចុះតម្លៃ​ រ៉ែ ​ធ្យូង​ លង្ហិន មាស ស្ពាន់ ស្រូវ កាកាវ ស្ករ ល្ង ។ល។ ពួក​ឈ្មួញ​ពាក់​ក្រវាត់​ក​ ដែល​រួច​ខ្លួន​នៅលើ​កៅអី​ មានតែ​ម្រាម​ដៃ​ចុះ​កុំព្យូទ័រ​ទាំងអស់​នេះ ភ្លេច​ការ​ពិត​នៃជីវិត​ប្រជាជន​ ប្រៀប​ដូច​សហភាព​អឺរ៉ុប ដែលភ្លេចការ​ពិត​នៃព្រំដែន​របស់​ប្រទេស​នីមួយៗ​ បែរជា​លើក​ស្ទួយ​មនោគមវិជ្ជា​ ត្រាច់ចរ​ដោយ​សេរី​ ខុស​បែប​បទ​ លុះ​ដល់​ទាល់​ប្រាជ្ញ​ប្រឈម​នឹងមេរោគ​កូរ៉ូណា​ ទើប​​សហភាព​អឺរ៉ុបដឹងខ្លួន​ថា មានតែ​ព្រំដែនទេ មានតែ​រដ្ឋ​អំណាច​នៃប្រទេស​នីមួយៗទេ ទើប​អាច​ចាត់​វិធានការ​ដោះ​ស្រាយ​ ឬទប់​ស្កាត់​ កូវីដ​១៩ បាន។​

    Un exemple de la mise à l'écart du pouvoir  d'un état membre de​ l'Union européenne s'exprimant par voie de référendum par les technocrates bruxellois. L'on se souvient de la victoire du non au référendum de 2005 sur le traité constitutionnel européen. Cependant, les technocrates avec la complicité active des politiques, ensemble ils ont converti le non en oui en 2008 avec un autre traité, le traité de Lisbonne. Plus près de nous, chronologiquement parlant, suite à la crise grecque des bilans truqués avec le concours des experts de Goldman Sach, bilans que les bureaucrates bruxellois ont décidé de "fermer les yeux" dans un premier temps, avant d'instaurer la politique de l'austérité, un référendum grec de juillet 2015 pour la sortie de l'austérité voté à plus de 61%, ce référendum est devenu lettre morte car sans effet concret sur le terrain à cause des manoeuvres de l'Eurogroupe, de la BCE et de l'Allemagne. Ceci n'est guère étonnant quand on voit le président de la Commission européenne, Jean Claude Junker déclarer qu'il n'y a pas de vote démocratique possible contre les traités européens (Marianne 1107, 7 juin 2008, p. 12).

    ​អ៊ីចឹង​បាន​ន័យ​ថា ដូច​ម្តេច​ដែរ​ បើ​សំឡេង​ប្រជារាស្ត្រ​តាម​ប្រជាមតិ​ ក៏គ្មាន​តម្លៃ​ចំពោះ​ឧត្តម​មន្ត្រី​នៃ​​សហភាព​អឺរ៉ុប​ផង​នោះ? បើ​គេ​ប្រើពាក្យ​អសុរោះ​ គេអាច​និយាយ​ថា ពួក​នេះ​ចាត់​ទុក​កុង្សីយ៍ សេនាបតី​នៃប្រទេស​នីមួយ​ៗ ដូច​ជា​ «ស្វាពាក់​ម្កុដ»​។ ពោល​គឺ​ថា «បុណ្យ​សក្តិ​មាន​តែ​វិធានការ​ជាក់​ស្តែង​គឺ​អត់​» ដោយស​ន្មត់​ថា មា​នតែ​ឧត្តម​មន្ត្រី​នៃក្រុង​ព្រុច​សែល​ទេ ទើប​មា​នអំណាច​សម្រេច​សេចក្តី​ពិត​ប្រាកដ​បាន។

    ថ្មីៗនេះ ដោយហេតុ​ថា គ្មាន​ជើង​យន្តហោះ​ ពី​ព្រោះ​បិទ​ព្រំដែន​ ក្រុម​ហ៊ុន​បារាំង​អាកាសចរណ៍​ Air France  បាន​ត្រូវ​ទទួល​ជំនួយ​អំពី​ថវិការដ្ឋ​។ ភ្លាម​នោះ គឺ​កាល​ពី​ថ្ងៃសុក្រ​ទី​១៥ឧសភា​ គណៈកម្មការ​​សហភាព​អឺរ៉ុប បា​នចេញ​ប្រកាស​ថា ប្រទេស​សមាជិក​​សហភាព​អឺរ៉ុប​​ទាំងឡាយ​អាច​យក​លុយ​រដ្ឋ​ជួយ​ក្រុមហ៊ុន​ពី​ឥឡូវ​នេះ​ រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​​២០២១ បាន​ ប៉ុន្តែ​រដ្ឋ​ទាំង​អស់​នោះ ត្រូវ​ពិចារណា​អំពី​ការ​ចាំ​បាច់​នឹងជួយ​ជាមុន​សិន​ ប្រសិន​បើ​គ្មាន​មធ្យោបាយ​អ្វី​ក្រៅ​ពីនេះ​ទេ «s’assurer de la nécessité de l’aide et si aucune autre solution​ appropriée n’est disponible»។ ការពិត​ ពួក​រដ្ឋ​ការ​ដែលជា​ឧត្តម​មន្ត្រី​ទាំងនេះ ដែល​មិន​បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ ចាត់​តាំង​អំពី​ប្រជារាស្ត្រ​ផង​ ហ៊ាន​ដាក់​ចំណង​លើ​អំណាច​រដ្ឋ​ដែល​ចេញអំពី​ការ​បោះឆ្នោត​តាម​ប្រជាធិបតេយ្យ។​

    Il se passe différemment sur le continent américain. Sans contrainte​​ ni consigne inappropriée à part le vote du Congrès. Ainsi, pour maintenir le fonctionnement normal des marchés de crédit et prévenir des faillites en chaîne, il a été décidé de verser 3 000 milliards de dollars d'aide fiscale directe aux entreprises et aux particuliers, de renforcer l'assurance chômage, de faire racheter par la Fed de créances publiques et privés dans des montants illimités (Figaro Eco, 11 mai 2020, p. 24)

    ជាសរុប​ យោង​ទៅលើ​ទង្វើ​របស់​មន្ត្រី​​សហភាព​អឺរ៉ុបនៅ​ព្រុច​សែល ដែល​បាន​ចេញ​សេចក្តី​សម្រេច​ក្តាប់ក្តោប​អំណាច​រដ្ឋ​ប្រជាធិបតេយ្យ​ យើង​អាច​និយាយ​ថា នេះហើយ «ឃ្លោក​លិច ​អំបែង​អណ្តែត» បាន​ន័យ​ថា ខ្លួន​ឯងជាមន្ត្រីមិនដែលជាប់ឆ្នោត​ផង ហ៊ាន​ឃុំ​គ្រង​អ្នក​ដឹកនាំប្រទេស​ដែល​ជ្រើស​តាំង​ដោយ​ប្រជារាស្ត្រ។​ ជាក់​ស្តែង​នៅអំឡុង​ឆ្នាំ​២០១៨ ប្រទេស​អ៊ីតាលី​រៀបចំ​តែងតាំង​លោក Paolo Savona ដែល​ធ្លាប់​បាន​ថ្លែងការណ៍​ ប្រឆាំង​នឹង«​លុយ​អឺរ៉ូ» ឱ្យ​ធ្វើជារដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ ប៉ុន្តែ​ប្រធានាធិបតី​អ៊ីតាលី ប្រឆាំង​ដាច់​ខាត​ តាម​បញ្ជា​នៃពិភព​លុយ​ Le monde des Finances ដែល​មិន​ទទួល​យក​លោក Savona ដូច​កាល​ពួក​នេះ ទាត់​ចោល​លោក Yánis Varoufákis  រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុក្រិច នោះអ៊ីចឹង​។ ប៉ុន្តែ​បើ​និយាយ​អំពីសិទ្ធ​មនុស្ស​វិញ ពួក​ពិភព​លុយ​ គេ​មិនខ្វាយខ្វល់​ទេ​ ទោះបី​លោក​ Matteo Salvini ដែល​ជាអ្នក​រើស​អើង​ពូជសាសន៍​ បានត្រូវ​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី​ ក៏ដោយ​ចុះ។

    Pour conclure, le monde des finances n'a accepté ni Savonna ni Varoufakis et réduit le rôle respectif des ministres italiens et grecs des finances à la seule fonction de défense des intérêts particuliers de l'Euro. Dès lors, le centre de la décision est le vote démocratique ou bien la fabrique des normes à Bruxelles ?

     

    17 min
  • កេណ្ឌកម្លាំង និងគាំងមិនកម្រើក ក្នុងករណីកូវីដ១៩ Mobilisation Covid 19

    ក្នុងប្រវត្តិសាស្ត្រខ្មែរ មេទ័ព ឃ្លាំង មឿង ធ្វើអត្តឃាតដើម្បីទៅកែន (កេណ្ឌ) ពលខ្មោច។ បច្ចុប្បន្ននេះ តើយើងត្រូវកេណ្ឌកម្លាំងណាខ្លះ ដើម្បីឱ្យបានឈ្នះ មេរោគកូរ៉ូណា? ព្រឹត្តបត្រនាទីខ្ញុំនិយាយពីរភាសា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឆាយ ហុកផេង អធិប្បាយអំពី «កេណ្ឌកម្លាំង និងគាំងមិនកម្រើក ក្នុងករីណកូវីដ១៩»។

    ពាក្យ​ខ្មែរ​មួយ​ម៉ាត់ថា កំណែន គេច្រើន​ប្រើ​ក្នុងរូបភាព​ កែន​កម្លាំង​ទ័ព​ រៀបចំ​ទ័ព​ ឬតាម​វចនានុក្រម​ គឺថា « ប្រតិ​បត្តិ​ការ​មាន​កម្មវត្ថុ​ឱ្យ​កងទ័ព​»។​ ជាទូទៅ​ ពាក្យ​កំណែន​ ស្តាប់​ភ្លាម​យល់​ភ្លែត​​ ជាពាក្យភាសា​បារាំង​ ថា​ Mobilisation គឺ​ការ​​បញ្ចេញ​ថាម​ពល​រួម​គ្នា​ ចំណាយ​កម្លាំង​ដើម្បី​កសាង​ ឬទប់​ស្កាត់​អ្វីមួយ​។ បច្ចុប្បន្នកាល​នេះ ពិភព​លោក​កំពុងតែ​ប្រមែប្រមូល​អ្នក​ប្រាជ្ញ​ខ្មែរ​ផ្នែក​ជីវសាស្ត្រ​ ហៅថា Biologiste អ្នក​ប្រាជ្ញ​ខាង​ទប់​ស្កាត់​ជំងឺ​ ហៅថា immunologue និងអ្នក​ប្រាជ្ញខាង​ជំងឺ​ឆ្លង​ ហៅថា infectiologue។ ក្រុម​អស់​លោក​អស់​អ្នក​ទាំង​នេះ​ ធ្វើការ​ភ្លេច​បាយ​ភ្លេច​ទឹក​ វាយ​សឹក​ប្រឆាំង​នឹង​ Virus Corona។ រីឯ​អ្នកឯទៀត​វិញ ត្រូវ​នៅ​សម្ងំ​ក្នុង​ផ្ទះ​ បិទតូប​ បិទហាង​ រង្គសាល ​សាលារៀន​ វត្ត​ វិហារ​ បនបៀ​អាប៉ោង​ «កាត់​ផ្តាច់​មធ្យោបាយ​​កុំ​ឱ្យ​ធ្វើ​អ្វីកើត» គឺថា «ការ​ធ្វើ​ឱ្យ​នៅស្ងៀម​ កុំ​ឱ្យ​កម្រើក»​។  ពាក្យ​បារាំង​ ហៅថា Immobilisation ឬថា Confinement បកប្រែ​តាម​វចនានុក្រម​ថា «ដាក់​ឱ្យ​នៅ​កៀន​កោះ​ លែង​រាប់​អាន»។

    Voyez- vous chers auditeurs, traduire un mot sans le placer dans un contexte n'explique pas le sens dudit mot tel que confinement. Il en est de même du degré de virulence du covid 19, lequel est différent selon les pays. Autrement dit, si ce virus fait moins de ravage en Asie, ce constat ne signifie pas qu'il est plus dangereux ailleurs. Un virus c'est un virus. Il tue sans distinction de race et de continent. Cependant, Arnaud Fontanet, épidémiologiste à l'institut Pasteur, a relevé que "l'épidémie n'a pas l'aire de décoller en Thaïlande et au Cambodge, malgré l'importation de cas chinois très tôt. Il fait très chaud et très sec actuellement dans ces deux pays, donc cela peut être une explication". En comptabilité, une immobilisation  représente un investissement durable. Elle augmente le patrimoine et apparait à l'actif de son bilan. Immobilisation corporelle tels que terrain et machine-outil. Immobilisation incorporelle tels que clientèle et brevet d'invention. A ce jour, l'immobilisation des personnes, une mesure dénommée confinement, vise à préserver les vies humaines. Cependant, côté mobilisation, en France, 21 scientifiques travaillant sans relâche à "mouliner des données, compiler des études, réfléchir, anticiper, bref courir derrière" covid 19. "Notre job (…), déclare Pierre Louis Druais, "c'est le jus de cerveau". (Match 2533, p. 42).

    ក៏ប៉ុន្តែ នៅប្រទេស​បារាំង​ មា​នមតិ​រិះគន់​ច្រើន​ផ្តោ​ត​លើ​អសមត្ថភាព​នៃ​ក្រុម​អ្នក​ដឹកនាំ​ផ្នែក​សុខាភិបាល​ ដែល​គ្មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់​ ក្នុង​តួនាទី​របស​់ខ្លួន​។ ឧទាហរណ៍​ បន្ទាប់ពី​បាន​ឃើញ​ វីរុស​កូរ៉ូណា​ រាតត្បាត​ មកពី​ចិន​ចូល​ដល់​អ៊ីតាលី ពួកគេ​មិន​សំភី​រក​វិធី​ទប់​ស្កាត់​ បែរ​ជា​សុខចិត្ត​លក់​ម៉ាស់​ឱ្យ​ចិន​ធ្វើ​ព្រងើយ។ លុះ​ដល់​ប្រទេ​ស​ខ្លួន​ទទួល​រង​គ្រោះ​ បែរ​ជាអះអាង​ថា ពុំ​ចាំបាច់​បិទព្រំ​ដែន​ទេ ឬថា គ្មា​នប្រយោជន៍​អ្វី​នឹង​ពាក់​ម៉ាស់​សោះឡើយ។ ថ្មីៗនេះ សាលា​ឧត្តម​សិក្សាសុខាភិបាល​ជាតិ​ Ecole des Hautes Etudes en Santé Publique បាន​ប៉ាន់​ស្មាន​ថា វិធានការ​ Confinement នេះ​ ធ្វើ​ឱ្យ​មនុស្ស​ចំនួន​៦ម៉ឺន​នាក់​ រួច​ពី ការ​ឆ្លង​វីរុស​ដល់​ស្លាប់។ អ៊ីចឹង​ ការ​យឺតយ៉ាវ​ ដើម្បី​ចាត់​វិធានការ​បន្ទាន់​ ក៏​វា​ជា​អំពើ​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ណាស់​រួច​ទៅហើយ។

    C'est cruel ប្រែ​ជា​ខ្មែរថា សាហាវ​​យង់ឃ្នង​ ឃោរឃៅ។  Le philosophe Etienne Balibar a déclaré que "derrière cette cruauté anonyme, il y a surement des pratiques de gouvernement, des choix ou des absences de choix que, dans certains cas, on peut être tenté de dire 'criminel', du moins par omission ou par défaut." A qui ou à quoi s'impute la faute voire le crime ? Ballibar affirme que c'est le système capitalisme néo libéral dont la règle n'est pas seulement d'exploiter le travail et de maximiser les profits, mais de rentabiliser, de marchandises toutes les activités humaines même les plus intimes, au détriment du soin, de l'entraide et finalement de la vie" (Monde 24/04/20, p. 25).

    គឺប្រហែល​ជាអ៊ីចឹង​មែន​ហើយ ពីព្រោះ​ក្នុង​ពិភព​លោក​សេរី​ មាន​ប្រទេស​បារាំង​នេះ​ជាអាទិ៍​ នយោបាយ​គេ​ផ្អែក​ទៅ​លើ​តួលេខ​ទាំងស្រុង​។ គេ​កម្រើក​ឬ​មិន​កម្រើក​ក៏​អាស្រ័យ​លើ​តួលេខ​ វា​បញ្ជា។ មធ្យោបាយ​ផ្តល់​ឱ្យ​មន្ទីរពេទ្យ​ធ្វើ​ការ​ ផ្អែក​លើ​តួលេខ​ លុយ​អឺរ៉ូ​ ដុល្លារ។ លុយ​ចូល​តិច បិទ​មន្ទីរពេទ្យ​។ អ្នក​ជំងឺ​ត្រូវ​ត្រាច់​ចរ​រាប់សិប​​គីឡូម៉ែត្រ​ ទៅរក​មន្ទីរពេទ្យ​ថ្មី​មួយ​ទៀត​។ គោល​គំនិត​ដែល​មិន​ផ្តោត​លើ​ការ​ស្រោច​ស្រង់​ជីវិត​ជាធំ​ មើល​ឃើញ​តែ​លុយ​ទាំង​ដុំ​ៗនេះហើយ ដែល​ធ្វើ​ឱ្យ​បារាំង​គាំង​ស្ទះ​ខ្វះ​មធ្យោបាយ​ដោះស្រាយ​ បញ្ហា​អ្នក​ជំងឺ​កូវីដ​១៩ ក្នុងរយៈ​បីខែ​មុន​នេះ។

    Revenons à la mobilisation d'un groupe d'experts de 21 personnes. Outre les médecins de renom, il y a un sociologue dénommé Daniel Benamouzig et un anthropologue. Effectivement, l'état fait appel à toutes les forces intellectuelles. Mais attention au conflit d'intérêts. Ces gens là sont - ils liés aux laboratoires pharmaceutiques ? Une semaine après leurs installations, tous n'ont pas encore publié de déclaration publique d'intérêts alors que la plupart d'entre eux avaient reçu les subventions qui de la part de Sanofi, qui de GSK ou de bio Mérieux. Le président du Comité scientifique lui-même, Jean François Delfraissy, n'a-t-il pas déclaré en2015 que "un bon professionnel a des liens avec l'industrie" ? Cette pratique souligne la fusion de l'argent privé et de l'argent public pour mener à bien des recherches scientifiques. Cette pratique ne peut être placée sous l'enseigne partenariat public privé បកប្រែ​ជាខ្មែរថា ដៃគូ​រវាងរដ្ឋ​និងឯកជន។ 

    និយាយ​ពីដៃ​គូ​ បារាំង​និងចិន​​ក្នុង​ការ​សាង​សង់​មន្ទីរពិសោធន៍​ P4 នៅក្រុងវូហាន​វិញ ការ​រួមកម្លាំង​គ្នា​នេះ បាន​ធ្លាក់​ចុះ​ដល់កម្រិត​ទាបបំផុត​ បន្ទាប់ពី​ចិន​បាន​កាន់​ក្តាប់​មន្ទីរពិសោធន៍​នេះ​ខ្លួនឯងមក។ ស្ថិតិ​មួយចេញពី​ការ​សង្កេត​របស់​ Cui YongYuan បាន​ឱ្យ​ដឹងថា មតិ​ជាង​៥០% សង្ស័យ​ថា កូវីដ​១៩​ ជាមេរោគ​មិនធម្មតា គឺថា បណ្តាល​មក​ពី​ការ​ពិសោធ​ដែល​ធ្វើ​ឱ្យ​វា​បែក​ធ្លាយ​លើ​ផែន​ដី​។ មា​នមតិ​ត្រឹមតែ​១២%ប៉ុណ្ណោះ​ដែល​យល់ថា វីរុស​កូរ៉ូណា​ ជា​មេរោគ​ធម្មជាតិ​ធម្មតា។ ជ័យលាភី​ណូបែល​ពីរ​រូប​ក៏​យល់​ឃើញ​ថា វីរុស​កូរ៉ូណា វា​មិនមែនកើត​ឯងៗ​ពីធម្មជាតិ​ទេ គឺ​វេជ្ជបណ្ឌិត​ជប៉ុន​ឈ្មោះ Tasuku Nonjo និង បារាំង​ឈ្មោះ Luc Montaignier។ រីឯវេជ្ជបណ្ឌិត René Courcol​ ដែលក្រសួងការ​បរទេសបារាំង​បញ្ចូន​ឱ្យ​ទៅ​សហការ​ជាមួយ​ចិន​ក្នុង​មន្ទីរពិសោធ​ P4 នៅ​វូហាននេះ គាត់​នៅ​ស្ងៀម​ មិន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ឡើយ។

    មុននឹង​បញ្ចប់​ យើងកត់​សម្គាល់ថា ការកែនកម្លាំង​និង​សភាព​គាំងមិន​កម្រើក​ ក៏​វា​ជា​ដៃគូ​គ្នា​ដែរ៕

    7 min
  • ខ្សែស្របពីរ​៖ កូរ៉ូណា និង ១៧មេសា (Covid 19 et 17 avril)

    តើ​គេអាច​ប្រៀបធៀប​បានទេ​រវាង​ព្រឹត្តិការណ៍​ពីរ ឬក៏​គប្បី​ពិនិត្យ​ហេតុ​ការណ៍​ទាំង​នេះ​ស្របគ្នា​ ដូចជា​ខ្សែ​ស្របពីរ​ទន្ទឹម​គ្នា គឺ​មួយ​មាន​ចរន្ត​កូវីដ​១៩ (Covid-19) មួយ​ទៀត​មាន​មេរោគ​ខ្មែរ​ក្រហម​១៧មេសា? ព្រឹត្តបត្ររបស់​ ឆាយ ហុកផេង ប្រចាំនៅ​ថ្ងៃព្រហស្បតិ៍ ទី២៣មេសា ស្តីអំពី​ «ខ្សែស្រប​ពីរ​៖ កូរ៉ូណា និង ១៧មេសា»

    មនុស្ស​ពីរនាក់ ឬ​ក្រុម​បក្ស​ពីរ​ពួក​ដែល​មាន​យោបល់​ស្រប​គ្នា មិន​មែន​បាន​ន័យថា​ មានយោបល់​ដូច​គ្នា​នោះទេ។ កាលណា​គ្មាន​គំនិត​យល់​ជំទាស់​​នឹង​គូភាគី​ណាមួយ​ទេ គេ​ច្រើន​តែ​និយាយ​ថា «ខ្ញុំ​យល់​ស្រប»។ ផ្ទុយ​ទៅវិញ ក្នុងនិយមន័យ​​នៃ​ភូមិសាស្ត្រ​ដែលបែង​ចែក​ផែន​ដី​ជា​​តំបន់ខាងលើ​និង​ខាងក្រោម ខ្សែបន្ទាត់​ពុះ​ចំកណ្តាល​ផែនដី​​បែង​ចែក​ផែន​ដី​ពីរ​ចំណែក​ ដូច​គេ​ពុះ​ផ្លែក្រូចចំកណ្តាល​ បន្ទាត់​ពុះ​កណ្តាល​នេះ ហៅថា អេក្វាទ័រ (Equateur) រីឯ​បន្ទា​ត់​​ទី​១ ២ ៣ ។ល។ ឡើងទៅ​លើ គឺ​ទិស​ខាង​ជើង Pôle nord និង​ចុះ​មក​ក្រោម​ ទិស​ខាង​ត្បូង​ Pôle sud គេ​ហៅថា «ខ្សែ​ស្រប»។ ប្រទេស​កូរ៉េ​ដែល​នៅ​ម្ខាង​ម្នាក់​ពីខ្សែ​ស្របលេខ​១១ មិនមែន​ជា​ប្រទេស​ពីរ​ដែល​មាន​គោល​ការណ៍​នយោបាយ​​ស្រប​គ្នា​នោះទេ។ កូរ៉េ​ខាង​ជើង​កុម្មុយនីស្ត​ កូរ៉េខាង​ត្បូង​ លោ​កសេរី​។ ដូច្នេះ​ប្រសិន​បើ​ផ្អែក​លើ​និយម​ន័យ​នៃពាក្យ​ថា«ស្រប»​មួយ​នេះ វចនានុក្រម​សរសេរថា គឺជាអ្វី​ៗ​«ដែល​បង្ហាញ​ឱ្យ​មាន​ការ​ធៀប​ជាប់​រហូត​មក ​ដែល​បន្ត​យ៉ាង​ទៀត​ទាត់»។  តើ​គេ​អាច​ប្រៀប​ធៀប​មេរោគ​កូវីដ​១៩ និង​ថ្ងៃ​១៧​មេសា​ ដែល​ជាតិ​ខេមរា​ ធ្លាក់​ចុះ​ភាព​អន្ធការ​នៃ​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូ​ជ​សាសន៍​បាន​ឬទេ?

    La réponse est "oui". D'aucuns objecteront que comparaison n'est pas raison. Point de comparaison, mais mettre en parallèle. En mathématiques, deux droites sont parallèles lorsqu'elles vont dans la même direction sans se rencontrer. Quelles sont dès lors les directions prises respectivement par Corona virus et Khmer rouge virus? D'abord c'est le désert. Les rues sont désertes à cause du confinement et de l'évacuation des villes par les Khmers rouges. Dans les deux cas, la population entame une "traversée du désert" ne sachant quel vaccin quel avenir qu'elle aura rencontré. Ensuite, c'est le naufrage de l'âme parce que la vie ne tient qu'à un fil et que les gens vont mourir de faim. Et enfin, les cadavres allongés sur le trottoir à défaut d'être admis à l'hôpital ou mourir chez soi.

    ឃើញ​ច្បាស់​ហើយ លើ​ចំណុច​ទាំង​បីនេះ ថា​ព្រឹត្តិការណ៍​១៧​មេសា​និង​កូវីដ​១៩​ ផលិត​ចេញ​ផ្លែផ្កា​ស្រប​គ្នា​យ៉ាង​ទៀត​ទាត់​ជាប់​រហូត​មក។ ដោយ​ឡែក​ មេរោគ​កូវីដ​១៩​នេះ លេច​ធ្លោ​មុន​គេ​ចេញពី​ក្រុង​វូហាន​ (Wuhan) ប្រទេស​ចិន​ រីឯ​មេរោគ​ខ្មែរ​ក្រហម​​វិញ​ ដែល​បាន​ចម្លង​គោល​ការណ៍​លោត​ផ្លោះ​មហា​អស្ចារ្យ​ «grand bonde en avant» មក​ពី​ប្រទេស​ចិន​និង​អនុវត្ត​នយោបាយ​បដិវត្តន៍​វប្បធម៌​មកពីប្រទេស​នេះដែរ បាន​ធ្វើ​ឱ្យ​ខ្មែរ​ស្លាប់​រង្គាល​។  នៅគ្រា​នោះ​ គឺអំឡុង​ឆ្នាំ​១៩៧៥-៧៩ ប្រទេស​ចិន​ជាប្រទេស​មហាអំណាច​តែមួយ​គត់​ដែល​មាន​ទំនាក់​ទំនង​និង​ផ្គត់​ផ្គង់​អ្វីសព្វ​បែប​យ៉ាង​រាប់ចាប់​ពី​អ្នក​ជំនាញ​ការ​ដល់​សព្វាវុធ​ និង​សម្ភារៈ​នានា​ដល់​របប​ខ្មែរ​ក្រហម​។ ឥឡូវ​នេះ កូវីដ​១៩​ បា​នបណ្តាល​ឱ្យ​គេ​ឃើញ​នៅ​ក្រុង​វូហាន​ «មាន​ផ្ទះ​ឥត​មនុស្ស​នៅ មាន​ផ្លូវ​ឥត​មនុស្ស​ដើរ» ហើយ​ទោះបី​ចំនួន​អ្នក​ស្លាប់​មាន​តិច​ជាង​របប​ប៉ុលពត​ក៏ដោយ​ ក៏​រូប​ភាពដេក​ដួល​ទាប​ផ្ទាល់​ដីតាម​ចញ្ចើម​​ថ្នល់ រាយ​ប៉ាយ​គួរ​ឱ្យ​អាណោច​អាធម​ ក៏ត្រូវ​បាន​ឃើញ​ជាក់​ស្តែង​ នៅ​វូហាន​។

    La mort frappe sans distinction de race, de religion et de rang social. Ce fut le cas sous le régime génocidaire Khmer rouge s'agissant du peuple nouveau victime de ce régime. C'est aussi le cas d'aujourd'hui lorsque le virus Corona a tué député, homme d'affaires, comédien, homme du peuple : Jean Laurent Cochet (comédien et metteur en scène), Patrick Devedjian (Président du Conseil Général des Hauts de Seine), Manu Dibango (saxophoniste et chanteur), le prince Charles d'Angleterre, Justin Trudeau (chef du gouvernement canadien). Ces deux derniers sont les rescapés du virus. "Coller la date du décès sur la housse, descendre tous au garage (…) plus de douceur ni de cérémonie, juste un cauchemar", titrait Paris Match n° 2533 page 48. C'est pareil sous le régime Khmer rouge: ni messe, ni prière, le corps dans un linceul sale, pas de mise en bière. Voilà un portrait saisissant de parallèle ressemblante entre Covid 19 et 17 avril 75.

    ក៏ប៉ុន្តែ គេ​មិន​គួរ​ប្រៀបធៀប​ ទឹក​និង​ប្រេង​ ទេ ទោះបី​វា​ជា​វត្ថុ​ធាតុ​រាវ​ដូច​គ្នា​ក៏ដោយ​។ រីឯ​ការ​ប្រៀប​ធៀប​ ឬ​ការ​ដាក់​បង្ហាញ​ឱ្យ​មាន​ការ​ធៀប​គ្នា​ជាប់​រហូត​ក៏ដូច្នោះ​ដែរ។ មេរោគ​កូវីដ​១៩​ ឬ​របប​១៩មេសា​ខ្មែរក្រហម​ មិន​សម​ស្រប​គ្នា​គ្រប់​ជ្រុង​ជ្រោយ​ទេ ដោយហេតុ​ថា ពិភព​លោក​ទាំង​មូល​កំពុង​ស្វែង​រក​វិធី​ទប់​ស្កាត់​មេរោគ​កូរ៉ូណា តាមពិសោធ​កោសិការ​សរីរាង្គ​ឱ្យ​បាន​ជា​ថ្នាំ​ព្យាបាល​។ ផ្ទុយ​ទៅវិញ​ មេរោគ​ខ្មែរក្រហម​នៅ​ជំនាន់​នោះ ក្រៅពី​ស្លុត​រន្ធត់​ចំពោះ​មុខ​អំពើ​ឃោរឃៅ​ ប្រទេស​នីមួយៗ​រស់នៅ​សុខ​សប្បាយ​រៀងៗ​ខ្លួន​ទុក​ឱ្យ​ប្រជា​ជន​ខ្មែរ​វេទនា​ក្នុងឋាន​នរក​អវចីយ៍​អស់​រយៈ​ជាង​បី​ឆ្នាំ​។ នេះគ្រាន់តែ​ជា​លម្អ​នៃការ​ពិត​មួយ​ភាគ​តូច​​ប៉ុណ្ណោះ។​

    ប្រិយមិត្ត​ជាទីមេត្រី​ យើង​ដឹង​ឮ​ហើយថា មេរោគ​ខ្មែរក្រហម​ វា​មាន​លក្ខណៈ​បែប​ណា​ខ្លះ​ ដោយ​មិន​ចាំបាច់​ធ្វើ​អត្ថាធិប្បាយ​អ្វីទៀត​ ក្រៅពី​ចម្រៀង​មួយ​បទ​ដែល​ខ្ញុំ​បាន​តែង​ទំនុក​ទុក​មក​ជា​យូរ​ឆ្នាំ​ហើយ ឈ្មោះថា «លម្អង​លោហិត»។

    លម្អង​លោហិត

    ច្រៀង​ដោយ : ប៉ែន ថាណេន

    ​ទំនុ​កច្រៀងដោយ : ឆាយ ហុកផេង

    លម្អង​លោហិត ឃើញ​ពិត​ អើយ​ ក្រហមឆ្អៅ

    ១. ព្រាហ្មណ៍​ព្រហ្ម​ឥសី​អារក្ខ​អ្នក​តាទួញ​យំ​ខ្លោចផ្សា

    អាសូរ​សង្ខារ​ជន​ស្លូត​ត្រង់​ស្មោះ

    អង្គការ​ចាប់​ចង​ កាយ​កប់​ទាំងរស់​ មិន​ថា​ស្រីប្រុស

    ចាប់​កំហុស​ អឺយ ព្រាវ​ៗអើយ។

    ២.ក្មេង​ខ្លៅ​មាន​ឫទ្ធិ​ អំណាច​ពោរពេញ​ ខេត្ត​ឬ​ភ្នំពេញ

    ទុក​មិន​ចំណេញ​ ដកចេញ​មិន​ខាត

    អង្គការ​បើក​ដៃ​ កម្ទេច​ឱ្យ​ស្អាត ក្មេង​ស្តាប់​ឱវាទ

    មេក្លោង​ជាតិ​ រដ្ឋ​ខ្មែរ​ក្រហម។

    R.ឱ មេក្លោង​ អឺយ កុំ​ថ្លែង​ ប្រែ​ក្លែង​ការពិត​

    លម្អង​លោហិត ពិត​ជា​ចំណង​ ក្នុង​លោក​យើង​នេះ

    និង​ជាតិ​ក្រោយ​ផង សូត្រ​ដារ ចម្លង​ឆ្លង​មិន​រួច​ឡើយ​។

    ៤. សាលក្រម​ សាវតារ​សិលាចារឹក​ មិន​រលាយ​សឹក​

    រម្លឹក​ស្មារតី​ យើង​ជា​រឿយៗ​

    វាយោ​បោកបក់​ ទឹក​ស្រក​ឃើញ​ត្រើយ​ វេលា​ដល់​ហើយ

             យមរាជ​ អើយ​ កោះហៅ​អង្គការ។​

    Quand j'étais au collège, j'ai eu l'outrecuidance de soutenir, en réponse à la question du professeur de mathématiques, que les droites parallèles se rencontrent. Evidemment c'est une fausse réponse. Par contre, en politique, ne dit-on pas que les extrêmes se rencontrent ? Eh bien, soyons audacieux, en histoire, les parallèles peuvent effectivement se rencontrer.

    Dans son livre intitulé "J'étais à Tien 'anmen", Cai Chongguo écrivait : "Ne soyons cependant ni pessimiste ni optimiste, l'histoire est une chose imprévisible, car elle est écrite par les hommes eux-mêmes". Il en est de même de l'histoire immédiate relative au Corona virus et Khmer rouge virus.

     

    10 min
  • ថ្ងៃ​បុណ្យ​សង្សារ la Saint Valentin

    លេខ​១៩ ពាក់​ព័ន្ធ​នឹង​កូរ៉ូណាវីរុស រីឯ​លេខ​១៤ ស្ងួន​ចិត្ត​ស្នេហ៍​ខែ​កុម្ភៈ ម្នាក់​ៗ​រមែង​រលឹក​នឹក​ឃើញ​ថ្ងៃ​មួយ​នេះ ដែល​ ឆាយ​ ហុកផេង លើក​យក​មកបកស្រាយ​ដូច​តទៅ។​

    ថ្ងៃបុណ្យ​ថ្ងៃ​ទាន​ ជាថ្ងៃ​ដែលសប្បុរជន​​បរិច្ចាគ​ ឬលះបង់​អ្វីមួយ​ពីខ្លួន ឧទាហរណ៍​លុយ​កាក់​ សម្ភារៈ ពេលវេលា គឺគេ​លះបង់​ដោយ​ស្មោះ​ឥតស្តាយ​ក្រោយ​។ នេះហើយ​ជាកត្តា​ដែល​ធ្វើ​ឱ្យ​ចិត្ត​ល្អជ្រះ​ថ្លា​ផូរផង់​។ ការ​លះបង់​អ្វីៗ​ ជា​ទង្វើ​បំបាត់​«អញនិយម» «អាត្មានិយម»។ រីឯ​ការ​លះបង់​ព្រហ្មចារិនី​ដែល​ស្ត្រី​ធ្វើ​ចំពោះ​បុរស​ នៅថ្ងៃបុណ្យ​សង្សារ​​១៤កុម្ភៈ ជាការ​លះបង់​ប្រភេទ​​ណា​ដែរ​?

    Si Jean Claude Koffman pense que grâce ou à cause de la Saint Valentin les rapports amoureux sont redéfinis à tel point que cette fête est aussi, selon lui, celle de l’apprentissage du respect des femmes à travers les siècles, quant à moi je suis d’avis qu’en matière de finition ou de conclusion d’un amour réciproque aboutissant a un rapport sexuel accompli le 14 février, les partenaires homme et femme sont gagnants. L’amour consomme ne signifie pas forcément viol perpétré. Des cas de viol ont pu exister, certes, mais l’arbre maléfique ne cache pas la forêt des amours idylliques idolâtriques. Jadis, les Cambodgiens n’ont jamais fêté la Saint Valentin. Aujourd’hui, leur engouement pour cette fête est multiforme parce que c’est l’occasion des vœux. Par exemple, « je veux ce que je mérite pour cette Saint Valentin ». Message recueilli sur une page Facebook.

    ក្នុង​ចំណោម​សារ​ជូន​ពរ​​នៅ​​ថ្ងៃបុណ្យសង្សារ១៤កុម្ភៈ មាន​អ្នក​ខ្លះ​ទៀត ​ឆ្លៀត​ឱកា​សនេះ ឱប​ក្រសោប​ក្រុម​គ្រួសារ​ ប៉ាម៉ាក់​ ក្នុង​បុណ្យ​សង្សារ​នេះ​ដែរ។ ឧទាហរណ៍​ សារ​ដែល​ឃើញ​មាន​បង្ហោះ​ លើ​ទំព័រ​ហ្វេសបុក​ មាន​ដូច​តទៅ​នេះ៖ ១-ជូន​ពរ​ឱ្យ​ប៉ាម៉ាក់​ មាន​សុខភាព​ សម្រស់​កាន់​តែ​ស្អាត កម្លាំង​មាំមួន​ អាយុវែង​។ ២-​ជូន​ពរ​ខ្លួន​ឯងនិងគ្រួសារ​ មាន​សុខភាព  ចាកផុត​ពី​ទុក្ខ​លំបាក​ទាំង​ពួ​ង។ ៣- អបអរ​ទិវា​នៃ​សេចក្តីស្នេហា​ប្រកប​ដោយ​ចិត្ត​បរិសុទ្ធ​ ជូន​ជន​រួម​ឈាម​ទូទាំង​ពិភព​លោក។ ៤- រីករាយ​បុណ្យ​នៃ​ក្តីស្រឡាញ់ ជូន​ពរ​មិត្ត​អ្នក​អាន​មាន​សុខភាពល្អ​ ​សុភមង្គល រក​ស៊ី​មាន​បាន​ ​កើន​ទ្រព្យ​​ សុខ​សប្បាយ​គ្រប់​ក្រុម​គ្រួសារ​។

    ​​​Mais attention, comme disait LHARPE, en France, le premier jour est l’engouement, le second et pour la critique. C’est pareil au Cambodge s’agissant de la Saint Valentin. Exemple, messages critiques :

    ​១-​ ថ្ងៃ​១៤កុម្ភៈ នរណា​សួរ​នាំ​រឿង​ផ្កា​រឿង​កាដូ ប្រយ័ត្ន​ខ្ញុំ​ធាក់​ មើល​មុខ​ខ្ញុំ​ផង​ ចាស់​ហើយ​ គ្មាន​នរណាឱ្យ​រឿង​ផ្កា​រឿង​កាដូអីទេ​។ ២-រីករាយ​ទិវា​នៃ​ក្តី ស្រឡាញ់ ផ្តល់​ការ​បញ្ចុះ​តម្លៃ​១៥ភាគរយ ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អស់​លោក​អ្នក​។ ៣-ប្រយ័ត្ន​ថ្ងៃ​១៤កុម្ភៈ ផ្កា​មួយ​ដើម ផើម​មួយ​ឆ្នាំ​ កម្ម​មួយ​ជីវិត ។

    L’historien Jean Claude Flandrin pense que, avant les fêtes de l’ours, il n’était pas rare que les jeunes hommes désignent une débauchée accusée d’avoir adopté une attitude séductrice en souriant, par exemple, et ils se rendaient donc chez elle pour la violer.

    បុណ្យសង្សារនេះ បានត្រូវ​លុប​ចេញ​​ប្រក្រតីទិន​ ត្រង់​ថ្ងៃទី​១៤កុម្ភៈ​ គ្មាន​ដាក់​ថា​ជា​បុណ្យ​ទៀត​ឡើយ​ នៅ​សត​វត្សរ៍​ទី​១៩ រួច​ហើយ​វា​ក៏​អើត​ក្បាល​មក​វិញ នាទសវត្សរ៍​១៩៥០ ជាពិសេស​ គឺបណ្តាល​មក​ពី​ទាហាន​អាមេរិកាំង​ ដែល​តាំងទី​លើ​ដីបារាំង​ ក្រោយ​ពី​ជួយ​ច្បាំង​ឱ្យ​ឈ្នះ​អាល្លឺម៉ង់​ណាស៊ី។​ ពួក​ទាហាន​ចែចង់​ស្រីបារាំង ដោយ​រើស​យក​ថ្ងៃ​ទិញ​បាច់​ផ្កា​ ជូន​ស្រី​កំណាន់​របស់​ពួក​គេ ត្រូវ​នឹង​ថ្ងៃ​ទី​១៤កុម្ភៈនេះ​​។

    D’après une étude du quotidien au Monde en 2014, « près de la moitié des Cambodgiens âgés de 15 à 24 ans révélaient leur intention de coucher à la Saint Valentin ». A défaut de participer à l’opération « le jour le plus long », ces garçons choisiraient, selon moi, « le jour qui sent bon ». Parfum de fleur oblige.

    5 min
  • ព័ត៌មាន​និង​ភាព​អាសន្ន Journaliste de l’urgence

    អ្នក​កាសែត​ប្រភេទ​ណា​ដែល​ខុស​ប្លែក​ពី​អ្នក​យកការណ៍ ដើម្បី​បំភ្លឺ​មតិមហាជននៅគ្រាអាសន្ន​ ដូច​នៅ​សម័យ​បច្ចុប្បន្ន​ ដែល​កំពុង​ទទួល​រងគ្រោះ​ដោយ​ Virus Corona? ព្រឹត្តិបត្រ​ថ្ងៃនេះ ឆាយ ហុកផេង នឹង​ធ្វើអត្ថាធិប្បាយ​អំពី«ព័ត៌មាននិងភាពអាសន្ន »។

    អ្នកសារព័ត៌មាន​ អ្នក​យក​ព័ត៌មាន​ អ្នក​ដែល​ផ្សាយ​ព័ត៌មាន​ មិន​មែន​ជាអ្នក​ស្វែង​រក​ការពិត​ ឬអ្នក​ស៊ើបការណ៍​អំពី​រោគ​កូរ៉ូណា គ្រុនចាញ់ គ្រុនឈាម​ទេ។ ភ្នាក់​ងារ​ព័ត៌មានទាំងឡាយ​នេះ បេះបោច​ដំណឹង​ពីគ្រប់​ទិសទី​ មក​ផ្សំ​ធាតុ​គ្នា​ បាន​ជាព័ត៌មាន​ ដោយ​គ្មាន​លទ្ធភាព​ គឺគ្មានពេលវេលា​នឹង​ត្រិះរិះ​ រុក​រក​ការពិត​ ត្បិត​អី ព័ត៌មាន​ត្រូវតែចេញផ្សាយរៀង​រាល់​ថ្ងៃ​ ជាបន្ទាន់។ បន្ទាន់​ជាង​នេះទៀត ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ នៅលើសមរភូមិ​​កូរ៉ូណា អ្នក​សារព័ត៌មាន​ណាក៏​ថត​ចម្លង​តាមគ្នា​ជា​បន្ត​បន្ទាប់​ប្រាប់​អ្នក​អាន​អ្នក​ស្តាប់​ថា នៅប្រទេស​នេះ​មាន​ស្លាប់​ប៉ុន្មាន​នាក់​ និងធ្លាក់​ខ្លួន​ឈឺប៉ុន្មាន​ទៀត ថា​តើ​អ្នក​ជំងឺ​បាន​ទទួលការ​ព្យបាល​ប្រភេទ​ណា​ដែរ។ រីឯ​អ្នក​ដែល​បានត្រូវ​ជាសះស្បើយ​រួចហើយ គេ​យល់​យ៉ាងណា​អំពី​ការ​ដែល​រួច​ពី​ស្លាប់​នេះ។​

    Le champ de bataille sur le front Covid 19 est un champ des mines invisibles à l’œil nu. Un espace apparemment dépourvu de danger mais dès que l’on y pénètre, la bête vous explose à la figure. Face à l’ennemi de cette taille, nos soldats sont en blouse blanche essayant de se rendre invisible également. Leurs munitions sont les médicaments avant et après l’intubation des malades en réanimation tels que le propofol, le midazolam, la morphine. La consommation de ces molécules a augmenté de +2000 pour cent. Le manque de lits est aussi criant. Martin Hirsh a déclaré qu’il faut « une réponse spéciale, pour laquelle l’organisation en temps normal n’est pas adaptée. » (Le Monde, 19/04/2020).

    កាលណា​អ្នក​សារព័ត៌មាន​ បកប្រែ​រឿងខាង​លើ​នេះ​ពីបារាំង​មក​ខ្មែរ គេគ្រាន់តែ​ផ្តិតចម្លង​ពីភាសា​មួយ​ទៅ​ភាសាមួយ​ទៀត​ប៉ុណ្ណោះ ដូច​ពួក​គាត់​ផ្តិត​ចម្លង​ព័ត៌មាន​ដែល​ថាប្រទេស​អ៊ីតាលី​ ដែល​មាន​ប្រជាជន​ចំនួន​៦០លាន​នាក់​ ធ្លាក់​ខ្លួន​មាន​អ្ន​កស្លាប់​ដោយ​កូវីដ​១៩ច្រើន​ជាង​ប្រទេស​ចិន​ ដែល​មាន​ប្រជាជន​រហូត​ដល់​១កោដិ​និង​៤០០លាននាក់ឯណោះ។ ពាក្យ​ថា«ច្រើន​ជាង» ពាក្យ​នេះ​សំដៅ​ទៅតួលេខ​ពិត​ជាក់ស្តែងមួយ​។ រីឯ​ការពិត​ គឺ​គេ​ត្រូវ​វិភាគ​លើ​ចំនួន​ប្រជាជន​ មុន​នឹង​ស្រែក​ប្រាប់​អ្នក​ស្តាប់​ថា ស្រុកអ៊ីតាលី​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​នៅ​ស្រុក​ចិន។

    ដោយឡែក​ ប្រសិន​បើ​វែក​ញែក​អំពី​បណ្តាញ​ព័ត៌មាន​និង​សិទ្ធ​សេរីភា​ព​នៃ​ការ​ផ្សព្វផ្សាយ​តួលេខ​ស្តីអំពី​កូរ៉ូណានេះ គេ​អាច​យល់​ដឹងភ្លាម​ថា រវាងប្រទេស​ទាំងពីរ​នេះ ប្រទេស​ណាមួយ​បើក​ចំហ​ព័ត៌មាន​ឱ្យ​មាន​សេរីភាព​ហោះហើរ​ដើរត់​ជាង​ប្រទេស​មួយ​ទៀត​ ដែល​ហាក់​ដូច​ជា​គាប​រឹត​បន្ថយ​ចំនួន​អ្នក​ស្លាប់​ពិត​កុំ​ឱ្យ​បែក​ខ្ជរ​ខ្ជាយ។

    Balzac disait que les qualités du journaliste sont «le brillant et la soudaineté de la pensée.» Le mot «brillant» vise sans doute la qualité de l’analyse faisant émerger une pensée soudaine. Cela va sans dire qu’une analyse dont le but est uniquement pour plaire ou épouser la pensée unique, cette analyse là est ni brillante ni soudaine. Cependant, restons dans le domaine des nouvelles brutes sans exégèse journalistique. Que penser dès lors des chiffres de 38 morts au Japon sur 125 millions d’habitants et de un seul décès enregistré le 19 mars dernier à Taiwan sur 23 millions d’habitants ? Vu que ces pays sont mieux lotis que la France, l’Italie et l’Espagne face au Covid 19, Nicolas Bavarez tire « les leçons des seules stratégies efficaces » des trois pays : Japon, Corée du Sud et Taiwan, lesquels ont associé « une forte capacité de pilotage et de coordination des acteurs par l’Etat, la mise à disposition de l’ensemble de la population de matériel de protection et des tests, le recours massif aux technologies numériques (et) l’appel au civisme des citoyens ( Les Echos, 1er/04/20, p.12).

    ប្រទេស​តូច​ធំ​ វង្សត្រកូល​ឧត្តុងឧត្តម ឬខ្សត់ខ្សោយ​ ក៏​រោគ​កូរ៉ូណា​ វា​មិនបណ្តោយ​ឱ្យ​នរណា​ម្នាក់​រួចខ្លួន​បានឡើយ ដរាប​ណា​ អ្នក​នោះ​ឯង​មាន​ការ​ប្រមាថ​ ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ប្រៀនប្រដៅ​ថា អវិជ្ជានោះ។ បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ គឺអ្នក​ដែលមិនដឹង​ តាំង​ខ្លួន​ជាអ្នក​ចេះ​ អ្នក​ដែល​មិន​ខ្មេះ​ ធ្វើ​ជាគ្រូ​គេ។ ត្រង់​ចំណុច​នេះ អ្នក​សារព័ត៌មាន​គ្មាន​មហិច្ឆតា​ភ័ន្ត​ច្រឡំ​ យក​ស​ជាខ្មៅ ត្បិត​អី​ទិស​ដៅ​របស់​គាត់​ គឺ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​តែប៉ុណ្ណោះ។ បើ​រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​ឈ្មោះ  Olivier Véran ស្រែកប្រកាស​ថា កុំ​ឱ្យ​ពាក់​ម៉ាស់ មុន​នឹងដឹង​ខ្លួន​ខុស​ថា សុំ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស់​វិញ ព័ត៌មាន​នេះ​បានត្រូវ​ផ្សព្វ​ផ្សាយ​ជាព័ត៌មាន​ដ៏សាមញ្ញ​រួច​ទៅហើយ​។ សូម្បី​តែ​ការកត់​សម្គាល់​របស់​លោក Bavarez ដែល​​ចាត់ទុក​ប្រទេស​ជប៉ុន​ កូរ៉េខាងត្បូង​ និងតៃ​វ៉ាន់ ថា​អ្នក​ដឹកនាំ​ប្រទេស​ទាំង​នេះ ប្រកប​ដោយ​ចក្ខុ​វិស័យ​ ក្នុងន័យ​ថាបាន​ចាត់​វិធានការ​ច្បាស់​លាស់​ទាន់​ពេលវេលា​ និងមានប្រសិទ្ធ​ភាព​ប្រឈម​នឹង​កូរ៉ូណាក្តី ក៏​អ្នក​កាសែត​ម្នាក់​នេះ បានត្រឹម​តែ​លើក​យក​ការ​សង្កេត​ឃើញ​មួយ​មក​លាត​ត្រដាង​តែប៉ុណ្ណោះ។​

    1,4 milliards d’habitants et plein de robots. C’est la Chine. Outre la livraison des paquets par des véhicules sans chauffeurs sans contact lors de la livraison et la désinfection des bus par rayons ultraviolets, il y a aussi des drones de surveillance couvrant chacun 10 km2/heure remplaçant 100 policiers, drone dotant d’une caméra thermique détectant la température de 200 personnes/mn. C’est la guerre. Tous les moyens sont bons. Trois citations.

    1ère : La France réfléchit encore au traçage numérique.

    2ème : Les autorités françaises travaillent sur une application pour avertir les personnes d’un risque de contagion »

    3ème : Pour respecter la vie privée, la France s’inspire du suivi des contacts par Bluetooth mis en place à Singapour »

    Tels sont quelques sous titres relevés dans le journal «Les échos » du 1er avril 2020.

    ប្រទេស​ជឿន​លឿន​ដូចស្រុក​បារាំង​ ដែល​បាន​ឆ្លងកាត់​សង្គ្រាម​លោក​ទី១និងទី២​ ស្រែក​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹងកូរ៉ូណា​ ដោយដូរផែនការ​ភ្លាមៗ​។ ម្តងថា ប្រជាជន​អាច​ទៅ​មើល​កុន​មើលល្ខោន​ដូច​ធម្មតា ម្តង​ថា​ កុំ​ទៅ​អី​ខ្លាច​ឆ្លង​រោគ។ ម្តង​ថា កុំឱ្យ​ប្រើថ្នាំ​ Chloroquine ម្តង​ទៀត​ថា​ អាច​ប្រើ​បាន​នៅពេល​ដែលមានភាពធ្ងន់ធ្ងរ​។ អ្នកកាសែត​ដែលមាន​ទស្សនៈ​ភ្លឺ​ស្វាង​ ហើយ​ស្វែង​យល់​ដឹងភ្លាម​ភ្លេត (Le brillant et la soudaineté chers à Balzac) អាច​គូស​បញ្ជាក់​ថា ថ្នាំនេះ​ដែល​គេ​ឱ្យ​អ្នក​គ្រុន​ចាញ់៣០-៤០​ឆ្នាំមុន រហូត​ដល់​បច្ចុប្បន្ន​កាល​ គួរ​តែ​ឱ្យ​ដល់​អ្នកកើតរោគ​កូរ៉ូណា​ភ្លាមៗ​ ដូចដែលសាស្ត្រាចារ្យ​ពេទ្យ​ Didier Raoult បានចាត់​វិធានការរ​បែបនេះ​តែម្នាក់​ឯង​ ចែកជូនអ្នក​ជំងឺ​នៅ​ខេត្ត ម៉ាកសីយ (Marseille) នោះ​អ៊ីចឹង។

    Pour conclure, Antoine Colonna  aux « Valeurs actuelles » no 4348, après avoir loué certains pays asiatiques ayant su tirer « les leçons du Sras en 2002-2003 ainsi que du H1N1 en 2009 et du Mers en 2015, ce journaliste a conclu son article dans ces termes : ‘La coupable imprévision européenne n’y attire qu’une sidération teinté de mépris pour le vieux continent et sa civilisation qui était encore, il y a peu, un objet d’admiration et un modèle à suivre. »

    7 min
  • វិន័យ La discipline

    វិន័យ​នាំមកនូវ​ជោគជ័យ​ និងសេចក្តី​ថ្លៃថ្នូរ​ក្នុង​សង្គម​។ «ព្រឹត្តិបត្រ​​ពីរភាសា»​របស់ ឆាយ ហុកផេង នៅថ្ងៃនេះ ​អធិប្បាយ​អំពី​វិន័យ​ក្នុង​សាលា​បឋមសិក្សា​វត្តបូព៌ នៅខេត្ត​សៀមរាម​។​

    ក្នុង​បាឋកថា​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ ​​សម្រាប់​សិស្ស​ចៅក្រម​ ជំនាន់​ទី​៨និងទី​៩ ព្រម​ទាំង​សិស្ស​ក្រឡា​បញ្ជី​ និងសិស្ស​សាការី ស្តីពី «ទ្រឹស្តី​ច្បាប់​ និង​ធម៌វិន័យ​​នៃព្រះ​ពុទ្ធសាសនា​» ។ ធម៌វិន័យ​ មិន​សំដៅ​លើ​ភិក្ខុ​វិន័យ​នោះឡើយ គឺស្តី​អំពី​ឱវាទ​នៃព្រះ​ពុទ្ធ​​អង្គ​ តម្រង់​ផ្លូវ​សត្វ​លោក​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ដ៏​ប្រពៃ​។ រីឯ​ភិក្ខុ​វិន័យ​វិញ ស្តីអំពី​បម្រាម​មិន​​ឱ្យ​ភិក្ខុ​ប្រព្រឹត្ត​អនាចារ​ ពោល​គឺ​ជក់​កញ្ឆា​ អាភៀន​ ញៀន​ស្រា ដើរ​លេង​យប់​ ជាដើម។ ដំបូន្មានព្រះ​​សមណគោត្តម​ មាន​មាគ៌ា​ដ៏​ល្អ​ទាំង​៨ជាអាទិ៍ ដែល​សិស្ស​ចៅក្រម​ត្រូវ​អនុវត្ត​​ ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​ទ្រឹស្តី​ច្បាប់ ​ចេញ​ជា​សាល​ក្រម​វិនិច្ឆ័យ​សេចក្តី គឺ​ជា​វិន័យ​សម្រាប់​តួ​អង្គ​ អ្នក​ប្រតិបត្តិ​ច្បាប់​នោះឯង។​

    En somme, la discipline est la règle de conduite qu'on s'impose. Par exemple la discipline du feu des militaires consiste à observer des consignes d'ouverture de feu et de conduite du tir. On ne tire pas quand on veut ni dans n'importe quelle direction. La discipline routière des usagers de la route est le respect du code de la route.

    Ayant moi-même conduit les véhicules à 2 et 4 roues à Phnom-Penh, je constate que la débrouillardise en roulant sur le trottoir ou à contre sens de la circulation est une indiscipline qui rime avec l'imprudence et l'accident. Comment faire pour remédier cet état d'esprit ? Ne dit-on pas qu'il faut battre le fer quand il est chaud ?

    ជាខ្មែរ​វិញ គេ​និយាយ​ថា ប្រដៅ​ក្មេង​ទាន់​វា​នៅ​តូច បើ​ធំ​ដឹង​ក្តី​ វា​ក្លាយ​ទៅជាមនុស្ស​ខូច​។ ចាស់​លោក​ថា កុំ​ឱ្យ​ពត់​ស្រឡៅ​ កុំ​ប្រដៅ​មនុស្ស​ខូច។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ប្រមើល​មើល​និស្ស័យ​សត្វ​លោក​ជាមុន​ ទើប​ទ្រង់​ប្រទាន​ឱវាទ​ប្រោស​សត្វ​មួយ​នេះជាគោល។​ គឺ​ថា កុំ​ប្រដៅ​មនុស្ស​ខូច ដោយ​ទុក​ឱ្យ​វា​រស់​នៅ​តាម​សន្តាន​ចិត្ត​និងគំនិត​ដ៏​ពិសពុល​តទៅទៀត​ចុះ។​ ស្តីអំពី​​ប្រដៅ​ក្មេង​ទាន់​វា​នៅ​តូច សាលាបឋម​សិក្សា​វត្តបូព៌ នៅខែត្រ​សៀមរាប ជា​គំរូ​មួយ​នៃ​វិន័យ​ក្មេង​ប្រុស​ស្រី​ ចាប់​ពី​ថ្នាក់​មត្តេយ្យ​ឡើង​ទៅ។ លោកនាយក ពឹង គឹមឆេន មាន​មហិច្ឆតា​បង្កើត​អនុវិទ្យាល័យ​គំរូបែបនេះ​មួយ​ ដោយ​គាត់បារម្ភ​​ខ្លាច​ត្រួយ​លាស់​ខ្ចី​នៃ​វិន័យ​កម្រិត​បឋម​សិក្សា ក្លាយ​ទៅជា​ក្រិន​ក្រៀម​ស្វិត​នៅក្នុង​វ័យ​ជំទង់​បម្រុង​នឹង​ឈាន​ជើង​ដល់​យុវវ័យ​ ដែល​គួរ​ឱ្យ​ស្តាយ​ជាមុន​ ជា​អនេក​។​

    La discipline peut être aussi définie comme branche de connaissance pouvant donner matière à un enseignement : discipline économique, sociale, juridique. Revenons à notre école primaire modèle Ecole Wat Bo à Siem Reap. Les élèves depuis la classe de CM1 au CE2 totalisant 6 000 âmes qui fréquentent cette école chaque jour 3 000 matin et 3 000 autres l'après-midi, commencent par le salut du drapeau et des chants pour finir par gagner leur classe respective en deux rangs bien alignés. La condition d'existence de cette école genre société organisationnelle est la généralisation et le développement de l'action collective formalisée voire formalisée dans un ordre social multi-niveaux.

    ពេល​គោរព​ទង់​ជាតិ សិស្ស​ទាំ​ង​៣០០០នាក់ ព្រឹក និង៣០០០នាក់​ ទៀត​ វេន​រសៀល​ សិស្ស​ទាំង​នេះ​​ទះ​ដៃ​សកល​ប្រាវៗ​ ៥ដង ​ព្រ​មៗ​គ្នា ​និ​ង​បំពង​សំឡេង​៥លើកព្រម​គ្នា និ​ង​ការ​ទះ​ដៃ​ម្តងៗ​ថា ស្អាត សុភាព របៀប សមាធិ អស្ចារ្យ។ នេះគឺ​ជា​បាវចនា​​របស់​សិស្ស​។ ខ្ញុំ​បា​ន​ទៅ​​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃទី​២២​មករា​កន្លងមកនេះ ហើយ​បា​នសំណេះសំណាល​ជាមួយ​លោក​នាយក​ រហូត​ដល់​ម៉ោង​១១ដែល​សិស្ស​និងគ្រូ​ត្រូវ​ធ្វើ​សមាធិ​ ណែនាំ​ដោយលោកនាយក​​​ផ្ទាល់​តាម​ឧឃោសនស័ព្ទ​ ឮ​លាន់​រន្ទឺ​ពេញ​បរិវេណ​សាលា។ មុន​នឹង​ចេញ​ផុត​ពី​សាលា​ សិស្ស​ទាំង​ឡាយ​ឆ្លង​កាត់​ក្លោង​ទ្វារ​ដែល​មាន​សរសេរ​បណ្តាំ​មួយ​ឃ្លាថា «ខ្ញុំ​គោរព​ឪពុកម្តាយពេល​ទៅដល់​ផ្ទះ​»។ លោក​នាយក​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​គ្រប់​ជំពូក​ ចាប់​ពី​ឆ្នាំ​១៩៩៤ មកដល់​បច្ចុប្បន្ន​ ដែល​ខ្យល់​ព្យុះ​បាន​បន្ថែម​ល្បឿន​ពី​២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មកត្រឹម​តែ​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប៉ុណ្ណោះ។ កាល​ពី​ដំបូង​ កាលជាង​២០ឆ្នាំ​មុន​នេះ មា​នឪពុក​ម្តាយ​ខ្លះ​ យក​លុយ​មក​ជូន​គាត់ សុំ​ឱ្យ​កូន​ប្រឡង​ជាប់ ឬ​សុំ​ឱ្យ​គាត់​ទទួល​ក្មេង​ជា​សិស្ស​ផង។ ​លោក​នាយក ពឹង គឹមឆេន ពោល​ប្រាប់​ខ្ញុំ​ថា៖ «លុយ​ខ្ញុំ​អាច​រក​បា​ន អ្វី​ដែល​ខ្ញុំ​រក​មិន​បាន​ គឺ​ចិត្ត​គំនិត គឺមនសិការ និង​ឧត្តម​គតិ​។ ខ្ញុំ​អត់​ត្រូវ​ការ​យក​លុយ​មក​ជួល​ឱ្យ​ខ្ញុំ​បំផ្លាញ​អនាគត​កូន​អ្នក​​ឯង​ទេ។»

    On voit ici l'interaction discipline/menace faisant face à​​ ​l'enrichissement mutuel. En 1972 Piaget utilise le terme​ d'interdisciplinarité "pour caractériser un second niveau où la​ collaboration entre disciplines divers ou entre secteurs hétérogènes d'une même science conduit à des interactions proprement dites (…)".

    ទាំង​គ្រូ​ទាំង​សិស្ស​ និងអ្នក​លក់​ដូរ​ចំណី​អាហារ​ភេសជ្ជៈ​ ក្នុង​សាលា​បឋម​សិក្សា​វត្ត​បូព៌ មា​នវិន័យ​ល្អ​ដូចៗ​គ្នា​ គួរ​ឱ្យ​សរសើរ​ យក​ធ្វើ​ជា​គំរូ​មែន។ អ្ន​កលក់​ដែល​ខ្វះ​អនាម័យ ​ជះ​ចោល​កាក​សំណល់​លើដី ត្រូវ​ដេញចេញពីសាលា​ ក្រោយ​ពីមា​នការ​ព្រមាន​៣លើក​ ហើយ​មិន​ស្តាប់​បង្គាប់​គោរពវិន័យ ​ដដែល។

    Dans leurs efforts de coordination conjointe ; directeur, enseignant, élèves, marchands de bonbons ; les auteurs sont rationnels lorsqu'ils conceptualisent leurs actions au moyen de jugements de pertinence.

    7 min
  • គរុកោសល្យ​ Pédagogie

    ក្នុង​ជីវិត​យើង​ តើ​មាន​ទ្រព្យ​អ្វី​ដេល​កណ្តៀរ​ក៏​មិន​កោរ​ កណ្តុរ​ក៏​មិន​កាត់​ធ្វើ​ឱ្យ​មិន​ខូត​ខាត​? ឆ្លើយ​ថា គ្មាន​អ្វី​ក្រៅអំពី​ចំណេះ​ដឹង​នោះទេ ដែល​សាស្ត្រាចារ្យ​​ចែក​ផ្ទេរ​តៗ​គ្នា​។ ការ​ចែក​រំលែក​នេះ​ គ្រូ​ត្រូវ​មា​នគរុកោសល្យ​​ ទើប​សិស្សានុសិស្ស​ អាច​ត្រង​ត្រាប់​ស្តាប់​កត់​ត្រា​យក​ជា​គំរូ​បាន​។ ​ព្រឹត្តិបត្រ​ពីរភាសា​ របស់​ ឆាយ ហុកផេង ថ្ងៃនេះ ​ស្តី​អំពី​គរុកោសល្យ។

    នៅក្នុង​រឿង​និទាន​ ដែល​សម្តែង​ចេញ​ជា​ល្ខោន​យីកេ ខ្សែភាពយន្ត​ គេ​សង្កេត​ឃើញ​មាន​តួអង្គ​គ្រូ ដែល​មាន​ជំនាញ​ខាងគន់​ដាវ​ វាយ​ដំបង​ ថ្លែងសរ ចេញទឹក​ ពន្លត់​ភ្លើង ឬ​ក៏​លើកជើង​គ្រវី​កង​ចក្រ បង្កើត​ជា​ព្យុះ​សង្ឃរា​ បាក់​ភ្លូក​ទឹក​ភ្លូក​ដី គ្រូ​ទាំងនេះ មាន​ឈ្មោះថា ឥសី​អគ្គិនេត្រ ឬ​ឥសូរ​​ ជួយ​ខាង​អម្បូរ​យក្ស​។ គេ​សន្មត​ថា គ្រូ​ទាំង​ពីរ​ប្រភេទ​នេះ មា​នគរុកោសល្យ​រៀង​ៗ​ខ្លួន​ ដោយ​បាន​ផ្តល់​នូវ​ចំណេះ​ដឹង​ដល់​សិស្ស ​ជាមនុស្ស​ ឬជាយក្ស​។ ក៏​ប៉ុន្តែ​ គេ​ពុំ​អាច​ដឹង​បា​ន​នូវ​គរុ​កោសល​របស់​លោកគ្រូ ​ឥសី ​ឥសូរ​ ក្រៅអំពី​ការ​ទស្សនា​ល្ខោន​បាសាក់​ទេ។

    Une définition simple à comprendre de la pédagogie c'est d'abord la réflexion qui oriente l'éducation dans la transmission des valeurs. L'éducation devient dès lors construction. Eduquer c'est construire. En somme, la pédagogie a pour objet de réfléchir sur les systèmes et sur les procédés d'éducation. Il y a la pédagogie cybernétique, expérimentale et la pédagogie curative. Cette dernière consiste à corriger les difficultés d'adaptation scolaire.

            គរុកោសល្យ​ក្នុង​ការ​បង្ហាត់​បង្ហាញ​ អ្ន​កដែល​មា​នអាជីព​រួច​ហើយ ជា​គរុកោសល្យ​សម្បូរ​បែប​ ដោយ​មា​នការ​ផ្តល់​ចំណេះ​ដឹង​ និង​បទពិសោធ​ពីគ្រូ​ទៅសិស្ស​ផង​ និង​ការ​ទាញ​យក​បទពិសោធ​អំពី​សិស្ស​មក​វិញ​ផង។ ប៉ុន្តែ​សិស្ស​ចំណាស់​ដែ​ល​បាន​ចេះ​ច្បាស់​នូវ​មុខវិជ្ជា​ណាមួយ​ហើយ​មាន​បទពិសោធ​ការងារ​ទៀត​ផងនោះ សិស្ស​ប្រភេទ​នេះ ជា​ត្បូង​ពេជ្រ​ដ៏​មា​នតម្លៃ​ចំពោះ​គ្រូ​ផង ត្បិត​អី ទាំងគ្រូ​ទាំង​សិស្ស​ អាច​បំពេញ​បន្ថែម​គ្នា​ទៅវិញទៅមក ​នូវ​ចក្ខុវិស័យ​ផ្នែក​ច្បាប់ តុលាការ ឬរដ្ឋបាល​ និង​ស​ង្គម ហើយ​ក៏​អាច​ជា​កមរមាស់​ស្អុះ​ស្អាប់​រវាង​គ្នា​និង​គ្នា​ទៀត​ផង ប្រសិន​បើ​សិស្ស​យល់ថា «អញក៏ចេះដែរ» ឬក៏ថា «អញ​ចេះ​ជាងគ្រូ» ហើយ​បាន​ចូល​អង្គុយ​ក្នុង​ថ្នាក់​ទាំងមុខ​ជូរ​ហួញ​ យក​ចង្អុរ​ដៃ​វាស​ដូច​ព្រួញ​លើ​ទូរសព្ទ​ ចូល​មើល​ហ្វេសបុក​ធ្វើ​ព្រងើយ ព្រមទាំង​មិន​ស្តាប់​សម្តី​គ្រូ ហើយ​មិន​អាច​ឆ្លើយ​នឹង​សំណួរ​គ្រូ។ ​នៅពេល​ដែល​ត្រូវ​សរសេរ​វិញ្ញសាខ្លី​ ស្តីពី​សាល​ក្រម​ជាអាទិ៍ សិស្ស​ដ៏​ស្អុះ​ស្អាប់​ទាំងនេះ មិន​ខ្ចី​អើពើ​នឹង​សរសេរ​ផង ឬ​មួយ​ពួក​គាត់​ខ្លាច​អន់​ខ្លាច​ខុស ឬមួយ ពួក​គាត់​ចេះ​វិជ្ជា​ចម្រុះ​ពេញ​ខ្លួន ធ្ងន់​ក្បាល​ស្រេច​ទៅហើយ ក៏​មិន​ដឹង។

            Mon expérience à l'Académie Royale des Professions Judiciaires à Phnom-Penh est significative à cet égard. Le délai imparti pour rédiger un projet de jugement étant expiré, les copies déposées devant moi se comptent sur les doigts des deux mains. Changement de tactique pédagogique, j'aborde la question orale forçant les procureurs et juges qui n'ont pas rédigé à parler, à motiver leur jugement, à émettre leur avis en termes de dispositif du jugement. La pédagogie s'adapte à la réalité de la situation telle un escadron de gendarmes rencontrant un foyer d'incendie non prévu dans leur plan de campagne doit contourner l'obstacle pour ne pas être à découvert.

             គរុកោសល្យ​​ប្រៀប​បាន​នឹង​ស្រមោល​ដែល​អន្ទោល​តាម​ប្រាណ​ ប៉ុន្តែ​ឧបសគ្គ​មួយ​ដែល​គ្រូ​ត្រូវ​ពុះ​ពារ​ គឺ​ប្រសិន​បើ​ពួក​សិស្ស​ដ៏​ចំណាន​អា​ចឈាន​ដើរ​ទៅមុខ​លឿន​ជាង​ក្រុម​សិស្សនិស្សិត​មួយក្រុម​ទៀត តើ​គេ​ត្រូវឱ្យ​ស្រមោល​បែប​ភាគ​ដើរ​តាម​គ្នា​បែក​ចេញ​ជាពីរក្រុម ឬយ៉ាងណា? គេ​មិន​អាច​ធ្វើ​យ៉ាង​ដូច្នេះ​ទេ។ បង្រៀន​ គឺ​បំពង​សំឡេង​តាម​ចង្វាក់​នៃ​កម្មវិធី​សិក្សា​ ដូច​អ្នក​ចម្រៀង​ស្រែក​ច្រៀង​តាម​​ចង្វាក់​ភ្លេង​មិន​ឱ្យ​​យឺត ឬលឿន​ខុស​ចង្វាក់។ ប្រសិន​បើ​គ្មាន​កម្មវិធី​សិក្សា​តម្រូវ​ឱ្យ​បញ្ចប់​​ក្នុង​៣០​ម៉ោង​ គរុកោសល្យ​ដែល​អាច​យោង​សិស្ស​ទាំងពីរ​ប្រភេទ​ឱ្យ​ដល់​ទីដៅ​ គឺ​នៅពេល​និយាយ​ពន្យល់​សិស្ស​ គ្រូ​ត្រូវ​ជម្រុះ​ចោល​នូវ​វគ្គ​ណា​ដែល​ជា​ការ​បរិយាយ​អំពី​ប្រវត្តិ​ដើម​នៃទស្សនៈ​ ឬ​បច្ចេកវិជ្ជា​នោះៗ ​ដោយ​បញ្ជាក់​ប្រាប់​ថា ទាំងអស់​នេះ​មាន​សរសេរ​ក្នុង​មេរៀន​ដែល​ម្នាក់​ៗ​នឹង​មា​នរៀង​ៗ​ខ្លួន​​នៅ​ផ្ទះ​។ អ៊ីចឹង​គ្រូ​បា​នចំណេញ​ពេល​ដើម្បី​ពន្យល់​លម្អិត​មុខ​វិជ្ជា​ឱ្យ​សិស្ស​ទាំងពីរ​ក្រុម​ ពីរប្រភេទនេះ ​ចេះ​ចាំ​វេទមន្ត​នេះដូចៗគ្នា។

    C'est cela ma façon d'enseigner le droit pénal spécial aux étudiants de 4ème année de droit à Phnom-Penh. Quant à la charge de travail, les missionnaires venant de France disposent peu de temps lors du séjour au Cambodge, ce gens enseigne six heures par jour. De cette façon, en une semaine de temps ils auront terminé le programme devant être étalé sur cinq-six mois. Côté anciens étudiants que j'ai côtoyés leur aveu d'ignorance (à l'époque) est effarant. Un étudiant aujourd'hui diplômé de l'école de journalisme en France m'a dit qu'il ne comprenait pas grand-chose à l'issu des six heures par jour d'enseignement. En plus des difficultés linguistiques, la technique juridique apprise en six heures d'affilées n'est pas à la portée de tous. Cette pédagogie galopante me fait penser au suicide en septembre dernier de Christine Renon, directrice d'école, au sein de son établissement de Pantin en Seine Saint Denis. Toute proportion gardée, mes propos visent la façon d'enseigner pas la charge de travail. Il est évident que les missionnaires se prélassent à la plage après avoir accompli leur enseignement de 30 heures. Rien à voir avec le cas de suicide ci-dessus évoqué.

    សម័យ​បច្ចុប្បន្ន​ ចំណេះ​ដឹង​គ្រប់​វិស័យ​ គេ​អាច​ច្នៃ​ប្រឌិត​តាម​រយៈ​ Google, Wikipédia ឬ​ YouTube ដោយ​មិន​ចាំបាច់​យួរធូប​ឱប​ទៀន​ទៅវត្ត​ស្រេច​ទឹក​ឱ្យ​ភ្លឺ​បញ្ញា​ ក៏​គេ​អាច​យក​ IPhone ជា​ក្បូន​​មិន​ឱ្យ​​លង់​ទឹក​នេត្រា​ ខ្មាស​គេ​ បា​នមួយ​ពេល​ដែរ។ អ៊ីចឹង​គ្រូ​ត្រូវ​ដឹង​ថា​ សិស្ស​មាន​ចំណេះ​ខ្លះៗ​ហើយ រីឯ​គរុកោសល្យ​ ក៏​អាច​ផ្តល់​ពន្លឺ​ណែនាំ​សិស្ស​កុំ​ឱ្យ​ចេះ​ឆ្គង​ ចេះ​ឆៅ​ ចេះ​ស្ទើរ គឺណែនាំ​ឱ្យពួក​គេ​មាន​ចំណេះ​ឆ្អិន​ឆ្អៅ​ ទើប​ប្រើ​ការ​បាន​ ប្រសើរ​ក្នុង​ជីវិត​។  

    Effectivement, la pédagogie s'efforce de mettre de l'ordre quand les tâtonnements intellectuels ne livrent qu'obscurité et confusion. Aussi, l'enseignant n'ayant plus le monopole de la diffusion des savoirs trouve-t-il un statut social et intellectuel accordé avec l'évolution des sociétés. La parole de l'enseignant n'est plus comme jadis seulement l'exposé d'un savoir préalable, mais aussi le développement d'une pensée qui s'ouvre à travers la médiation de la culture sous toutes ses formes. Que signifie médiatiser le savoir par des objets culturels ?

    ការ​បង្រៀន​តែមាត់​ទទេ​ វា​មិន​គ្រប់​គ្រាន់​ទេ។ ត្រូវ​មាន​បញ្ចាំង​ជា​រូប​ភាព​ និង​គំនូរ​ ប្រព័ន្ធ​ប្រទាក់​ក្រឡា​ ឆ្វែង​ឆ្វាត់​ បញ្ជាំង​លើ​ផ្ទាំង​កំណាត់​ស។ ចំណែក​ខ្លួន​ខ្ញុំ​វិញ ក្តារខៀន​ និង​ដីស ជាឧបករណ៍​ដ៏ប្រណីត​ ត្បិតអី​សិស្ស​ផ្តោត​​ចក្ខុ​ ទៅលើ​តែអ្វីដែល​គ្រូ​កំពុង​សរសេរ​ មិន​រាយមាយ​មើល​រូប​ភាព​ផ្សេងទៀត។

    Le maître entretient dès lors avec l'élève des rapports particulièrement riches et exigeants.

    8 min
  • បទនិទាន​ពី​វត្ត​ Récit de deux pagodes

    ទី​វត្ត​អារាម​ក្តី ព្រះ​សង្ឃ​ក្តី​ ការ​ថែ​ទាំ​ព្រះ​វិហារ​ ឬ​សាលា​ឆាន់​ក្តី ជាសរុប​ គឺការ​គ្រប់​គ្រង​បរិវេណ​វត្តទាំងមូល​ ត្រូវ​ការ​ថវិកា​ដ៏ស្តុក​ស្តម្ភ​ មិន​សម​ស្រប​នឹង​ពុទ្ធ​ឱវាទ ដែល​ព្រះ​សាស្តា​ទ្រង់​បា​នត្រាស់​បង្គាប់​ឱ្យ​យើង​សម្អាត​ចិត្ត​ សម្រួម​កាយ​ កុំ​ភ្លើត​ភ្លើន​នឹង​អច្ឆរិយភាព​ទាំងឡាយ។ ក៏ប៉ុន្តែ​ក៏​គួរ​តែ​កត់​សម្គាល់​ដែរ​ថា ទោះបី​វត្ត​មាន​អគារ​ កុដិ​ និង​ព្រះ​វិហារ​ដ៏​ស្កឹមស្កៃ​ក៏ដោយ ក៏​យើង​អាច​អនុគ្រោះ​ទទួល​បាន​ដែរ​ ពីព្រោះ​ទាំងអស់​នេះ​ជា​និមិត្តរូប​នៃ​អំពើ​ដ៏​ប្រពៃ​ដែល​លេច​ចេញ​មក​ជា​អគារ​ដ៏​ស្កឹម​ស្កៃ​។ រីឯ​វត្ត​អារាម​ដែល​នៅ​ដាច់​ស្រយាល​គ្មាន​ពុទ្ធ​បរិស័ទ​ជា​អ្នក​ឧបត្ថម្ភ ​ព្រះ​សង្ឃ​ទន្ទឹង​រង់ចាំ​តែ​រដូវ​បុណ្យ​ទាន​ ទើប​ឃើញ​មាន​ភោគផល​ចង្ហាន់​វន្ត​ជន្មបូរិបូណ៌។ ព្រឹត្តបត្រ​​នេះ ស្តីពីវត្តពីរ​ គឺវត្ត​សមាធិ​ដែល​ស្ថិត​នៅ​ក្រុង​កែប​ និង​វត្ត​សំពៅ​៥ លើ​ភ្នំបូកគោ ដែល​សុទ្ធ​សឹង​ជា​វត្ត​គ្មាន​ពុទ្ធ​បរិស័ទ​ប្រចាំ​ទៀត​ទាត់។ ពោល​គឺ​គ្មាន​ឧបដ្ឋាក​ និង​ឧបដ្ឋាយិកា​ ដែល​ព្រះ​គ្រូ​ចៅ​អធិការ​អាច​យក​ជា​បង្អែក​ជា​ទី​ពឹង​បា​ននោះឡើយ។​

              Le drame qui s'est produit récemment à Kèp touchant un bâtiment de sept étages en cours de construction, lequel s'est écroulé causant des morts et des blessés, ledit bâtiment est situé à une centaine de mètres de la pagode Samathi. Le vénérable maître se prénommant Kong m'a fait part le 27 décembre dernier de ses préoccupations quotidiennes à savoir la difficulté d'assurer aux bonzes un repas quotidien faute de fidèles réguliers. Pas de fidèles point de repas ou d'offrandes... Il en est de même pour la pagode Sam Peuv Pram occupant le point culminant de la montagne Bokor, province de Kampot. Lors de ma visite le 11 décembre dernier, j'ai entendu la même complainte de la part du vénérable maître adjoint Nane. Cependant, intéressons​ nous tout d'abord à l'histoire de Sam Peuv Pram.

    ​លើ​កំពូល​ភ្នំបូកគោ វត្ត​សំពៅ​៥ ត្រូវ​កសាង​ឡើង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ ​ស៊ី​សុវត្តិ​ មុនី​វង្ស​ ដំណាល​គ្នា​នឹង​ព្រះ​រាជ​ដំណាក់​ស្លា​ខ្មៅ ដែល​ស្ថិត​នៅ​លើ​ចង្កេះ​ភ្នំ​ចម្ងាយ​២២គីឡូម៉ែត្រ​ ពី​ជើងភ្នំ​។ ដំណាក់​នេះ ត្រូវ​គេ​សាង​សង់​ឡើង​អំពី​ឥដ្ឋ​និង​ប្រភេទ​ឈើ​ស្លា​ខ្មៅ​ ក្នុង​ឆ្នាំ​១៩៣៦។

              Le site de Bokor comprenant entre autres l'hôtel Bokor Palace et le casino, ce site a connu son apogée durant les années 50-60. Toutefois, son déclin a commencé en 1964 après le transfert du casino de Bokor à Kampot. Quant à la pagode Sam Peuv Pram, son histoire n'est guère différente de celle du site de Bokor. Les bonzes bouddhistes vivant des offrandes, le site étant inhabité, les routes d'antan devenant impraticables; les bonzes qui aiment passionnément leur pagode apprennent à se débrouiller en créant des jardins potagers.

    ព្រះ​គ្រូ​សូត្រ​ ណាន នៅ​វត្ត​សំពៅ​៥​ បា​ននិទាន​ប្រវត្តិ​វត្ត​ដែល​ក្លាយ​ទៅ​ជា​ទី​រហោស្ថាន​កុដិ​លោក​គ្មាន​សង្ឃ​គង់​នៅ​រហូត​ដល់​អំឡុង​ឆ្នាំ​២០០០ គឺ​នៅ​ដើម​សតវត្ស​រ៍​២១ ទើប​មាន​ស្ត្រី​ជាតិ​ជប៉ុន​មួយ​រូប​ឈ្មោះ ម៉ានីកុ ( Maniko) បាន​ផ្តួច​ផ្តើម​គំនិត​ឧបត្ថម្ភ​ព្រះ​សង្ឃ​ពីរ​អង្គ​ព្រះ​នាម​ កុច មួយ​អង្គ និង ហ៊ុយរឹទ្ធ មួយ​អង្គទៀត មក​លើក​ស្ទួយ​ព្រះ​ពុទ្ធ​សាសនា​ឡើងវិញ នៅលើ​កំពូល​ភ្នំបូកគោ​នេះ។ នាកាល​នោះឯង​ ទីធ្លា​ដី​នៃ​វត្ត​សំពៅ​៥ មាន​ទំហំ​ទ្វេ​គុណ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្ទៃ​ក្រឡា​ ដីវត្ត​បច្ចុប្បន្ន​។ នៅ​ចំនៀរ​ដី​ទិសខាង​កើ​ត​ឆៀងខាងជើង​ដែល​ព្រះ​អង្គ ណាន ធ្លាប់​ដាំ​បន្លែ​បង្ការ​ឥឡូវ​នេះ​ក្លាយ​ជា​សម្បត្តិ​ឯកជន​។ គេ​សង់​អគារ​ជា​ផ្ទះ​ល្វែង​លើ​ដីវត្ត។ រីឯ​ទីធ្លា​ដី​ខាង​លិច​ឆៀង​ខាងត្បូង​ គំនូស​ផ្លូវ​ថ្នល់​បាន​ពុះជ្រែក​យក​ដី​ផ្តាច់​ចេញពី​វត្ត​អស់​ចំនួន​ប្រហែល​១ភាគ​៤។​

              L'abandon de la pagode avant l'arrivée des casques bleus onusiens dits force de UNTAC était dû à l'insécurité causée par des soldats khmers rouges. Le vénérable maître adjoint Nane m'a dit qu'un dénommé Chhan, simple paysan, avait été assassiné par ces derniers. Quoi qu'il en soit, la ligne de démarcation située à l'ouest de la pagode Sam Peuv Pram, cette ligne est géographiquement et naturellement marquée par un fond abyssal après le dernier rocher dégageant ainsi la vue devenant imprenable jusqu'à Koh Trâl engloutie petit à petit dans les ténèbres après le coucher du soleil. Et, qu'adviendra-t-il à la pagode Samathi la nuit tombante ?

    វត្ត​សមាធិ​ស្ថិត​នៅ​ក្នុង​ខែត្រ​កែប​លើ​កូន​ភ្នំ​មួយកម្ពស់​៦៥០ម៉ែត្រ​ពី​ផ្ទៃ​សមុទ្រ​។ អគារ៧​ជាន់​ដែល​បាក់​រលំ​លើ​កម្មករ​និង​អ្នក​លក់​ដូរ​កាលពីថ្ងៃ​ទី​៣មករា​កន្លងទៅ​នេះ ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំ​វត្ថ​សមាធិ​នេះតែម្តង។ ព្រះ​គ្រូ​ចៅ​អធិការ​ព្រះនាម​ គង់ បាន​និទាន​ប្រាប់ខ្ញុំ​កាល​ពីថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩ ​​កន្លងទៅនេះ ថា​ជន​ជាតិ​បរទេស​ គេ​និយម​ឡើង​មក​ពេល​យប់​ឈរ​នៅ​ទីធ្លា​វត្ត​ក្រោយ​ព្រះ​វិហារ​មើល​ទៅ​សមុទ្រ​ខ្មែរ​ដែល​នៅ​ចាំង​ភ្លើង​ព្រិច​ៗ​លាយ​ឡំ​នឹង​ពន្លឺ​ព្រះ​ច័ន្ទ​ដ៏​ស្រទន់​ត្រជាក់​ភ្នែក។

              Qu'il s'agisse d'une illusion de Déluge entre la pagode Sam Peuv Pram et Koh Trâl, ou bien des lumières scintillantes à l'instar des étoiles mortes vues du haut de la pagode Samathi, des sentiments diffus apportent, quant à eux, leur lot de nostalgie certaine. Il n'y a donc pas que les récits des deux pagodes. Elles manquent de fidèles, certes, mais elles offrent, ces deux pagodes, toujours et encore un soutien moral et une motivation pour les promenades quotidiennes. Personnellement, je doutais que les pagodes amélioraient la santé globale des fidèles et visiteurs en particulier sur le plan cardio-vasculaire.

    7 min
  • សំណងជំងឺចិត្ត (Réparation des dommages)

    នៅ​ក្នុងនាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅសប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​អត្ថាធិប្បាយ​ ជុំវិញ​ប្រធានបទ​ថ្មី​មួយទៀត ស្តីអំពី "សំណងជំងឺចិត្ត" (Réparation des dommages)។

    នៅក្នុង​ករណី​ដែល​គូភាគី​ម្ខាង​ត្រូវ​សងជំងឺ​ចិត្ត​ទៅម្ខាង​ទៀត នេះគេហៅ​ថា​ បណ្តឹង​រដ្ឋ​ប្បវេណី​ តភ្ជាប់​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​។ ឧទាហរណ៍​ មាន​បទល្មើស​លួច​ប្លន់​ កាប់សម្លាប់​ បោកបញ្ឆោត​​ កេងប្រវ័ញ្ច។ល។ ពិរុទ្ធ​ជន​ នៅក្នុង​ករណី​នីមួយៗ​ មិនត្រឹម​តែ​ទទួល​ទណ្ឌកម្ម​ជាប់​ពន្ធនាគារ​ប៉ុណ្ណោះ​ទេ។ គេត្រូវ​ប្រឈម​មុខ​នឹង​ពាក្យ​បណ្ឌឹង​សង​តម្លៃ​វត្ថុ​ដែល​ម្ចាស់​ដើម​បាត់​បង់​ ឬ​ខូច​ខាត ឬ​ក៏​ត្រូវ​សង​ជំងឺ​ចិត្ត​ ជំងឺ​កាយ​ ដែល​ត្រូវ​បា​នឧក្រិដ្ឋ​ជន​ញាំញី​ ព្យាបាល ធ្វើ​ឱ្យ​របួស​ ឬ​ពិការ​។ ក៏ប៉ុន្តែ សូម​កុំ​ភ្លេច​ថា តុលាការ​អាច​វិនិច្ឆ័យ​ឱ្យ​សង​ជំងឺ​ចិត្ត​តែ​ពាក់​កណ្តាល​ថ្លៃ ឬត្រឹម​តែ​៧០ភាគរយ​ប៉ុណ្ណោះ​ ប្រសិន​បើ​ជន​រងគ្រោះ​មាន​ការ​ធ្វេស​ប្រហែស​ ឬ​បា​នប្រព្រឹត្ត​កំហុស​ណាមួយ ដោយ​ផ្ទាល់​ខ្លួន​ រួច​ហើយ​ក៏​ត្រូវ​បាន​ពិរុទ្ធជន​បង្គ្រប់​បន្ថែម​ គ្រោះថ្នាក់​នេះ​ឱ្យ​ពេញ​ទំហឹង​តែម្តង​នោះ។

    Sans vouloir faire une chronique juridique voire judiciaire, force est de constater que les cas d'espèce varient en fonction des circonstances du vol, de l'escroquerie, du viol etc., sachant qu'en matière de dédommagement relevant de l'affaire civile pure le principe est le partage de la responsabilité entre l'auteur des faits et la victime. En revanche, en matière pénale s'agissant d'une infraction intentionnelle, la responsabilité incombe entièrement au malfaiteur.

    នៅ​ក្នុង​រឿង​បុគ្គលិក​ធនាគារ​ Société Générale ដែល​ធ្វើ​ឱ្យ​សហគ្រាស​នេះ​បាត់​បង់​ប្រាក់​រាប់​លាន​ដុល្លារ​ តុលាកា​រ​កំពូល​បារាំង​ បា​នកែតម្រង់​សាលដីកា​នៃ​សាលា​ឧទ្ធរណ៍​ក្រុង​ប៉ារីស៍ ដោយ​លើក​យក​ការ​ធ្វេសប្រហែស​​របស់​អ្នក​ដឹកនាំ​ធនាគារ​នេះ​ ដែល​បាន​បណ្តែត​បណ្តោយ​ឱ្យ​បុគ្គលិក​របស់ខ្លួន​ឈ្មោះ Jérôme Kerviel (អ្នក​ប្រតិបត្តិការ​ទីផ្សារ) ដកលុយ​តាមប្រព័ន្ធ​អ៊ីនធ័រណែត ទៅភ្នាល់​ទិញ​ដូរ​តាម​សេវា​ហិរញ្ញវត្ថុ​ ថ្វី​ត្បិត​គេ​បា​នដឹង​ថា Jérôme Kerviel ធ្លាប់​ភ្នាល់​​ចាញ់​ជាច្រើន​លើក​ច្រើន​គ្រា​រួច​មកហើយ​ក្តី។ ក្នុង​ករណី​នេះ តុលាការ​បាន​វិនិច្ឆ័យ​សេចក្តីថា ធនាគារ​ដែល​ជាអ្នក​ទទួល​រងគ្រោះ​បង់​ខាត​ប្រាក់​ ត្រូវតែ​រ៉ាប់​រង​ «ថ្មបាក់» នេះ​ មួយ​ចំណែក​ផង​ដែរ។

    Justement, dans l'exemple ci-dessus cité, l'on ne saurait répondre à la question "à qui profite le crime ?"  Quoi qu'il en soit, dans l'affaire Kerviel contre Société Générale l'on relève l'existence des fautes commises par la banque, faute ayant concouru au développement de la fraude et à ses conséquences financières. Il est dès lors logique que lorsque plusieurs fautes ont concouru à la réalisation du dommage, la responsabilité respective de leurs auteurs sera retenue.

    គេ​អាច​លើក​ជា​សំណួរ​មួយ​សួរ​ថា នៅ​ក្រោម​របប​ខ្មែរក្រហម​ ជន​រងគ្រោះ​ដែល​កម្មាភិបាល​វាយ​សម្លាប់​នឹង​ត្បូង​ចប​ ឬ​ក៏​វះ​ពោះ​ទាំងរស់​ ពីព្រោះ​បាន​«លួច»​បាយ​សមូហភាព ឬក៏​លួច​បេះ​ផ្លែ​ដូង​ ពោត ប៉េងប៉ោះ​របស់​សហករណ៍ គាត់​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ «ចោរ» លួច​អង្គការ​ដែរឬទេ? តុលាការ​ស្រួល​វិនិច្ឆ័យ​សេចក្តី​ក្នុង​ករណី​នេះ។ ទោះបី​ច្បាប់​ដ៏​ព្រៃផ្សៃ​នៃ​របប​ខ្មែរក្រហម​ចែង​មក​ថា ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ក្តី របបណា​ដែល​បង្អត់​អាហារ​ប្រជាជន​ របប​នោះ​បានប្រ​ព្រឹត្តិនូវ​ឧក្រិដ្ឋ​ដែល​ផ្ទុយ​នឹង​ច្បាប់​ធម្មជាតិ។ ម្យ៉ាងវិញទៀត ការ​ចាំបាច់​ដែល​ជា​ភាព​នៃ​អ្វី​ទាំងអស់​ដែល​គេ​ត្រូវ​ការ​ខាន​មិន​បាន​ដើម្បី​ឱ្យ​ជីវិត​រស់ ​ដូច​ក្នុង​ករណី​លួច​ផ្លែ​ឈើ​នេះជាអាទិ៍​ ប្រសិន​បើ​ចាត់ទុក​អង្គការ​ខ្មែរក្រហម​ថា​ជា​ម៉ែឪ​ ឪពុក​ម្តាយ​ណា​ដែល​សម្លាប់​កូន​ឯង​យ៉ាង​ដូច្នេះ​ មាន​ទោស​ធ្ងន់​ ហៅថា​ គរុទោស គឺ​ទោស​ដែល​ខុស​នឹង​គ្រូ​របស់​ខ្លួន​។ គ្រូ​គឺ​​ច្បាប់​ធម្មជាតិ​នេះឯង​។​

    En effet, quand bien même aux yeux d'Angkar les gens eurent commis une "faute", elle était en soit révélatrice de la faute des hauts dirigeants. Celle-ci précédait celle-là si l'on se place dans le contexte de l'époque en essayant de comprendre la politique des Khmers rouges. Leur faute est caractérisée par le manquement manifestement délibéré au devoir de protection de la population. Il s'agit du devoir de prudence. L'absence ou la privation volontaire de la nourriture est une imprudence criminelle.

    ថ្មីៗនេះ កាលពីថ្ងៃទី​២៩ធ្នូ​២០១៩ នៅពេល​ធ្វើ​ដំណើរ​ពីក្រុង​កែប​មក​រាជធានី​វិញ នៅ​ភូមិ​ត្រពាំង​ខ្យង​ ឃុំ​អង្គ​ភ្នំតូច​ ខេត្ត​កំពត​ ត្រង់​ចំណុច​ស្តាំដៃ​ដែល​មាន​ដាក់​ស្លាក «ឆ្មបមធ្យម» ផ្លូវ​រថយន្ត​ត្រង់​ស្មោះ​ ប៉ុន្តែ​មាន​រថយន្ត​ឆ្អឹង​ដឹក​ទំនិញ​មួយ​បត់​ឆ្វេង​ គឺឆ្លង​ផ្លូវ​ពីឆ្វេង​ទៅ​ស្តាំ​សំដៅ​ទៅ​ផ្ទះ​គាត់ រថយន្ត​នេះ​មាន​ចង្កូត​ស្តាំ​ខុស​គេ​ ភ្លាម​នោះ​អ្នក​បើក​ក៏​ជាន់​ហ្វ្រាំង​ឈប់​កណ្តាល​ផ្លូវ​ អស់​៣វិនាទី​ ទើប​បន្ត​ល្បឿន​ក្តាម​គ្រោង​នៃ​រថយន្តប្រភេទ​នេះ​គើមៗ​ចូល​ទៅលាក់​ខ្លួន​ខាងក្រោយ​ផ្ទះ​ ពីព្រោះ​អំពើ​របស់​គាត់​បាន​ធ្វើ​ឱ្យ​រថយន្ត​ដែល​នៅ​ពីក្រោយ​ចម្ងាយ​៣០ម៉ែត្រ​រេចង្កូត​គេច​ពីគ្រោះថ្នាក់​ ហើយ​បាន​ត្រឹម​តែ​បែក​កញ្ចក់​សម្រាប់​មើល​ទៅក្រោយ​ ខាង​ឆ្វេង​ដៃ។ កំហុស​របស់​រថយន្ត​ចង្កូត​ស្តាំ​មួយ​នេះ​ គឺ​១០០ភាគរយ​តែម្តង។ តាម​សម្តី​អ្នក​ភូមិ​ គេ​ថា​ កន្លែង​នេះធ្លាប់​មាន​គ្រោះ​ថ្នាក់​ស្លាប់​ ប៉ុន្តែ​មិន​ដឹង​ថា វា​បណ្តាល​មក​ពី​រថយន្ត​ឆ្អឹង​ចង្កូត​ស្តាំ​នេះឬទេ​?​

    Pour terminer, j'ajoute que c'est l'acte de condamnation à réparer les dommages qui est important. La solvabilité de l'accusé ne doit pas entrer en ligne de compte dans la tête du juge qui n'est pas, quant à lui, comptable des deniers du coupable.

    7 min

About នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

From the publisher's feed

Chronique bilingue គឺ​ជា​នាទី​មួយថ្មី ​ដែល​បើក​លទ្ធភាព​ឱ្យ​ឥស្សរជន​មួយ​រូប ​និយាយ​បក​ស្រាយ​ទៅ​លើ​ប្រធាន​បទណា​​មួយ ​ជា​ពីរ​ភាសា (ខ្មែរនិងបារាំង)។…

More shows like នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners