Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
January 24, 2022ប្រវត្តិនៃការរកឃើញខ្សែក្រវាត់អាចម៍ផ្កាយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ក្នុងចន្លោះពីភពអង្គារ ទៅភពព្រហស្បតិ៍ គឺតំបន់មួយ ដែលគេឲ្យឈ្មោះថា "ខ្សែក្រវាត់អាចម៍ផ្កាយ" ប្រមូលផ្តុំទៅដោយបំណែកអាចម៍ផ្កាយតូចធំរហូតដល់ទៅរាប់លាន។ តើមនុស្សយើងចាប់ផ្តើមដឹងពីវត្តមាននៃខ្សែក្រវាត់អាចម៍ផ្កាយនេះតាំងពីពេលណា? តើអ្នកណាជាអ្នករកឃើញ?10 minPlay
January 17, 2022តើតេឡេស្កុបជេមស៍វេបមានសមត្ថភាពសិក្សាទៅលើអ្វីខ្លះ?តេឡេស្កុបអវកាសជេមស៍វេប (James Webb) ត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃទី២៥ធ្នូ២០២១ បានពន្លាតខ្លួនចេញជារូបរាងពេញលេញ ហើយនឹងត្រូវធ្វើដំណើរទៅដល់គោលដៅ នៅថ្ងៃទី២៣មករា២០២២។ តើតេឡេស្កុបដ៏ទំនើប តម្លៃរហូតដល់ទៅ ១០ពាន់លានដុល្លារនេះ ហើយដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ មានសមត្ថភាពពិសេសប៉ុណ្ណា? អាចឲ្យគេសិក្សាទៅលើអ្វីខ្លះ?8 minPlay
January 10, 2022ប្រវត្តិតេឡេស្កុប៖ ពីកាលីលេមកដល់ជេមស៍វេបតេឡេស្កុបគឺជាឧបករណ៍ដ៏សំខាន់មួយ ដែលបានដើរតួនាទីយ៉ាងចម្បង នៅក្នុងដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សយើង ទៅលើចក្រវាល។ តើតេឡេស្កុបចាប់កំណើតឡើងតាំងពីពេលណា? អ្នកណាជាអ្នកបង្កើត? តើតេឡេស្កុបមានដំណើរវិវឌ្ឍយ៉ាងណាខ្លះ?9 minPlay
December 14, 2021បេសកកម្ម Hera របស់អេសា ក្នុងគម្រោងរួមជាមួយណាសាដើម្បីការពារផែនដីពីអាចម៍ផ្កាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅនេះ ទីភ្នាក់ងារណាសាបានបាញ់បង្ហោះយានអវកាសមួយគ្រឿង ឲ្យហោះសំដៅទៅបុកអាចម៍ផ្កាយ ដើម្បីសាកល្បងមើល អំពីប្រសិទ្ធភាពនៃការបង្វែរគន្លងអាចម៍ផ្កាយ តាមវិធីសាស្រ្ត ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា Deflection by kinetic impact។ បេសកកម្ម DART (Double Asteroid Redirection Test) គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ នៃគម្រោងសាកល្បងបច្ចេកវិទ្យាបង្វែរគន្លងអាចម៍ផ្កាយ ដែលធ្វើឡើងរួមគ្នា រវាងទីភ្នាក់ងារណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប “អេសា”។8 minPlay
December 06, 2021តើយើងអាចធ្វើអ្វីបានបើមានអាចម៍ផ្កាយហោះសំដៅមកបុកផែនដី?កាលពីជាង ៦៦លានឆ្នាំមុន អាចម៍ផ្កាយដ៏ធំមួយបានហោះមកបុកផែនដី បានធ្វើឲ្យពពួកសត្វឌីណូស័រត្រូវស្លាប់ផុតពូជ បាត់ស្រមោលទាំងស្រុងពីលើភពផែនដី។ ចុះបើសិនជាមានអាចម៍ផ្កាយហោះសំដៅមកបុកផែនដីរបស់យើងសាជាថ្មី តើមនុស្សយើងអាចធ្វើអ្វីបាន ដើម្បីចៀសវាងត្រូវជួបនឹងជោគវាសនាដូចជាសត្វឌីណូស័រ?9 minPlay
November 30, 2021បញ្ហាប្រឈមនៃបំណែកអវកាស (សំរាមអវកាស)កំណើនយ៉ាងលឿននៃការបាញ់បង្ហោះផ្កាយរណប បូករួមជាមួយនឹងបេសកកម្មអវកាសជាច្រើនផ្សេងទៀត ក៏ដូចជា ការបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណប ដែលបណ្តាប្រទេសជាច្រើនបានធ្វើកាលពីពេលថ្មីៗនេះ វាបង្កើតឲ្យមានបញ្ហាចោទចម្បងមួយ គឺបំណែកអវកាស (ឬសំរាមអវកាស) នៅក្នុងគន្លងតារាវិថីជុំវិញភពផែនដី។9 minPlay
November 09, 2021តើយាន Voyager បានរកឃើញអ្វីខ្លះ?យាន Voyager មិនត្រឹមតែជាយានដែលធ្វើដំណើរទៅក្នុងទីអវកាសបានឆ្ងាយជាងគេបំផុត នោះទេ ក៏ប៉ុន្តែ ក៏បាននាំមកនូវចំណេះដឹងយ៉ាងច្រើនផងដែរ អំពីលំហ Interstellar ក៏ដូចជា អំពីប្រព័ន្ធព្រះអាទិត្យរបស់យើងដោយផ្ទាល់ ជាពិសេស អំពីភពធំៗទាំង ៤ នៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលកាលពីមុនសម័យកាល Voyager អ្នកវិទ្យាសាស្រ្តនៅមិនទាន់មានទិន្នន័យអាចសិក្សាយល់ដឹងបានច្រើននៅឡើយ។12 minPlay
October 27, 2021ទីភ្នាក់ងារណាសាបញ្ជូនយាន "លូស៊ី" ទៅហោះកាត់អាចម៍ផ្កាយកាលពីថ្ងៃសៅរ៍ ១៦តុលាកន្លងទៅនេះ ទីភ្នាក់ងារណាសាបានបាញ់បង្ហោះយានគ្មានមនុស្សបើកមួយគ្រឿង ឈ្មោះ “លូស៊ី” (Lucy) ឲ្យទៅហោះកាត់ និងសិក្សាលម្អិត អំពីបំណែកអាចម៍ផ្កាយ ដែលស្ថិតនៅក្នុងគន្លងតារាវិថីជាមួយនឹងភពព្រហស្បតិ៍។ យាន "លូស៊ី" នេះ នឹងត្រូវហោះកាត់អាចម៍ផ្កាយចំនួន ៧ នៅក្នុងបេសកកម្មដែលមានរយៈពេល ១២ឆ្នាំ។8 minPlay
October 19, 2021តើគេអាចទាក់ទងជាមួយយាន Voyager បានដោយរបៀបណា?យាន Voyager ដែលត្រូវបានគេបាញ់បង្ហោះ កាលពីឆ្នាំ១៩៧៧ បានធ្វើដំណើរចេញពីប្រព័ន្ធព្រះអាទិត្យ ទៅដល់ចម្ងាយរហូតដល់ទៅរាប់ពាន់លានគីឡូម៉ែត្រពីផែនដី។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេនៅតែអាចទាក់ទង និងបញ្ជូនទិន្នន័យទៅមកជាមួយ Voyager បាន។ តើការទាក់ទងនៅក្នុងរយៈចម្ងាយដ៏ឆ្ងាយនេះត្រូវធ្វើឡើងដោយរបៀបណា?8 minPlay
October 11, 2021Voyager៖ យានអវកាសដែលធ្វើដំណើរបានឆ្ងាយបំផុតVoyager គឺជាយានដំបូងបង្អស់ ដែលអាចធ្វើដំណើររហូតចេញផុតពីប្រព័ន្ធព្រះអាទិត្យ ចូលទៅដល់លំហ ដែលគេឲ្យឈ្មោះថា Interstellar។ បេសកកម្មរបស់ Voyager ក៏បានជួយឲ្យអ្នកវិទ្យាសាស្រ្តអាចស្វែងយល់បានយ៉ាងច្រើនផងដែរ អំពីប្រព័ន្ធព្រះអាទិត្យរបស់យើង។10 minPlay