Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
October 05, 2021តើតេឡេស្កុបជេមស៍វេបត្រូវគេបង្ហោះទៅក្នុងគន្លងតារាវិថីដោយរបៀបណា?តេឡេស្កុបអវកាសជេមស៍វេប (James Webb Space Telescope) ដែលមានទំហំធំជាងទីលានបាល់ទះទៅទៀតនោះ នឹងត្រូវគេបាញ់បង្ហោះទៅដាក់ក្នុងគន្លងតារាវិថីបានដោយរបៀបណា? តើជេមស៍វេបនេះនឹងត្រូវស្ថិតនៅក្នុងគន្លងតារាវិថីបែបណា? ចម្ងាយប៉ុន្មានពីផែនដី? ហើយតើត្រូវចំណាយពេលប៉ុន្មានទើបអាចធ្វើដំណើរទៅដល់គន្លងតារាវិថីនោះ?9 minPlay
September 27, 2021តេឡេស្កុបអវកាសជេមស៍វេបមានលក្ខណៈពិសេសអ្វីខ្លះ?តេឡេស្កុបអវកាសជេមស៍វេប (James Webb Space Telescope) ដែលគេគ្រោងបាញ់បង្ហោះ នៅចុងឆ្នាំ២០២១នេះ ត្រូវបានគេចាត់ទុកថាជាតេឡេស្កុបដ៏ទំនើបបំផុតមួយ ហើយដែលអ្នកវិទ្យាសាស្រ្តកំពុងទន្ទឹងរង់ចាំ ដើម្បីអាចប្រើតេឡេស្កុបនេះសិក្សាលម្អិតទៅលើចក្រវាល រាប់ចាប់តាំងពីការសង្កេតមើលផ្កាយ និងកាឡាក់ស៊ីដំបូងៗក្រោយហេតុការណ៍ប៊ីកប៊ែង រហូតដល់ការសិក្សាលម្អិតទៅលើធាតុផ្សំនៃបរិយាកាសលើភពក្រៅប្រព័ន្ធព្រះអាទិត្យ។8 minPlay
September 20, 2021សូយូស៖ ដំណាក់កាលនៃការវិលត្រឡប់ពីស្ថានីយ៍អវកាសអន្តរជាតិការធ្វើដំណើរពីស្ថានីយ៍អវកាសអន្តរជាតិត្រឡប់មកផែនដី តាមយានសូយូស ត្រូវចំណាយពេលសរុប ៣ម៉ោងកន្លះ ក៏ប៉ុន្តែ មុននឹងចាប់ផ្តើមដំណើរនេះ គេត្រូវត្រៀមរៀបចំជាមុនជាច្រើនសប្តាហ៍ ជាពិសេស គឺត្រៀមទីតាំងសម្រាប់យានចុះចត និងគណនាគន្លងផ្លូវ ដែលត្រូវធ្វើដំណើរ ដើម្បីអាចចុះចតឲ្យចំទីតាំងដែលបានកំណត់ ក្នុងល្បឿន ក៏ដូចជារង្វាស់មុំសមរម្យ សម្រាប់សុវត្ថិភាពរបស់អវកាសយានិក។11 minPlay
September 20, 2021សូយូសទៅស្ថានីយ៍អវកាស៖ ដំណាក់កាលហោះស្កាត់និងតភ្ជាប់ (Rendezvous and Docking)ក្រោយបាញ់បង្ហោះចេញពីដី យានសូយូសហោះក្នុងគន្លងតារាវិថីជុំវិញផែនដី ក្នុងល្បឿនរហូតដល់ទៅ ២៨ ០០០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺល្បឿនប្រហាក់ប្រហែលនឹងស្ថានីយ៍អវកាសអន្តរជាតិ។ សំណួរសួរថា តើធ្វើយ៉ាងណាទើបអាចឲ្យយានពីរ ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងគ្រាប់កាំភ្លើងរហូតដល់ទៅ១០ដង អាចហោះស្កាត់ជួបគ្នា និងតភ្ជាប់គ្នា នៅក្នុងទីអវកាសបាន?9 minPlay
September 07, 2021យានសូយូសទៅស្ថានីយ៍អវកាស៖ ដំណាក់កាលបាញ់បង្ហោះ (Launch Sequence)សូយូសជាកម្មវិធីអវកាសរបស់រុស្ស៊ី ហើយជាកម្មវិធីអវកាសដ៏ចំណាស់បំផុតមួយ ដែលចាប់កំណើតតាំងពីសម័យកាលប្រជែងអវកាសក្នុងសង្រ្គាមត្រជាក់ ហើយនៅបន្តមានដំណើរការមកទល់នឹងសព្វថ្ងៃ។ ក្នុងចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ សូយូសនេះគឺជាយានអវកាសតែមួយគត់ ដែលរ៉ាប់រងការដឹកអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ តើការបាញ់បង្ហោះយានសូយូសទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ មានដំណើរការទៅយ៉ាងដូចម្តេចខ្លះ?10 minPlay
August 30, 2021Blue Origin៖ ក្រុមហ៊ុនអវកាសឯកជនដែលជាគូប្រជែងរបស់ SpaceXជាទូទៅ កាលណានិយាយអំពីក្រុមហ៊ុនអវកាសឯកជន គេច្រើនតែនិយាយអំពីក្រុមហ៊ុន SpaceX របស់លោក អេឡុន មើស្ក៍។ ក៏ប៉ុន្តែ តាមការពិតទៅ នៅមានក្រុមហ៊ុនឯកជនដ៏សំខាន់មួយទៀត ដែលត្រូវបានបង្កើតឡើងតាំងពីមុនក្រុមហ៊ុន SpaceX ទៅទៀត ហើយបច្ចុប្បន្ន គឺជាគូប្រជែងដ៏ចម្បងនឹងគ្នា គឺក្រុមហ៊ុន Blue Origin របស់លោក ជែហ្វ បេសូស៍។11 minPlay
August 24, 2021ហេតុអ្វីអឺរ៉ុបបាញ់រ៉ុកកែតអវកាសចេញពីដែនដីបារាំង?ទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា “អេសា” មានប្រទេសសមាជិកចំនួន ២២ ប្រទេស ក៏ប៉ុន្តែ សំណួរសួរថា តើហេតុអ្វីបានជាគេបោះទីតាំងបាញ់បង្ហោះរ៉ុកកែតអវកាស នៅក្នុងទឹកដីបារាំង? នៅបារាំងនេះទៀតសោត ហេតុអ្វីបានជាគេមិនធ្វើនៅក្នុងដែនដីបារាំងនៅអឺរ៉ុប ហើយបែរជាទៅធ្វើ នៅក្នុងដែនដីបារាំងនាយសមុទ្រ ដែលស្ថិតនៅឯតំបន់អាមេរិកខាងត្បូងឯណោះទៅវិញ?8 minPlay
August 16, 2021តើអាចម៍ផ្កាយ « បេនូ » អាចហោះមកបុកផែនដីដែរឬទេ?កាលពីថ្ងៃទី១១ សីហា ២០២១កន្លងទៅនេះ អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសាបានចេញផ្សាយលទ្ធផលសិក្សាទៅលើទិន្នន័យ ដែលយាន OSIRIS-REx ប្រមូលបានពីអាចម៍ផ្កាយ "បេនូ" (Bennu)។ តាមរយៈទិន្នន័យនេះ អ្នកវិទ្យាសាស្រ្តអាចយល់បានកាន់តែច្បាស់ជាងមុន និងអាចព្យាករអំពីប្រូបាប៊ីលីតេ ដែលអាចម៍ផ្កាយបេនូនេះអាចនឹងហោះមកបុកទង្គិចផែនដីនៅពេលខាងមុខ។8 minPlay
June 22, 2021តើទៅដល់ត្រឹមណាទើបផុតកម្លាំងទំនាញផែនដី?តើហេតុអ្វីបានជាអវកាសយានិកអណ្តែតនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ? តើមកពីគ្មានកម្លាំងទំនាញផែនដី? តើនៅត្រឹមរយៈកម្ពស់ប៉ុន្មាន ដែលជាព្រំដែននៃកម្លាំងទំនាញផែនដី? ហើយត្រឹមណាជាព្រំដែន រវាងភពផែនដី និងទីអវកាស?8 minPlay
June 08, 2021ណាសាគ្រោងបញ្ជូនយានពីរទៅកាន់ភពសុក្រភពសុក្រជាភពដែលស្ថិតនៅជិតផែនដីជាងគេ ក៏ប៉ុន្តែ អស់រយៈពេល ៣០ឆ្នាំមកហើយ ដែលណាសាមិនដែលបានបញ្ជូនយានទៅទីនោះ។ ទើបតែពេលនេះ ដែលណាសាប្រកាសឲ្យដឹង អំពីគម្រោងបញ្ជូនយានចំនួនពីរគ្រឿង ឲ្យទៅកាន់ភពសុក្រ នៅក្នុងចន្លោះពីឆ្នាំ២០២៨ និងឆ្នាំ២០៣០ខាងមុខ។7 minPlay