ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើសេដ្ឋកិច្ចកម្ពុជាអាចប្រឈមកម្រិតណានឹងវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក?

    នៅព្រឹកថ្ងៃទី៣ ខែមេសា រដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំបានប្រកាសដំឡើងពន្ធកម្រិត ៤៩% លើទំនិញកម្ពុជានាំទៅទីផ្សារអាមេរិក។ ពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ តែរដ្ឋបាលអាមេរិកទុកពេលឲ្យកម្ពុជារកផ្លូវចរចាត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ខណៈនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចវាយតម្លៃពីកម្រិតផលប៉ះពាល់ដល់សេដ្ឋកិច្ច ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកបាននៅឡើយទេ។ តែអ្នកវិភាគសេដ្ឋកិច្ចមើលឃើញពីកម្រិតហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ពិសេសបាត់បង់ការប្រកួតប្រជែង ការបាត់បង់ឱកាសវិនិយោគពីបរទេស និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។

    16 min
  • ហេតុអ្វីលោក ស៊ី ជីនពីង ជ្រើសយកម៉ាឡេស៊ី វៀតណាមនិងកម្ពុជាសម្រាប់ទស្សនកិច្ចខែមេសា ២០២៥?

    ប្រសិនមិនមានអ្វីប្រែប្រួលទេ លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចក្នុងតំបន់អាស៊ាននាខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងប្រទេសចំនួន៣ គឺម៉ាឡេស៊ី វៀតណាម និងកម្ពុជា។ អ្នកតាមដានភូមិសាស្ត្រនយោបាយនានាមើលឃើញថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅតាមប្រទេសសមាជិកអាស៊ានទាំង៣ មានអត្ថប្រយោជន៍នៃទំនាក់ទំនងដាច់ដោយឡែកៗរវាងចិន និងបណ្តាប្រទេសទាំងនោះ និងចាំបាច់ជាងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត។

    15 min
  • តើយុទ្ធនាការនិយាយថា « ទេ » ចំពោះព័ត៌មានក្លែងក្លាយអាចមានប្រសិទ្ធិភាពកម្រិតណា?

    នៅថ្ងៃអង្គារ ទី១ មេសានេះ ក្រសួងព័ត៌មានបានប្រកាសដាក់ចេញនូវយុទ្ធនាការនិយាយថា « ទេ » ចំពោះព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះត្រូវបានរដ្ឋមន្ត្រីព័ត៌មានអះអាងថា ជាការបង្ក្រាបរាល់ព័ត៌មានក្លែងក្លាយដែលកំពុងកើនឡើងក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងជាការស្តារទំនុកចិត្តរបស់ពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ។ អ្នកជំនាញថា យុទ្ធនាការនេះមានប្រសិទ្ធិភាពទៅបាន លុះត្រាណាតែក្រសួងចុះអប់រំពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់។

    12 min
  • ហេតុអ្វីអ្នករិះគន់បញ្ហាសង្គមតែងរងការឃាត់ខ្លួន និងហៅទៅសួរនាំ?

    ថ្មីៗនេះ មានករណីហៅទៅសួរនាំ និងឃាត់ខ្លួនអ្នករិះគន់បញ្ហាសង្គមជាហូរហែ។ ជាក់ស្ដែងនៅថ្ងៃទី២៧ មីនា មានការឃាត់ខ្លួនម្ចាស់គេហទំព័រ Business Advisor ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ចំណែកស្នងការនគរបាលរាជធានីភ្នំពេញបានកោះហៅលោក ប៊ុន ផាក ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមម្នាក់ទៅសួរនាំ ក្រោយពីលោកបានរិះគន់បញ្ហាអសន្ដិសុខសង្គម។ អ្នកជំនាញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចាត់ទុកទង្វើនេះថាជាការរំលោភលើសិទ្ធិបញ្ចេញមតិ។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការឃាត់ខ្លួន និងហៅបុគ្គលមួយចំនួនទៅសួរនាំ គឺជាការអនុវត្តច្បាប់ ពោលមិនមែនជាការរំលោភសិទ្ធិសេរីភាពនោះទេ។

    14 min
  • តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងណាក្នុងករណីមានគ្រោះរញ្ជួយដី?

    គ្រោះធម្មជាតិរញ្ជួយដីនៅភូមានិងបន្តរាលដាលដល់ប្រទេសថៃ នៅថ្ងៃសុក្រទី២៨មីនា បានបណ្តាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិត។ បើទោះជាកម្ពុជាមិនមានសញ្ញាអាសន្នណាមួយ នៃការរញ្ជួយដីនេះក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលធ្វើការនៅអគារខ្ពស់ៗមួយចំនួនក្នុងទីក្រុងភ្នំពេញ​ បានសម្រុកចាកចេញមកទីវាលដើម្បីសុវត្ថិភាព។ អ្នកឃ្លាំមើលសង្គម យល់ថា កម្ពុជាត្រូវត្រៀមខ្លួនអន្តរាគមន៍និងឆ្លើយតបក្នុងហេតុការណ៍ដែលកម្ពុជាអាចជួបប្រទះ។

    10 min
  • អ្វីទៅជាស្ថានភាពពិតនៃសេវាសុខភាពនៅក្នុងពន្ធនាគារកម្ពុជា?

    នៅថ្ងៃទី២៦ មីនា មានករណីទណ្ឌិតម្នាក់លេបថ្នាំសម្លាប់ខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ។ តែតាមអគ្គនាយកដ្ឋានពន្ធនាគារ មន្ត្រីពន្ធនាគារក៏បានជួយប្រឹងប្រែងសង្គ្រោះ និងបញ្ជូនទណ្ឌិតរូបនោះទៅកាន់មន្ទីរពេទ្យ។ សង្គមស៊ីវិល និងអតីតអ្នកធ្លាប់ជាប់ទោសបានលើកឡើងថា សេវាថែទាំសុខភាពនៅពន្ធនាគារនៅខ្វះខាត បើទោះបីមានប៉ុស្ដិ៍សុខភាពក្នុងនោះក៏ដោយ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារកំពុងសិក្សាចំណុចខ្វះខាតបន្ថែម ដើម្បីកុំឲ្យមានករណីធ្វើអត្តឃាតដោយការលេបថ្នាំបែបនេះទៀត។ អ្វីទៅជាស្ថានភាពពិតនៃសេវាសុខភាពនៅក្នុងពន្ធនាគារកម្ពុជា?

    17 min
  • តើវិស័យអប់រំនៅកម្ពុជាសព្វថ្ងៃពិតជាចុះខ្សោយខ្លាំងមែន ឬយ៉ាងណា?

    ក្នុងឆ្នាំ២០២៥ កម្ពុជាជាប់ឈ្មោះជាប្រទេសមានវិស័យអប់រំខ្សោយខ្លាំងនៅលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខរៀងទី១២០ ក្នុងចំណោមប្រទេសចំនួន ២០៣។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ World Population Review ដែលបានដកស្រង់របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ ចំណែកនៅក្នុងតំបន់អាស៊ានវិញត្រូវបានរបាយការណ៍បញ្ជាក់ថា កម្ពុជាស្ថិតនៅបាតតារាង។ អ្នកស្រាវជ្រាវសង្គមក៏បានទទួលស្គាល់ពីប្រព័ន្ធអប់រំកម្ពុជានៅមានកម្រិតទាប បើធៀបនឹងបណ្តាប្រទេសជាច្រើនក្នុងតំបន់។ មូលហេតុត្រូវបានអ្នកជំនាញកត់សម្គាល់ថា គឺមកពីខ្វះកង្វះការស្រាវជ្រាវ កង្វះសម្ភារៈសិក្សា និងកម្មវិធីសិក្សាដែលក្រសួងដាក់ចេញនៅមិនទាន់សមស្របនឹងនិន្នាការបច្ចុប្បន្ន។

    16 min
  • តើការងារជាន់គ្នារបស់ក្រសួងមួយចំនួនប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងាររដ្ឋាភិបាល?

    នៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាលោកនឹងហៅរដ្ឋមន្រ្តីក្រសួងចំនួន២ មកជជែកបញ្ហាធ្វើការងារជាន់គ្នា និងបែងចែកភារកិច្ចឲ្យបានច្បាស់លាស់។ អ្នកតាមដានសង្គមនានាបានសម្តែងការសាទរចំពោះគោលបំណងញែកការងារដែលជាន់គ្នារបស់ប្រមុខរដ្ឋាភិបាល និងថាដំណើរការរបស់រដ្ឋាភិបាលអាចឈានទៅមុខបានប្រកបដោយប្រសិទ្ធភាព លុះត្រាតែមិនមានការងារជាន់គ្នា និងត្រូវផ្តល់ការទទួលខុសត្រូវដល់ក្រសួងនីមួយៗឲ្យដាច់ស្រឡះ។

    13 min
  • តើការសម្រេចរបស់ក្រសួងមហាផ្ទៃផ្តល់ឧបសគ្គអ្វីខ្លះដល់គណបក្សដែលចងសម្ព័ន្ធភាពគ្នារួចហើយ?

    នៅថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេច​ក្តីសម្រេច​មួយ​ស្តីពី​បែប​បទ ​និង​នីតិ​វិធីនៃការ​ធ្វើ​សម្ព័ន្ធភាព​គណបក្ស​នយោបាយ។​ ក្នុង​ប្រការ​៨ នៃ​សេចក្តី​សម្រេច​នេះ​បាន​ចែង​ថា ​គណ​បក្ស​ដែលបាន​ធ្វើ​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​មិន​អាច​លើក​ស្លាក​រួមតែ​មួយ​ដោយ​ដាក់​ឈ្មោះ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​ក្នុង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​បាន​ទេ​។​ គណ​បក្ស​នយោបាយ​អាច​លើក​ស្លាកដោយ​ដាក់​ឈ្មោះ និង​សញ្ញាសម្គាល់​ដាច់​ដោយ​ឡែកពី​គ្នា​។​ គណបក្ស​ដែល​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​រួច​ហើយ ​ដូច​ជា គណបក្ស​ភ្លើង​ទៀន​ ចាត់​ទុក​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ថា ​ជា​ឧបសគ្គ​មួយ​សម្រាប់​គណ​បក្ស​ជំទាស់ និង​ថា​ពួក​គេ​អាច​កែ​សម្រួល​ការ​លើក​ស្លាក​គណ​បក្ស​ឡើង​វិញ​បាន៕

    9 min
  • ហេតុអ្វីរដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យសាងសង់អាគារខ្ពស់ៗ ឬផ្ទះបុរីនៅតំបន់ទេសចរណ៍ធម្មជាតិ?

    ថ្មីៗនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានស្នើឲ្យអ្នកវិនិយោគក្នុងវិស័យទេសចរណ៍កុំសាងសង់អគារខ្ពស់ៗ ឬផ្ទះបុរីនៅលើតំបន់ដែលជាគោលដៅទេសចរណ៍ធម្មជាតិ។ តាមលោក ហ៊ុន ម៉ាណែត ការសាងសង់នៅលើតំបន់ទាំងនោះនឹងនាំឲ្យបាត់បង់សម្រស់ពីធម្មជាតិ និងប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋសហគមន៍។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងអចលនទ្រព្យគាំទ្រចំពោះការលើកឡើងរបស់នាយករដ្ឋមន្ដ្រី។ តែក្នុងពេលជាមួយគ្នា ពួកគេស្នើឲ្យរដ្ឋគិតគូរ និងធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី ពិសេសការពារដីធ្លីនៅតំបន់ទេសចរណ៍ធម្មជាតិ។

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners