
Sign up to save your podcasts
Or


ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ គឺជាខួប៥០ឆ្នាំគត់នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ ក្នុងថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ នេះដែរក៏ជាថ្ងៃទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីងនៅកម្ពុជារយៈពេល ២ថ្ងៃ។ វត្តមានលោកស៊ីនៅកម្ពុជាចំថ្ងៃ១៧ មេសាអាចជារឿងចៃដន្យ និងជាការគ្រោងទុក។ ទោះជាយ៉ាងណាក្តី អ្នកប្រវត្តិវិទូខ្លះបានចងក្រងសៀវភៅប្រវត្តិសាស្ត្រខ្មែរដោយបានសរសេរយ៉ាងច្បាស់ៗថា ចិនជាប្រទេសមួយដែលបានផ្តល់ការគាំទ្រ និងផ្តល់ជំនួយជាលុយកាក់ សព្វាវុធដល់ពួកខ្មែរក្រហម។ តែក្រោយការដួលរលំរបបដ៏ឃោរឃៅមួយនេះ គេហាក់ពុំឃើញចិនចេញមុខទទួលខុសត្រូវចំពោះសោកនាដកម្មនៅកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យទេ។ តើចិនគួរមានចំណែកទទួលខុសត្រូវទៅលើរបបខ្មែរក្រហមដែរ ឬទេ?
ចាប់តាំងពីថ្ងៃសុក្រ ទី១១ មេសា គ្រប់បណ្តារាជធានី-ខេត្តបានរៀបចំទីកន្លែងដើម្បីឲ្យពលរដ្ឋអាចជួបជុំសប្បាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ រាជធានី-ខេត្ត ខ្លះមានរៀបចំការលេងល្បែងប្រជាប្រិយ និងខ្លះទៀតមានលេងបាញ់ទឹក ប៉ាតម្សៅជាដើម។ អ្នកតាមដានសង្គម យល់ថា ការរៀបចំរបៀបនេះជាការបង្ហាញនូវស្ថិរភាពនយោបាយ។ តែទន្ទឹមគ្នានេះ ពួកគេក៏ផ្តល់យោបល់ថា ពលរដ្ឋត្រូវចេះសប្បាយដោយមានការទទួលខុសត្រូវ និងកុំខ្ជះខ្ជាយថវិកា។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ថា លោកមិនអាចរត់ចោលបញ្ហាប្រឈមរបស់កម្ពុជាដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅពេលនេះទេ។ ការបញ្ជាក់ជំហរបែបនេះរបស់លោក ហ៊ុន ម៉ាណែត គឺស្របពេលដែលអាមេរិកដំឡើងពន្ធលើទំនិញចិនរហូតដល់ទៅ ១៤៥% បន្ទាប់ពីចិនបានដំឡើងពន្ធសងសឹកអាមេរិកវិញចំនួន ១២៥%។ ដោយឡែក ប្រទេសប្រមាណ ៧០ទៀត ក្នុងនោះមានកម្ពុជាមួយផងត្រូវបានអាមេរិកទម្លាក់ពន្ធមកនៅ ១០%ស្មើៗគ្នា និងទុកពេលឲ្យចរចាក្នុងរយៈពេល ៩០ថ្ងៃ។ តើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនពេលនេះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់កម្ពុជា?
តាមព័ត៌មានរដ្ឋចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ានចំនួន៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ កម្ពុជាគឺជាប្រទេសចុងក្រោយដែលលោកស៊ីនឹងបំពេញទស្សនកិច្ចពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ មេសា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី។ មហាជននៅកម្ពុជាបានលើកជាចម្ងល់ថាហេតុអ្វីលោក ស៊ី ជីនពីង មកដល់កម្ពុជាចំថ្ងៃ១៧ មេសា ២០២៥ ដែលចំថ្ងៃខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមដោយបានបង្កសោកនាដកម្មដ៏ធំធេងនៅប្រទេសកម្ពុជា និងដែលប្រវត្តិសាស្ត្របានបញ្ជាក់ពីការបានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។ ដូច្នេះតើវាជារឿងចៃដន្យ ឬយ៉ាងណាដែលប្រមុខរដ្ឋចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាចំថ្ងៃ១៧ មេសា ២០២៥?
នៅថ្ងៃទី១០ ខែមេសានេះ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសចំនួន ៧៥ ដែលអាមេរិកប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួនមកត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា នេះជាសញ្ញាបើកផ្លូវទៅរកភាពវិជ្ជមាននៃការចរចារវាងកម្ពុជា និងអាមេរិក បន្ទាប់ពីការសម្រេចរបស់អាមេរិកដែលត្រៀមដាក់ពន្ធគយបដិការចំនួន ៤៩% លើទំនិញកម្ពុជានាំចូលអាមេរិក។ ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចក៏គិតថា កម្ពុជាត្រូវចេះអួតប្រាប់អាមេរិកពីគុណសម្បត្តិរបស់ខ្លួននៅក្នុងការចរចាដើម្បីទទួលបានការបន្ធូរបន្ថយពន្ធគយបដិការពីរដ្ឋបាលអាមេរិក។
នៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ ខាងមុខ គឺជាខួបទី៥០ឆ្នាំនៃការឡើងកាន់អំណាចនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះកាលណោះបាននាំមកនូវវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជនខ្មែរយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ អ្នកប្រវត្តិសាស្ត្រ និងអ្នកតាមដានសង្គមនានាបានឆ្លៀតឱកាសយកខួប៥០ឆ្នាំ នៃការឡើងកាន់អំណាចរបស់ប៉ុលពតនេះដើម្បីផ្តាំផ្ញើដល់ខ្មែរជំនាន់ក្រោយឲ្យមានការប្រុងប្រយ័ត្នដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យសោកនាដកម្មដូចគ្នានេះវិលត្រឡប់វិញជាលើកទីពីរ។
ទីប្រឹក្សាកំពូលផ្នែកពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ គឺលោក Peter Navarro បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Fox News នៅថ្ងៃទី៧ខែមេសាថា អាមេរិកមិនយល់ព្រមបញ្ចុះពន្ធដល់វៀតណាមនោះទេ បើទោះជាប្រទេសកំម្មុយនីស្តមួយនេះខំទម្លាក់ពន្ធលើទំនិញអាមេរិកដែលនាំចូលវៀតណាមដល់សូន្យភាគរយក៏ដោយ។ ហេតុផលធំទី១ គឺវៀតណាមបានបន្លំនាំទំនិញចិនទៅអាមេរិក ជ្រកក្រោមស្លាកផលិតផលវៀតណាម និងទី២ គឺដោយសារតែទម្ងន់ជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឃ្លាតគ្នាច្រើនពេកដល់ទៅ ១២០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចុះកម្ពុជាវិញ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបញ្ចៀស កុំឲ្យករណីទាំងអស់នេះកើតឡើងចំពោះកម្ពុជា?
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសក្បាលថ្នល់(ស្ពានមរតកតេជោ) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលត្រៀមផ្ទៃដីជាង៧០ហិចតា នៅតំបន់កប់ស្រូវ ដើម្បីធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញកម្សាន្តសប្បាយ។ ការប្រែក្លាយដីធ្លីតម្លៃរាប់លានដុល្លារទៅជាទីតាំងសួនសាធារណៈ ផ្ទៃបៃតងនេះ ត្រូវអ្នកតាមដានសង្គម បរិស្ថាន និងទេសចរណ៍នានាមើលឃើញថាជារបត់ថ្មីមួយដែលរដ្ឋាភិបាលចាំបាច់ត្រូវតែបង្កើតឲ្យមាន ដើម្បីសុខមាលភាពពលរដ្ឋជាជាងការយកដីទៅវិនិយោគផ្សេងពីនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៤មេសា បានបោះដៃរកការចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការត្រៀមដំឡើងពន្ធ៤៩% ដែលកម្ពុជាត្រូវនាំចូលទំនិញទៅអាមេរិក។ ជាការបើកផ្លូវស្វែងរកការចរចា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងទម្លាក់ពន្ធពី៣៥%មកត្រឹម៥%ចំពោះទំនិញ១៩មុខ។ អ្នកជំនាញសេដ្ឋកិច្ច យល់ថា ការបន្ថយពន្ធរបស់កម្ពុជាលើទំនិញអាមេរិក ជាជំហានដ៏ប្រសើរដើម្បីបន្ធូរភាពតានតឹងនៃលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តើការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%សម្រាប់ទំនិញអាមេរិក១៩មុខ ជាឱកាសឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%លើទំនិញកម្ពុជា?
នៅថ្ងៃទី៩ ខែមេសាខាងមុខ វិធានការដំឡើងពន្ធលើសពី ១០% របស់រដ្ឋបាលអាមេរិកទៅលើប្រទេសមួយចំនួននឹងត្រូវចូលជាធរមាន។ មានប្រទេសជាច្រើនបានផ្តើមការចរចាជាមួយរដ្ឋបាលលោក ដូ ណាល់ត្រាំដើម្បីសម្រួលរឿងតម្លៃពន្ធលើទំនិញរបស់ពួកគេនាំចូលអាមេរិក។ ចំណែកកម្ពុជាត្រូវបានមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមការងារជំនាញកំពុងពិនិត្យ និងកំណត់យកវិធីសាស្ត្រជាក់លាក់ដែលមានប្រសិទ្ធភាពដើម្បីជជែកជាមួយភាគីអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចខ្លះចង់ឃើញកម្ពុជារួសរាន់ចរចាជាមួយអាមេរិកដោយប្រើវិធីលួងលោម និងស្តាប់តាមការចង់បានរបស់អាមេរិក ដើម្បីទទួលបាននូវការបន្ធូរបន្ថយពន្ធ។ ចំណែកអ្នកជំនាញសេដ្ឋកិច្ចខ្លះទៀតស្នើឲ្យកម្ពុជាបើកការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឬប្រមូលផ្តុំសំឡេងជាមួយប្រទេសដែលត្រូវបានអាមេរិកដំឡើងពន្ធដូចជាសមាជិកអាស៊ានខ្លះ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners