
Sign up to save your podcasts
Or


អ្នកនយោបាយប្រឆាំងបាន និងកំពុងបន្តផ្សព្វផ្សាយ ករណីដែលគេអះអាងថា មានការបាចក្រដាសប្រាក់រៀលជាច្រើនសន្លឹកជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃមកនេះ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ សារនៅលើក្រដាសប្រាក់រៀលនោះ មានខ្លឹមសារ រិះគន់ខ្លាំងៗទៅលើអ្នកកាន់អំណាចបច្ចុប្បន្ននេះ។ លោក សម រង្ស៊ី ប្រធានចលនាជាតិតស៊ូ អះអាងថា យុទ្ធនាការនេះផុសចេញពីឆន្ទៈរបស់ពលរដ្ឋខ្មែរ ដែលរងភាពអយុត្តិធម៌ តែលោកបដិសេធថា យុទ្ធនាការនេះមិនមែនរៀបចំឡើងដោយក្រុមបក្សប្រឆាំងណាមួយនោះទេ។ តើការប្រើក្រដាសប្រាក់សរសេរសាររិះគន់អ្នកកាន់អំណាចដើម្បីចែកចាយមានឥទ្ធិពលលើពលរដ្ឋឬទេ?
ក្រសួងសុខាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ក្នុង១ឆ្នាំៗ មានអ្នកកើតជំងឺមហារីកថ្មីចំនួន ២០ ០០០នាក់ ក្នុងនោះមានស្លាប់ ១៤ ០០០នាក់ ពោលមានស្លាប់ម្នាក់នៅរៀងរាល់៤០នាទី ឬស្មើនឹងប្រមាណ ៣៨នាក់ ក្នុង១ថ្ងៃ។ ប្រឈមនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យឲ្យបានតឹងរឹងនូវការនាំចូល សាច់ បន្លែពីក្រៅប្រទេស។ អ្នកតាមដានសង្គម និងសុខភាព បានគាំទ្រនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល តែយល់ថាមន្ត្រីអនុវត្តច្បាប់ត្រូវមានភាពម៉ឺងម៉ាត់ និងធ្វើឡើងជាប់ជានិរន្តរ៍។
នៅថ្ងៃចន្ទទី៥ ខែឧសភានេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដាក់ទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឲ្យជាប់ក្នុងពន្ធនាគារចំនួន ០៤ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀល ព្រមទាំងមិនឲ្យលោកឈរឈ្មោះបោះឆ្នោត និងដកសិទ្ធិមិនឲ្យបោះឆ្នោតមួយជីវិត។ អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកថា ការកាត់ទោសនេះ មានលក្ខណៈនយោបាយ និងជាការបញ្ចប់ជីវិតនយោបាយរបស់ លោក រ៉ុង ឈុន កុំឲ្យចូលរួមប្រកួតការបោះឆ្នោតនៅឆ្នាំ២០២៨៕
នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអំឡុងពេលលោកចូលរួមខួប៥០ឆ្នាំនៃថ្ងៃបង្រួបបង្រួមវៀតណាមនៅសប្តាហ៍នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានថ្លែងថាទំនាក់ទំនងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងដ៏ល្អ ដែលស្ទើរតែគ្មានទំនាក់ទំនងណាល្អដូចទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ នៅលើពិភពលោក។ ដោយឡែក ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ធ្លាប់បានបញ្ជាក់ជាមួយមេដឹកនាំកម្ពុជា អំឡុងពេលលោកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៧ មេសាកន្លងទៅថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ។ តើការអះអាងពីទំនាក់ទំនងស្និទ្ធស្នាលរបស់មេដឹកនាំចិន និងវៀតណាមជាមួយកម្ពុជាជារឿងគួរឲ្យសាទរ ឬជារឿងគួរឲ្យបារម្ភ?
ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១ឧសភា បានប្រតិកម្មតបទៅនឹងសកម្មភាពរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស ដែលបានស្នើឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ចំពោះការមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានចាត់ទុកសកម្មភាពខាងលើថា ជាការធ្វើឲ្យខាតបង់ដល់ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។ អ្នកតាមដាននយោបាយនៅស្រុកខ្មែរ យល់ថា ក្នុងរបត់សេដ្ឋកិច្ចពិភពលោកកំពុងស្រពិចស្រពិលដោយសាររដ្ឋបាលអាមេរិកថ្មី អ្នកនយោបាយនៅក្រៅប្រទេសគួរធ្វើសកម្មភាពណាដែលចំណេញដល់កម្ពុជា ពោលគឺមិនមែនការញុះញង់ឲ្យបរទេសដាក់សម្ពាធបន្ថែមលើកម្ពុជានោះទេ។ តើការស្នើឲ្យបរទេសដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ពិតជាការបំផ្លាញផលប្រយោជន៍ជាតិមែនឬ?
ថ្មីៗនេះ ស្នងការនគរបាលរាជធានីភ្នំពេញបានចែកចាយរូបភាពដែលបង្ហាញមន្រ្តីនគរបាលមានពោះក្បាលធំចាប់ផ្តើមហាត់ប្រាណដើម្បីផ្លាស់ប្តូររាងកាយ និងសម្រកក្បាលពោះ។ អ្នកតាមដានសង្គមកម្ពុជាយល់ថា ការតម្រូវឲ្យមន្រ្តីដែលមានក្បាលពោះធំទៅហ្វឹកហាត់កីឡាជារឿងល្អប្រសើរដើម្បីអាចពង្រឹងការអនុវត្តការងារជូនជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព។
របាយការណ៍ចេញផ្សាយដោយក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកដែលត្រូវបានគេស្ទង់មតិសរុបចំនួន ៤៦៧នាក់បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះមាន ៧២,២% ឆ្លើយថាល្អ និង៩,២% ឆ្លើយថាល្អបំផុត។ តែអ្នកពាក់ព័ន្ធនឹងវិស័យសារព័ត៌មានខ្លះបានលើកជាចម្ងល់ជុំវិញសូចនាករនៃការវាស់វែងពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ និងខ្លះទៀតបានសាទរ បើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាពិតជាមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅមែននោះ៕
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានទទួលជួបសមាជិកគណបក្សជំទាស់ដែលមានសំឡេងក្នុងព្រឹទ្ធសភាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ នេះជាជំនួបលើកទី២ បន្ទាប់ពីជំនួបលើកទី១ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤។ សម្រាប់ក្រុមអ្នកវិភាគ ជំនួបទាំង ២លើកនេះហាក់មិនមានសញ្ញាប្រែប្រួលនយោបាយនៅកម្ពុជាទេ។ តែអ្នកនយោបាយប្រឆាំងយល់ថា ជំនួបនេះជាការបង្កើត «សន្លឹកបៀ» ថ្មីដើម្បីទុកឲ្យរដ្ឋាភិបាលលេងជាមួយអាមេរិកនៅក្នុងការចរចាពន្ធដែលអាមេរិកដាក់លើកម្ពុជាក្នុងអត្រាដល់ទៅ ៤៩%៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមេសានេះថា រដ្ឋាភិបាលអាណត្តិទី៧ នេះបានបន្ធូរបន្ថយការយកពន្ធច្រើន ពិសេសមិនបង្កើតពន្ធថ្មីដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ តាមលោក ហ៊ុន ម៉ាណែត កម្រិតនៃការយកពន្ធរបស់រដ្ឋាភិបាលមានកម្រិតទាបជាងបណ្តាប្រទេសជាច្រើនលើលោក។ អ្នកតាមដានសង្គមសាទរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលមិនបង្កើតពន្ធថ្មី។ តែអ្នកវិភាគសង្គម និងសេដ្ឋកិច្ចយល់ថា នៅក្នុងបរិបទពិភពលោកសព្វថ្ងៃ រដ្ឋាភិបាលគួរបន្ថយការយកពន្ធ ឬមិនយកពន្ធពីពលរដ្ឋតែម្តង។
នៅក្នុងជំនួបជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅជ្រោយចង្វារ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញពីសុឆន្ទៈរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិតនៃវិស័យកាត់ដេរ ទោះក្នុងកាលៈទេសៈលំបាកក៏ដោយ។ មេដឹកនាំសហជីព និងអ្នកពាក់ព័ន្ធវិស័យកាត់ដេរបានទទួលស្គាល់ថា កម្ពុជាពិតជាមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ទោះតិច ឬច្រើន។ តែមេដឹកនាំសហជីពក៏យល់ឃើញថា ការដំឡើងប្រាក់ឈ្នួលជារឿងចាំបាច់ ព្រោះទំនិញលើទីផ្សារក៏បានឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំដែរ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners