
Sign up to save your podcasts
Or


នាពេលថ្មីៗនេះ កាសែតរដ្ឋវៀតណាមបានចុះផ្សាយអំពីការហាត់សមដំណើរព្យុហយាត្រា ដើម្បីអបអរកម្មវិធីខួបទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម។ អ្វីដែលការកត់សម្គាល់ នេះជាលើកទី១ដែលភាគីវៀតណាមបានអញ្ចើញកងទ័ពបរទេសចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន រួមមានកងទ័ពមកពីប្រទេសចិន ឡាវ និងកម្ពុជា។ ចំពោះអ្នកតាមដានសង្គមកម្ពុជា ការបញ្ជូនកងទ័ពកម្ពុជាទៅអបអរថ្ងៃបង្រួបបង្រួមជាតិវៀតណាមនាពេលនេះ គឺបានបង្ហាញពីទំនាក់ទំនងការពារជាតិដ៏រឹងមាំរបស់ប្រទេសទាំង២។ ប៉ុន្តែពួកគេថា កម្ពុជាក៏ត្រូវតែបញ្ជាក់ជំហរខ្លួនទៅកាន់ភាគីវៀតណាម ដើម្បីរំឭកថាកម្ពុជាបានរួមចំណែកដល់ឯករាជ្យភាពរបស់វៀតណាមកាលពី៥០ឆ្នាំមុន។ ដូច្នេះ តើការចូលរួមរបស់កងទ័ពកម្ពុជា ក្នុងខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមមានអត្ថន័យបែបណា?
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសពីគោលការណ៍ដែលរដ្ឋាភិបាលកម្ពុជាត្រៀមចាត់វិធានការបញ្ឈប់ការផ្តល់រង្វាន់តាមរយៈគម្របដបនិងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹង។ អ្នកឃ្លាំមើលបញ្ហាសង្គមថា នេះជាជំហានដ៏ល្អសម្រាប់កម្ពុជាឆ្ពោះទៅរកការកាត់បន្ថយការសេពគ្រឿងស្រវឹង ជាពិសេសក្នុងស្រទាប់យុវវ័យ។ យ៉ាងណាក្តី អ្នកតាមដានសង្គម យល់ថា មានតែការបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅទីសាធារណៈទាំងស្រុង គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពឆ្ពោះទៅការកាត់បន្ថយការសេពគ្រឿងស្រវឹង។
ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី កាលពីពេលថ្មីៗនេះបានឲ្យដឹងថាបច្ចុប្បន្ននេះចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើ និងអនុញ្ញាតឲ្យដាក់នៅតាមបញ្ជ ទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លាន។ ការទូទាត់ឆ្លងដែនតាមរយៈ KHQR Code ក៏បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាមើលឃើញថាកំណើននៃការទូទាត់ប្រាក់តាម QR code នៅក្នុងបរិបទនៃប្រទេសកម្ពុជា គឺជាចំណុចវិជ្ជមាននៃវិស័យសេដ្ឋកិច្ចជាតិ ជាជាងហានិភ័យ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនៅប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជាបានរំលេចឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តចាប់ដៃគ្នាកសាងសហគមន៍រួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ តែចំពោះសំណុំរឿងក្តៅៗ ដូចជា បញ្ហាកោះគុត តំបន់ប្រេងត្រួតស៊ីគ្នានៅក្នុងសមុទ្រ បញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ និងករណីឃាតកម្មលើអតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ានៅទីក្រុងបាងកក ពុំត្រូវបានលើកឡើងមកនិយាយនៅក្នុងការបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចនោះទេ។ ចំពោះអ្នកនយោបាយ និងអ្នកវិភាគ ភាគីទាំងពីរ កម្ពុជា ថៃអាចមិនលើកយកសំណុំរឿងទាំងនេះមកជជែកគ្នា ពីព្រោះរដ្ឋាភិបាលទាំងពីរបារម្ភខ្លាចខាតបង់ផលប្រយោជន៍រវាងគ្នា។ តើក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃនៅកម្ពុជារយៈពេល២ថ្ងៃមកនេះ ភាគីទាំងពីរពិតជាមិនអើពើលើកនិយាយពីសំណុំរឿងធំៗដែលជាប្រយោជន៍ជាតិពិតមែន ឬយ៉ាងណា?
នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងថៃ។ ក្រោមទិសស្លោក«ព្រះរាជាណាចក្រពីរ ក្នុងគោលដៅតែមួយ» អ្នកជំនាញក្នុងវិស័យទេសចរណ៍បានសម្តែងសុទិដ្ឋិនិយមចំពោះការរួមគ្នារវាងថៃ និងកម្ពុជា ដើម្បីស្រូបទាញទេសចរអន្តរជាតិឲ្យបានជាអតិបរមា។ តែខ្លះទៀតយល់ថា កម្ពុជាត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់ និងមានសមត្ថភាពគ្រប់គ្រាន់។
អាមេរិកមានបំណងដំឡើងពន្ធគយលើផ្ទាំងសូឡារបស់កម្ពុជា ដែលនាំទៅអាមេរិកដល់ទៅជាង ៣៥០០ភាគរយ ខណៈផ្ទាំងសូឡានរបស់វៀតណាមនឹងអាចរងការដំឡើងពន្ធជាង៣៩៥ ភាគរយ ថៃ ជាង៣៧៥ ភាគរយ និងម៉ាឡេស៊ី ជាង៣៤ភាគរយ។ នេះបើសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទទី ២១មេសា។ គម្រោងចង់ដំឡើងពន្ធលើផ្ទាំងសូឡា នាំចេញពីប្រទេសនៅអាស៊ីអាគ្នេយ៍ ធ្វើឡើងបន្ទាប់ពី ការស៊ើបអង្កេតរយៈពេលមួយឆ្នាំបានរកឃើញថា ក្រុមហ៊ុនផលិតផ្ទាំងស្រូបពន្លឺព្រះអាទិត្យ នៅអាស៊ីអាគ្នេយ៍ ទទួលបានអត្ថប្រយោជន៍ ឧបត្ថម្ភធនពីរដ្ឋាភិបាល ដែលមានចិននៅពីក្រោយខ្នង។ ការណ៍នេះធ្វើឲ្យក្រុមហ៊ុនអាចលក់ផលិតផលរបស់ពួកគេទៅឲ្យសហរដ្ឋអាមេរិក ក្នុងតម្លៃដ៏ទាប រហូតធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកអាមេរិកពិបាកនឹងប្រកួតប្រជែង។ តើការដំឡើងពន្ធដ៏ខ្ពស់របស់អាមេរិកលើផ្ទាំងសូឡារបស់កម្ពុជាដែលនាំចូលទៅអាមេរិកនឹងជះផលប៉ះពាល់អ្វីខ្លះដល់កម្ពុជា?
នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃពីថ្ងៃទី២៣ ដល់ទី២៤ ខែមេសា ឆ្នាំ២០២៥។ អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជានានាមើលឃើញផ្សេងៗគ្នាថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាអាចនឹងមានលទ្ធផលវិជ្ជមាន និងអវិជ្ជមាន។ អ្វីជាការកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ មានបញ្ហាធំៗមួយចំនួនដែលប្រទេសជិតខាងទាំងពីរហាក់ពិបាកនិយាយចុះសម្រុងគ្នា ដូចជាបញ្ហាព្រំដែន បញ្ហាតំបន់ត្រួតស៊ីគ្នា ឬបញ្ហាវប្បធម៌។ តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ តើកម្ពុជាមានក្តីរំពឹងលើដំណោះស្រាយបញ្ហាចម្រូងចម្រាសជាមួយថៃបានកម្រិតណា?
ប៉ុន្មានថ្ងៃកន្លងមកនេះ មានការជជែកដេញដោលនៅតាមបណ្តាញសង្គមរកខុសរកត្រូវលើករណីស្ត្រីម្នាក់ដែលជាអ្នកចាក់ប្រេងឥន្ធនៈនៅស្ថានីយ៍ប្រេង PTT ក្នុងខេត្តកំពត។ មូលហេតុ គឺមកពីស្ត្រីអ្នកចាក់ប្រេងរូបនោះបានទាមទារឲ្យអតិថិជនបន្ថែមលុយ ១ពាន់រៀលពីលើតម្លៃប្រេងដែលបានចាក់រួច។ នេះជាទម្លាប់របស់ម្ចាស់អាជីវកម្មមួយចំនួនដែលតែងគិតថ្លៃទំនិញជាប្រាក់ដុល្លារ និងកំណត់អត្រាប្តូរប្រាក់រៀលខ្ពស់ជាងតម្លៃទីផ្សារ បើអតិជនចង់ទូទាត់ជាប្រាក់រៀល។ ការគិតអត្រាដូរប្រាក់រៀល និងដុល្លារខ្ពស់ជាងតម្លៃទីផ្សារនេះបានធ្វើឲ្យមានការថ្នាំងថ្នាក់ដល់អតិថិជនជាច្រើន។ តើគួរធ្វើដូចម្តេចដើម្បីធានាពីសុចរិតភាពរបស់អ្នកធ្វើអាជីវកម្ម និងចៀសវាងការកេងប្រវ័ញ្ចលើអតិថិជន?
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា ចិននឹងបើកទីផ្សារដ៏ធំរបស់ខ្លួនជូនកម្ពុជាដោយអនុញ្ញាតឲ្យកម្ពុជានាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ទៅលក់នៅទីផ្សារចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua នាឱកាសដែលមេដឹនាំចិនមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា។ ជាការកត់សម្គាល់ ការអះអាងរបស់ចិនដូចនេះ គឺបន្ទាប់ពីអាមេរិកបានដាក់ពន្ធបណ្តោះអាសន្នលើទំនិញកម្ពុជា ១០% ដោយទុកពេលឲ្យចរចាក្នុងរយៈពេល៩០ថ្ងៃ។ តើការសន្យារបស់ចិននឹងក្លាយជាការពិតដែរឬទេ និងថា តើទីផ្សារចិនអាចរួមចំណែកជួយទិញទំនិញពីកម្ពុជាបានកម្រិតណាដែរ?
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាពីថ្ងៃទី១៧ និង១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់មេដឹកនាំកំពូលចិននៅកម្ពុជាធ្វើឡើងស្របពេលដែលកម្ពុជា និងសហរដ្ឋអាមេរិកបានត្រៀមបើកកិច្ចចរចាស្តីពីការដាក់ពន្ធគ្នាទៅវិញទៅមក។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមនានាបានសម្តែងការសាទរ និងកង្វល់ដំណាលគ្នាចំពោះវត្តមានរបស់លោក ស៊ី ជីនពីង នៅកម្ពុជា ខណៈដែលចិន និងអាមេរិកកំពុងតឹងសរសៃក ដាក់គ្នារឿងដំឡើងពន្ធរវាងគ្នា ហើយកម្ពុជានិងចិនបានដំឡើងមិត្តភាពស្និទ្ធស្នាលដល់កម្រិតត្បូងពេជ្រ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners